Saturday, January 19, 2013
យុវជន និងនយោបាយ
ក្នុងការអភិវឌ្ឍប្រទេស
គេមិនអាចទាត់ចោលតួនាទីយុវជនបានទេ ព្រោះយុវជនជាសសរទ្រូងរបស់ប្រទេសជាតិ
។ស្ថិតក្នុងន័យនេះ ប្រទេសជាតិមួយត្រូវយកចិត្តទុកឱ្យបានមុតមាំក្នុងដុះខាត់យុវជន ឱ្យក្លាយជាមនុស្សមានសមត្ថភាពគ្រប់គ្រាន់ពេញលេញដើម្បីបន្តតំណែងពីមនុស្សចាស់ក្នុងកិច្ចការដឹកនាំប្រទេស
។អ្នកដឹកនាំដែលល្អត្រូវផ្តល់ឱកាសដល់យុវជន ក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់ខ្លួន
និងផ្តល់កម្លាំងចិន្តានុភាពក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេស ដែលជាគន្លឹះសំខាន់ក្នុងការជំរុញសង្វាក់អភិវឌ្ឍឱ្យសន្ទុះលឿន
និងមានស្ថេរភាព-និរន្តរភាព ។ បើសិនអ្នកដឹកនាំនៅតាមស្ថាប័ននីមួយៗ មានអណត្តិយូរ
នោះយុវជនជំនាន់ក្រោយប្រហែលជាមិនមានកម្លាំងចិត្ត ក្នុងការខិតខំសិក្សារៀនសូត្រ
ប្រឹងប្រែងការងារ និងមិនមានឆន្ទះមុតមាំបង្ហាញឱ្យអស់សក្តានុពលភាពរបស់ខ្លួន
ដើម្បីសេចក្តីសង្ឃឹមអនាគតក្នុងការប្រកួតប្រជែងធ្វើជាអ្នកដឹកនាំឡើយ ។មិនតែប៉ុណ្ណោះ
បើការតំល៉ើងតួនាទី ធ្វើជាអ្នកដឹកនាំមិនបានផ្អែកជាសំខាន់ ទៅលើសមត្ថភាពរបស់បុគ្គលនោះ
វាកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀតសម្រាប់យុវជន ពិសេសយុវជនក្រីក្រ ។យុវជន នឹងក្លាយជាមនុស្សចាស់
និងជាឪពុកម្តាយគេនាពេលអនាគត ដូច្នេះបើមានយុវជនចាប់អារម្មណ៍និងចូលរួមច្រើនក្នុងកិច្ចការនយោបាយ
វាជាសញ្ញាណវិជ្ជមាន ព្រោះវាបង្ហាញពីសន្ទុះនៃកសាងភាពជាអ្នកដឹកនាំកាន់តែច្រើន ហើយឥទ្ធិពលនេះវាអាចបន្តដល់កូនគេថែមទៀត
ហើយពេលនោះពាក្យ” នយោបាយ” លែងជាពាក្យដែលមានរូបារម្មណ៍គួរឱ្យភ័យខ្លាចទៀតហើយ ។អ្នកដឹកនាំដែលល្អ
គឺជាអ្នកបង្កើតអ្នកដឹកនាំឱ្យបានច្រើន មិនមែនបង្កើតអ្នកដើរតាម ចូលចិត្តអែបអប
ឬមនុស្សរង់ចាំតែទទួលបញ្ជានោះទេ ។មួយវិញទៀត អ្នកដឹកនាំមិនគួរប្រកាន់
និងរាំងខ្ទប់នឹងការយល់ឃើញផ្សេងៗរបស់យុវជនចំពោះការងារដឹកនាំទេ ព្រោះវាជារនាំងដែលបង្អាក់ការលូតលាស់ផ្នែកគំនិតយល់ដឹងពីកិច្ចការអភិវឌ្ឍសង្គមឬជំរុញយុវជនឱ្យមើលឃើញតែពីទិដ្ឋភាពដែលមានពន្លឺដែលអ្នកនយោបាយ
ចុចពិលបំភ្លឺ ដោយមិនមានការយល់ដឹងទូលំទូលាយ គ្រប់ជ្រុងជ្រោយ ដែលករណីនេះ វានឹងជំរុញឱ្យពួកគេ
ក្លាយខ្លួនជាបោយរបស់នយោបាយប៉ុណ្ណោះ ។ ជាការពិត បើយុវជនចាប់អារម្មណ៍រឿងនយោបាយ
ភាគច្រើនមិនមានពុតត្បុតទេ ដោយពួកគេព្យាយាមបង្ហាញចេញនូវទស្សនៈយល់ឃើញរបស់គេ ដោយស្មោះត្រង់
។ក្នុងន័យនេះ បើពួកគេ យល់ឃើញ យ៉ាងម៉េច គេនឹងបញ្ចេញមកយ៉ាងនោះ ដែលលក្ខណៈនេះ
ខុសពីមនុស្សចាស់ ដែលមានភាពប្រយ័ត្នប្រយែងច្រើន ។ជារួម ភាពខ្លាំងរបស់យុវជន
គឺយុវជនដែលមានភាពជាអ្នកដឹកនាំ និងចូលរួមចំណែកសកម្មក្នុងកិច្ចការអភិវឌ្ឍប្រទេស ៕
Wednesday, November 21, 2012
អត្ថបទវិភាគៈ សូមយកចិត្តទុកដាក់លើការអប់រំជាសំខាន់
សូមប្រយ័ត្នចំពោះដំណើរការអប់រំដែលឆ្ពោះទៅរកការបំផ្លាញ ខ្លួនឯង!
តាមរយៈការអង្កេត សម្ភាសមិនផ្លូវការជាមួយសិស្សនៅថ្នាក់មធ្យមសិក្សាមួយចំនួនកន្លងមកបង្ហាញថាលោកគ្រូ-អ្នកគ្រូមួយចំនួននៅសម័យបច្ចុប្បន្ន មានឥរិយាបថអវិជ្ជមានច្រើនទាក់ទងនឹងសកម្មភាពអប់រំ ដែលជាសញ្ញាណបញ្ជក់ពីសភាពគួរឱ្យព្រួយបារម្ភបំផុតសម្រាប់អនាគត ។ដោយហេតុផលគ្រូបង្រៀនមានប្រាក់បេវត្សទាប លោកគ្រូ-អ្នកគ្រូ មួយចំនួនបានចាប់សិស្សជាចំណាប់ខ្មាំង ដើម្បីប្រាក់ តាមរយៈការបង្កើតការបង្រៀនគួរក្រៅម៉ោង និងការគៀបសិស្សតាមមធ្យោបាយផ្សេងៗ។ការបង្រៀនគួក្រៅម៉ោងមិនបានផ្តល់ភាពចំណេញដល់សិស្សទេ ព្រោះវាបានបន្ថែមម៉ោងសិក្សាដល់សិស្ស លើសកំណត់ និងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់សិស្សក្នុងការសិក្សាស្រាវជ្រាវរៀនសូត្រខ្លួនឯង ពិសេសគឺប៉ះពាល់ដល់សុខភាពសិក្សារបស់សិស្ស។តាមរយៈការបង្រៀនគួក្រៅម៉ោង វាអាចឱ្យគ្រូបង្រៀនបែកបាក់ផ្ទៃក្នុងព្រោះទំនាស់ផលប្រយោជន៍ និងភាពច្រណែនគ្នា ពិសេសមិនមានមនសិការការងាររឹងមាំនៅក្នុងម៉ោងសិក្សារដ្ឋ ឬបង្រៀនសិស្សមិនច្បាស់លាស់ ដោយលាក់ទុកល្បិចសម្រាប់ការបង្រៀនក្រៅម៉ោង ។ ជាទូទៅយើង សង្កេត គ្រូយកចិត្តទុកដាក់បង្រៀនសិស្សខ្លាំងថ្នាក់គូក្រៅម៉ោង ជាជាងបង្រៀននៅក្នុងម៉ោងរដ្ឋ ។មួយវិញទៀត ការបង្រៀនគូនេះ វាអាចធ្វើឱ្យមានភាពអយុត្តិធម៌ក្នុងការដាក់ពិន្ទុ ដល់ការសិក្សារបស់សិស្ស។ពិតណាស់ លោកគ្រូ-អ្នកគ្រូមួយចំនួនធំ នឹងមានភាពលម្អៀងទៅលើសិស្សដែលរៀនគូជាមួយខ្លួន ដែលអាចឱ្យសិស្សដទៃទៀតបាក់ទឹកចិត្ត ហើយការសិក្សាធ្លាក់ចុះ ។ម្យ៉ាងទៀត ការបង្រៀនគួរនេះ ធ្វើឱ្យសិស្សមានទម្លាប់មិនល្អ មិនយកចិត្តទុកដាក់ក្នុងសិក្សារៀនសូត្រ និងមិនពឹងផ្អែកលើសមត្ថភាពខ្លួនឯងដើម្បីអភិវឌ្ឍន៍ចំណេះដឹង ហើយសម្លឹងឃើញគុណសម្បត្តិរបស់លុយក្នុងដំណើរការបង្រៀន និងរៀនទៅវិញ ពិសេសគឺឥទ្ធិពលដ៏លើសលុបរបស់វា ទៅលើដំណើរជីវិតរបស់គាត់។លើសពីនេះទៅទៀត វាបានបង្កើតជាវប្បធម៌ចំណាយប្រាក់ក្នុងការសិក្សា បើទោះបីការចុះចូលរៀនមិនបង់ប្រាក់ក៏ដោយក៏ការចំណាយក្នុងការរៀនសូត្រសម្រាប់សិស្សមួយឆ្នាំទៅ មួយឆ្នាំមានការកើនឡើង (មន្ត្រីអប់រំ អាចបង្កើតឧបករណ៍Survey បានដើម្បីបញ្ជក់ភស្តុតាងពីបញ្ហានេះ) ។ករណីនេះ នៅពេលរាលដាលធំទៅៗ វាបង្កើតជារនាំងឧបសគ្គសម្រាប់គ្រួសារក្រីក្រ នាំទៅរកការបាក់ទឹកចិត្ត និងបាត់បង់ជំនឿលើការសិក្សា ឧទាហរណ៍ការឱ្យកូនឈប់រៀន ទៅធ្វើការងាររោងចក្រជាដើម...។ ផលវិបាកមួយទៀត គឺវាធ្វើឱ្យសិស្សអសកម្ម មិនឱ្យតម្លៃការសិក្សា និងចេះពុករលួកសួកប៉ាន់ ។សាកល្បងសង្កេតទៅលើការអប់រំ តាំងពីបឋមសិក្សា រហូតដល់ មធ្យមសិក្សា តើយើងឃើញមានវប្បធម៌នៃអំពើពុករលួយ ត្រូវបានដាក់បញ្ចូលដោយឥតដឹងខ្លួនក្នុងដំណើរបង្រៀន និងរៀនដែរឬទេ ? ឧទាហរណ៍បើ កុមារនៅសាលាបឋមសិក្សា ទៅរៀនក្នុងសាលារដ្ឋហើយលោកគ្រូ-អ្នកគ្រូ មួយចំនួនតម្រូវឱ្យបង់ប្រាក់ប្រចាំថ្ងៃឬ ឪពុកម្តាយបានដាក់លុយមួយចំនួនក្នុងសៀវភៅតាមដានការសិក្សារបស់កូនឱ្យគ្រូ ដាក់ច្រើនកូនរៀនបានចំណាត់ថ្នាក់ល្អ ឬជូនកាដូ ...តើនេះ មិនមែនយើងកំពុងតែដុះខាត់កុមារឱ្យចេះ ពុករលួយ ស៊ីសំណូកសូកប៉ាន់ទេឫ? ស្ថិតក្នុងរូបភាពខាងលើ តើវាធ្វើឱ្យឪពុកម្តាយ អាណាព្យាបាលរបស់សិស្សានុសិស្សបាត់បង់ទំនុកចិត្តលើការសិក្សានៅសាលារដ្ឋដែរឬទេ?ចំណុចនេះ អ្នកវិភាគសូមមិនឆ្លើយទេ ទុកឱ្យអ្នកអាន អ្នកសិក្សាជួយវិនិច្ឆ័យចម្លើយដោយខ្លួនឯងចុះ ។រូបភាពខាងលើភាគច្រើនកើតនៅតំបន់ដែលមានសេដ្ឋកិច្ចខ្ពស់ ចំណែកឯតំបន់ជនបទ តើមានរូបភាពដូចម្តេចខ្លះវិញ ? ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចគ្រូបង្រៀននិងឪពុកម្តាយ អាណាព្យាបាលនៅតាមជនបទទាប គ្រូគ្មានជម្រើសដូចបង្ហាញខាងលើ ឡើយ ប៉ុន្តែ វាអាចចេញជាភាពមិនសូវយកចិត្តទុកដាក់លើការបង្រៀននិងរៀន ដែលធ្វើឱ្យការសិក្សារបស់សិស្សធ្លាក់ចុះឬសកម្មភាពនៃការលួចម៉ោងរដ្ឋជាដើម ។ ឧ-គ្រូមួយចំនួនមានទម្លាប់មកធ្វើការយឺត ឬចេញមុនម៉ោង ឬបង្កើនម៉ោងចេញលេងជាដើម។ ខាងលើ យើងលើកចោទជាបញ្ហាសម្រាប់តែពីសាលាបឋមសិក្សា ចុះនៅមធ្យមសិក្សាយ៉ាងម៉េចដែរ ?(សូមបញ្ជក់ថាអ្នកវិភាគសូមលើកជាឧទាហរណ៍ប៉ុណ្ណោះព្រោះយើងមិនមានឧបករណ៍ស្រាវជ្រាវជាក់លាក់ទេ ។)បើសិននៅតាមសាលាអនុវិទ្យាល័យ-វិទ្យាល័យមួយចំនួន មានលោកគ្រូ-អ្នកគ្រូមួយចំនួនផ្តោតទៅលើផលប្រយោជន៏ ផ្ទាល់ខ្លួនតាមរយៈការស្វះស្វែងរកឱកាសក្នុងការទាញយកប្រយោជន៍ពីសិស្សនោះ វានាំឱ្យការអប់រំមានទិសដៅឆ្ពោះទៅរកការរកលុយ ទៅវិញ ដែលជៈឥទ្ធិពលអាក្រក់បំផុតដល់សិស្ស។បញ្ហានេះវាបានប្រែក្លាយសកម្មភាពអប់រំ ទៅជាការប្រកួតប្រជែងអាជីវកម្មយ៉ាងគគ្រឹកគ្រេង ស្ទើរគ្រប់មុខវិជ្ជា ។ឧទាហរណ៍បើសិស្សមិនចង់រៀនម៉ោងកាយសិក្សាអាចបង់លុយដើម្បីយកពិន្ទុ បង់លុយច្រើន បានពិន្ទុច្រើន ហើយបង្កើតឱ្យមានការបង្រៀនគួក្រៅម៉ោងស្ទើរគ្រប់មុខវិជ្ជា ដែលវាគួរឱ្យអស់សំណើចបំផុត ។បើសិស្សអាចទិញពិន្ទុបាន ចំណាត់ថ្នាក់បាន ទិញអវត្តមាន តើខំរៀនដើម្បី អ្វី ?តើសន្ទុះនៃការសិក្សារបស់យុវជនមានដំណើរវិវត្តទៅមុខខ្លាំងទេ ?តើអ្នកមានសង្ឃឹមថាកូនរបស់អ្នកនឹងក្លាយជាសិស្សពូកែបានទេ បើអ្នកមិនមានលុយគ្រប់គ្រាន់សម្រាប់ចំណាយដល់គាត់ក្នុងការរៀនសូត្រនោះ ?តើគ្រួសារក្រីក្រមានអារម្មណ៍បែបណាចំពោះស្ថានភាពសង្គមបែបនេះ ? តើសិស្សានុសិស្សដែលមកពី គ្រួសារក្រីក្រទទួលរងភាព អយុត្តិធម៌និងលំបាកប៉ុណ្ណា ?តើអ្នកមានសេចក្តីសង្ឃឹមលើអនាគតអ្នកទេ ?តើគោលនយោបាយ ការចុះឈ្មោះចូលរៀនមិនបង់ប្រាក់ មានប្រសិទ្ធភាពទេ ?ជារួមតើរយៈពេល១២ឆ្នាំ ក្នុងការអប់រំ សិស្សានុសិស្សរៀនពីអ្វីច្រើនជាងគេ ?ក្នុងប្រព័ន្ធគំនិតរបស់សិស្ស និស្សិតភាគច្រើននៅកម្ពុជា ផ្តោតតែទៅលើ លុយជាសំខាន់ព្រោះគេទទួលឥទ្ធិពលនេះ ពីសាលារៀនរបស់គេ! គេរៀនគឺដើម្បីមានការងារល្អ ប្រាក់ខែខ្ពស់ និងមានលុយច្រើន មុននឹងមានគំនិតស្នេហាជាតិមាតុភូមិ និងស្រឡាញ់សច្ចភាព យុត្តិធម៌។មកដល់នាទីចុងក្រោយ នៃការបញ្ចប់ការសិក្សាគឺការប្រឡង ទាំងការប្រឡងបញ្ចប់មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិនៅ តែវត្តមានលុយសំខាន់ដដែល ហើយរលកនៃការចំណាយលុយសម្រាប់ការប្រឡងបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងរាលដាលតាំងពីទីក្រុងរហូតដល់ជនបទប៉ុន្មានឆ្នាំចុងក្រោយ ពិតជាធ្វើឱ្យឈឺសើចមែន ។បើសិស្សអាចទិញវិញ្ញាសាបានតើប្រឡងដើម្បីអ្វី ?តើការប្រឡងជាការរកលុយមែនទេសម្រាប់លោកគ្រូ-អ្នកគ្រូ ? តើនេះជាយុទ្ធសាស្រ្តដើម្បីបង្កើនសិស្សឱ្យបានច្រើនក្នុងការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យឬ ? បើវាដូច្នេះ មែន តើវាមានភាពចំណេញទេបើទោះជាយើងបានរក្សាពួកគាត់រយៈ ពេល៤ឆ្នាំបន្ថែមទៀតនៅថ្នាក់មហាវិទ្យាល័យនោះ?បើមានករណីដូចរៀបរាប់ទាំងនេះ មែន យើងកំពុងដេកបើកភ្នែក មើល ដំណើរឆ្ពោះទៅរកការបំផ្លាញខ្លួនឯងហើយ ។គុណភាពអប់រំធ្លាក់ចុះ ហើយភាពអស់ជំនឿលើការសិក្សារបស់ស្រទាប់គ្រួសារក្រីក្របាននិងកំពុងកើនឡើង ហើយអត្រាឈប់រៀនដើម្បីធ្វើការងារកើនឡើង ផងដែរដូចជាចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង ធ្វើកម្មកររោងចក្រ កម្មករសំណង់...ដែលភាគច្រើនជាការងារដែលមានកំរៃទាប និងមិនមានភាពជាម្ចាស់លើការអភិវឌ្ឍបង្កើតការងារដោយខ្លួនឯង ហើយអនាគតយើងពិតជាដណ្តើមបានទីផ្សារការងារលើសលុប ក្នុងសហគមអាស៊ានផ្នែក កម្មករប្រើកម្លាំង មិនមែនកម្មករជំនាញទេ។តើអនាគត ធនធានមនុស្សរបស់ប្រទេសកម្ពុជាគ្រប់គ្រាន់ទេ ក្នុងបរិបទសហគមអាស៊ាននោះ ?សម្រាប់ជីវភាពគ្រូបង្រៀន អ្នកវិភាគយល់ច្បាស់ណាស់ ថាពិតជានៅមានកម្រិតទាប ដែលទាមទារឱ្យមានការផ្តល់នូវប្រាក់កំរៃសមស្របសម្រាប់ដោះស្រាយជីវភាពរស់នៅសមរម្យ ។ស្ថិតក្នុងស្ថានភាព គ្រូបង្រៀនបច្ចុប្បន្ន ឥរិយាបថអវិជ្ជមានរបស់លោកគ្រូ-អ្នកគ្រូ មួយចំនួនបានប្រែក្លាយទៅជាទម្លាប់ឆ្ពោះទៅ រកវប្បធម៌ហើយ ហើយបើទោះបី ជារាជរដ្ឋាភិបាលតំលើងប្រាក់បៀវត្សសមរម្យក៏ដោយ ក៏សកម្មភាព អសកម្មមួយចំនួនធំ នៅតែមានអត្ថិភាពដដែល ដូចជា៖ ការគៀបសិស្សដើម្បី រៀនគួជាដើម ។ដូច្នេះ គឺមានតែការចេញសារាចរហាមការបង្រៀនគួទេ ទើបមានប្រសិទ្ធភាព លើកលែងតែការបង្រៀនភាសាបរទេស និងមុខវិជ្ជាវិទ្យាសាស្រ្តកុំព្យូទ័រ ។ជារួមយើងមិនគួរបណ្តោយវាទៅជាជម្ងឺមហារីកទេ គប្បីព្យាបាលឱ្យទាន់ពេលវេលានិងឆាប់បំផុត ៕

“ការដែលមានក្មេងបង្ហាញចំណុចខ្សោយរបស់មនុស្សចាស់ហើយមនុស្សចាស់
ទាមទារឱ្យបង្ហាញភស្តុតាងជាក់លាក់នោះ វាគ្រាន់តែបង្ហាញភាពកំសាកមួយតែប៉ុណ្ណោះ”ousa
Subscribe to:
Posts (Atom)