នៅក្នុងសង្គមខ្មែរបច្ចុប្បន្នអ្នកដែលមានស្មារតីយកចិត្តទុកដាក់សិក្សាស្រាវជ្រាវពីបញ្ហា
សង្គមនិងទ្រឹស្តីនៃ
ការអភិវឌ្ឍសង្គមនៅមានចំនួនតិចតួចនៅឡើយបើទោះជាមាននិសិ្សតបញ្ចប់ថ្នាក់
បរិញ្ញាប័ត្រ និង អនុបណ្ឌិតច្រើនរាប់ពាន់នាក់យ៉ាងណាក៏ដោយមិនតែប៉ុណ្ណោះមាននិស្សិតមួយចំនួនបានបញ្ចប់ការសិក្សា
ពីបរទេសថែមទៀតប៉ុន្តែការបន្សល់ទុកស្នាដៃសម្រាប់ជាគុណប្រយោជន៏ដល់ជាតិ
និងប្រជាជនដែលជាផ្លែផ្លានៃការសិក្សារបស់ខ្លួនហាក់ដូចជាមិនសូវផុលផុសសោះ។ប្រទេសយើងនៅខ្វះខាតឯកសារសិក្សាស្រាវជ្រាវច្រើនណាស់សម្រាប់អភិវឌ្ឍន៏ធនធានមនុស្សដែលជាកត្តាអាទិភាពក្នុងការអភិវឌ្ឍប្រទេស។តម្រូវការ ធនធានផ្នែកអប់រំជាកូនសោរក្នុងបើកទ្វារវឌ្ឍនភាព វិបុលភាព
ភាពសុដុមរម្យនា និងការអភិវឌ្ឍប្រកបដោយចេរភាពដែលយើងទាំងអស់គ្នាត្រូវយក
ចិត្តទុកដាក់ ។ជាទូទៅយើងសង្កេតឃើញសង្គមសំបូរមនុស្សដែលពូកែនិយាយច្រើនជាងមនុស្សដែលពូកែសរសេរដោយសារប្រជាជនភាគច្រើនមិនទាន់យល់ពីតម្លៃនៃការនិពន្ធចងក្រងចំណេះដឹងរបស់ខ្លួន
ទុកជាស្នាដៃដ៏ថ្លៃថ្លា និងម៉្យាងទៀតដោយសារហេតុផលសង្គមហាក់ដូចជា មិនសូវលើកកម្ពស់ឲ្យតម្លៃនិង
លើកទឹកចិត្តសកម្មដល់ការងារនេះ ពិសេសការការពារកម្មសិទ្ធិបញ្ញានិងវប្បធម៌នៃការនិយមចូលចិត្តអានសរសេរអត្ថបទផ្សេងៗ។វាការពិតណាស់សមិទ្ធិផលស្នាដៃនិពន្ធមានសារៈសំខាន់ណាស់ព្រោះវាជាសក្ខីកម្ម
ឆ្លុះបញ្ចាំងពីសមត្ថភាព និងគុណធម៌បុគ្គលយ៉ាងពិតប្រាកដនិងជាមធ្យោបាយលើកគុណតម្លៃខ្លួនឯងយ៉ាងប្រក្សត្រ ។ស្នាដៃដែលល្អនឹងរក្សាតម្លៃខ្លួនជាអមតៈព្រោះវាមានតម្លៃសច្ចភាព
និងបម្រើឲ្យផលប្រយោជន៏មនុស្សជាតិគ្រប់សម័យកាល ។ដូច្នេះឱសថទិព្វ
ដែលធ្វើឲ្យអ្នកមិនស្លាប់បាត់បង់នោះគឺស្នាដៃរបស់អ្នកនេះឯង ។កូនខ្មែរជំនាន់ក្រោយគ្រប់រូបនឹងស្គាល់ឈ្មោះអ្នកមានមោទនភាពចំពោះអ្នកហើយគោលគំនិតរបស់អ្នកក៏មិនរលាយសាបសូន្យដែរ។បើសិនពន្លកនៃស្នាដៃ
និពន្ធត្រូវបានជ្រួយដីដាក់ជីស្រោចទឹក ការពារគត់ហ្មត់និង
ផ្តល់ផលប្រយោជន៏ដល់អ្នកដាំវិញជាក់លាក់នោះប្រទេសកម្ពុជានឹង
សម្បូរធនធានអ្នកនិពន្ធជាក់ជាមិនខាន។
ក្នុងកាលៈទេសៈប្រទេសបច្ចុប្បន្ននេះកូន
ខ្មែរគ្រប់រូបមិនគួរដេកបើកភ្នែកមិនអើពើពីបញ្ហាជាតិហើយព្យាយាម
យករួចខ្លួនសង្ងំសុខតែម្នាក់ឯងឡើយ។បើប្រជាពលរដ្ឋម្នាក់ៗមានឥរិយាបថ
ឆ្លើយតបចំពោះសង្គមបែបនេះតើវាសនាសង្គមទៅជាយ៉ាងណា? សម្រាប់បុគ្គលអគតិបែបនេះបើទោះជាទទួលបានទម្រង់ស្រស់ស្អាតនៃសញ្ញាប័ត្រខ្ពង់ខ្ពស់ធំធេងប៉ុណ្ណាក៏ដោយ ក៏វាដូចជាក្រដាសស
មួយសន្លឹក ឥតន័យខ្លឹមសារដែរ ។មិនតែប៉ុណ្ណោះបើគេមិនបានយកវាទៅប្រើប្រាស់ឲ្យក្លាយជាគុណប្រយោជន៏សម្រាប់ជាតិមាតុភូមិឬ
ប្រើប្រាស់ក្នុងផ្លូវទុច្ចរឹតដើម្បីបម្រើ ផលប្រយោជន៏ផ្ទាល់ខ្លួនលក់ឧត្តមគតិពុករលួយ
និងបំផ្លាញជាតិនោះវាកាន់តែឥតតម្លៃ ទៅទៀត ។ស្ថិតក្នុងបរិបទបែបនេះពួកគេគ្រាន់តែជាឧបសគ្គសង្គមឬ
មេរោគសង្គមដែលស៊ីបំផ្លាញកោសិកាទ្រទ្រង់សង្គមមួយប៉ុណ្ណោះ។
បុគ្គលណាក៏ដោយឲ្យតែកើតជាកូនខ្មែរ បើមិនបានជួយទ្រទ្រង់លើកស្ទួយប្រទេសជាតិនោះទេគឺគ្រាន់តែជា ជនបញ្ញើ
ក្អែកដែលបន្ថែមបន្ទុកដល់សង្គមឬជាឈ្លើងជញ្ជក់ឈាមសង្គមតែប៉ុណ្ណោះ។ដូចទស្សនៈ
របស់ព្រឹទ្ធចារ្យឆេង ផុន ប្រសាសន៏ថា៖មនុស្សមានពីរប្រភេទកើតមកជួយសែងគេ និងអង្គុយឲ្យគេសែង។តើអ្នកជាមនុស្សប្រភេទណា?ព្យុះភ្លៀងនៃទស្សនៈនេះមានឥទ្ធិពលបោកបក់មកលើមនសិការខ្ញុំនិងជោគជាំក្នុងជម្រៅវិចារណញាណខ្ញុំពន់ពេក
ផ្គរ រន្ទៈនៃគតិបណ្ឌិតបានពញាក់ស្មារតីខ្ញុំជាហេតុធ្វើឲ្យខ្ញុំតែងតែ
សួរខ្លួនឯងនិង ត្រិះរិះពីសំណួរថា៖តើការពិតខ្ញុំជាប្រភេទមនុស្សបែបណា? តើខ្ញុំមកពីណា
ហើយទៅណា? ដើម្បីអ្វី?.........ចុះអ្នកវិញ?មនុស្សខ្មែរមួយចំនួនទៀតមានចំណេះដឹងជ្រៅជ្រះប៉ុន្តែពួកគេប្រកាន់គំនិតសួនតួអាត្មានិយម
អត្តទត្ថភាពពេលខ្លះបាត់បង់សតិសម្បជញៈ សីលញាណ ធ្វើគ-ថ្លង់លក់ឧត្តមគតិ ឲ្យលុយ
អំណាចបុណ្យសកិ្តធ្វើម្ចាស់លើខ្លួនដឹកដៃ ដឹកច្រមុះដើរទៅវិញ។បុគ្គលបែបនេះ
ជាមនុស្សសម្បកគ្មានខ្លឹមសារជាមនុស្សឡើយ។
ឯយ៉ាងណាមិញដោយមើលឃើញគុណតម្លៃភាពជាមនុស្សនេះនិងស្ថានភាពនិស្សិតបញ្ញា
វ័ន្តខ្មែរជាច្រើននាពេលបច្ចុប្បន្ននេះដែលកំពុងស្រេកឃ្លានចំណេះដឹងនិង
ខ្វះខាត ឯកសារសិក្សាស្រាវជ្រាវដោយឯកសារ ភាគច្រើនជាភាសាបរទេសដែលជាហេតុធ្វើឲ្យមានការលំបាកក្នុងការស្វែង
យល់ពីអត្ថន័យខ្លឹមសាររបស់វាទើបខ្ញុំបាទ ខិតខំយកអស់កំលាំងកាយចិត្ត
ប្រាជ្ញាស្មារតីសិក្សាស្រាវជ្រាវប្រមែប្រមូលឯកសារទាំងខ្មែរទាំងបរទេស
ដើម្បីនេះបង្កើតស្នាដៃនេះឡើង។ទោះបីយ៉ាងណាក៏ដោយយើងខ្ញុំពិតជាមាន
មោទនភាពជាខ្លាំងដែលសន្ទុះនៃការនិពន្ធចងក្រងរៀបរៀងស្នាដៃនៅ
ក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានលក្ខណៈខ្លាំងក្លា
ជាងមុនគួរឲ្យកត់សម្គាល់ទោះបីអ្នកនិពន្ធមួយចំនួនបានព្យាយាម
ប្រឹងប្រែងបកប្រែពីភាសាបរទេសក៏ដោយក៏វាពិតជាផ្តល់ផលប្រយោជន៏ ដ៏ធំធេងមួយដែរ
។
"ចូរអ្នកអង្គុយលើ
ចង្អេរហើយ ខំលើកខ្លួនឯង ព្រោះគ្មាននរណាជួយអ្នកទេ"
“នៅពេលអ្នកយល់ថាអ្នកចាស់អ្នកគួរតែត្រៀមលក្ខណៈដើម្បីរស់ប្រសើរជាងត្រៀមលក្ខណៈដើម្បីស្លាប់” Ousa
“បច្ចុប្បន្នជាអ្នកអានអនាគតជាអ្នកដឹកនាំ”
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!