Thursday, October 4, 2012

ឫសគល់នៃអំពើហឹង្សាក្នុងគ្រួសាររវាងប្តី-ប្រពន្ធ


អំពើហឹង្សាដែលបង្កឡើងដោយស្រ្តី
ហេតុអ្វីបានជាសិក្ខាកាមភាគច្រើនបង្ហាញប្រភពនៃអំពើហឹង្សាក្នុងគ្រួសារផ្តោតតែទៅលើបុរស ? ហេតុអ្វីការសិក្សាពីអំពើហឹង្សាក្នុងគ្រួសារភាគច្រើន ផ្តោតតែទៅលើស្រ្តី ?តើមានបុរសប៉ុន្មាននាក់កំពុងតែត្អូញត្អែរពីជីវិតគ្រួសារនិងមិនយល់ពីចិត្តស្រ្តីនោះ ? តើមានបុរសប៉ុន្មាននាក់ជួបប្រទះអំពើហឹង្សាក្នុងគ្រួសារ ហើយលាក់ទុកក្នុងចិត្តនេះ​ពិសេស​អំពើ​ហឹង្សា​ផ្លូវចិត្ត ? តើអំពើអំពើហឹង្សាក្នុងគ្រួសារនេះ កើតឡើងមកពីមូលហេតុអ្វីខ្លះ?
នៅក្នុងសង្គមមានការចាប់អារម្មណ៍តិចតួចណាស់ទៅលើមូលហេតុដែលនាំឱ្យមានអំពើហឹង្សាក្នុងគ្រួសារដែលផ្តោទៅលើស្រ្តីជាប្រភពបង្កទំនាស់ដោយហេតុផលគេយល់ ​ឃើញ​ ថា ស្រ្តីជា​ភេទទន់​ខ្សោយ​ជា​ជាង​បុរស។ការយល់ឃើញបែបនេះ អាចមើលរំលងហេតុ​ផល មួយ ចំនួន ដែល​ជា​​​ប្រភព​សំខាន់​នៃ​អំពើ​ហឹង្សាក្នុងសង្គមខ្មែរ ព្រោះទះដៃម្ខាងមិនលឺទេ ។ជាការពិត ទោះ​បី​​ជា នៅ ក្នុងសង្គម យើង​ឃើញ​​មាន​ភ្នាក់​ងារ​​ជួយស្រ្តី​ច្រើនក៏ដោយ ក៏អំពើហឹង្សា ក្នុងគ្រួសារ នៅតែ កើត មាន ហាក់ដូចជាមិន​ទាន់រកឃើញថ្នាំ​សក្ត័​សិទ្ធិ ដា​ក់ឱ្យជាសះ ស្បើយ ជម្ងឺនេះ ​ណាស់ ​។ ដូច្នេះ ដើម្បី ចូល រួមចំណែកក្នុងការកាត់បន្ថយ និង​លុប​បំបាត់​អំពើ​ហឹង្សា​ក្នុងគ្រួសារ​នេះ អ្នកនិពន្ធ សូមសាក ល្បង ធ្វើ ការ វិភាគរកឫសគល់នៃអំពើអសកម្មនេះ និងស្វែង​រកថ្នាំដើម្បី​ព្យា​បាល​ឱ្យ ស្ថានភាព ​ជម្ងឺខាង លើធូរ ស្រាល ជាងមុន ។ ហេតុផលមួយក្នុងចំណោម ហេតុផលផ្សេងៗ​ទៀតដែល​នាំ​ឱ្យ​កើត​មាន​អំពើ ហឹង្សា​ ក្នុងគ្រួសារនោះ គឺ៖
(១)-ឥទ្ធិពលនៃតម្លៃចរិយាធម៌សង្គម ឬសីលធម៌សង្គម ដែលហាក់ដូចជា​រឹតបន្តឹងស្រ្តីជាងបុរស ហើយវា​បាន​​ធ្វើឱ្យប៉ះ​ទង្គិច​នឹងអារម្មណ៍ផ្លូវចិត្តរបស់ស្រ្តី ដែលភស្តុតាងជា​ច្រើនដូចមានចែងក្នុង​ច្បាប់​ស្រី​។ ​​ទោះ​បីសង្គម​មាន​​ការ​វិវត្តរីកចម្រើន​ទៅមុខ ក៏ក្បូនច្បាប់សម្រាប់ស្រ្តី ប្រណិបត្តិតាម​មួយចំនួនធំនៅ​តែ​មាន អត្ថិភាព​ និងទទួល​ស្គាល់​​យ៉ាង​ទូលំទូលាយ​នៅក្នុងសង្គម ។​ដោយសារ​ហេតុផលនេះ ស្រ្តីមាន​ឱកាស ​តិចតួចក្នុង​ការទទួល​បាន​សេរីភាព​នៃ​ការបំពេញ​ចំណង់ធម្មជាតិរបស់ខ្លួន ហើយលទ្ធផល​នៃ ការរាំង ​ខ្ទប់​​ចំណង់ធម្មជាតិនេះ វាបានរុញ​ច្រានឱ្យ​កើត​មាន​ការតានតឹងផ្លូវចិត្ត និងជម្ងឺផ្លូវចិត្ត ដែលវាអាច ​ក្លាយ ជា​ប្រភព​មួយ​ដ៏សំខាន់នៃការចាប់ផ្តើមអំពើ​ហឹង្សា​ក្នុង​គ្រួសារ​ដូចជា៖ ការរអ៊ូរទាំ ឬអារម្មណ៍ឆាប់ខឹង-ឆេវឆាវ ជាដើម។​ស្រ្តីភាគ​ច្រើន​​មិនអាចបំពេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណង់តណ្ហារបស់ខ្លួន ដែល​ធម្មជាតិផ្តល់ឱ្យ​ដោយសារ គំនៀប ​ពីចរិយាធម៌​សង្គម ឬសីលធម៌សង្គម​ដែលមានលក្ខណៈ​​ផ្ទុយស្រលះពីបុរស ។បុរសមាន​សេរីភាព ច្រើនជាង ស្រ្តីក្នុងការបន្ធូរបន្ថយភាពតាន​តឹងផ្លូវ​ចិត្តរបស់​ខ្លួន​ដែលកើតមកពីការងារ និងជីវភាព​រស់​នៅ ប្រចាំ ថ្ងៃ ដូចជា៖ តាមរយៈការជួបជុំ​មិត្តភ័ក្រផឹកស៊ី ការលេង​កីឡា ការលំហែ​កាយ...ជាដើម​។ ​ចំណែក​​ឯ ស្រ្តី​ត្រូវ​​ រស់នៅតាម​​លំនាំទំនៀម​ទម្លាប់ប្រពៃណីដ៏ល្អ ដើម្បីការ​ទទួលស្គាល់ នូវតម្លៃ ចរិយា ​មាយាទ​​របស់ ខ្លួន ដែល ​ចំណុច​មួយ​ចំនួន​ប្រឆាំងនឹងចំណង់ធម្មជាតិរបស់ខ្លួន ហើយ ដើម្បីទាមទារ​ភាព​យុត្តិធម៌​ក្នុងជីវិត គូ ស្រករ ភរិយា​ភាគច្រើន​បាន​ព្យាយាម​​កម្រិតសេរីភាពរបស់​ស្វាមី ទៅតាមលំនាំខ្លួន ឬអាច​និយាយបាន​ថា ភរិយាបានគួសផ្លូវឱ្យស្វាមីដើរក្នុង​ផ្លូវ​ជីវិតគ្រួសារ ។​នៅក្នុង​ជីវិត គូ​ស្រករ បើភរិយាកម្រិត​សេរី​ភាព​ស្វាមី ហួសហេតុ ហើយ​ស្វាមីព្យាយាម​ទាមទារ​សេរី​ភាព​ខ្លួនមក វិញនោះ  វានាំឱ្យ​មានទំនាស់​ក្នុង​គ្រួសារ​ និង ឈានទៅរកការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ ។ នៅ​ក្នុង​ស្ថានភាព​ប្រទេសកម្ពុជាបច្ចុប្បន្ន គូស្វាមី-ភរិយាភាគច្រើននៅ​មានចំណេះដឹងទាប ការ​សម្រប​ខ្លួន​រស់នៅជាមួយគ្នា និងការ​ទទួល​យករបត់ថ្មីនៃ​ជីវិត ពេលមាន​គ្រួសារ​សម្រាប់ស្វាមីនៅមាន​កម្រិត ដូច្នេះអាចជៀសមិនផុតពីទំនាស់ និង​អំពើ​ហឹង្សា។ ការណ៍ នេះ វាទាមទារ​យល់​ដឹងទូលំទូលាយ​ណាស់ អំពីជីវិតគូស្រករ ដើម្បី​រស់នៅ​ប្រកប​ដោយ​សេចក្តី​សុខ សុភមង្គល ។ជាមួយគ្នា​នេះ​​ដែរ ស្រ្តីក៏បាន​ព្យាយាម​សម្រាលភាពតានតឹងផ្លូវចិត្តរបស់ខ្លួនឯងផងដែរ ប៉ុន្តែ ​ស្រ្តី​នៅទីក្រុងមាន​ឱកាស​​ច្រើនជាង​ស្រ្តី​នៅជនបទ ។យើងអាចធ្វើការឆ្លុះបញ្ចាំងបានតាមរយៈ សកម្មភាព ​ហាត់​ប្រាណ​​របស់​​ស្រ្តីមួយ​ចំនួននៅ​តាម​សួន​សាធារណៈក្នុងទីក្រុង ។ នៅតាមទីលាន ហាត់កីឡា តាមចង្វាក់ភ្លេង គឺ​គេ​ឃើញ​​ស្រ្តីមាន​ចំនួនច្រើន​ជាង​បុរសឆ្ងាយណាស់ នេះមកពីហេតុផល ពីរ សំខាន់ (១) ធម្មជាតិស្រ្តីចង់ស្អាត និង(២) ឱកាស​នៃការលំហែចិត្ត និងដើម្បីសុខភាព។​សកម្មភាពមួយទៀតដែលជាមធ្យោបាយបន្ធូរភាពតានតឹងផ្លូវចិត្តរប​ស់ស្រ្តីផងដែរនោះគឺ ការចូលចិត្តជួបជុំគ្នា និយាយបរិហារកេរ្តិ៍អ្នកដទៃ ឬរឿងរ៉ាវស្វាមីខ្លួនឯង ឬការលេងល្បែងស៊ីសង និងចាក់កន្ទុយលេខ​ជាដើម ។
នៅក្នុង ខ្សែជីវិតគូស្រករ មានរឿងជាច្រើន មិនសូវត្រូវបានបកស្រាយទេ ពិសេសបញ្ហា​ដែលកើត ឡើង ​ទៅ​លើ​ស្វាមី  ព្រោះស្វាមីភាគច្រើនលាក់ទុករឿងនេះក្នុងខ្លួន ដោយគាត់យល់ថា វាជារឿង អាម៉ាស់ ​របស់​គាត់​ដូចជា រឿង​រ៉ាវ​ក្នុង​គ្រួសារជាដើម ។នៅ​ពេលមានគ្រួសារ ភរិយាមួយចំនួន​បាន មើល ឃើញ វិសមភាព ​នូវ​សេរីភាព​របស់ខ្លួន​រវាង​ស្វាមី​ដែល​បង្កឱ្យ​មានភាពច្រណែនដោយសម្ងាត់ និងមើល ឃើញ ភាព​មាន​ឱកាស​តិចតួច​ក្នុងការ​សម្រាល​ភាព​តាន​តឹង​​ផ្លូវចិត្តដែលខ្លួនឯងជួបប្រទះ ក្នុងជីវភាព រស់ នៅ ប្រចាំថ្ងៃ ដែល​បណ្តាល​មកពី បន្ទុក​ការងារ​ផ្ទះដ៏​ច្រើន​ដូចជា​ការ​ងារ​ជុំវិញជើងក្រាន ការថែទាំផ្ទះ និង ថែទាំ កូនចៅជាដើម ។ការដាក់​សម្ពាធនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើ ចិត្តសាស្រ្ត​ភរិយា ដែលស្វាមី ជា ច្រើន មិនសូវយល់​ដឹងនិង​ចាប់​អារម្មណ៍ ។​ដោយសារកង្វះ​ ចំណេះដឹង រូបភាព​នៃ​បញ្ហា​​ចិត្ត​សាស្រ្តនេះ ភាគ ច្រើន ​មិនត្រូវបានយកមក​ដាក់​លើតុ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយ​សមស្រប បែប​គតិ​បណ្ឌិត​ទេ បែជាប្រើ ប្រាស់អារម្មណ៍ក្នុង​ការ​ដោះ​ស្រាយ​ទៅវិញ ដែលករណីនេះ វាជាប្រភពនៃទំនាស់ និង អំពើ ហឹង្សា ។​ស្ថិតក្នុងស្ថានភាពនេះ ភរិយាមួយ​ចំនួនបានងាកទៅប្រើ បា្រស់វិធីសាស្រ្ត បែបដាក់ អាណានិគម ឬ ចង់គ្រប់គ្រង​និងធ្វើជាម្ចាស់​លើស្វាមីរបស់​ខ្លួន​ទៅវិញ ដែលឥរិយាបថនេះ ផ្តល់ផល ប៉ះពាល់ យ៉ាងខ្លាំង ដល់ ជីវិតគ្រួសារ ។ករណីនេះ ទង្វើជាច្រើនស្តែងឡើង​តាម​រយៈ ការដាក់កំហិត ឬបម្រាម នេះ បម្រាម នោះ ទៅ លើស្វាមីរបស់គាត់​ ដែល​ផ្ទុយ​ពីអ្វី​ដែលគាត់ធ្លាប់​មានពី​មុន​មក កាលមិនទាន់មានគ្រួសារ ។ក្នុង ន័យ នេះ មកពីភរិយាមិនអាច​ឆ្លើយ​តប​ជា​វិជ្ជមាន​​ទៅនឹង​ចំណង់​ធម្មជាតិ ឬតម្រូវការ ចាំបាច់របស់ ខ្លួន តាម មធ្យោបាយ នានា ដោយសារការខ្វះចំណេះដឹង ឬ​ការ​រាំង​ខ្ទប់​នៃ​ចរិយាធម៌សង្គម ទើបភរិយា មាន អារម្មណ៍ ឆេវឆាវ និងឆាប់ខឹងជាងស្វាមី ឧទាហរណ៍ភរិយាមិនអាច​ផឹក​ស៊ី​​ក្រៅ​ផ្ទះដើរលេងសប្បាយ ត្រឡប់ មកផ្ទះយប់ជ្រៅ, ចូលរង្គក្រសាល, ចូល​ច្រៀង​ខារ៉ាអូខេ...​ទេព្រោះ​បើភរិយា​ណា​ប្រព្រឹត្ត ខ្លួនបែប នេះ នឹងត្រូវ​សង្គម​វាយតម្លៃថាជាស្រ្តីដែលមានចរិយាមាយាទមិនល្អ ពិសេស​ស្វាមី​របស់​នាង​ផ្ទាល់ ។ ដូច្នេះ មានតែ មធ្យោបាយ​ទាមទារភាព​យុត្តិ​ធម៌នៃ​សេរីភាពបំពេញចំណង់ធម្មជាតិពីស្វាមីតែប៉ុណ្ណោះ ដែល ស្រ្តីអាចធ្វើបាន ដោយមិន​ប៉ះពាល់តម្លៃ​ចរិយាធម៌​សង្គម ។រូបភាពជាច្រើនដែល អាចបញ្ជក់ពី បញ្ហា នេះ គឺ មានដូចជា ការដាក់​ជម្រើសឱ្យស្វាមីក្នុង​ការជ្រើស​រើស​រវាងមិត្តភ័ក្រ និង​គ្រួសារ ការស្តែង​ចេញនូវ​រូបភាព ​ប្រច័ណ្ឌ​ខ្លាំង​ខុស​ធម្មតា ឥរិយាបថ​មិនគោរព​ដល់​កិត្តយសឬតម្លៃស្វាមីរបស់ខ្លួន ការរឹត បន្តឹងការ ចំណាយ របស់ស្វាមី និង​ការ​ដាក់​​​បម្រាម​ ឬលក្ខខណ្ឌ​ផ្សេងៗ​ជាដើម ។ករណីបែប នេះកើត ច្រើន ចំពោះ ស្រ្តី ដែលមានការអប់រំទាប ហើយករណី​មួយ​ចំនួន​ក៏កើតមាន​ចំពោះ​ស្រ្តីដែលមានការអប់រំខ្ពស់ផងដែរ ព្រោះ  ពេលខ្លះ វិជ្ជា មិនអាចឈ្នះតណ្ហាបានឡើយ ។​មួយ​វិញទៀត ពេល​កើតមានទំនាស់ក្នុងគ្រួសារ គេ ឃើញ ​ភរិយាពូកែលើកហេតុផលខ្លាំងជាងស្វាមី ក្នុង​ការ​ការពារ​ខ្លួន ទោះ​​បី​​ស្វាមីមួយចំនួន មាន ការ អប់រំ ខ្ពស់ ក៏ដោយ ព្រោះ​ស្រ្តីពូកែសន្សំ និង​ចងចាំ​ទុកក្នុងខួរក្បាល​នូវចំណុច​ខ្វះ​ខាត​​របស់ស្វាមី គាត់ យ៉ាងប៉ិន ប្រសប់ និងរក្សាទុកដើម្បី​ចាប់​កំហុស ឬរំលើកឡើងរាល់ពេលមានទំនាស់ ហើយ​ម៉្យាងទៀតគាត់ យល់ ឃើញ ថា គាត់ជាអ្នក​ដើរ​ស្របតាមគន្លងចរិយាធម៌សង្គម ដូច្នេះ​ទើប​គាត់​មាន​អំណះ​អំណាង​ច្រើន​​ជាង និង សមហេតុផលជាង ។​ករណីនេះក៏កើតមាន​ចំពោះ​បុរសមួយចំនួនផងដែរ ។​ស្រ្តី​មួយ​ចំនួន​មាន ចរឹក ​ចង់ ឱ្យ​បុរសទ្រ និងយល់ចិត្តប៉ុន្តែការពិតខ្លួន​ឯង មិនយល់​ពីបុរសវិញទេដែលលក្ខណៈទាំងនេះ នាំ ទៅ រក ភាពមាយា ងក់​ងរ​ច្រើន​ និងភាពពិបាកយល់ចិត្ត ។ខ្លះ លេច​ចេញ​រូបភាព ជាការរអ៊ូរទាំច្រើន ភាព ចង់ យក តែឈ្នះ មិន​សូវ​មាន​ហេតុ​ផល ងាយប្រែប្រួលអារម្មណ៍ ផ្តាច់​ទំនាក់ទំនងផ្លូវភេទ ហើយ ពេលខ្លះ ពិបាក តម្រូវចិត្ត ។ទាំងនេះ គឺបណ្តាល​មកពី​កត្តា​ចិត្តសាស្រ្ត​របស់ស្រ្តី​ទាំង​អស់ដែលមាន លក្ខណៈស្មុគ ស្មាញ ខ្លាំង ពិបាកយល់ ។ជាការពិត មាន​បុរស​មួយ​ចំនួន ជោគជ័យ​លើការងារ​គ្រប់គ្រងអាជីវកម្ម មុខ ជំនួញ ឬវិជ្ជាជីវៈ ប៉ុន្តែ​ការគ្រប់គ្រង​គ្រួសារ​បែរជា​មាន​ការ​លំបាក​ទៅ​វិញ ។ករណី​មួយ​​ចំនួនទៀត មិនមែន មកពី បុរសអើពើមិនយកចិត្តទុកដាក់ទៅស្រ្តីទេ ប៉ុន្តែមកពីឥរិយាបថ​របស់​ស្រ្តី​​តែ​ម្តង ដែល ធ្វើឱ្យ បុរស ពិបាក សម្របខ្លួនជាមួយ និងយល់ច្បាស់លាស់ពីចិត្តរបស់គាត់ ដែល​នេះអាច​មក​ពីលក្ខណៈ​ទុំទោរ នៃ បញ្ហា ចិត្តសាស្រ្ត ។ស្វាមីមួយចំនួនយល់ថា អ្នកដែលយល់ចិត្តភរិយាជាងគេនោះ គឺមាន​តែលុយ​ប៉ុណ្ណោះ ហើយ បញ្ហាគ្រួសារជាច្រើនក៏កើតពីលុយនេះដែរឧទាហរណ៍ដូចជា ករណីមួយ​ចំនួននៅ​ពេល​ប្រពន្ធ ​ទទួល ​បាន​លុយពីប្តីគាត់ គាត់មានអារម្មណ៍ល្អ សប្បាយចិត្ត ពោលគឺអ្វីៗ​ល្អទាំងអស់​រួមទាំង​ទំនាក់ ទំនង ផ្លូវ ភេទ ប៉ុន្តែ​ដល់​ចំណាយ​សម្រាប់ស្វាមីវិញ មានលក្ខណៈតឹងតែង ពិបាក ទោះបី​ក្នុង​កាលៈទេសៈ​​ខ្លះ មាន ការចាំបាច់ក៏ដោយ ហើយ​ពេល​គ្មានលុយវិញ បញ្ហាកើតឡើងកាន់តែច្រើននៅក្នុងគ្រួសារ ដែល​ភាគ ​ច្រើន ស្ត្រីជាអ្នកអុញវាឱ្យឆេះឡើង ។​ដោយ​​មើល​ឃើញ​ពី លក្ខណៈរបស់ភរិយាបែបនេះ ពេលខ្លះ​ស្វាមី ​មួយ ​ចំនួនបាន​បង្ខំចិត្តលាក់​តួលេខ​ចំណូល​របស់​ខ្លួន​ពិត​ប្រាកដ ព្រោះគ្មាន ជម្រើសណា ល្អជាង នេះទេ  ដែល ករណី​នេះភរិយា​តែងចោទស្វាមីថា មានភាពមិនស្មោះត្រង់ ។​បើជួបប្រទះនូវបញ្ហានេះ នាំ ឱ្យ ស្វាមី ​ពិបាកឆ្លើយទៅ​នឹងសំណួរដែលសួរថា តើការពិតភរិយា ស្រលាញ់អ្វី ?ហើយ​ត្រូវ​ការ​អ្វី ?មួយ វិញ ទៀត ស្រ្តីមួយចំនួន មាន​ភាពលម្អៀងរវាងខ្លួនឯង និង​ស្វាមី រវាងគ្រួសារខាងខ្លួន និង​គ្រួសារ​ខាងស្វាមី ដែល មានលក្ខណៈ​អាត្មា​និយម និង​គ្រួសារនិយម ពោល​គឺមាន​លក្ខណៈ​ជ្រុលនិយម​ចង់ឱ្យគេ​ស្រលាញ់​ខ្លួន និងគ្រួសារខ្លួនជាង​។​បើមានរូបភាព​ទាំងអស់ខាងលើ ទំហំសេចក្តីស្នេហារវាងប្តី-ប្រពន្ធ បានធ្លាក់ ចុះ យ៉ាង ខ្លាំង ហើយ​ពេល​​ខ្លះមាន ​តែ​ទម្រង់ជាគ្រួសារ ប៉ុន្តែអត្ថន័យជាគ្រួសារ កក់ក្តៅមិន មានទាល់ តែ សោះ  ។ស្ថិត​ក្នុងករណីនេះ​ បុរស​​មួយ​​ចំនួនបាន ស៊ូទ្រាំរស់នៅ ក្នុងជីវភាពគ្រួសារ ដោយសារក្តី ស្រ លាញ់ ដ៏មហិមាទៅលើ​កូនៗ ប៉ុណ្ណោះ ហើយ​ដែល​ជា​ចំណងធំបំផុតសម្រាប់ចងជីវិតគ្រួសារ ។ រូប ភាព ស្នេហា របស់ពួកគេ ងាកទៅប្រើប្រាស់ខួរក្បាល ជាជាង​បេះដូង​ខ្លួន​ឯង​ ហើយ​មាន លក្ខណៈ ជាការ សម្តែង តួ ជាជាង ភក្តីភាពពិតប្រាកដ ។គ្រួសារដែលមានលក្ខណៈបែបនេះ ទាមទារ ឱ្យមានការ សម្រុះ សម្រួល ជាបន្ទាន់ ព្រោះការស៊ូទ្រាំរស់នៅក្នុងស្ថានភាពនេះ កាន់តែយូរប៉ុណ្ណា កម្លាំង​ខួរ​ក្បាល​កាន់តែ បាក់ ប៉ុណ្ណឹង ។ចំណុច​ដែល​បង្ហាញពីស្រ្តីទាំងអស់ខាងលើនេះ អ្នកនិពន្ធសូមបញ្ជក់ថា  មិន​បាន​ក្តោប​ទៅ​ស្រ្តី​ ទាំង មូលទេ គឺគ្រាន់តែផ្តោតទៅលើស្ត្រីមួយចំនួនប៉ុណ្ណោះ ដោយគ្មានចេទនាវាយប្រហារ និង​រិះគន់​ស្រ្តី ​ជា​ទូទៅ​ឡើយ ។​
មួយវិញទៀត តាមរយៈការវាយតម្លៃដោយមានការចូលរួម (ADB, ឆ្នាំ២០០១)បង្ហាញថាអំពើហឹង្សា​ក្នុង ​គ្រួសារ កំពុងកើតមានកាន់តែច្រើន​​ឡើង ។៧៦ភាគរយនៃអ្នកចូលរួមវាយតម្លៃ ជឿថា “បច្ចុប្បន្ន មាន​អំពើ​​​ ហឹង្សា ​​ក្នុង​គ្រួសារកើតមានច្រើនជាងពីមុន” ។អ្នកចូលរួមទាំងអស់ គិតថា អំពើហឹង្សាក្នុង​គ្រួសារមិន​ពាក់​​ ព័ន្ធ​នឹងភាព​ក្រីក្រ​ឡើយ ព្រោះថា ពីមុនអ្នកទាំងនោះ ក្រជាងពេលនេះទៅ​ទៀត។​តាមរយៈការ វាយ តម្លៃ នេះ បើអំពើហឹង្សា​ក្នុង​គ្រួសារ​មិនទាក់ទងនឹងភាពក្រីក្រ តើវាទាក់ទងសំខាន់ទៅនឹងអ្វី ?នេះជា ការ វាយ តម្លៃក្នុងឆ្នាំ ២០០១ ថា​អំពើ​ហឹង្សាក្នុងគ្រួសារមានការកើនឡើងច្រើនទៅហើយ ចុះទំរាំដល់ បច្ចុប្បន្ន​ នេះ​(២០១២) មាន​ស្ថានភាព​បែប​ណា ? ស្ថិតក្នុងបរិបទសង្គមបច្ចុប្បន្ន ស្រ្តីទទួល ការអប់រំ ច្រើនជាង មុន ការ ធ្វើ​ចំណាកស្រុក​មកធ្វើការ​នៅទី​ក្រុង​​ដែលជាសង្គមស៊ីវិល័យ ការហូរចូលយ៉ាង​គំហុក នៃ ​វប្បធម៌ ​បរទេស និងឥទ្ធិពលនៃសាកលភាវូបនីយកម្ម បាន​ធ្វើ​ឱ្យ​ស្ត្រី​មាន​ការផ្លាស់ប្តូរ ច្រើនពិសេស ការ គិត និង​ឥរិយា បថ ដែលផ្តល់ឱកាស កម្លាំង និង​អំណាច​ដល់​ស្រ្តី​ក្នុង​ការ​ទាមទារ​​ភាពស្មើរភាព ហើយ​ចាប់ផ្តើម ងាក ​ចេញយ៉ាងខ្លាំងពីផ្នត់គំនិតចាស់គំរិល ។  យើងឃើញថា ឥរិយាបថ​ស្រ្តី​ដែល​​មានចែង ក្នុង  ច្បាប់ ស្រ្តី ហាក់​ ដូចជាកំពុងត្រូវបានធ្វើបដិវត្តយ៉ាងខ្លាំងកា្ល។តើនរណាអាចវាយតម្លៃបានថា ស្ត្រី​​ប៉ុន្មាន ភាគ​រយ នា​ពេល ​បច្ចុប្បន្ននេះ បានអនុវត្ត​យ៉ាងត្រឹមត្រូវទៅតាមគន្លងក្បូនច្បាប់​ដូច​មាន​ចែង​ក្នុង​ច្បាប់​​ស្រ្តី​ដែល មាន លក្ខណៈតឹងរឹងនោះ ?មកដល់ពេលនេះ ស្រ្តីមានការទាមទារកាន់តែខ្លាំង និងមានតម្រូវការ​កាន់​តែ​ខ្ពស់ ក្នុងការ បំពេញបំណង់ធម្មជាតិរបស់ខ្លួន ហើយជា​និច្ចកាលតែងតែ​ប៉ះទង្គិចនឹងតម្លៃចរិយាធម៌​សង្គម ​ដែល​វា​ នៅតែមានអត្ថិភាពក្នុងសង្គមនៅឡើយ ពិសេសនៅក្នុងផ្នត់គំនិតបុរស ។ករណីនេះវា​បង្កឱ្យ​លេញ ​ចេញ កាន់​តែ​ច្រើន​នូវអំពើហឹង្សាក្នុងគ្រួសារ ដែលអាចធ្វើឱ្យ​ជនជាតិខ្មែរក្លាយជា​ជនរងគ្រោះនៃ​ចរិយា ធម៌ សង្គម ឬ​សីល​ធម៌​សង្គមខ្លួនឯង។​ការដែលបុគ្គលរស់នៅក្នុងនឹងចរិយាធម៌សង្គម តឹងរឹង ធ្វើ ឱ្យ បុគ្គល  ប្រឆាំង​នឹង​ចំណង់​ធម្មជាតិ​ខ្លួន​ឯង ដោយព្យាយាមបញ្ចេញមកក្រៅនូវទង្វើ សកម្មភាព ការ និយាយ ស្តី ឥរិយាបថ អកប្បកិរិយា...របស់ខ្លួន ស្រប​តាមចរិយាធម៌សង្គមនោះ ហើយលាក់​ទុកនូវ​ចំណង់ ពិត ប្រាកដ ដែលវាជាប្រភពដ៏សំខាន់នៃបញ្ហាចិត្ត-សង្គម​។​ក្នុង​ន័យនេះ ការប្រឡូក​ក្នុងជីវិតគូ​ស្រករ គឺ គ្មាន អ្វីក្រៅពីយកបេសកម្មដែលសង្គមប្រគល់ឱ្យ ទៅសង្កត់​ខ្លួនឯង​នោះ​ទេ ពិសេសស្រ្តី ។ ការចាប់​ផ្តើម ជីវិត គ្រួសារ គឺជាការធ្លាក់ចូលអន្ទាក់ជីវិតដែលចងរឹតខ្លួនឯង និងកាត់បន្ថយ​សេរី​ភាព​​ខ្លួនឯងកាន់​តែខ្លាំង ឡើង ៗ ។ ​ចរិយាធម៌សង្គម ឬសីលធម៌សង្គមនេះ ជាកម្លាំង អរូបីដ៏មានអានុភាព និង​មាន​ឥទ្ធិពល​មកលើ សតិ អារម្មណ៍​របស់​បុគ្គល ។បុគ្គលមា្នក់ៗតែងនឹកឃើញថា មនុស្សក្នុងមួយសង្គមទាំងមូលកំពុង​សម្លឹង​​មើល ​មកខ្លួន ហើយ​ដូច​នេះ គេត្រូវធ្វើយ៉ាងណាដើម្បីផ្គាប់ចិត្ត មនុស្សក្នុងសង្គមនោះ ។ពេលខ្លះ ពួកគេ​ភ័យ​ ខ្លាច ស្រមោល​របស់​វា ទាំងវាមិនទាំងបានបង្ហាញរូបរាងផង ។ លោកហ្សង់ប៉ូសាត្រ បានកត់ សម្គាល់ ថា៖ បើ​យើង​​ប្រគល់​អត្តៈ​(ខ្លួនឯង) របស់យើងទាំងមូល ទៅឱ្យ​សង្គមសង្កត់គឺ គ្មានអ្វី ក្រៅពី ការ ទាត់ ចោល​នូវសេរីភាព​របស់​យើង​ទេ ពោលគឺយើងទុកខ្លួនយើងជាវត្ថុ ។ជារួម នេះ​ជាហេតុផល​មួយ ដែល សាក​ល្បងបង្ហាញ​ពីប្រភព​ឫស​គល់​​នៃអំពើហឹង្សាក្នុងគ្រួសារយ៉ាងពិត​ប្រាកដ ។
មានហេតុផលចម្បងៗផ្សេងៗទៀត ដែលនាំឱ្យកើតអំពើហឹង្សាក្នុងគ្រួសារដូចជា៖ ស្រា ភាពក្រីក្រ ល្បែង ការ​បែកបាក់គ្រួសារ កង្វះការអប់រំ និងអសន្តិសុខផ្នែកនយោបាយ/សង្គម ។ចំណុចទាំងនេះ មានការ​ បក​ស្រាយ​ច្រើនមកហើយ ។ដូច្នេះ អ្នកនិពន្ធមិនបានបកស្រាយបន្ថែមទៀតទេ ។
(២)-កត្តាធម្មជាតិរបស់ស្រ្តីៈ    ក្នុងផ្នែកនេះ មានការបកស្រាយច្រើននៅក្នុងសៀវភៅ ភាពខុស​គ្នា រវាង ភេទស្រ្តី និងភេទប្រុស (Brain Sex: The Real Deference Between Men and Women)​ដែល​និពន្ធ​ដោយ ​អ្នកស្រី Anne Moirនិងលោក David Jesselក្នុងឆ្នាំ​១៩៨៩ ។​ឯកសារនេះបាន​បញ្ជក់ពីការ​ប្រែប្រួល​អារម្មណ៍​​ របស់ស្រ្តី ឆាប់ខឹង និងឆាប់មួម៉ៅ នៅមុនពេលធ្លាក់រដូវ ។ដូច្នេះក្នុងរយៈពេលនេះ ស្រ្តី​អាច ងាយ ​ប៉ះ ទង្គិច​ផ្លូវចិត្ត បង្ក​ជាទំនាស់ និងអំពើហឹង្សាបាន ។ស្ថិតក្នុងស្ថានភាពដែល​បុរសភាគច្រើនមិន​បាន​យល់ ​ពី  កត្តាសរីរវិទ្យារបស់ស្រ្តី ធ្វើ​ឱ្យអំពើហឹង្សាក្នុងគ្រួសារកើនឡើងជាលំដាប់ ។
(៣)-វិបត្តនៃទំនាក់ទំនងៈ  ស្របនឹងដំណើរវិវត្តនៃសង្គម ស្រ្តីមានការផ្លាស់ប្តូរយ៉ាងឆាប់​រហ័ស​ ពិសេស យុវតី​ សម័យ​ថ្មី ។ការផ្លាស់ប្តូរនេះ មកពីកម្រិតនៃការទទួល​បានការអប់រំទូលំទូលាយជាង​មុន​ ការ រីក ​ចម្រើននៃ​បច្ចេកវិទ្យា វិទ្យា​សាស្រ្ត ការធ្វើចំណាកស្រុកមកធ្វើការនៅទីក្រុងឬប្រទេសជិតខាង ការ ហូរ ចូល​យ៉ាង​គំហុក​នៃ​វប្បធម៌​បរទេស និង​ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយ ។ការផ្លាស់ប្តូរមួយចំនួនរបស់​ស្រ្តីជា ​សញ្ញាណ ​​វិជ្ជមាន​​បញ្ជក់​ពីភាពរីក​ចម្រើន​របស់​ស្រ្តី ប៉ុន្តែវាអាចនាំ ទៅរកវិបត្តិនៃ ទំនាក់ទំនង  រវាង បុរស  និង​ស្រ្តី ដែលវា​ជាមូល​ហេតុ​សំខាន់​ដែល​ជំរុញ​ឱ្យកើត​មាន​អំពើ​​ហឹង្សា​ក្នុងគ្រួសារ កាន់តែ ច្រើន ឡើងៗ ។បើ​ចរិយា​ធម៌​សង្គមដែលកំណត់ដោយមនុស្សភាគច្រើនក្នុងសង្គម មាន​ការ​​វិវត្តិ​យឺត​ ជាង ការ ផ្លាស់ ប្តូររបស់ស្រ្តីគឺវាធ្វើឱ្យមានវិបត្តកាន់តែធ្ងន់ធ្ងរឡើងៗលើទំនាក់ទំនងរវាងបរុសនិងស្រ្តីពិ ​សេ​ស អតុល្យភាពនៃការ​ផ្លាស់ប្តូរ​ផ្នត់គំនិតរបស់បុរស​ និងស្រ្តី ។​ការផ្លាស់ប្តូរនេះ​ វាអាចបង្កើតឱ្យមាន​​នូវកម្លាំង​បដិ បក្ស​រវាង​គំនិតជឿនលឿនរបស់ស្រ្តី និង​ផ្នត់គំនិតដែលចាក់ឬស​នៅក្នុង​ទំនៀមទម្លាប់ប្រពៃណី ​ របស់ ខ្មែរ ដែល​នៅតែ​មាន​អត្ថិភាព​ក្នុង​សង្គម​នៅឡើយ ។ វិបត្តទំនាក់ទំនងនៅទីនេះ មានន័យថា បុរស មិន យល់ ច្បាស់ពីស្រ្តី ហើយ​ស្រ្តីក៏​មិន​យល់ច្បាស់ពីបុរស​ដែរ​ ដែលនាំឱ្យ​មានការពិបាក​ក្នុង​ការ​សម្រប ខ្លួន រស់ នៅជាមួយគ្នា និង​ធ្វើឱ្យជីវិត​គ្រួសារមាន​លក្ខណៈ​ស្មុគ​ស្មាញ ។ចំណុចនេះ វាជា​ឫស​គល់មួយដ៏​សំខាន់ ​​​ដែល​ជំរុញ​ឱ្យស្រ្តីស្ថិតក្នុងស្ថានភាព​ដូចការបក​ស្រាយ​ក្នុង​ហេតុ​ផល​ទី១​ “ឥទ្ធិពលនៃតម្លៃ​ចរិយា ធម៌​ សង្គម ឬសីលធម៌សង្គម” ប៉ុន្តែវាមានថាមពល និង​ផ្តល់​ផល​វិបាក​ខ្លាំង​ជាង ។នៅ​ក្នុងដំណើរវិវត្តិ​របស់ សង្គម នា​ពេល​ខាងមុន បើចរិយាធម៌សង្គម ឬសីលធម៌សង្គម និង​ការផ្លាស់​ប្តូររបស់​ស្រ្តី​មិន​មាន​ដំណើរ ស្រប​ គ្នាទេ វិបត្តិគ្រួសារនឹង​កាន់​តែកើតឡើងធ្ងន់ធ្ងរទៅៗ ហើយអត្រាលែងលះ​គ្នារ​វាង​ប្តី​និង​ប្រពន្ធ​ក៏​កាន់ តែ​ ច្រើនផងដែរ ។ដូច្នេះ តើគេគួរ​ធ្វើអ្វីខ្លះ ចំពោះបញ្ហានេះ ?នៅក្នុងសង្គមបច្ចុប្បន្ន ហាក់​ដូចមិន​សូវ​អើ​ពើ​ពី បញ្ហាខាងលើនេះទេ ហើយក៏មិន​សូវមានអ្នកសិក្សាស្រាវជ្រាវណា សាក​ល្បង​វិភាគ​ពីផល​វិបាក​របស់​វាឱ្យ ​ស៊ី​ជម្រៅ​ដែរ ពិសេសការរិះរកវិធីសមស្រប និង​មានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការរីករាលដាលនៃ អំពើ ​ហឹង្សាក្នុង​គ្រួសារ ។ការងារនេះ​ ត្រូវរួម​សហការ​គ្នាទើបអាចដោះស្រាយបាន ទាំងបុគ្គលនីមួយៗ គ្រួសារ សហគមន៍ សាលា​រៀន​ និង​សង្គមជាតិ ។
ដើម្បី ជាសក្ខីកម្មបញ្ជក់ពីការ​ផ្លាស់ប្តូរ​រីកចម្រើនរបស់ស្រ្តី ខាងក្រោមនេះជាការបកស្រាយបង្ហាញពី​កត្តា ដែល​ធ្វើ​ឱ្យ​ស្រ្តីមានការវិវត្តផ្លាស់​ប្តូរ ​(១)ការ​អប់រំគឺ មានដូចជា៖ អត្រាចូលរៀនរបស់​កុមារីមាន​ការ​កើន ​​ឡើង ការអភិវឌ្ឍ​កម្មវិធី​​សិក្សា​ដែលឆ្លើយតប​នឹងការ​លើកកម្ពស់យែនឌ័រ ការកសាងមនុស្ស​ពេញ​លេញ ដែលមានចំណេះដឹង ចំណេះធ្វើ ឥរិយាបថល្អប្រពៃ និង​ ចេះរស់នៅចុះសម្រុងនឹងសង្គម និងការ​រីក​ ចម្រើន ​​នៃការយល់ដឹង​របស់គ្រួសារនីមួយៗទាក់ទង​នឹង​សារៈសំខាន់​នៃអប់រំសម្រាប់កូនស្រី ។​(២)ការ រីក ​ចម្រើន​​​​នៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ ឧទា​ហរណ៍​ដូចជា​កុំព្យូទ័រ ទូរស័ព្ទ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធ័រណេត អ៊ីម៉ែល  ...ជាដើម ​បានធ្វើឱ្យ​ស្រ្តីមានការ​ផ្លាស់​ប្តូរ​ជា​ច្រើនលើផ្នែកទំនាក់ទំនងសង្គម និង​ចំណេះដឹង​សង្គម ។  ​​តាមរយៈឧបករណ៍បច្ចេកវិទ្យា ​និង​វិទ្យាសាស្រ្ត​នេះ​ធ្វើឱ្យ​ស្រ្តី​ស្គាល់ពិភពលោកកាន់តែច្បាស់ តាមរយៈ ការ ទទួល ព័ត៌មាន ការផ្តល់ព័ត៌មាន និង​មាន​ទំនាក់​ទំនង ​កាន់​តែ​ទូលំ​ទូលាយ ។​អាថ៌កំបាំង មួយចំនួន ដែល បម្រើឱ្យចំណង់ធម្មជាតិរបស់ស្រ្តី ត្រូវបានបង្ហាញ និង​យល់​ច្បាស់​ជាង​មុន ដែលករណីនេះ វាបាន ប្រឆាំង នឹង​ចរិយាធម៌សង្គម ដូចបញ្ហាផ្លូវភេទជាដើម ។នេះ បញ្ជក់ពី​សេរីភាព​ទូលំ​ទូលាយ​ជាងមុន សម្រាប់ ស្រ្តីក្នុងការទទួលបានព័ត៌មាន ចំណេះដឹង និងបទពិសោធ។ (៣)​ការចំណាក​ស្រុក​មក​រស់​នៅ​និង​ធ្វើការ នៅទីក្រុងដែល​ជាសង្គមទំនើប​ស៊ីវិល័យ ធ្វើឱ្យស្រ្តី​មានភាពឯករាជ្យ មា្ចស់ការ និងប្រើប្រាស់សិទ្ធិ​សេរី​ភាព​ របស់ខ្លួនបានពេញលេញ​ជាង​មុនក្នុង​ការ​ក្រេបរសជាតិ​ជីវិតនិង​បង្កើន​គុណភាពជីវិត ។ការរស់​នៅ​ ដោយ​ឯក​រាជ្យ ឱ្យធ្វើស្រ្តីចេញ​ផុតពី​ទំនៀមទម្លាប់​ប្រពៃណីដ៏តឹងរឹង ហើយ​ធ្វើ​ឱ្យស្រ្តី​មួយភាគ​ធំមាន ការ ​ពេញ​ចិត្តនឹង​ជីវិត​រស់​នៅ​បែបនេះណាស់ ព្រោះវា​ធ្វើឱ្យ​ពួកគេ​យល់​កាន់​តែ​ច្បាស់​ពីអត្ថន័យជីវិត និង សេរីភាព ​នៃការ​បំពេញ​ចំណង់​ធម្មជាតិ​របស់​ខ្លួន ​។ដោយសារឥទ្ធិពលនៃសង្គមទំនើបស៊ីវិល័យ បានធ្វើឱ្យ​ស្រ្តី​មាន ​ការ​ផ្លាស់​ប្តូរទម្លាប់​របស់​ពួកគេដូច​ជាការ​ប្រើ​ប្រាស់​សម្ភារៈទំនើប ឥរិយាបថ​ ការនិយាយស្តី ការ​គិត​ និងបំណង​ប្រាថ្នា ពិសេសការយល់ឃើញអំពីជីវិត ។​ការរស់​នៅ​​ក្នុងសង្គមស៊ីវិល័យ ធ្វើឱ្យស្រ្តី ទទួល ឥទ្ធិពល ពីសង្គមនោះ និង​ធ្វើឱ្យ​ស្រ្តី​ទទួល​បានចំណេះដឹង និង​បទ​ពិសោធ​​ជីវិត​កាន់តែច្រើន ។ស្ថិត​ក្នុង​ស្ថានភាព នេះ ស្រ្តីមាន​ឱកាសច្រើន​ជាង​មុន ក្នុងការបំពេញ​ចំណង់​ធម្មជាតិ​របស់​ខ្លួន ព្រោះនៅឆ្ងាយពី​ឪពុក ​ម្តាយ ឬអាណាព្យាបាល និងទំនៀម​ទម្លាប់ប្រពៃណី​តឹងរឹង​ ដែល​ភាគ​ច្រើននៅ​ចាក់ឫស​រឹង​មាំ​នៅ​ឡើយ នៅតាមមូលដ្ឋាន​ ។​ដោយ​សារ​ភាព​ធូររលុង​នៃសង្គមថ្មី​ ដែល​ទំនៀម​ទម្លាប់​ប្រពៃណីហាក់​ដូចជា​ធូរ​លុង​ ជាង និងបានផ្តល់​ឱកាសឱ្យស្រ្តីអាច​សម្របខ្លួនបាន​នៅក្នុង​សង្គមថ្មីនេះ ដែលមាន លក្ខណៈ សម ស្រប នឹង​សេរីភាព​របស់ខ្លួន ហើយនេះពិតជាអ្វី ដែលត្រូវការយ៉ាងពិតប្រាកដ តាមលក្ខណៈ ធម្មជាតិនៃ មនុស្ស ។​ តើនៅពេល ពួក​គាត់ (ស្រ្តី) ត្រឡប់ទៅស្រុកកំណើតវិញ ពួកគាត់យល់ឃើញ​យ៉ាង​ណា​ចំពោះ ការរស់ នៅរបស់គាត់ ?​តើ​ពួក​គាត់​យល់ឃើញយ៉ាងដូចម្តេចខ្លះ ចំពោះ សង្គមពីមុន និង​ សង្គម ស៊ីវិល័យ ដែល ​គាត់ធ្លាប់​រស់​នៅ​ពេល​ធ្វើចំណាកស្រុក?បន្ទាប់ពីត្រឡប់​ទៅ​រស់​នៅក្នុងស្រុក​កំណើតរបស់​គាត់​វិញ តើពួក គាត់​មាន​ប្រតិ​កម្ម​​ដូចម្តេច​ខ្លះចំពោះ​សង្គមចាស់​របស់​គាត់?តើ​ពួក​គាត់មាន​អារម្មណ៍​យ៉ាងណាខ្លះ ចំពោះ ​ស្ថាន​ភាព​នេះ ?ដើម្បីធ្វើការឆ្លុះ​បញ្ចាំង​ឱ្យកាន់​តែច្បាស់ថែម ទៀតពីការខុស ប្លែកគ្នារវាង សង្គម នៅ ជនបទ និង​សង្គមស៊ីវិល័យ ខ្ញុំ​សូម​លើកឧទាហរណ៍​ជាក់​ស្តែង មកបង្ហាញៈ  កាលពីចុងឆ្នាំ ១៩៩៨ ខ្ញុំ(អ្នកនិពន្ធ) បាន​បន្តការសិក្សានៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ នាទីក្រុងភ្នំពេញ បន្ទាប់ពីប្រឡង បញ្ចប់ មធ្យម សិក្សាទុតិយភូមិ ខ្ញុំបានមើលឃើញ​ភាព​ខុស​ប្លែក​គ្នា​ច្រើន​ពី​សង្គមទំនើបស៊ីវិល័យ និងស្រុក កំណើត របស់ខ្ញុំនៅទីរួមខេត្តស្វាយរៀង សម្រាប់រយៈពេល​១៧ឆ្នាំ​ដែល​​ខ្ញុំ​​មិនធ្លាប់ស្គាល់ ទីក្រុងភ្នំពេញ ទាល់ តែសោះ ដោយបានឃើញត្រឹមតាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ ។​នេះ ​ជា​របត់​ជីវិត​ថ្មី​របស់ខ្ញុំ ដែល ខ្ញុំ ត្រូវ ស្វែងយល់ជាច្រើនពីសង្គមថ្មីនេះ ដោយពឹងពាក់អាស្រ័យនៅផ្ទះបងប្អូន និងវត្តអារាម ។​ការ​ផ្លាស់​ប្តូរ​មជ្ឈដ្ឋានរស់នៅថ្មីនេះ បានធ្វើឱ្យខ្ញុំ មានការយល់ដឹងច្រើនពីសង្គម តាមរយៈការអប់រំបែបអពន្ភរញាណ ។​នៅដំណាក់ ​កាលដំបូង​អ្វីដែល​ខ្ញុំ​ចាប់​អារម្មណ៍មុនគេសម្រាប់ទិដ្ឋភាពនៅទីក្រុងនោះ គឺការស្លៀក ពាក់ របស់ ស្រ្តី ។​ខ្ញុំបានឃើញស្រ្តីស្លៀក​ខោខ្លីបញ្ចេញសាច់​ភ្លៅ ក្រោម​ក្រលៀន​តែបន្តិច  ដែលរូបភាពនេះ ខ្ញុំ មិន ​ដែល​ឃើញ​សោះ​កាល​នៅ​ស្រុកកំណើត ហើយអ្វី​ដែល​​ធ្វើឱ្យខ្ញុំ ចាប់អារម្មណ៍ កាន់តែខ្លាំង នោះ គឺ នៅ ពេលដែលខ្ញុំបានជិះកង់កំសាន្ត និង​ឈប់​សម្រាកអង្គុយ​លេង​នៅក្នុងសួនច្បារសម្តេចហ៊ុន​ សែន ដែល ស្ថិតនៅ ក្បែរណាហ្គាវើលបច្ចុប្បន្ន នៅទី​នោះ​ខ្ញុំ​បាន​ឃើញ គូ​សង្សា​ក្មេងៗ ដែលភាគ ច្រើនសុទ្ធ តែជាសិស្ស សាលា បានអង្គុយអោបថើបគ្នាកណ្តាលថ្ងៃចែស មិន​ក្រែង​​រអា នរណាឡើយ ហាក់ ដូច ធម្មតា គ្មាននរណាចាប់អារម្មណ៍ឡើយ ។សម្រាប់អ្នកគ្មានគូ អង្គុយ​អាន​សៀវភៅ ឬ​​កាសែត​ធ្វើមិនដឹង ហាក់គ្មាន រឿងអ្វី កើតឡើងទាំងអស់ ។ពួកគេ ជិះម៉ូតូជាមួយគ្នា ហាក់​គ្មាន​ភ័យ​ព្រួយ បារម្ភអ្វី​ទាំង​អស់ ។ខ្ញុំ នឹក ឆ្ងល់ជា ខ្លាំង និង​នឹកគិតដល់ទិដ្ឋភាពនេះ​បើ​កើត​មាននៅស្រុក​កំណើត​​ខ្ញុំម្លេះ​សម អ្នកភូមិនិយាយដើម និង ​​បរិហារកេរ្តិ៍គ្រួសារប៉ុណ្ណាទេ មើលទៅ ។នេះពិតជាទង្វើ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារយ៉ាងខ្លាំង ។​ បើសិន​រូបភាពខាងលើនេះ​កើតឡើង​ចំពោះ​ខ្ញុំវិញ ខ្ញុំប្រហែលជាត្រូវឪពុក ម្តាយខ្ញុំ និង​អ្នកភូមិ ស្តី បន្ទោស ​ខ្ញុំជាមិន​ខាន​ឡើយ មិន​ត្រឹម​តែខ្លួនខ្ញុំផ្ទាល់ គ្រួសារ​ខ្ញុំក៏ត្រូវរងការវាយប្រហារនេះដែរ ។ នៅ ពេល នោះ​ ខ្ញុំគិតថា ​សម្រាប់ខ្ញុំប៉ុណ្ណឹង ចុះទំរាំ​គូ​សង្សា​ខ្ញុំ តើ​ធ្ងន់ធ្ងរ ប៉ុណ្ណាទៅ ? ទិដ្ឋភាពនេះ​ ខុសប្លែក យ៉ាងខ្លាំង ពីស្រុក កំណើត​ ខ្ញុំ​នៅអំឡុងពេលនោះ ។ ប៉ុន្តែ​នៅ​ពេល ខ្ញុំត្រឡប់​មកស្រុកកំណើត និង​មកធ្វើការងារ នៅ ទីនេះ វិញ នៅឆ្នាំ ២០០៣​ខ្ញុំក៏ចាប់ផ្តើមមើល​ឃើញ ដំណើរ​វិវត្ត​របស់យុវជន យុវតីសម័យថ្មី មាន លំនាំ ទៅ​តាមសង្គម​ស៊ីវិល័យ​ដូច​ទីក្រុងភ្នំពេញដែរ ។ខ្ញុំជឿជាក់ថា៖ ករណីនេះ មិន​មែន​ខ្ញុំសម្លឹង មើល ផ្កាយ តែមួយ ហើយវាយតម្លៃផ្ទៃមេឃទាំងមូលទេ យុវជន-យុវតីភាគ ​ច្រើន​នៅ​តាម​ទីក្រុង​ពិត​មាន​រូបភាព បែប នេះ  ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការរស់នៅទីក្រុង នៅពេល​នោះពិត​ជាផ្តល់​សេរីភាព​ឱ្យខ្ញុំ​ច្រើន​ ជាងកាលដែលខ្ញុំរស់នៅស្រុកកំណើត ។​ស្ថិតក្នុងយុវវ័យ ខ្ញុំពិតជា​មាន​ការពេញ​ចិត្តនឹង​របៀប​រស់ នៅ​បែប នេះ​ណាស់ ព្រោះខ្ញុំមានភាពឯករាជ្យ ម្ចាស់ការលើខ្លួនឯង និង​មានឱកាស គ្រប់គ្រាន់ ក្នុង ការស្វែងយល់ពីជីវិត ដើម្បី​បង្កើន​គុណភាពជីវិត។ជារួម នេះពិតជា​ស បញ្ជក់​យ៉ាងច្បាស់ ពីការ ផ្លាស់ ប្តូរ យ៉ាង ធំ របស់យុវជន និង​យុវតីសម័យថ្មី ពិសេស​យុវតី​នៅ​ជនបទ ដែល​ធ្វើ​ចំណាកស្រុក ហើយ ទទួល ឥទ្ធិពល នៃសង្គមស៊ីវិល័យទាំងនេះ ។​(៤)​មួយវិញ​ទៀតការ​ហូរ​ចូលនៃ​វប្បធម៌​បរទេស​អវិជ្ជមាន បាន បំផ្លាញ នូវទំនៀមទំលាប់ប្រពៃណីខ្មែរ ដូចជា៖ យុវជន យុវតី​សម័យ​​ថ្មី​មួយ​ចំនួន លួចរួម រស់ជាមួយ គ្នាមុន រៀបការ សកម្មភាពទំនើង ការប្រើប្រាស់គ្រឿងញៀន និងភាព​ភ្លើត​ភ្លើន​​ពាលាអាវ៉ាសែ...ជាដើម ។ ការ ហូរចូលនៃវប្បធម៌បរទេសនេះ បានធ្វើការផ្លាស់ប្តូរយុវជន យុវតីមួយ​ចំនួន​ធំ​ទាំង​ការស្លៀកពាក់ និយាយ​ ស្តី ឥរិយាបថ និងអាកប្បកិរិយា ដែលប្រាសចាកពីទំនៀម​ទម្លាប់ប្រពៃណី​របស់​ខ្មែរ​ពី​មុន ។ យុវជន  យុវតីសម័យថ្មី បង្ហាញលក្ខណៈធម្មជាតិរបស់ខ្លួនកាន់តែច្បាស់ ហើយ​ប្រឆាំងកាន់​ខ្លាំងទៅ​នឹង​ចរិយា​ ធម៌​ សង្គម ​។​ អាថ៌កំបាំងនៃចំណង់ធម្មជាតិជាច្រើន ត្រូវបានបង្ហាញ យ៉ាងច្បាស់ តាមរយៈ បច្ចេក វិទ្យា  និង​ការសាប​ព្រោះ​វប្បធម៌​អវិជ្ជមាន ដូចជា រូបភាព និង​ភាពយន្តអាសអាភាសជាដើម។ផល​​វិបាក​នៃការ បញ្ហានេះ វាបាន​បង្កើត​ឱ្យ​មានកម្លាំងបដិបក្សរវាងចំណង់ធម្មជាតិ និង​ចរិយាធម៌សង្គម ឬសីលធម៌ សង្គម ។  វាធ្វើឱ្យយុវជន យុវតី​ភាគ​ច្រើន​​បាន​ទំនាស់​ជាមួយ​ឪពុកម្តាយ ឬ​អាណា​ព្យាបាល នៅក្នុង យុគ សម័យ ថ្មី ។ ខ្ញុំមានជំនឿថា ​គ្មានអ្វីទប់យុវជន យុវតី​សម័យថ្មី​បានទេ បើសង្គមនៅតែបើកចំហជើងមេឃ ទទួល យកវប្បធម៌បរទេសអវិជ្ជមាន ដែល​បំផ្លាញ​ទំនៀម​ទម្លាប់​ប្រពៃណីរបស់ខ្មែរនោះ និងមិនបាន​យក ចិត្ត ទុក​ដាក់រិះរក​មធ្យោបាយ​ប្រកបដោយប្រសិទ្ធភាព​ក្នុងការ​ទប់ ​ស្កាត់​ឱ្យទាន់ពេលវេលាទេនោះ ។ បញ្ហា នេះ វានឹងទុំជោរនាពេលអនាគតដ៏ខ្លីខាងមុន ។ស្ថិតក្នុងស្ថានភាព​នេះ គ្រួសារ និងសាលា រៀន ពិត ជា ពិបាក ទប់ស្កាត់ចលនាថ្មីនេះណាស់ ។​ដូច្នេះ ស្ថិតក្នុងស្ថានភាពនេះ តើគេគួរបណ្តោយ ឬ​​បន្តរឹត បន្តឹង  ? តើវិធីសាស្រ្តណាមួយ​ចំណេញជាង ?បើស្ថានភាពនេះ នាពេលអនាគតនៅតែដដែល តាមការ​យល់​ឃើញ​របស់អ្នកនិពន្ធសម្រាប់ផ្នែកទំនាក់ទំនងផ្លូវភេទ ឪពុកម្តាយ ឬអាណាព្យាបាល គួរតែហុច​ស្រោម​អនាម័យ ​ដល់​កូន ប្រហែលជាល្អប្រសើរជាង ហាមឃាត់សេរីភាពចំណង់ធម្មជាតិរបស់គាត់ ព្រោះ វាបាន ត្រឹម បង្កើតទំនាស់ និង​អំពើ​ហឹង្សាក្នុងគ្រួសារ តែប៉ុណ្ណោះ ។នេះក៏ជាផ្នែកមួយ នៃអំពើហឹង្សាគ្រួសារ ដែល កើត លើកូនក្នុងបន្ទុក តែ​សម្រាប់​​​ការ​បង្ហាញនៅទីនេះ​គឺចង់បង្ហាញពីហេតុផល​​សំខាន់មួយ ដែលបណ្តាល មកពី បញ្ហាខាងលើ ធ្វើឱ្យ​ការរៀប​ការ​​ក្នុងវ័យក្មេងកើនឡើង និងជំរុញឱ្យមាន ការកើនឡើងកាន់ តែច្រើននូវ អំពើហឹង្សាក្នុងគ្រួសារផងដែរ ។​គូស្រករ​វ័យ​ក្មេង ភាគច្រើន​ជួប​ប្រទះ​នឹងវិបត្តគ្រួសារ និង​ភាព រស់ នៅមិនចុះសម្រុងនឹងគ្នា។​(៥)ចំណុចចុងក្រោយគឺ ឥទ្ធិពល​​នៃ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ ដូចជា វិទ្យុ ទូរ ទស្សន៍  ...​ ជាដើមដែលភាគច្រើនបម្រើ​ឱ្យការសប្បាយជាជាង​ការលើកកម្ពស់ការ​អភិវឌ្ឍ​​ប្រទេស ឬ បម្រើ ឱ្យ ភាព កើនឡើងនូវការធ្វើពាណិជ្ជកម្ម ប៉ុន្តែបំផ្លាញវប្បធម៌ និងសេដ្ឋកិច្ច (ឧ-កម្មវិធីមួយ​ចំនួន​ជំរុញ​ការ ភ្លើត ភ្លើនរបស់យុវជន-យុវតីតាមរយៈការរាំ ច្រៀង ស្លៀកពាក់ និងការប្រើប្រាស់សម្ភារទំនើប ទាន់​សម័យ​ ជាដើម ដែលទាំងអស់នេះ ធ្វើប៉ះពាល់ជាខ្លាំងដល់វប្បធម៌ដ៏ផូរផង់របស់ជាតិ ពិសេស​វា​ជំរុញ​ឱ្យ​មាន​ការ ​កើន​ឡើង​នូវ​ការផ្គត់ផ្គង់មិនចាំបាច់មួយចំនួន ដូចជា៖ ឡានទំនើប ម៉ូតូទំនើប សំលៀក​បំពាក់​ដែល​មាន​តម្លៃ​ថ្លៃ.​..។​ល។​ដែល​ជាធាតុសំខាន់ ក្នុងការបំផ្លាញ សេដ្ឋកិច្ចជាតិ សម្រាប់ស្ថានភាព ប្រទេស ដែល កំពុង អភិវឌ្ឍន៍នោះ ។ កម្មវិធី​ផ្សព្វ​ផ្សាយ​មួយចំនួន មិនស៊ីគ្នានឹងស្ថានភាពប្រទេស ដូចជា ប្រជា ពលរដ្ឋ ខ្មែរ​ភាគ ច្រើន​ជាកសិករ ប្រកបរបរកសិកម្ម ដូច្នេះ ការផ្សព្វផ្សាយពីចំណេះដឹង និងបទពិសោធ​កសិកម្ម ដើម្បី អូស ទាញប្រជាពលរដ្ឋ និងផ្តល់​នូវកម្លាំង​ចិន្តានុភាព​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចគ្រួសារ មាន​ប្រយោជន៍​ជាង ការ ផ្សព្វផ្សាយពីភាពស៊ីវិល័យ ការសប្បាយរាំច្រៀង និងការ​កំសាន្ត​សប្បាយដ៏ច្រើនលើសលប់ ដែល ភាគ ច្រើនផ្តល់ផលអវិជ្ជមានដូចជា៖ ពង្វក់​ស្មារតី​យុវជន យុវតី ហើយ​ក៏​ហេតុ​ផល​ដ៏សំខាន់ ដែល ជំរុញ ឱ្យ មានការផ្លាស់ប្តូរបែបអវិជ្ជមានផងដែរ ពិសេសស្រ្តី ។ជារួម​ហេតុផល​​ទាំង​អស់​ខាង​លើ បានធ្វើឱ្យ ស្រ្តី មាន ការផ្លាស់ប្តូរទាំងវិជ្ជមាន និងទាំងអវិជ្ជមាន ។ស្រ្តីភាគ​ច្រើន​មាន​ការ យល់ ​ដឹងជាងមុន និងមើល ឃើញ ពិភពលោកទូលំទូលាយជាងមុន ហើយមកដល់​ដំណាក់​កាល​នេះ ស្រ្តី ក៏​ទាម​ទារ​កាន់​តែខ្លាំង ផង ដែរ ក្នុង​ការ​បំពេញចំណង់ធម្មជាតិរបស់ខ្លួន ។ជាមួយគ្នានេះ មាន​ស្ថាប័នជាច្រើន ក៏បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់ ​ចូល​រួម​ចំណែក​សកម្មក្នុងការលើកកម្ពស់ស្រ្តី ដែល​ធ្វើឱ្យ​ស្រ្តី កាន់​តែមានការផ្លាស់​ប្តូរ ប៉ុន្តែ​គេ​មិន​សូវ ​គិត​គួរ​ដល់​ការ​ផ្លាស់​ប្តូរ​នៃ​តម្លៃ​ចរិយាធម៌សង្គមទេ ពិសេស​ការ ផ្លាស់ ​ប្តូររបស់បុរស ។​តើបុរស មាន ការផ្លាស់ ប្តូរកម្រិតណា ?​បើ​ស្រ្តី​មាន​ការ​ផ្លាស់​ប្តូរ​លឿន​ជាង​សង្គម នាំ ឱ្យ មាន​វិបត្តិនៃ​ទំនាក់​ទំនងរវាងស្រ្តី និង បុរស ។ហេតុអ្វី ? ព្រោះ​ស្ថិត​ក្នុង​បរិបទ​នេះ ស្រ្តីមួយ​ចំនួនធំ ពិសេស យុវតី​សម័យថ្មី លែង ជា សំពត់ ក្នុង ផ្នត់ស្រប​តាមទំនៀមទំលាប់ប្រពៃណីទៀតហើយ ។​ដូច្នេះ ស្ថានភាព ទំនាស់​ដែល​ជាប្រភព​នៃ អំពើ ហឹង្សា ក្នុងគ្រួសារ កាន់តែមានសភាពធ្ងន់ធ្ងរជាងមុន ដោយសារ​​សង្គម ​មាន​ការ​​វិវត្តិ​ផ្លាស់​ប្តូរយឺតណាស់ ពិសេស ផ្នត់គំនិតមនុស្សចាស់ និងបុរស ។

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!