លោក ចៅ ឧស្សាហ៍(CHAO OUSA)អតីតសិស្សពូកែអក្សរសាស្រ្តខ្មែរចំណាត់ថ្នាក់លេខ១ប្រចាំខេត្តស្វាយរៀងឆ្នាំ១៩៩៨សម្រាប់មធ្យមសិក្សាទុតិយភូមិ។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញក្នុងឆ្នាំ ២០០២ផ្នែកអក្សរសាស្រ្តខ្មែរនិងគ្រូបង្រៀនកម្រិតឧត្តម នៅមហាវិទ្យាល័យគរុកោសល្យផ្នែកអក្សរសាស្រ្តខ្មែរ សីលធម៌ពលរដ្ឋវិជ្ជា ក្នុងឆ្នាំ២០០៣ លោកបានធ្វើជាគ្រូបង្រៀននៅវិទ្យាល័យជនបទមួយ។ លោកមានបទពិសោធជាច្រើនជាមួយការងារជាមន្រ្តីរាជការ បុគ្គលិកអង្គការសង្គមស៊ីវិល និងផ្នែកឯកជន។ ធ្លាប់ធ្វើការជាគ្រូបង្រៀនមធ្យមសិក្សាទុតិយភូមិ-ធ្វើជាប្រធានផ្នែកអប់រំសហគមន៍នៅអង្គការអន្តរជាតិមួយនៅរាជធានីភ្នំពេញ-ជាអ្នកគ្រប់គ្រងកម្មវិធីអង្គការក្នុងស្រុកមួយ និងជាគ្រូឧទ្ទេសសាលាគរុកោសល្យ។ លោកមានបទពិសោធន៍ច្រើនទាក់ទងនឹងការអប់រំ យុវជន កុមារ ការគ្រប់គ្រងគម្រោង និងការអភិវឌ្ឍសហគមន៍ ដែលចំណេះដឹង និងបទពិសោធន៍ជាច្រើនត្រូវបានដាក់បញ្ចូលទៅក្នុងអត្ថបទសាកល្បងនេះ ។ លោកបានទទួលវគ្គបណ្តុះបណ្តាលជាច្រើនដូចជា៖ ចិត្តវិទ្យាអំពីកុមារ ច្បាប់ប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ និងវិធីសាស្រ្តប្រឹក្សា- TESOL (ទទួលបានពី Language corps) ការគ្រប់គ្រងគម្រោង និង ការសរសេរគម្រោងសំណើ (Project Management And Proposal Writing)-យុវជននិងលទ្ធិប្រជាធិបតេយ្យ សិទ្ធិកុមារ វិន័យកុមារ ការអភិវឌ្ឍកុមារ និងParenting Style-រដ្ឋបាលអប់រំ និងគ្រប់គ្រងអប់រំ, Operacy, ការប្រើប្រាស់ ICT,InTel Teaching និងការប្រើប្រាស់ Internet E-mail ។ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអប់រំ ហើយបច្ចុប្បន្នធ្វើជាអធិការអប់រំនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ព្រមទាំងឆ្លៀតពេលធ្វើការក្រៅម៉ោងជាសាស្ត្រាចារ្យមហាវិទ្យាល័យ ។
“ ទុកឱ្យខ្ញុំដេកលក់សិនចុះ ចាំខ្ញុំភ្ញាក់ ខ្ញុំនឹងរត់តាមក្រោយ ។ ”
លេខទំនាក់ទំនង
087 499 944
ssoprogrammg@gmail.com
087 499 944
ssoprogrammg@gmail.com
(មានទទួលបង្រៀនមុខវិជ្ជាភាសាខ្មែរ និងគ្រប់គ្រងអប់រំក្រៅម៉ោង)
សេចក្តីថ្លែងអំណរគុណ
- លោកឪពុក សុខ សាវុត និងអ្នកម្តាយ ចាន់ នី អ្នកមានគុណ ទាំងពីរដែលបានបង្កើត បីបាច់ថែរក្សាកូន និងជំរុញ ឱ្យកូនសិក្សាខ្ពង់ខ្ពស់
- លោកអ៊ុំ ម៉ម សុវណ្ណាឫទ្ធិ ជាអតីតគ្រូបង្រៀននៅ សាលាអនុវិទ្យាល័យចតុមុខ និងអ៊ុំស្រី ដែលបានផ្តល់ការស្នាក់នៅ ហូបចុក ប្រាក់កាស...នៅ ពេលខ្ញុំបន្តការសិក្សានៅ រាជធានីភ្នំពេញ ។បើគ្មានលោកទាំងពីរទេ ខ្ញុំប្រហែលជាគ្មានឱកាស និងលទ្ធភាពបន្តការរៀនសូត្រ ថ្នាក់មហាវិទ្យាល័យទេ ។នេះជាព្រះ គុណដ៏ថ្លៃថ្លា ដែលមិនអាចបំភ្លេចបាន ក្នុងមួយជីវិត ។
- អរគុណកំហុសដែលធ្វើឱ្យខ្ញុំរកឃើញផ្លូវត្រូវ ហើយអរគុណចំពោះការឈឺចាប់ដែលធ្វើឱ្យខ្ញុំមានការតាំងចិត្តខ្ពស់
គតិប្រតិបត្តិៈ
- ត្រូវមានជំនឿលើអំពើល្អរបស់អ្នក
- បើចង់ធ្វើសត្វដំរី មិនត្រូវអន់ចិត្តនឹងសម្តីរិះគន់របស់សត្វស្រមោចដែលអត់បានការ។ ousa
- ចូរអ្នកអង្គុយលើចង្អេរ ហើយខំលើកខ្លួនឯងព្រោះ គ្មាននរណាជួយអ្នកទេ។
- ពេលវេលាវាខ្លីណាស់ ដូច្នេះអ្នកគ្មានពេលឯណាទៅផ្គាប់ចិត្តមនុស្សដែលកំពុងតែដើរលើផ្លូវងងឹតនោះទេ ។ចូរអ្នកខំ កសាងជីវិតអ្នកឱ្យបានល្អប្រសើរឡើង!
- បណ្ឌិតគ្មានអ្វីអស្ចារ្យទេ គ្រាន់តែចេះនូវអ្វី ដែលខ្ញុំមិនទាន់ចេះនិងមិនទាន់បានរៀន និងស្រាវជ្រាវប៉ុណ្ណោះ ។ousa
- សូមកុំគិតថា ពួកអ្នកដែលមានការងារល្អ ប្រាក់បេវត្សខ្ពស់មួយចំនួន អស្ចារ្យឆ្ងាយពីដៃអ្នកអី! ពេលខ្លះ ទង្វើរបស់គេ អន់ជាងអ្នកទៅទៀត ។
- ជនបរទេសអាចមានការចងចាំខ្ពស់ គិតលឿនរហ័ស ប៉ុន្តែខ្ញុំមិនជឿថា គុណភាពគំនិតខ្ពស់ជាងខ្មែរទេ បើនិយាយពីរឿងខ្មែរ ។
(១) ឈប់ចាត់ទុកកូន ដែលតែងតែ ប្រឆាំងនឹងគំនិតឪពុកម្តាយ ហើយព្យាយាមបង្ហាញហេតុផលរបស់ខ្លួន ជាកូនអាក្រក់
(២) ឈប់ចាត់ទុកសិស្ស ដែលមានទស្សនៈយល់ឃើញខុស ពីគ្រូ ប្រកបដោយហេតុផលមួយ ជាសិស្សមិនល្អ
(៣) ឈប់ចាត់ទុក ពលរដ្ឋដែលមានទស្សនៈយល់ឃើញផ្សេងពីការដឹកនាំប្រទេស ជាពលរដ្ឋអាក្រក់
ចំណង់ចំណូលចិត្ត
សៀវភៅដែលចូលចិត្តអានៈ
- សៀវភៅវិទ្យាសាស្ត្រអប់រំ
- សៀវភៅវិទ្យាសាស្រ្តនយោបាយ និងប្រវត្តិសាស្ត្រ
- ចិត្តវិទ្យា
- សង្គមវិទ្យា
- ទស្សនវិជ្ជា
- ចំណេះដឹងទូទៅផ្សេងៗទៀត
- ផឹកកាហ្វេ
- អានសៀវភៅផ្សេងៗ
- ស្រាវជ្រាវតាមប្រព័ន្ធInternet
- និពន្ធអត្ថបទ ឬ កំណាព្យ
- ចង់បញ្ចេញទស្សនៈដឹកនាំរបស់ខ្លួន
- ចង់ក្លាយខ្លួនជាអ្នកសិក្សាស្រាវជ្រាវ និងនិពន្ធចងក្រងឯកសារឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបានសម្រាប់អនុជន ជំនាន់ក្រោយ
- ចង់ចែករំលែកចំណេះដឹងឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការបង្ហាត់បង្រៀន
Really nice . I am very interested in what u are doing . How can we both to be partner ?
ReplyDeleteMany thanks for your interesting. I am so pleased to know you. Yes, sure. We can be a partner. We will meet together sometime. Keep in touch.
Deleteអរគុណប្អូនដែលបានចែករំលែកចំណេះដឹង។ ប្អូនជាគ្រូបង្រៀន សូមប្អូនសរសេរ សៀវភៅ ថ្មីសំរាប់ជាស្នាដៃ ទុកឲ្យកូន ខ្មែរយើង។
ReplyDeleteពូកែរណាស់បងប្រុស ប្អូននឹងខិតខំដើរតាមផ្លូវរបស់បងដើម្បីបានជោគជ័យដែរ ទោះបីមិនបាន100%សូមត្រឹម10-20%ក៏ប្អូនពេញចិត្តដែរ។
ReplyDelete