Thursday, October 4, 2012

សេចក្តីផ្តើមពីបញ្ហាភាពក្រីក្រ

​សំណួរគន្លឹះ
ក្នុងស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នតើមាន ប្រជាពលរដ្ឋប៉ុន្មាននាក់ដែលជានិច្ចកាល តែង​តែត្អូញ​ត្អែរ​ពីបញ្ហាជីវភាពរស់នៅនោះ​? តើ​មក​ពី​ទស្សនៈ​កម្មផល​មែនទេដែល​ធ្វើ​ឲ្យ​ជីវិត​គាត់ក្រី​ក្រលំបាកនោះ?ហេតុអ្វីបានជាប្រជាជនខ្មែរមួយចំនួនធំមានជីវភាពក្រីក្រលំបាក ?ហេតុអ្វីបានជាមានអ្នកមានទ្រព្យសម្បត្តិស្តុកស្តមចំណែកអ្នកខ្លះទៀត ក្រីក្រ ?ហេតុអ្វីបានប្រជាជនក្រីក្រខ្មែរមួយចំនួនចំណាកស្រុកទៅប្រទេសជិតខាងដើម្បី​រកការងារធ្វើ ? តើដំណើរជីវិតអ្នកក្រជួបប្រទះបញ្ហាអ្វីខ្លះ ?តើអ្នកក្រមានឥរិយាបថអាកប្បកិរិយា និងប្រព័ន្ធគំនិតដូចម្តេចខ្លះ?តើអ្នកមាននិងអ្នកក្រមានលក្ខណៈខុសប្លែកគ្នាដូចម្តេចខ្លះ ?តើអ្វីជាអ្នកកំណត់ភាពខុសប្លែកគ្នានេះ ?​តើគេប្រើអ្វីវាស់ដើម្បី​កំណត់កម្រិត​នៃ​ភាពក្រីក្រ ?ហេតុអ្វីបានជាអ្នកខ្លះអាចរំដោះខ្លួនចេញពីភាពក្រីក្របានចំណែកអ្នកខ្លះទៀត​មិនអាច ?តើភាពក្រីក្រមានរចនាសម្ព័ន្ធដូចម្តេចខ្លះនៅក្នុងសង្គម ?តើគេអាចធ្វើអ្វីខ្លះដើម្បី​កាត់​បន្ថយឬ​លុបបំបាត់ភាពក្រីក្រ ?តើនរណាខ្លះទទួលខុសត្រូវលើការងារនេះ ?គេប្រើប្រាស់មធ្យោបាយនិងវិធីសាស្រ្តអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ ?.....
ដំណាក់កាលទី១នៃការសិក្សាស្រាវជ្រាវនេះគឺចង់សាកល្បងឆ្លើយទៅនឹង សំណួរ ទាំងអស់​​នេះ​​ដោយ​ផ្អែក​លើការ​វិភាគ​​​សង្គមសាស្រ្តនិងចិត្តសាស្រ្ត ។ប៉ុន្តែការពិតវា​ជា​រឿង​មួយ​មិន​​ងាយ​ស្រួល​​​ឡើយព្រោះ​សំណួរ​​គ្មាន​ទីបញ្ចប់​ទេ។​សូម្បី​តែសំណួរតែមួយក៏អាចមានចម្លើយ​ច្រើននិង​ខុស​ប្លែក​​គ្នាហើយ​ក៏ជា​ហេតុនាំ​ឲ្យកើត​សំណួរ​ផ្សេងៗ​ទៀតជា​ច្រើន​ផង​ដែរ​ជា​​លទ្ធផល​វា​ពិបាក​ក្នុង​ការ​កំណត់​ខ្លឹមសារ​ចម្លើយ​មួយជាក់​លាក់​។​ឧទាហរណ៏​ចំពោះសំណួរ​ហេតុអ្វី​បាន​ជា​អ្នក​មាន​ជីវភាព​ក្រី​ក្រ​លំបាក?មាន​អ្នកខ្លះ​ឆ្លើយថាមកពីខ្ញុំ​មិនមាន​ប្រាក់​​ចំណូលគ្រប់គ្រាន់-ចម្លើយនេះនាំ​ឲ្យ​កើតចម្ងល់​មួយ​ទៀត ​ហេតុអ្វី បាន​ជា អ្នក​មិនមានប្រាក់​ចំណូលគ្រប់​គ្រាន់ ? ...​មកពី​មិន​មាន​​ការងារ​ធ្វើ-​ហេតុអ្វី​​មិន​មាន​ការងារធ្វើ ?...មក​ពី គ្មាន​ចំណេះដឹងជ្រៅជ្រះ- ហេតុអ្វី​បាន​ជា​មិនមាន​ចំណេះដឹង​​ជ្រៅ​ជ្រះ​?...​.មកពីគ្រួសារ ក្រីក្រ ប្រើ​អំពើ​​ហឹង្សា​ក្នុង​គ្រួសារ..​។​ល។​ដូច្នេះ​គ្រាន់តែ​​សំណួរ​ដែល​​សួរ​រក​មូលហេតុ​នៃ​​ក្រី​ក្រ​មួយ​មាន​វដ្តទំនាក់ទំនង​ដ៏​ច្រើន​​។​តាមរយៈនៃការ​បក​ស្រាយ​​ខាង​លើ​យើង​ឃើញថា​សំណួរ​មានច្រើន​រាប់មិនអស់។​ហេតុ​ជាច្រើន​នាំឲ្យកើត​ផលនៃភាព​ក្រីក្រ។​បើ​អញ្ចឹង​!​តើ​អ្វី​ជា​​​ឬស​កែវ​នៃ​ភាព​​​ក្រីក្រ​? ភាព​ក្រីក្រប្រៀប​ដូចជា​ជម្ងឺមួយផង​​ដែរ​​បើ​គេមិ​ន​បានធ្វើ​រោគ​វិនិច្ឆ័យមិន​បាន​ដឹងពី​ដំណើរ​​វិវត្ត​នៃជម្ងឺប្រភេទ​ជម្ងឺប្រភពជម្ងឺមេរោគបង្កបញ្ហានិង​ស្ថាន​ភាព​​អ្នកជម្ងឺ​ច្បាស់លាស់​គេពិត​ជា​ពិបាក​​រកថ្នាំដាក់ឲ្យជល់​នឹង​ជម្ងឺ​ណាស់​​ហើយ​ការ​ព្យាបាល​នោះ​សោត​​វា​គ្រាន់តែជា​ការធ្វើតេស​សាក​​ល្បង​​លើ​អ្នកជម្ងឺ​ជា​ការ​ចំណាយ​ថវិកា​និង​ពេល​វេលា​​ឥត​ប្រយោជន៏-គ្រាន់​តែ​អាច​​​សម្រាល​​​ស្ថានភាព​​​ជម្ងឺឲ្យ​ធូរ​​ស្រាល​បន្តិចបន្តួច....ព្យាបាល​​បាន​តែ​ជម្ងឺ​ឱកាស​និយម​​មួយ​ចំនួន​​ឬគា្រន់​​តែ​ជា​ការ​​សន្សំ​លុយទុក​ឲ្យ​ពេទ្យ​​ដែល​គ្មាន​​ជំនាញ​​ច្បាស់​លាស់​ប៉ុណ្ណោះ​ឯ​ជម្ងឺពិតប្រាកដ​​​មិនជា​សះ​ស្បើយ​​​​​ឡើយ​។​ក្នុងន័យនេះ​ មានតែអ្នក​សង្គម​វិទ្យាទេ​ដែល​​ដើរ​តួនាទី​​យ៉ាង​​សំខាន់​ក្នុងការ​​ចូលរួម​​ចំណែក​​បក​ស្រាយ​​​​បញ្ហា​​សង្គម​និងរិះរក​ថ្នាំ​ដើម្បី​ព្យាបាលជម្ងឺ​ទាំង​អស់​នោះ​ដោយ​ប្រើវិធីសាស្រ្ត​ផ្សេងៗ​ដូចជា៖​វិធី​សាស្រ្ត​​​សិក្សា​​ករ​ណី​អង្កេត​​​ ស្ទង់មតិ ជំរឿន​​​​វិភាគ​អត្ថន័យ​​វិភាគ​ប្រវត្តិ​​វិភាគ​ស្ថិតិ​...​ដែល​​មាន​លក្ខណៈ​វិទ្យា​សាស្រ្ត។
“​ ភាពក្រីក្រមិនមែនជាចំណាប់ខ្មាំងនៃការរកប្រាក់ចំណេញឡើយ។ ”

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!