សូមប្រយ័ត្នប្រយែងចំពោះថ្នាំពុលកសិកម្ម! ប្រជាកសិករអាចរងគ្រោះធ្ងន់ធ្ងរពីការមិនយល់ច្បាស់លាស់ពីរបៀបការពារពីគ្រោះ ថ្នាក់ពីថ្នាំពុលកសិកម្ម ។ការខិតខំធ្វើស្រែចំការដោយកង្វះការយល់ដឹងពីការប្រើប្រាស់ថ្នាំពុលកសិកម្ម ចុងបញ្ចប់បានត្រឹម យកលុយមកមើលខ្លួន ឯងប៉ុណ្ណោះ !
- ការគ្រប់គ្រងដី និងជីធម្មជាតិ
ដើម្បីកែលម្អជីជាតិដីឱ្យបានល្អប្រសើរ
យើងត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់ជីធម្មជាតិ
ដូចជា៖ លាមកសត្វ ជីកំប៉ុស្តិ
ជីស្រស់ ភ្ជួរលុបគល់ជញ្ជ្រាំង
ការពន្លិចទឹកស្រែ និង
ការដាំដំណាំបង្វិល
។ចំណុចមួយចំនួនខាងក្រោម
សម្រាប់កសិករគប្បីត្រូវអនុវត្តៈ
- ក្រោយពេលច្រូតកាត់ស្រូវរួច ពេលដែលដីស្រែកំពុងមានទឹក ឬនៅសើម យើងអាចភ្ជួរលុបគល់ជញ្ជ្រាំងនៅក្នុងដីស្រែ ។ (អាចរោយចំបើង ឬអង្កាម រួចភ្ជួរលុបក៏បាន)
- ក្រោយពេលច្រូតកាត់ស្រូវរួច យើងអាចដាំដំណាំផ្សេងៗសម្រាប់យកផល ដូចជា៖ សណ្តែក ដំឡូង ឪឡឹក ល្ពៅ ត្រសក់...។ល។ កាកសំណល់ដែលសេសសល់ពីរុក្ខជាតិទាំងនេះ គឺជាសារធាតុសំខាន់ ក្នុងការកែលម្អជីជាតិដី ។(ដាំដំណាំបង្វិល)
- រុក្ខជាតិសំបូរជាតិ អាសូតដែលមានប្រយោជន៏សម្រាប់ស្រូវដូចជា៖ស្លឹកអង្កាញ់ សង្កែ កន្ធំថេត អំពិលបារាំង អង្គាដី ...យកដាក់ក្នុងស្រែរួចភ្ជួរលុប ។
- ជីលាមកសត្វឬ ជីកំប៉ុស្តិមិនត្រូវដាក់ហាលថ្ងៃទេ នាំឱ្យបាត់បង់ជាតិអាសូត ។ពេលដាក់ក្នុងស្រែ គប្បីភ្ជួរលុបភ្លាម ។កសិករចាំបាច់ត្រូវរៀបចំរោងសន្សំជីធម្ម-ជាតិ ដើម្បីរក្សាគុណភាពជី ។
- មិនត្រូវប្រើប្រាស់ពូជស្រូវដដែល លើដីស្រែតែមួយឡើយ នាំឱ្យជីបាត់បង់ជីជាតិដី និងទទួលបានទិន្នផលទាប ។ការដាំបង្វិលជាវិធីសាស្រ្តល្អសម្រាប់រក្សាជីជាតិដី ។
- ការធ្វើឱ្យទឹកដក់ក្នុងស្រែក៏ជាវិធីមួយ ជួយថែរក្សានិងជួយបង្កើនជីជាតិដីផងដែរ ។ ទឹកភ្លៀងនាំមកនូវជាតិអាសូតយ៉ាងច្រើនដល់ដី ដូច្នេះគប្បីការរក្សាភ្លឺស្រែបានខ្ពស់។
- ប្រើបា្រស់ជីកំប៉ុស្តិដាក់ក្នុងស្រែ ពី១០ទៅ ១៥តោន ក្នុងមួយហិចតា ហើយវាមានប្រសិទ្ធិភាពរយៈពេល៤ឆ្នាំ ។កសិករអាចដាក់តាមលទ្ធភាពក្នុងរយៈពេល៤ឆ្នាំឱ្យបានយ៉ាងតិច ១០តោន (ក្នុងមួយឆ្នាំ= ២,៥០តោន)។
- តាមរយៈនៃការពិសោធន៍ បង្ហាញថា ការភ្ជួរលុបចំបើងទូទៅបង្កើនទិន្នផលស្រូវជាង ការដុត និងការដកហូតចំបើងចេញ ។ការប្រមូលចំបើងចេញពីស្រែជាការដកជីជាតិចេញពីស្រែ ព្រោះជីជាតិជាច្រើនត្រូវបានស្រូបដោយស្រូវក្នុងដំណាក់កាលលូតលាស់។
- ប្រភពជីសរីរាង្គសម្រាប់ដំណាំស្រូវ៖ ចំបើង-ជីកំប៉ុស្តិ-និងជីស្រស់ (ដើម ស្លឹករុក្ខជាតិដែលបង្កប់ចូលទៅក្នុងដីពេលដែលវានៅស្រស់ បន្ទាប់ពីទុំភ្លាម ដើម្បីឱ្យសាច់ដីនិងជីជាតិដីកាន់តែប្រសើរឡើង ។)
កំណត់សំគាល់ៈ
(ជីធម្មជាតិមានផលប្រយោជន៍ដូចជា៖
ជូយកែលម្អគុណភាពដី
សំបូរសារធាតុចិញ្ចឹម-ជួយឱ្យដីជក់ទឹកបានល្អ-ជួយឱ្យដីធូរ
មានដង្ហើមខ្យល់ចេញចូល
ធ្វើឱ្យរុក្ខជាតិអាចស្រូបយកអុកស៊ីសែន
និងសារធាតុចិញ្ចឹមដទៃទៀតពីខ្យល់បាន-ជួយសម្របសម្រួលPH
ឱ្យបានសមស្រប
{ដីមាន
ជាតិអាស៊ីត ដីជូរ ឬដីអាកាឡាំង}
ជួយទប់ស្កាត់ដល់ការហូរច្រោះ
សឹក ដោយសារខ្យល់ ភ្លៀង
និងជួយការពារកម្តៅព្រះអាទិត្យ)
- ក្រោលគោត្រូវក្រាលដីឥដ្ឋ ឬដីដំបូកបុកឱ្យហាប់ ឬក្រាលស៊ីម៉ង ធ្វើជម្រាល ឬចង្អូរដើម្បីត្រងទឹកនោមគោ-ក្រាលចំបើងឬរុក្ខជាតិផ្សេងៗដូចជា អន្រ្ទានខែត្រ កំប្លោក ក្នុងក្រោលគោល ដើម្បីឱ្យវា ជក់ទឹកនោមគោ ។ពីរ ឬបីថ្ងៃក្រោយប្រមូលចំបើង ដាក់ក្នុងរោងសន្សំជី និងយកទឹកនោមស្រោច លើជី បីឬបួនថ្ងៃម្តងដើម្បីឱ្យជីសើមជាប់ជានិច្ច ។
កំណត់សំគាល់ៈ
ការស្វែងយល់បន្ថែមអំពីការរៀបចំ
និងការគ្រប់គ្រងដី
- ដីជាល្បាយខ្យល់ ទឹក អំបិលខនិជ សារធាតុខនិជបានមកពីសំណឹក រូបធាតុសរីរាង្គ និងសារពាង្គកាយរស់ ។ការប្រើប្រាស់ដីមានឥទ្ធិពលទៅលើទម្រង់ដី ដូចជាការដាំណាំអតិផលតែមួយមុខនៅលើដីមួយកន្លែងនាំឱ្យបាត់បង់សារធាតុសរីរាង្គនៅក្នុងដីដែលជាហេតុនាំឱ្យទិន្នផលទាប និងបន្ថយប្រសិទ្ធភាពជីមួយចំនួនដែលប្រើសម្រាប់ដំណាំ ។ក្នុងស្ថានប្រព័ន្ធដែលមានតុល្យភាព ទំនាក់ទំនងរវាងដីជាមួយសារពាង្គកាយដែលរស់នៅក្នុងដី និងលើដី ជួយធានាឱ្យដីមានជីជាតិ ។ភាពអាស៊ីតរបស់ដីៈ ដីភាគច្រើនមានកម្រិតប៉េហាស់ (pH)ក្នុងចន្លោះ ៤ និង ៨។កម្រិត pH របស់ដីមានឥទ្ធិពលទៅលើដំណាំ និងសារពាង្គកាយមានជីវិតផ្សេងទៀតនៅក្នុងដី ។រុក្ខជាតិរងឥទ្ធិពល ពីអន្តរកម្មរវាងសារធាតុចិញ្ចឹមនានា ដែលអាស្រ័យទៅនឹងអត្រាpH .ឧ-នៅកម្រិតpHទាប (ដីជូរ) សមាសធាតុដែកងាយរលាយ ប៉ុន្តែសមាសធាតុផូស្វាតដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ដំណាំបែរជាមិនសូវរលាយ ដែលធ្វើឱ្យដីខ្វះជាតិផូសា្វត បណ្តាលឱ្យរុក្ខជាតិមិនសូវលូតលាស់ ។នៅប្រទេសកម្ពុជា មានករណីដីជូរជាច្រើន ជាដីដែលខ្វះសារធាតុប៉ូតាស្យូម និងផូស្វាត។ កម្រិតpHសមស្របសម្រាប់ដំណាំភាគច្រើន លូតលាស់ល្អគឺ ពី៦,៥ ទៅ ៧,៥ ព្រោះនៅចន្លោះ នេះ សារធាតុចិញ្ចឹមចាំបាច់ភាគច្រើន អាចឱ្យដំណាំស្រូបយកបាន ។ដីអាចកង្វក់ដោយសារវត្តមានអំបិល ទឹក និងសារធាតុគីមីច្រើនហួសកម្រិត ។ការដាំដំណាំឆ្លាស់ជាគន្លឺះមួយក្នុង ការរក្សាគុណភាពដី និងអាចឱ្យដីសម្រាកបាន។
- គេចែកដីជាបីប្រភេទធំៗគឺៈ ដីខ្សាច់ ដីឥដ្ឋ និងដីល្បាយ (ឬដីកណ្តេង)
- លក្ខណៈដីមានជីជាតិល្អៈ ក-សមាសភាគរបស់ដី១)សារធាតុរ៉ែ ៤៥% (មាន N,P,K, Fe, Ca, Mn,Cu ...)២)សារធាតុសរីរាង្គ មមោក និងវត្ថុមានជីវិត ៥% (កាកសំណល់សរីរាង្គដូចជាៈ សាកសពសត្វ-ជន្លេន ដង្កូវ កណ្តុរ...។កាកសំណល់រុក្ខជាតិ, មមោកជាសារធាតុសរីរាង្គពណ៌ខ្មៅឬប្រផេះដែលនៅជាប់នឹងដី ។មមោកមានលទ្ធភាពរក្សាទឹក និងសារធាតុចិញ្ចឹមសម្រាប់ផ្តល់ឱ្យរុក្ខជាតិ ។៣)ខ្យល់ ២៥% (មានសារសំខាន់ ផ្តល់អុកស៊ីសែន ឱ្យឫសរុក្ខជាតិ និងពពួកមីក្រូសារពាង្គកាយ ដែលផ្តល់សារធាតុចិញ្ចឹមដល់រុក្ខជាតិ ។ដើម្បីឱ្យមានខ្យល់ក្នុងដី គេត្រូវភ្ជួរ ឬកាប់ដី និងដាក់ជីធម្មជាតិ ។៤)ទឹក ២៥%(តួនាទីសំខាន់ណាស់ ព្រោះវាជាអ្នករំលាយ និងដឹកជញ្ជួនសារធាតុចិញ្ចឹមពីកន្លែងមួយទៅកន្លែងមួយ ។
ខ-លក្ខណៈរបស់ដីល្អ១)ដីមានពណ៌ខ្មៅ ត្នោត និងក្រហម ២)មានក្លិនល្អ ៣)ជួយឱ្យការលូតលាស់របស់រុក្ខជាតិខ្លាំង ៤)សំបូរម៉ាក្រូនិងមីក្រូសារពាង្គកាយ - មូលហេតុធ្វើឱ្យដីខូច៖ ក-កត្តាមនុស្សៈ១) មិនដាំដំណាំចម្រុះ ២) ដុតកំទេចកំទីសរីរាង្គលើកសិដ្ឋាន (ចំបើងនិង កំទេចកំទី សរីរាង្គ ដទៃទៀត..។)៣)ប្រើប្រាស់តែជីគីមី១មុខ ៤)ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតមិនសមហេតុផល៥) មិនបានបន្ថែមសារធាតុសរីរាង្គទៅឱ្យដី ៦) មិនដាំដុះ និងមិនលប់កប់ពពួកជីបៃតង ដូចជា៖ សណ្តែកបាយ សណ្តែកសៀង...។៧) ភ្ជួរជ្រៅពេក (ដែលធ្វើឱ្យដីផ្ទៃខាងលើដែលមានសារធាតុសរីរាង្គត្រឡប់ចុះទៅក្រោមហើយ ដី ខ្សត់ ជីជាតិត្រឡប់ឡើងផ្ទៃខាងលើវិញ ។ខ-កត្តាបរិស្ថានៈ
- ការគ្រប់គ្រងដីឱ្យមានជីជាតិៈ
- បើដីខ្សាច់ពេកគេបន្ថែមនូវដីឥដ្ឋខ្លះៗ តែបើដីឥដ្ឋខ្លាំងពេកគេបន្ថែមដីខ្សាច់ខ្លះ
- បើដីជាំទឹកខ្លាំង គេត្រូវធ្វើប្រព័ន្ធរំដោះទឹកតាមរយៈការជីកចង្អូរកូនប្រឡាយក្នុងស្រែ
- ប្រើប្រាស់ជីធម្មជាតិជាពិសេសជីកំប៉ុស្តិបំប៉នគុណភាពដី
- ដាំដំណាំឆ្លាស់មុខដំណាំតាមរដូវ (ដំណាំបង្វិល) ឧ-រដូវវស្សាដាំស្រូវ រដូវប្រាំង ដាំត្រសក់
- ដាំដំណាំគម្របដី និងជីស្រស់បៃតង
- ការប្រើប្រាស់ជីគីមីនិងថ្នាំពុលកសិកម្មមិនត្រឹមត្រូវនាំឱ្យស្លាប់មីក្រូសរីរាង្គក្នុងដី
- មិនត្រូវត្រឡប់ដីខាងក្រោមជ្រៅឡើងលើដែលវាជាការត្រឡប់ដីដែលមានជីជាតិចុះក្រោម
- ដីមានជាតិអាស៊ីតត្រូវបាចកំបោរស ឬផេះអង្ការដុត
១)ការជ្រាបទឹកជូលហូរលាងសារធាតុចិញ្ចឹមចុះទៅស្រទាប់ខាងក្រោម
២)ការប៉ះពាល់ដោយផ្ទាល់នៃពន្លឺព្រះអាទិត្យទៅលើផ្ទៃខាងលើដី
៣)ការប៉ះពាល់ដោយផ្ទាល់នៃខ្យល់ទៅផ្ទៃខាងលើដីដែលបណ្តាលឱ្យមានការហួតហើរទឹក
វិធីសាស្រ្តកំណត់អត្តសញ្ញាណប្រភេទដី
ដីមើលទៅ
|
ដីមានអារម្មណ៍ថា
|
នៅពេលលុញជាដុំវែង
|
ដីគឺជា
|
|
ខ្សាច់ច្រើន
|
គ្រើមខ្លាំង
|
មិនអាចលុញជាដុំវែងបាន
|
ដីខ្សាច់ខ្លាំង
|
|
ខ្សាច់មធ្យម
|
គ្រើមខ្លាំង
|
អាចលុញជាដុំវែងបានប៉ុន្តែមិនអាចពត់បានដោយគ្មានការបាក់នោះទេ
|
ដីខ្សាច់
|
|
ពាក់កណ្តាលខ្សាច់
ពាក់កណ្តាលល្បាយ
|
គ្រើម
|
ដុំវែងអាចពត់បានបន្តិចមុនពេលបាក់
|
ឥដ្ឋលាយខ្សាច់
|
|
ល្បាយផ្នែកៗ
|
ម៉ដ្ឋមានខ្សាច់តិចតួច
|
ដុំវែងអាចពត់បានប្រហែលកន្លះជុំ
|
ឥដ្ឋលាយល្បាយ
|
|
ល្បាយភាគច្រើន
|
ម៉ដ្ឋមធ្យមហើយស្អិត
|
ដុំវែងអាចពត់បានលើស
កន្លះជុំ
|
ដីឥដ្ឋភាគច្រើន
|
|
ល្បាយ
|
ម៉ដ្ឋខ្លាំងហើយស្អិត
|
ដុំវែងអាចពត់បានមួយជុំ
|
ដីឥដ្ឋ
|
- pH គឺជាខ្នាតសម្រាប់វាស់កម្រិតជាបាស់ និងអាស៊ីតនៃដី ។(pH < 7 ដីហៅថាដីអាស៊ីតមានរស់ជាតិជូរ, pH > 7 ហៅថាដីបាសមានរស់ជាតិប្រៃ, pH = 7 ហៅថាដីណឺត)***យើងអាចវាស់កម្រិតpH ដីបានដោយប្រើឧបករណ៍ម្យ៉ាងដូចក្បាលគ្រាប់ ទំហំប៉ុនកដៃ ដោតទៅលើដីដែលមានសំណើម ហើយទ្រនិចបង្ហាញកម្រិត pHតម្លៃប្រមាណ៥០ដុល្លារ។
- ដីដែលអាចដាំដំណាំបានល្អគែដីដែលមាន pH ចន្លោះពី ៥,៥ ទៅ ៨ ប៉ុន្តែសម្រាប់ បន្លែ ស្ទើរតែទាំងអស់ត្រូវការ pH ពី ៥,៥ -៦,៥ ។ដីអាស៊ីមិនប៉ះពាល់លើរុក្ខជាតិដោយផ្ទាល់ទេ ប៉ុន្តែវាប៉ះពាល់ដល់លទ្ធភាពផ្គត់ផ្គង់ជីជាតិដល់ដំណាំ និងប៉ះពាល់ ផងដែរដល់បរិមាណ និងកម្រិតលូតលាស់របស់មីក្រូសរីរាង្គ ។កសិករត្រូវចេះកែប្រែដីឱ្យមានកម្រិត pH សមស្របតាមតម្រូវការដំណាំទើបទទួលបានផលល្អ ។ខាងក្រោមនេះ គឺតារាងបង្ហាញ ពីចំនួនកំបោរដែលត្រូវប្រើដើម្បីបន្ថយកម្រិត pH របស់ដីតាមប្រភេទប្រភេទដីកម្រិត pHកំបោរ g/m2 (ក្រាម/ ម៉ែត្រការ៉េ)ឥដ្ឋ៦,០៥,៥៥,០៤,៥៤២០៤២០៨២០១២០០ដីល្បាយ ឬដីកណ្តេង៦,០៥,៥៥,០៤,៥១៩០៣៩០៦៨០៩៦០ដីខ្សាច់៦,០៥,៥៥,០៤,៥១៤០២៤០៤២០៦៧០
- បរិស្ថាននៃដំណាំស្រូវ
- សីតុណ្ហភាពៈ សីតុណ្ហភាពសមស្របសម្រាប់ដំណាំស្រូវគឺប្រែប្រួលពី ២០-៣៥អង្សាសេ ។កម្តៅទឹកសីតុណ្ហភាពសមស្របគឺពី ៣០-៣៤អង្សាសេ ។
- ពន្លឺៈ ស្រូវត្រូវការពន្លឺគ្រប់គ្រាន់សម្រាប់ការលូតលាស់ ។ការចាំងពន្លឺលើដើមស្រូវបានល្អ ធ្វើឱ្យការលូតលាស់របស់ប្រព័ន្ធឬស និងការស្រូបយកសារធាតុ ចិញ្ចឹមបានល្អប្រសើរ ។
- សារធាតុចិញ្ចឹមៈ សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ដំណាំស្រូវ រួមមានចំនួន ១៦គឺ៖ N, P, K, S, Zn, Fe, Mn, Ca, Mg, Cl, C, B, Cu, Mo, H, O ។ក្នុងចំណោមទាំង១៦ ស្រូវត្រូវការ សារធាតុ N, P, K ច្រើនជាងគេ ។
- ការជ្រើសរើសពូជ
- ជ្រើសរើសពូជ៖ ពូជសុទ្ធ-ពូជផ្តល់ទិន្និផលខ្ពស់-ធននឹងកត្តាចង្រៃ (សត្វល្អិតនិងជម្ងឺ )-មានអាយុកាលខ្លី (មិនប្រកាន់រដូវ ) កំណត់សំគាល់ៈ (ពូជស្រូវIR មិនមានដំណេកទេ, ស្រូវខ្មែរដាំតាមរដូវ មានដំណេក)-ធននឹងអាកាសធាតុ (រាំងស្ងួត ទឹកលិច ពន្លឺថ្ងៃខ្សោយ )
- កសិករគួរប្រើប្រាស់ពូជតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដូចខាងក្រោម៖
- ប្រើពូជស្រូវអ៊ីអែ ៦៦ សែនពិដោរ និងជលសាដែលជាពូជស្រូវស្រាលមិនប្រកាន់រដូវ ហើយផ្តល់ទិន្នផលខ្ពស់ សមស្របសម្រាប់លក្ខខណ្ឌស្រូវបង្កើនរដូវ និងស្រូវប្រាំង ឬស្រូវវស្សាក្នុងលក្ខខណ្ឌស្រែមិនដក់ទឹកជ្រៅ
- ប្រើពូជស្រូវផ្ការំដូល ផ្ការមៀត ផ្ការំដេង និងផ្កាច័ន្ទសែនស ជាពូជស្រូវកណ្តាលប្រកាន់រដូវ មានរសជាតិឆ្ងាញ់ និងមានតម្លៃខ្ពស់នៅលើទីផ្សារ ដែលសមស្របសម្រាប់លក្ខខណ្ឌស្រែលើ ។
- ពូជស្រូវរាំងជ័យ ខា៤ និងខា៦ ដែលជាពួជស្រូវធ្ងន់ ប្រកាន់រដូវ ក្នុងលក្ខខណ្ឌស្រែជម្រៅ ។
កំណត់សម្គាល់ៈ
ការប្រើប្រាស់ពូជសុទ្ធ
មានគុណសម្បត្តិដូចជា៖
មានសារធាតុបម្រុងគ្រប់គ្រាន់សម្រាប់ឱ្យសំណាបលូតលាស់
និងមានសុខភាពល្អ-ធ្វើឱ្យដើមស្រូវដុះលូតលាស់ស្មើគ្នា
-ភោគផលស្រូវផលិតបានមានភាពសុទ្ធល្អ
ងាយស្រួល រកទីផ្សារ
និងមានតម្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ
។-គុណភាពអង្កររក្សាបាននូវភាពដើមទាំងរសជាតិ
និងក្លិន -គ្រាប់ពូជសុទ្ធល្អនិងមានគុណភាពខ្ពស់
អាចជួយឱ្យទិន្នផលស្រូវកើនឡើង
។
- ប្រភេទពូជស្រូវ មានបីប្រភេទ៖
- ពូជស្រូវស្រាល(១១០-១២០ថ្ងៃ)វគ្គលូតលាស់ វគ្គបង្កើតផល វគ្គទុំ៤៥ថ្ងៃ ៣៥ថ្ងៃ ៣០ថ្ងៃ
- ពូជស្រូវកណ្តាល(១៥០ថ្ងៃ)វគ្គលូតលាស់ វគ្គបង្កើតផល វគ្គទុំ៨៥ថ្ងៃ ៣៥ថ្ងៃ ៣០ថ្ងៃ
- ពូជស្រូវធ្ងន់(១៨០ថ្ងៃ-១៩០ថ្ងៃ)វគ្គលូតលាស់ វគ្គបង្កើតផល វគ្គទុំ១១៥ថ្ងៃ ៣៥ថ្ងៃ ៣០ថ្ងៃ
- បំណែងចែកដំណាក់កាលលូតលាស់នៃដំណាំស្រូវក-ដំណាក់កាលលូតលាស់ទាំងបួននៃវគ្គលូតលាស់
- ដំណាក់កាល ០ = កកើតជាពន្លក (ដំាណាក់កាលនេះត្រូវការទឹក និងកម្តៅជាចាំបាច់ )
- ដំណាក់កាល ១ = សំណាប (ដំណាក់កាលនេះ ត្រូវការទឹកជាចាំបាច់ តែមិនត្រូវការច្រើនពេកទេ ហើយច្រើនជួបបញ្ហាសត្វទ្រីបបំផ្លាញ )
- ដំណាក់កាល ២ = បែកគុម្ភ (ត្រូវការជីបំប៉នដើម្បីបែកគុម្ភ-ដំណាក់កាលនេះមានសត្វល្អិតបំផ្លាញចម្បងៗដូចជា៖ ដង្កូវមូរស្លឹក ដង្កូវស៊ីរូងដើម មមាចគ្រប់ប្រភេទ និងដង្កូវបំពង់កាត់ស្លឹក )
- ដំណាក់កាល ៣ = ពន្លូតដើម (ជាទៅការចាប់ផ្តើមកកើតកួរ-ជួបប្រទះបញ្ហាដូចដំណាក់កាលបែកគុម្ភដែរ -ដំណាក់កាលនេះតម្រូវឱ្យថែទាំដិតដល់ ទាំងការបញ្ចូលទឹក ការដាក់ជី និងការគ្រប់គ្រងកត្តាចង្រៃផ្សេងៗ)
ខ-ដំណាក់កាលលូតលាស់ទាំងបីនៃវគ្គបង្កបង្កើនផល
(មានរយៈពេល៣៥ថ្ងៃដូចគ្នាគ្រប់ពូជស្រូវទាំងអស់)
- ដំណាក់កាល ៤ = ករកើតជាគួរ រហូតដល់ផើម (ស្រូវត្រូវការទឹក និងជីជាតិជាចាំបាច់ សម្រាប់ជំរុញ ការលូតលាស់ កកួរឱ្យមានគ្រាប់ច្រើន ។)
- ដំណាក់កាល ៥ = ចេញគួរ (គប្បីថែរក្សាទឹក ក្នុងស្រែឱ្យមានជាប្រចាំ -ជាទូទៅសត្វកណ្តុរបំផ្លាញខ្លាំងជាគេនៅដំណាក់កាលនេះ )
- ដំណាក់កាល ៦ = ចេញផ្កា (ស្រូវជួបប្រទះនឹងកត្តាចង្រៃដូចដំណាក់កាលចេញកួរដែរ និងពិសេសការលេចចេញនូវវត្តមានសត្វស្រឹងជញ្ជក់ទឹកដោះ ។)
គ-ដំណាក់កាលលូតលាស់ទាំងបីនៃវគ្គស្រូវទុំ
(មានរយៈពេល៣០ថ្ងៃគ្រប់ប្រភេទពូជស្រូវ)
- ដំណាក់កាល ៧ = ដាក់ទឹកដោះ (ការដាក់គ្រាប់ពេញ ឬមិនពេញគឺអាស្រ័យដំណាក់កាលនេះ ។ការដាក់គ្រាប់អាចបណ្តាលមកពីកង្វះទឹក កង្វះជី កង្វះពន្លឺ និងកត្តាផ្សេងៗទៀត ។ការបំផ្លាញដោយសត្វស្រឹងមានលក្ខណៈធ្ងន់ធ្ងរនៅដំណាក់កាលនេះ ។)
- ដំណាក់កាល ៨ = ដាក់ម្សៅ (ដំណាក់កាលនេះ ជួបប្រទះនឹងការបំផ្លាញពីសត្វស្រឹងដែរ តែ មិនសូវធ្ងន់ធ្ងរទេ )
- ដំណាក់កាល ៩ = ទុំ
- ជីគីមី ការប្រើប្រាស់ និងការគ្រប់គ្រង
ដើម្បីប្រើប្រាស់ជីគីមីឱ្យមានប្រសិទ្ធិភាព
យើងត្រូវដឹងអំពី៖
ក-ប្រភេទដី (មាន១១ប្រភេទ)ជាប្រភេទដីអ្វី?
ខ-កម្រិតជីដែលត្រូវប្រើ
(ត្រូវការជីអ្វីខ្លះ
និងប៉ុន្មាន Kg/ha
?)
គ-ពេលវេលាដែលត្រូវប្រើ
(មុនពេលស្ទូង
ពេលបែកគុម្ភ និងកំណរកកួរ
)
ឃ-របៀបប្រើឱ្យបានត្រឹមត្រូវ
(ទ្រាប់បាត,
បំប៉នលើកទី១
និងបំប៉នលើកទី២)
កំណត់សំគាល់ៈ
- ការប្រប្រាស់ជីគីមីខុស នាំឱ្យទិន្និផលថយចុះ ខាតលុយ និងខូចដី ។
- ពេលបាចជី ត្រូវបាចឱ្យបានស្មើសាច់ និងសព្វល្អ ។
- កម្ចាត់ស្មៅមុនពេលបាចជី ។
- ចំពោះស្រែដែលគ្មានទឹកមិនត្រូវបាចជីគីមីឡើយ ព្រោះវាអាចបណ្តាលឱ្យងាប់ស្រូវ ។
- កុំបាចជីនៅពេលស្លឹកស្រូវសើម (ពេលព្រឹកព្រលឹម ឬក្រោយពេលភ្លៀង )
- កុំបាចជីនៅពេលមេឃជិតភ្លៀង
- កុំយកជីទាំងការុងទៅបាចក្នុងស្រែ (បាត់បង់ជី)
- កសិករមួយចំនួននិយមប្រើប្រាស់ជី ក្នុងវគ្គលូតលាស់ គឺជី ដេអាប៉េ (DAP) និងក្នុងវគ្គបង្កើនផលប្រើជី អ៊ុយរ៉េ ឬ ជី ១៥-១៥-១៥ (NPK)។មុនស្ទូងបាចជី DAPរួចភ្ជួរលុប ។
ការដកពិសោធន៏ក្នុងការអនុវត្តការងារផលិកម្មស្រូវ
និងគំនិតអភិវឌ្ឍន៏ នាំមកនូវជោគជ័យ។
- មុខងាររបស់ជី N. P. K (សមាសធាតុសំខាន់សម្រាប់ការលូតលាស់នៃដំណាំស្រូវ )
N
(អាស្សូត
)
|
P
(ផូស្វ័រ
ឬផូស្វាត)
|
K
(ប៉ូតាស្យូម
)
|
ការប្រើប្រាស់
|
-ស្រូវលូតលាស់បានល្អ-ឆាប់រហ័ស
(មានពណ៌បៃតង)
-បែកគុម្ភច្រើន
-គ្រាប់ពេញល្អ
បង្កើនទំហំស្លឹក
-បង្កើនចំនួនគ្រាប់
-សមាសភាគប្រូតេអ៊ីនរបស់គ្រាប់
កំណត់សំគាល់ៈ
ការដាក់ជីអាស្សូតច្រើនធ្វើ
ឱ្យទុំមិនស្រុះគ្នា ដែលកសិករ
ខ្មែរហៅថា
ស្រូវទុំបណ្តើរកូន-អាស្សូតមានមុខងារសំខាន់
ក្នុងបង្កើនស្លឹក
|
-បង្កើនប្រព័ន្ធឬស
-បង្កើនទម្ងន់គ្រាប់
និងម្សៅ
-ស្រូវទុំស្រុះគ្នា
-បង្កើនការបែកគុម្ភ,
ដើមបែកគ្រាប់ដាក់,
ដើមរឹងមាំ
-ជំរុញឱ្យមានភាពទុំ
និងផ្កាឆាប់
-ជំរុញគុណភាពស្រូវ កំណត់សំគាល់ៈជីផូស្វ័រជួយធ្វើឱ្យផ្លែច្រើន
គ្រាប់ ពេញ ហើយធន់ នឹង ជម្ងឺ
ផ្សេងៗជីផូស្វ័រ និងប៉ូតាស្យូម
ប្រើជាមួយគ្នានៅពេលដែលស្រូវលើសជាតិអាស្សូត
ព្រោះវាស្រូបយក
|
-ដើមស្រូវរឹងមាំ,
បែកគុម្ភច្រើន
-បង្កើននៃជាតិម្សៅ
និងជាតិស្ករ
-ធន់
ទ្រាំទៅនឹងលក្ខខ័ណ្ឌអាកាសធាតុមិនសមស្របសត្វល្អិត
និងជម្ងឺ
កំណត់សំគាល់ៈ
មានប្រយោជន៏ច្រើនសម្រាប់ដំណាំយកមើម
|
-បាចទ្រាប់បាតមុនពេលស្ទូងដើម្បីឱ្រស្រូវបែកគុម្ភជាអតិបរិមា
-បាចបំប៉នជីក្រោយពេលស្ទូង(១៥-១៨ថ្ងៃក្រោយស្ទូងសម្រាប់ស្រូវស្រាល,៣០ថ្ងៃស្រូវមធ្យម
និងស្រូវធ្ងន់)
-បាច
៥-៧ថ្ងៃមុនឬពេលស្រូវកកើតកួរ
ដើម្បីបង្កើនចំនួនកួរ
និងចំនួនគ្រាប់ក្នុងមួយកួរ
។(ជារួមបាចពេលទ្រាប់បាត,
បែកគុម្ភ
និងកកើតកួរ-ឬបាចជីប្រភេទណាមួយពេល
មានរោគសញ្ញាកង្វះជីវជាតិ)
|
កំណត់សំគាល់ៈ
- កម្ពស់ទឹកល្អសម្រាប់បាចជី គឺៈ ៣ ៥ ស.ម (១០សម=១តឹក)
- បរិមាណប្រើជីមានជាតិអាស្សូតច្រើនការទទួលយកជម្ងឺរបស់ស្រូវក៏ច្រើនដែរ ។
- ប្រសិនការបាចអាស្សូតច្រើនពេក នោះប្រសិទ្ធិភាពផូស្វាតក៏មិនមានដែរ ដូចគ្នានេះដែរបើផូស្វាតច្រើនខ្ពស់ពេក ប្រសិទ្ធិភាពអាស្សូតក៏មិនមានដូចគ្នា ។
- ជីអ៊ុយរ៉េប្រើបានគ្រប់ប្រភេទដី និងគ្រប់មុខដំណាំ និងមានជាតិអាស្សូត៤៦%
- ជីជាតិ N P K ជាជីជាតិដែលរុក្ខជាតិត្រូវការច្រើន សម្រាប់ជីជាតិដែលរុក្ខជាតិត្រូវការតិចមានដូចជា៖ កាលស្យូម(Ca),ម៉ាញេស្យូម(Mg), ស្ពាន់ធ័រ, សូដ្យូម, ដែក(Fe), ម៉ង់កាណែល(Mn),សង្កសី (Zn) ទង់ដែង (Cu) និងម៉ូលីដែន ។
- ជីគីមីដែលមានជាតិផូស្វាត និងជីគីមីមានជាតិប៉ូតាស ឬប៉ូតាស្យូម(K)
- ប្រើជីធម្មជាតិ អបជាមួយជីគីមីសម្រាប់ដីកង្វះសារធាតុផ្សេងៗទៀតនិងរក្សាទម្រង់ដីឱ្យយូរអង្វែង
- ជីគីមីកាលណាប្រើលើស និងហូសរូបមន្តកំណត់ ធ្វើឱ្យស្រូវទ្រោម ឬដួល ទិន្នផលទាប
- ជីគីមីមានសារធាតុចិញ្ចឹមច្រើន និងលទ្ធភាពរហ័សជាងជីធម្មជាតិ ប៉ុន្តែផ្តល់ភាពអវិជ្ជមានទៅដល់ ប្រសិទ្ធភាពទៅលើលក្ខណៈរូបនៃដី ។
ឈ្មោះជីគីមី
|
ភាគរយជាតិផូស្វាត
|
ឈ្មោះជីគីមី
|
ភាគរយជាតិប៉ូតាស
|
១-ជីផូស្វាតទូកមាស
|
20%
|
១-ស៊ុលផាត
ប៉ូតាស
|
48%
|
២-ជីផូស្វាត
បីកាលសិច
|
40%
|
២-បីកាបូណាត
|
46%
|
៣-ស៊ុបពែផូស្វាត
|
18%
|
៣-ក្លរូ
ប៉ូតាស្យូម
|
0%
|
៤-អ៊ីពែផូស្វាតរ៉េណូ
|
28%
|
កំណត់សំគាល់ៈ
រូបមន្ត
និងរបៀបប្រើប្រាស់ជីគីមី
រូបមន្តជាកម្រិតចំនួនជីជាតិប្រើបា្រស់លើផ្ទៃដី
១ហិចតា=១០,០០០ម៉ែត្រការ៉េ
ដោយកម្រិតចំនួនជីជាតិនីមួយៗ
ក្នុងចំណោមជីជាតិទាំងបី
ដែលរុក្ខជាតិត្រូវការច្រើនជាងគេ
គឺ N
P K។
រូបមន្តនៃការប្រើជីគីមី
|
ចំនួនជីជាតិគិតជាKg
ក្នុង១ហិចតា
|
=ជីគីមីដែលប្រើប្រាស់គិតជា
Kg
|
N1
+ P1 + K0 (1=30Kg)
|
អាស្សូត30Kg
+ផូស្វាត
30
kg + ផូតាស
ឬផូតាស្យូម 0Kg
ក្នុងមួយហិចតា
|
១-អ៊ុយរ៉េ
66kg
+ ផូស្វាតទូកមាស
150kg
ក្នុងមួយហិចតា
២-អ៊ុយរ៉េ
14kg
+ ជី
16-20-0
(150kg) ក្នុងមួយហិចតា
|
N2
+ P2 + K1
|
អាស្សូត60Kg
+ផូស្វាត60
kg + ផូតាស
ឬផូតាស្យូម 30Kg
ក្នុងមួយហិចតា
|
១-អ៊ុយរ៉េ
132kg
+ ផូស្វាតទូកមាស300kg
+ ជីក្លរៀប៉ូតាស្យូម50kg
|
N1 + P1+ K1
|
អាស្សូត30Kg
+ផូស្វាត30
kg + ផូតាស
ឬផូតាស្យូម 30Kg
ក្នុងមួយហិចតា
|
??
|
N2 + P1 + K0
|
អាស្សូត60Kg
+ផូស្វាត30
kg + ផូតាស
ឬផូតាស្យូម 0Kg
ក្នុងមួយហិចតា
|
??
|
N3 + P2 + K1
កំណត់សំគាល់ៈ
ការប្រើប្រាស់ជីគីមី
តាមរូបមន្តខាងលើ អាស្រ័យលើប្រភេទដី
។ដីខ្សត់ជីជាតិទាមទារប្រើប្រាស់ជីច្រើន។
|
អាស្សូត90Kg
+ផូស្វាត60
kg + ផូតាស
ឬផូតាស្យូម 30Kg
ក្នុងមួយហិចតា
|
សម្រាប់ជីជាតិអាស្សូត
(N)ប្រើជីអ៊ុយរ៉េ
ចំណេញជាងជី AS
ព្រោះមានបរិមាណ៤៦%
-ជីមួយបាវទម្ងន់
៥០kg
|
កំណត់សំគាល់ៈ
-ការប្រើប្រាស់ជីជាតិដាក់ដំណាំគ្រប់ប្រភេទ
ត្រូវមានកម្រិតចំនួនទៅតាមប្រភេទ
ដី គីមានដីល្អ ដីមធ្យម
និងដីអន់
។ដីខ្សាច់ និងដីឥដ្ឋមានជាតិជូរ
ត្រូវការជីជាតិច្រើន ។
-ជី១៦-២០-០
មានន័យថា អាស្សូត១៦%
ផូស្វាត២០%
ប៉ូតាស្យូម
០%
(មានតែពីមុខ)
-ជី
១៥-១៥-១៥
មានន័យថា មានជីជាតិសុទ្ធនៃសារធាតុទាំងបី
១៥%ស្មើគ្នា
។ (មានបីមុខ)
-ជី
អ៊ុយរ៉េ (NH2)2CO
មានជាតិអាស្សូត៤៦%
(មានតែមួយមុខ)
-លក្ខណៈពិសេសនៃជីផូស្វាតទូកមាសមានជាតិកំបោរ
២០%ដែលអាចជួយកែលម្អគុណភាពដី
ពិសេស ដីស្រែខ្សាច់
និងដីខ្មៅដែលមានជាតិជូរ។
ឈ្មោះជីគីមី
|
សារធាតុក្នុងជីគីមី
|
ឈ្មោះជីគីមី
|
សារធាតុក្នុងជីគីមី
|
AS
|
20-0-0
|
OSP
|
16-20-0
|
KCL
|
0-0-60
|
DAP
|
16-48-0
|
អ៊ុយរ៉េ
|
46-0-0
|
FM
|
14-14-14
|
"ការប្រើប្រាស់ជីគីមីតាមដំណាក់កាលលូតលាស់របស់ស្រូវនាំមកនូវទិន្និផលខ្ពស់
និងទប់ទល់បាននូវកត្តាចង្រៃបំផ្លាញ"
- ទឹកនិងការប្រើប្រាស់
- កម្ពស់ដើមស្រូវកាន់តែខ្ពស់ កាលណាទឹកកាន់តែជ្រៅ ។
- ចំនួនដើមស្រូវបែកច្រើនកាលណាកម្ពស់ទឹកកាន់តែទាប ។
- ការបាត់បង់ទឹកដោយសារ៖ 1- រំហូតចេញពីរុក្ខជាតិ 2- រំហូតចេញពីផ្ទៃទឹក
3- ការជ្រាបចុះទៅក្រោម 4- ការជ្រាបតាមចំហៀង - ទឹកអាចជួយ៖ បង្រ្កាបការលូតលាស់របស់ស្មៅ, ងាយស្រួលដល់ការស្រូប យកជីជាតិ, ជួយឱ្យថ្នាំពុលគ្រាប់មានប្រសិទ្ធិភាព (ងាយរលាយ)
- កម្រិតទឹកដែលត្រូវប្រើ៖
មុនស្ទូងកម្ពស់ទឹកល្អសម្រាប់ដំណាំស្រូវគឺ ២-៣ស.ម
ស្ទូងបានមួយអាទិត្យ កម្ពស់ទឹកល្អសម្រាប់ដំណាំស្រូវ ៣-៥ស.ម
ពេលស្រូវបែកគុម្ភ កម្ពស់ទឹកល្អសម្រាប់ដំណាំស្រូវគឺ ៥-១០ស.ម - ពេលចេញផ្កា បើសិនខ្វះទឹកធ្វើឱ្យស្រូវស្កក ។
- សំណើមនៃដី៨០ភាគរយ ធ្វើឱ្យស្រូវផ្តល់ទិន្នផលខ្ពស់
- ស្រែត្រូវមានភ្លឺល្អ ដើម្បីរក្សាទឹក ។
- ក្នុងមួយជីវិតរបស់ដំណាំស្រូវវាត្រូវការទឹក ១,២០០ម.ម ឬ ១០,០០០ម៉ែត្រគូបក្នុងមួយហិចតា
- ត្រូវបញ្ចេញទឹក ២-៣អាទិត្យ មុនពេលច្រូតកាត់ ស្រូវឆាប់ទុំ ងាយស្រួលដល់ការច្រូតកាត់
- ឥទិ្ធពលទឹកទៅលើដំណាក់កាលលូតលាស់បួនសំខាន់៖
សំណាប ដើម្បីឱ្យឆាប់ដុះឫស
បែកគុម្ភ ដើម្បីឱ្យបែកគុម្ភល្អ (គេបញ្ចេញទឹកម្តងម្កាល ធ្វើឱ្យស្រូវបែកគុម្ភល្អ )កំណត់សំគាល់ៈ (ក្រោយពេលស្ទូង៥-១០ថ្ងៃស្រូវចាប់ផ្តើមបែកគុម្ភ ។)
ការកកើតកួរពេលចេញផ្កា ដើម្បីឱ្យស្រូវផ្លែ
ពេលដាក់ម្សៅ ដើម្បីឱ្យដាក់គ្រាប់ល្អ
- ជំហាននៃការអនុវត្តការដាំដុះដំណាំស្រូវ
- ការជ្រើសរើសពូជ (ដូចចំនុច៣ខាងលើ)
- ហាល (ដាស់ដំណេកគ្រាប់)-ប្រើប្រាស់កន្ទេលស្លឹកត្នោត ស្បៃមុង-ហាល រយៈពេល ២-៣ម៉ោង (មានកម្តៅថ្ងៃល្អ)-ហាលឆ្ងាយពីស្រូវហូប ឬស្រូវពូជផ្សេង-សម្អាតកន្ទេល ឬសម្ភារដែលត្រូវដាក់ហាលជាមុនសិន ។
- រោយ (យកគ្រាប់ស្ពៀតចេញ)-សម្អាតសម្ភារដែលត្រូវប្រើជាមុនសិន-សម្អាតគ្រាប់ពូជមិនពេញចេញ-គ្រាប់ស្មៅ និងសត្វល្អិត -ធានានូវបរិមាណគ្រាប់ពូជច្បាស់លាស់ ។
- លាង (ស្រង់យកគ្រាប់សណ្តែកឬគ្រាប់ស្មៅចេញ)
- ត្រាំ ត្រាំទឹកថ្លា-មិនផ្ទាល់ដី-ត្រាំរយៈពេល២៤ម៉ោង
- ផ្អាប់ (រក្សាកម្តៅ)-ដាក់មិនផ្ទាល់ដី-ចងបាវឱ្យធូរ-ដាក់ផ្តេក (កម្រាស់០២តឹក) គ្របឱ្យជិតល្អ (រក្សាកម្តៅ៣០អង្សាសេ)-ផ្អាប់រយៈពេល២៤ម៉ោង-ប្រែក្នុងរយៈពេល១២ម៉ោង ។
- សាប រៀបចំដីពេលព្រឹកទុកឱ្យខាស់ល្អ-សាបពេលល្ងាច-សាបរង្វើល-សាបចន្លោះថ្ងៃ៥-១៥កក្កដា (ខែជេស្ឋ)
កំណត់សំគាល់ៈ
(ថ្នាលសំណាបត្រូវភ្ជួរឱ្យបានយ៉ាងតិច០៣ដងទើបជាការប្រសើរ
ដើម្បីកម្ចាត់ស្មៅ និងធ្វើឱ្យដីធូរ
។មុនសាបត្រូវលើកថ្នាលឱ្យមានរាងជារងតូចៗ
ដែលមានទទឹងប្រវែង០១ម៉ែត្រ
បន្ទាប់មកយកជីលាមកសត្វ
ឬជីកំប៉ុស្តិដែលពុកផុយល្អ
មករោយពីលើរងនីមួយៗឱ្យបានសព្វល្អ
រួចទើបយើងធ្វើការពង្រាបផ្ទៃថ្នាល
ឱ្យស្មើ
និងមានរាងដូចខ្នងអណ្តើកដើម្បីងាយស្រួលក្នុងការបង្ហូរទឹកចេញ-ចូលពីថ្នាល
។-ត្រូវសាបឱ្យបានស្តើងៗនិងស្មើល្អ
ដោយប្រើប្រាស់ពូជចំនួន១០Kg
ដើម្បីសាបលើផ្ទៃដី១០០ម៉ែត្រការ៉េ
ទុក២-៥ថ្ងៃដើម្បីឱ្យសំណាបចាប់ឫសបានល្អ
រួចទើបបញ្ចូលទឹកក្នុងស្រែនោះ-អាចយកកំទេចចំបើងមកគ្របស្តើងៗពីលើបាន-មួយអាទិត្យមុនពេលដកសំណាបយកទៅស្ទួង
មិន
ត្រូវបាចជីគីមីឡើយ។***បទពិសោធន៏កសិករៈ
បើ
ត្រាំពូជមួយយប់មួយថ្ងៃ
គ្រាប់ពូជដុះពន្លកហើយ
ស្រាប់តែស្រែរបស់អ្នកត្រូវលិចទឹក
៣-៧ថ្ងៃទើបស្រក
តើត្រូវធ្វើដូចម្តេចដើម្បីរក្សាពូជនោះ?
គឺត្រូវយកគ្រាប់ពូជទៅហាលនៅក្នុងម្លប់
ជាពិសេសហាលនៅលើផ្ទះ
ការពារកុំឱ្យមាន់ចឹក
។វែកហាលស្តើងលើកន្ទេល
ហាលរហូតដល់ឫសដែលដុះពន្លកមកនោះក្រៀម
ទុកដល់ពេលស្រកទឹក យកទៅត្រាំវិញ
គ្រាប់ស្រូវក៏ដុះពន្លកជាថ្មី
អាចយកទៅសាបបាន ។ករណីនេះសំណាបដុះធម្មតា
ប៉ុន្តែដំណុះគ្រាប់ថយចុះ១៥-២០%
។
កំណត់សំគាល់ៈ
កន្លែងល្អសម្រាប់សាបៈ
១-កន្លែងសមស្របអាចបញ្ចេញបញ្ចូលទឹកបាន,
២-ដីមានជីវជាតិ
មានពន្លឺថ្ងៃគ្រប់គ្រាន់,
៣-ឆ្ងាយពីពន្លឺអគ្គិសនី-បន្ទាប់ពីសាប៧ថ្ងៃត្រូវបញ្ចូលទឹក២-៣ស,ម
និងបង្កើនរហូតដល់៥ស,មដើម្បីទប់ទល់នឹងស្មៅ
។
- ដក ដកល្ងាច-កុំបោកខ្លាំង-កុំចងរឹតខ្លាំងនៅផ្នែកខាងក្រោមពេក(បោកខ្លាំង និងចងរឹតខ្លាំងធ្វើឱ្យស្រូវមានរបួស យឺតយ៉ាវក្នុងការលូតលាស់)-កាត់ចុងសំណាប(កុំឱ្យងាយដួលដោយសារខ្យល់ និងស្លឹកបាក់ប្រលាក់ដីឆ្លងជម្ងឺ)-កុំផ្អាប់សំណាប ។កំណត់សំគាល់ៈ (ដកនៅពេលសំណាបដុះស្លឹកពី១ទៅ២សន្លឹកក្នុងអាយុពី៨ទៅ១៥ថ្ងៃ ។-យកល្អដកភ្លាមយកទៅស្ទួងភ្លាម កុំឱ្យឆ្លងថ្ងៃ)
- រៀបចំដី ភ្ជួរ
និងរាស់ដីឱ្យបានស្មើល្អ
ហើយដីស្រែត្រូវស្ទួងមានលក្ខណៈជាដីភក់ៗនៅពេលដែលយើងបង្ហូរទឹកចេញពីស្រែនៅមុនពេលស្ទួង
។កំណត់សំគាល់ៈ
(ភ្ជួរនិងរាស់ដីយ៉ាងហោចណាស់១៥ថ្ងៃមុនស្ទូង
ឬពង្រួស ដើម្បីអនុញ្ញាត្តិឱ្យ
រុក្ខជាតិស្រូប
យកជីជាតិឆ្លងតាមការរលួយនៃសារធាតុសរីរាង្គ។-ការធ្វើដីមានពីរសារឡើងទៅ
បើលើកទីមួយកសិករភ្ជួរផាត់ចេញ
នៅលើកទីពីរ គាត់ត្រូវភ្ជួរផាត់ចូលមកវិញ
ដើម្បី ឱ្យដីមានឯកសណ្ឋាន)
- ស្ទូង មុនស្ទូងត្រូវគល់សំណាបរលាស់ ដើម្បីសម្អាតសត្វល្អិត-ស្ទូងព្រឹក-ចាប់តូច(០១-០២ដើមក្នុងមួយគុម្ភ)-ស្ទូងរាក់-ស្ទូងសំណាបខ្ចី (១៨-២០ថ្ងៃសម្រាប់ស្រូវស្រាល-២៨-៣០ថ្ងៃសម្រាប់ស្រូវកណ្តាល និងធ្ងន់) ។
កំណត់សំគាល់ៈ
(ស្ទូងត្រូវទុកចន្លោះដើរ
សម្រាប់បាចជី បោចស្មៅ
និងការកំចាត់សត្វល្អិត{ស្ទួងជាជួរ}-បើស្ទូងជ្រៅពេក
វាពន្យាពេលការបែកគុម្ភ-ជម្រៅស្ទួងសមស្រប
២-៣សម-ក្រោយស្ទូង៥-១០ថ្ងៃស្រូវបែកគុម្ភ។-ចន្លោះពីគុម្ភមួយទៅគុម្ភមួយចំងាយ
២ឬ២,៥តឹក
ប៉ុន្តែសម្រាប់ដីមិនសូវមានជីជាតិគឺ
ស្ទួង ១៥Cm
X ២០
Cm។
ត្រូវជួសស្ទូងក្រោយពីពេលស្ទូងរួចបានរយៈពេល៥ថ្ងៃ,
មិនបាច់ស្ទូងជួសទេបើមានដើមមួយងាប់
ដើមមួយទៀតនៅរស់-ត្រូវបង្ហូរទឹកចេញបើមានទឹកច្រើនក្នុងស្រែ
ស្ទូងដីដែលមានលក្ខណៈជាដីភក់ៗល្អប្រសើរ-ពូជមានកំពស់ទាបស្ទូងឱ្យញឹក,
ពូជមានកំពស់ខ្ពស់ត្រូវស្ទូងឱ្យរង្វើល-ស្ទូងនៅក្នុងរដូវប្រាំងឱ្យញឹក
ស្ទូងនៅរដូវវស្សារង្វើល-ដើមស្រូវផ្អាកការលូតលាស់របស់វានៅពេលគេយកវាទៅស្ទូង
ក្រោយពីស្ទូង២-៤ថ្ងៃទើបឫសថ្មីដុះចេញឡើង-សម្រាប់ស្រូវពង្រួស
ចំនួនពូជសម្រាប់ព្រួសពី៨០-១០០គីឡូក្រាមក្នុងមួយហិចតា)
- ការថែទាំ ដកស្មៅ-កំចាត់សត្វល្អិត-បំប៉នជី (១៥-១៨ថ្ងៃក្រោយស្ទូងសម្រាប់ស្រូវស្រាល ១១០ថ្ងៃ និង១២០ថ្ងៃ, ៣០ថ្ងៃសម្រាប់ស្រូវកណ្តាល១៥០-១៦០ថ្ងៃ, ៣០ថ្ងៃសម្រាប់ស្រូវធ្ងន់ ១៧០-១៨០ថ្ងៃ )-ភ្លឺស្រែ កំណត់សំគាល់ៈ (រក្សាទឹកតិចពេលស្រូវបែកគុម្ភដើម្បីឱ្យមានខ្យល់ចេញចូលល្អ ពេលស្រូវឆ្លងចូលវគ្គកំណកំណើតកួរ ត្រូវរក្សាទឹកឱ្យបានពី៥ទៅ១០ស.ម {១តឹក})
- ច្រូត ច្រូតស្រូវទុំប្រហែល៨៥ភាគរយឡើងទៅក្នុងមួយកួរ-ច្រូតស្រូវដែលទុកពូជមុន-ច្រូតស្រូវហូបក្រោយ កំណត់សំគាល់ៈ (ត្រូវបញ្ចេញទឹកមុនពេលច្រូតឱ្យបានមួយអាទិត្យ-ការពន្យាពេលច្រូតកាត់ ធ្វើឱ្យស្រូវៈ ដួល, ជ្រុះគ្រាប់, បាក់កួរ, កណ្តុរស៊ី, ពូជដុះ, គ្រាប់អង្ករមិនល្អ, បាត់បង់ផលនៅពេលច្រូត, ទិន្នផលទាប)
- ការបោកបែន កុំបោកខ្លាំងពេក ព្រោះវាធ្វើឱ្យខូចពន្លកសម្រាប់ដុះ-មុនពេលបោកបែន ត្រូវហាលកណ្តាប់២-៣ថ្ងៃសិនបន្ទាប់ពីការច្រូតកាត់-ពូជគួរតែបែនដោយជើងសម្រាប់ ផ្ទៃដីតូច ។
- ការសំអាត ការសំអាតគ្រាប់ស្រូវគឺក្នុងគោលបំណង ៖ ការយកសំរាម និងគ្រាប់ស្មៅចេញ-យកគ្រាប់មិនល្អចេញ
- ការសំងូត ដោយធម្មជាតិ (កម្តៅព្រះអាទិត្យ)-ដោយឧបករណ៍ (បញ្ចូលខ្យល់ដែលមានកម្តៅ ៤០អង្សាសេ)-សំណើមក្នុងគ្រាប់១២ភាគរយ
- ការទុកដាក់គ្រាប់ពូជ ទុកពូជត្រូវច្រកក្នុងបាវជាការល្អ-ត្រូវសរសេរឈ្មោះពូជលើបាវស្រូវផង-មិនត្រូវដាក់បាវនៅលើឥដ្ឋផ្ទាល់ទេ-ត្រូវដាក់ដុំឈើកល់ពីក្រោមបាវស្រូវ
កំណត់សំគាល់ៈ
(ពូជល្អត្រូវតែមានដំណុះគ្រាប់៨៥%ឡើងទៅ-ពូជស្រូវដែលមានសំណើម
ខ្ពស់ នៅពេលទុកដាក់
វាបណ្តាលឱ្យខូចដំណុះ មានជម្ងឺ
និងមានសត្វល្អិតបំផ្លាញ-ទុកដាក់ពូជកុំឱ្យកណ្តុរស៊ី
សរសរជង្រុកខាងក្រោម
គេយកបន្ទះដែកសម្រាប់ធ្វើប៉ោតស្រោចទឹកធុនស្តើងមកកាត់រុំជុំវិញសរសរ
រួចយកដែកគោលវាយភ្ជិតមុខតំណ
ធ្វើដូច្នេះកណ្តុរមិនអាចឡើងចូលក្នុងជ្រុកបានទេ)
- បច្ចេកទេសសំខាន់ៗ១២បែបសម្រាប់ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ
- ធ្វើដីឱ្យរាបស្មើ និងមានប្រព័ន្ធសម្រាប់បញ្ចេញទឹក
- ប្រើពូជសុទ្ធល្អ និងរើសតែគ្រាប់ល្អសម្រាប់សាប
- ធ្វើថ្នាលសំណាបគោកហើយសាបស្តើងដើម្បីឱ្យសំណាបថ្លោស
- ប្រើជីធម្មជាតិ ជាពិសេសជីកំប៉ុស្តិ ដើម្បីឱ្យដីផុសបានល្អ
- ដកស្មៅបំផុសដីឱ្យបាន២ ទៅ៤ដងដើម្បីខ្យល់ចេញចូល
- ជៀសវាងកុំឱ្យមានទឹកដក់ច្រើនក្នុងស្រែនៅពេលស្ទូងនិងស្រូវកំពុងលូតលាស់
- ស្ទូងឱ្យរង្វើលពីគ្នា ដោយចន្លោះអាចពី២,៥តឹក ទៅ៤តឹក
- ស្ទូងជាជួរដោយចង្ងាយពីគុម្ភមួយ ទៅគុម្ភមួយស្មើគ្នា
- ស្ទូងថ្នមៗ រាក់ៗនិងកុំបត់ឫសសន្ទួងដូចផ្លែសន្ទូច
- ស្ទួងចាប់ស្តើង យកល្អស្ទួងតែ១ដើម ក្នុងមួយគុម្ភ
- ស្ទួងសំណាបអាយុខ្ចី យកល្អអាយុតិចជាង១៥ថ្ងៃ
- ដកសំណាបថ្លោសទៅស្ទួងដោយដកថ្នមៗ ហើយដកភ្លាមស្ទូងភ្លាម
- ស្មៅនិងការកម្ចាត់
- វិធីកម្ចាត់ស្មៅដោយមិនផ្ទាល់
- ការរៀបចំដី
- ការកម្ចាត់ស្មៅជាមុន
- ការប្រជែងរវាងដំណាំ
- ការចាត់ចែងទឹក
- ការដាំដំណាំឆ្លាស់
- វិធី៧យ៉ាងសម្រាប់បង្ការទប់ទល់នឹងស្មៅ
- ប្រើពូជស្អាតគ្មានគ្រាប់ស្មៅ
- រក្សាថ្នាលកុំឱ្យមានគ្រាប់ស្មៅ
- រក្សាភ្លឺ និងប្រឡាយបញ្ចូលទឹកឱ្យបានស្អាតជានិច្ច
- រក្សាឧបករណ៍ និងម៉ាស៊ីនឱ្យបានស្អាតជានិច្ច
- កុំឱ្យសត្វពាហនៈចូលស្រែ
- បង្ការកុំឱ្យស្មៅបង្កើតគ្រាប់បាន
- បង្ការការដាំបន្តពូជដោយអភេទ (ការដាំ ពូជ)
កំណត់សំគាល់ៈ
(ភាគច្រើននៅខេត្តបាត់ដំបង
និងខេត្តបន្ទាយមានជ័យ
មានពពួកស្មៅស្លឹកធំច្រើន
(ប្រជីប)
ដុះប្រជែងខ្លាំងនៅដើមវគ្គបង្កបង្កើនផល
កសិករតែងតែប្រើ ឌឺកាត់ដេ
(2.4D)
ជាថ្នាំម្សៅដែលនាំចូលមកពីប្រទេសថៃតាមកម្រិត
២ ទៅ៣ស្លាបព្រា លាយក្នុងទឹក
២០លីត្រ )
របៀបប្រើប្រាស់ថ្នាំកម្ចាត់ស្មៅ
៤ ប្រភេទ
រូបមន្តថ្នាំ
|
កម្រិតប្រើថ្នាំ
Kg
ai/ha
|
ពេលវេលាប្រើប្រាស់
|
|
0.4 – 0.8
0.4 – 0.8
0.8
|
៤ថ្ងៃក្រោយពលស្ទូង
|
|
1
1
|
៣ថ្ងៃមុនសំណាប
ឬព្រួស
៣-៥ថ្ងៃ
ក្រោយពេលស្ទូង
|
|
1.5
1.5
|
៤-៦ថ្ងៃក្រោយស្ទូង
១០-២០ថ្ងៃក្រោយស្ទូង
|
|
04/03/11
|
១០-២០ថ្ងៃក្រោយស្ទូង
|
- ការកង្វះជីវជាតិ សត្វល្អិតចង្រៃ និងជម្ងឺស្រូវ
- កង្វះសារធាតុ N P K (ជីជាតិសំខាន់ទាំងបីរបស់រុក្ខជាតិ)កង្វះធាតុអាស្សូត (N)កង្វះធាតុផូស្វ័រ =ផូស្វាត(P)កង្វះធាតុ ប៉ូតាស្យូម (K)
- រុក្ខជាតិតឿ ជាមួយនឹងនូវចំនួនដើមបែកមានកំណត់មួយ
- ស្លឹកពណ៌បៃតងលឿង ឈរត្រង់ខ្លឺ ចង្អៀត
- ស្លឹកចាស់ក្លាយទៅជាពណ៌ចំបើង ខ្ចី ងហើយងាប់
**កំណត់ចំណាំៈ ស្រូវអាចមានកម្រិតជាតិអាស្សូតគ្រប់គ្រប់ នៅវគ្គលូតលាស់ ប៉ុន្តែនៅវគ្គ បង្កបង្កើនផលអាចខ្វះ យើងអាចដឹងតាមរយៈស្លឹកចាស់ប្រែពណ៌ចាស់ប្រែជាលឿង ឯស្លឹកខ្ចីនៅសភាពធម្មតា ។- រុក្ខជាតិតឿ ជាមួយនឹងចំនួនដើមបែកមានកំណត់មួយ
- ស្លឹកបៃតងក្រម៉ៅអាក្រក់ ឈរត្រង់ ខ្លី ចង្អៀត
- ស្លឹកខ្លីមានលក្ខណៈធម្មតា ហើយស្លឹកចាស់ងាប់ កាលណាឡើងពណ៌ត្នោត
- ពណ៌ក្រហមខ្ចី ឬពណ៌ស្វាយខ្ចី អាចកើតមានឡើងនៅលើស្លឹក
**កំណត់ចំណាំៈ កង្វះជាតិផូស្វាតច្រើនកើតទៅលើដីដីស្ងួតជាងដីលិចទឹក និងដីអាស៊ីតខ្ពស់។ កង្វះជាតិផូស្វាតច្រើនកើតទៅលើដីអាស៊ីតខ្លាំង ។ ដី អាស៊ីតខ្លាំងនាំឱ្យស្រូវមានការពុលជាច្រើនដូចជា៖ការពុលអាលុយមីញ៉ូម, ម៉ង់កាណែល, ដែក..។- រុក្ខជាតិតឿ និងការបែកគុម្ភស្ទើរតែធម្មតា
- ស្លឹកពណ៌បៃតងក្រម៉ៅ និងបាក់
- ការឡើងពណ៌លឿងលើស្លឹក ចាប់ពីកំពូលចុះមកក្រោមតាមសរសៃស្លឹកចំពោះស្លឹកក្រោមបន្ទាប់មកស្ងួត ហើយក្លាយទៅជាពណ៌ត្នោតខ្ចី
- ពេលខ្លះអ៊ុចត្នោតកើតមាននៅលើស្លឹកពណ៌បៃតងក្រម៉ៅ
- ស្នាមអុចត្នោតដែលមានរាងមិនទៀងទាត់ អាចកើតមាននៅលើកួរ
- កួរវែងហើយឆ្មារ
- រោគសញ្ញានៃការធ្វើឱ្យស្លោកខ្លះ កាលណាមិនមានតុល្យភាពរវាងប៉ូតាស្យូម និងអាស្សូតកាន់តែខ្លាំង
**កំណត់ចំណាំៈ កង្វះជាតិប៉ូតាសច្រើនកើតទៅលើដីខ្សាច់ ដីសភាពគ្រើម ។ - មមាច និងការកម្ចាត់
លក្ខណៈជីវសាស្រ្ត
|
ការបំផ្លាញ
|
លទ្ធភាពនៃការកើតរាលដាល
|
-ពពួកមមាចពងនៅស្រទបស្លឹកនិងទ្រនុងស្លឹក
-វដ្តជីវិតរបស់មមាចពី២៥-៣០ថ្ងៃ
-មមាចត្នោតធំមានពីរប្រភេទៈស្លាបខ្លីនិងស្លាបវែង
-ស្រែសំបូរអាហារ
ឱកាសសម្រាប់មមាចស្លាបខ្លី
-មមាចធំស្លាបវែងចូលចិត្តលេងពន្លឺភ្លើង
*មមាចខៀវ
ឬមមាចស្លឹកៈ ខ្លួនវាពណ៌ខៀវ
និងស៊ីផ្នែកខាងស្លឹក-ច្រើនរកស៊ីនៅពេលយប់-ពងនៅក្នុងស្រទបស្លឹករាងដូចស្និតចេក-ច្រើនកើតនៅខែកញ្ញាទៅខែវិច្ឆិកា-ចម្លងជម្ងឺទួនគ្រោ
និងតឿលឿង
*មមាចត្នោត
ឬមមាចដើមៈ ខ្លួនវាពណ៌ត្នោត
និងស៊ីផ្នែកខាងដើម-មានពីរយ៉ាងគឺពពួកមានស្លាប
និងគ្មានស្លាប-ច្រើនរកស៊ីនៅពេលយប់-ពងនៅក្នុងស្រទបស្លឹក
និងនៅពាក់កណ្តាលស្លឹករាងដូចស្និតចេក-ច្រើនកើតនៅខែធ្នូទៅខែកុម្ភះ-ចម្លងជម្ងឺតឿរួញស្លឹក
និងតឿស្មៅ
|
-ពពួកមមាចរស់នៅ
និងបំផ្លាញនៅគល់ស្រូវ
-មមាចបំផ្លាញដោយការបឺតជញ្ជក់រុក្ខរសបង្កឱ្យស្រូវឆេះនិងចំឡងជម្ងឺវីរុស
-មមាចតូចបំផ្លាញខ្លាំងជាងមមាចពេញវ័យ
-មមាចបំផ្លាញស្រូវចាប់ពីពេលព្រួសដល់ពេលជិតប្រមូលផល
-ស្រូវតែងតែត្រូវបានឆេះដោយពពួកមាមាចទាំងដុំៗ
បំផ្លាញនៅកណ្តាលស្រែ
ជិតច្រអូរទឹក
-ចម្លងជម្ងឺតឿលឿង
តឿរួញស្លឹកដល់ស្រូវ
-ទិន្នផលស្រូវធ្លាក់ចុះ
សត្វមមាចត្នោត
|
-ពងច្រើន
ពងនៅក្នុងស្រទបស្លឹកដូចនេះសត្វល្អិតមានប្រយោជន៍ពិបាកកំទេចវា
-មមាចតូចៗនៅគល់
ពិបាកពិនិត្យ
-វដ្តជីវិតខ្លី
(១ខែ)
លទ្ធភាពហើរទៅបានឆ្ងាយ
-បាញ់ថ្នាំមិនត្រូវ
មមាចមិនងាប់ ការកកើតច្រើន
បង្កការធន់ទ្រាំ និងថ្នាំ
-ពូជធ្លាប់ទទួលរងបំផ្លាញដោយសារមមាច
-ព្រួសបន្តពេញមួយឆ្នាំ
-ដាក់ជីមានជាតិអាស្សូតច្រើន
និងយឺតពេល
សត្វមមាចត្នោតនៅគល់ស្រូវ
|
*ការប្រើប្រាស់ជីមានជាតិអាស្សូតច្រើន
ហេតុអ្វីក៏មានមមាចច្រើន?
ព្រោះស្រូវពណ៌លឿងខ្ចី
សំបូរចំណីដល់មមាច
វិធានការការពារដោយពូជធន់
|
វិធានការការពារដោយការដាំដុះ
|
វិធានការតាមបែបជីវសាស្រ្ត
|
វិធានការការពារដោយប្រើថ្នាំគីមី
|
|
|
|
1-Shellcarb
(កម្រិត០.៤Kg
ai/ហិចតា
2-Baycarb
(កម្រិត០.៤kg
ai/ហិចតា)
3-Cavil
(កម្រិត០.៤kg
ai/ហិចតា)
4-Hopcin
(០.៤Kg
ai/ហិចតា)(ជារូម២-៣ស្លាបព្រាបាយលាយទឹក១៥លីត្រ)
|
*ពេលយើងច្រូតកាត់
យើងច្រូតតែស្រូវល្អៗ
ចំពោះស្រូវមានជម្ងឺយើងរំលងចោល
ពេលនោះ
យើងធ្វើឱ្យមមាចមានជម្រកកាន់តែខ្លាំង
ហើយជាជម្រកទៅឆ្នាំបន្តៗទៀត
ការណែនាំក្នុងការបាញ់ថ្នាំបំផ្លាញមមាច
|
ថ្នាំផ្សំធម្មជាតិបំផ្លាញមមាច
|
|
ប្រភេទមួយមុខ
|
- ជម្ងឺដែលចម្លងដោយពពួកមមាច
ជម្ងឺតឿលឿង
|
ជម្ងឺតឿរួញស្លឹក
|
ជម្ងឺតឿលឿង
|
ជម្ងឺតឿរូញស្លឹក
|
- ដង្កូវបំពង់កាត់ស្លឹក
លក្ខណៈជីវសាស្រ្ត
|
ការបំផ្លាញ
|
ការការពារ
និងកម្ចាត់
|
-នៅពេលថ្ងៃវាលាក់ខ្លួនក្នុងបំពង់សំបុករួចបណ្តែតលើផ្ទៃទឹក
-ពេលយប់វាតោងឡើងទាំងបំពង់សំបុកលើដើមស្រូវ
ស៊ីស្លឹកស្រូវខ្ចី
រួចចេញពីសំបុកចាស់
ហើយកាត់ស្លឹកថ្មីធ្វើសំបុកជំនួសវិញ
។
-មេមួយអាចពងបាន៥០
ពងរាងមូលដូចពងខ្យង ពណ៌លឿងខ្ចី
ទំហំតូចធំមិនស្មើគ្នា
តម្រៀតជាជួរ ក្រោមផ្ទៃស្លឹក
ហើយធ្លាក់ទៅលើផ្ទៃទឹក
។ពងប្រែពណ៌លឿងទុំ
ដល់អាយុកាលញាស់ជាដង្កូវ
។
-អាចហើរពីកន្លែងមួយទៅកន្លែងមួយមិនលើសពីមួយគីឡូម៉ែត្រ
។
|
-វាស៊ីអន្លើទៅតាមទិសខ្យល់
-វាស៊ីលើសំណាប
និងសន្ទូងទើបលាស់ថ្មី
-វាស៊ីស្រែណាដែលមានទឹកជាប្រចាំ
-កើតពីមេអំបៅ
ដែលពងរបស់វាដូចជាពងខ្យង
តម្រៀមតាមទ្រនុងស្លឹក
-វាបំផ្លាញស្រែទំនាប
-ដង្កូវនៅវ័យតូចទើបញាស់ថ្មី
វាស៊ីបកកោសិកាក្លរូភីល
ស្លឹកខ្ចី ផ្ទៃ ស្រែឡើងពណ៌ប្រផេះ
ដែលកសិករខ្មែរហៅថា
ស្រូវក្រាផេះ ។
-វាកាត់ចុងស្លឹក
វាស៊ីពីវគ្គសំណាបដល់វគ្គបែកគុម្ភ
។
|
-ប្រលែងទាឱ្យស៊ីដង្កូវក្នុងស្រែ
-បង្ហូរទឹកចេញពីស្រែ
-ដាក់អន្ទាក់ទឹកស្ករ(ត្នោតទុំប្របាច់លាយទឹក៣លីត្រអាចទាក់ទាញ
មេអំបៅបាន)
-ដាក់ចង្រៀងជាមួយធុងទឹកដើម្បីសំលាប់មេអំបៅពិសេសនៅដើមខ្នើត
-បង្ហូរទឹកចេញពីស្រែ
-ស្ទូងសំណាបដែលមានដើមដងចាស់ល្មមដាក់ថ្នាំគីមី៖
ប្រូដែន (Brodan
EC) និងសិវិន
(Sevin)
២-៣ស្លាបព្រា
បាយ លាយនឹងទឹក១៥លីត្រ(Brodan
EC=0.5kg a.i/ហិចតា
ហើយ Sevin=0.4Kg
a.i/ហិចតា)
|
- ដង្កូវស៊ីរូងដើម
លក្ខណៈជីវសាស្រ្ត
|
ការបំផ្លាញ
|
ការការពារ
និងកម្ចាត់
|
-ប្រភេទដង្កូវរូងដើមមានមាឌធំច្រើនកើតមាននៅលើដីស្រែតំបន់ខ្ពស់
។វាកើតច្រើននៅពេលបញ្ចប់រដូវភ្លៀង
-មិនមានសកម្មភាពនៅពេលថ្ងៃ
វាលាក់ខ្លួនក្នុងដើមស្រូវ
ឬស្មៅដែលជិតស្រែ ។
-មេអាចពងបានពី២០០-៣០០ពងក្នុងមួយវដ្តជីវិត
-វាពងជាចង្កោមដែលមានចំនួនពី២៥-២០០
នៅលើស្លឹកស្រូវឬស្រទបស្រូវ។ពងរបស់វាមានរាងដូចមានរាងដូចជាសំបុកពងទាំងមូល
-ពពួកដង្កូវញាស់ថ្មី
របស់ពពួកពងនៅលើស្លឹកអាចលាក់ខ្លួនក្នុងស្លឹកស្រូវដែលវាកាត់
ហើយបណ្តែតខ្លួនវាទៅរកដើមស្រូវផ្សេងៗទៀត
ដែលនៅជិតៗនោះ
។ដង្កូវនេះចិញ្ចឹមខ្លួនវាដោយសារស្លឹក
និងស្រទបស្លឹក ។
-ដង្កូវជំទង់
ជ្រៀតចូលទៅក្នុងស្រទប
ស្លឹកហើយវាចិញ្ចឹមខ្លួនវា
នៅចន្លោះស្រទបនិងគុម្ភជាច្រើន
ថ្ងៃមុនពេលចូលទៅក្នុងដើម
។
កំណត់សំគាល់ៈ
រុក្ខជាតិផ្សំថ្នាំ
(ថ្នាំជក់3kg
,សំបកស្លឹកប្រេងខ្យល់
3kg
ផ្លែស្លែង1kg
ម្ទេស0.1kg
ទឹក20L
លាយបញ្ចូលគ្នា
រយៈពេល១អាទិត្យ
រួចច្រោះរួចលាយទឹក៥លីត្រ
មុននឹងបាញ់ទៅលើស្រូវ ។)
មេអំបៅដែលពងបង្កើនបានជាដង្កូវ
|
-ដង្កូវរូងដើមកើតមានដ៏ធំធេង។វាបណ្តាលឱ្យមានការខូតខាតយ៉ាងច្រើនដោយធ្វើឱ្យការបែកគុម្ភថយចុះទោះបីពូជស្រូវធន់ក៏ដោយ
ហើយយើងពិបាកវាដោយប្រើថ្នាំគីមី
។
-ការស្ងួតបណ្តូល
ងាប់បណ្តូលជាសញ្ញាប្រាប់ថា
ការស៊ីរូងដើម កើតមានឡើងមុនពេលស្រូវចេញផ្កា
។ករណីដែលវាធ្វើឱ្យងាប់ស្រូវ
វាងាយនឹងច្រឡំនឹងការបំផ្លាញរបស់សត្វកណ្តុរដែរ
។
-យើងអាចដឹងថាតើស្រូវងាប់ដោយសារដង្កូវស៊ីរូងដើមបានដោយសារៈ
បើយើងឃើញសញ្ញាងាប់បណ្តូលនៅពីលើដើមស្រូវណាមួយនោះ
ហើយយើងអាចដកដើមស្រូវងាប់នោះបានចេញពីគុម្ភដោយស្រួលគឺដើមស្រូវនោះត្រូវបំផ្លាញដោយដង្កូវស៊ីរូងដើមមែន។
-កួរពណ៌ស
ក៏ជាសញ្ញាប្រាប់ថាមានដង្កូវស៊ីរូងដើម
វាកើតឡើងក្រោយស្រូវចេញផ្កា
។កួរស្រូវស្ងួតគ្មានគ្រាប់ដាក់។(ករណីនេះការបំផ្លាញដោយសារកណ្តុរនិងរាំងស្ងួតមានរោគសញ្ញាប្រហាក់ប្រហែលគ្នា)
-ដើមស្រូវកាត់ផ្តាច់ដោយកូនញាស់កំទេចកំទីផ្សេងៗ
និងអាចម៍វាមាននៅក្នុងដើមស្រូវ
។
-មានរន្ធនានាដែលដង្កូវបានចោះតាមស្រទបស្លឹកនិងដើមស្រូវ
។
-ពងមេអំបៅជាសញ្ញាប្រាប់យើងដឹងថានឹងមានការខូចខាតខាងមុខឆាប់ៗនេះ
។
-វត្តមានមេអំបៅពេញវ័យច្រើន
បញ្ចក់ថាពួកវានឹងពងនៅពេលល្ងាច
ថ្ងៃដដែលនោះតែម្តង ។
|
-ជ្រើសរើសពូជស្រូវស្រាល
ដង្កូវរូងដើមវាបន្តកូនចៅ
បានតិច ជំនាន់
ក្នុងដំណាក់កាលស្រូវស្រាលក្នុងប្រភេទនេះ
មានកម្រិតទាប ហើយការបំផ្លាញក៏ថយចុះដែរ
។
-ស្រូវស្ទូងក្នុងស្រែព្រមៗគ្នា
-ស្រែដែលស្ទូងយឺតអាចទទួលរងការបំផ្លាញខ្លាំង
-ភ្ជួរលុបជញ្ជ្រាំង
-ជៀសវាងប្រើប្រាស់ជីអាស្សូតច្រើនពេកដោយប្រើតាមកាលកំណត់សមស្រប
-យកសំណាបដែលមានពងដង្កូវចេញមុនពេលស្ទូង
-ករណីស្រូវងាប់បណ្តូលលើសពី១០ភាគរយត្រូវប្រើថ្នាំគីមី
(ប៉ុន្តែជាទូទៅមានការពិបាកព្រោះវាចូលចិត្តលាក់ខ្លួនក្នុងគុម្ភ
និងដើមស្រូវ)
-ប្រើពូជធន់
-ឆ្លាស់មុខដំណាំ
-ដាក់អន្ទាក់ទឹកស្ករដើម្បីចាប់មេអំបៅ
-ប្រលែងទាឱ្យស៊ី
-ដាក់ចង្កៀងពេលយប់
-ថ្នាំគីមីៈ
ប្រើថ្នាំប្រូដែន
២-៣ស្លាបព្រាបាយលាយនិងទឹក១៥លីត្រ-បាញ់នៅពេលល្ងាចជាការល្អ)
កំណត់សំគាល់ៈ
មានថ្នាំគ្រាប់សម្រាប់បាច
ប៉ុន្តែមិនមានប្រសិទ្ធិភាពទេនៅពេលស្រូវផើម
បញ្ចប់ដំណាក់កាលបែកគុម្ភ
។
ដង្កូវស៊ីរូងដើម
និងពងរបស់វា
|
- ស្រឹងជញ្ជក់ទឹកដោះរបស់ដំណាំស្រូវ
លក្ខណៈជីវសាស្រ្ត
|
ការបំផ្លាញ
|
ការការពារ
និងកម្ចាត់
|
-ស្រឹងមានពីរប្រភេទ៖
ស្រឹងកន្ទានុប និងស្រឹងធម្មតា
-មេចំណាស់ពណ៌បៃតង
-ពងរបស់វាដូចផែនស្ករតម្រៀមគ្នាតាមទ្រនុងស្លឹក
-ស្រឹងមានក្លិនឆ្អេះ
-ជម្រករបស់វា
គឺដើមស្រូវ និងស្មៅ
-វាធ្វើចលនានៅពេលព្រឹកព្រលឹមនិងពេលល្ងាចត្រជាក់
វាជ្រកសម្រាកនៅពេលថ្ងៃក្តៅនៅក្នុងគុម្ភស្រូវឬស្មៅ
-មិនងាយចាប់វាបានដោយអន្ទាក់ភ្លើង
-ពងពណ៌ក្រហមត្នោតរាងមូលត្រប៉ែត
-កូនវារស់នៅផ្នែកខាងក្រោមគុម្ភស្រូវនិងជារើយៗមិនងាយសម្គាល់បានដោយសារពណ៌សំបុររបស់វា
។
|
-បំផ្លាញពេលយប់
ព្រលឹម និងល្ងាច
-វាបំផ្លាញខ្លាំងនៅពេលភ្លៀងរលឹមច្រែៗ
-ស្រឹងបំផ្លាញស្រូវនៅវគ្គទុំ
-បំផ្លាញច្រើនចំពោះស្រែដែលជិតព្រៃទ្រុបទ្រុល
និងវាលស្មៅ
-វាចុចនៅចន្លោះសំបកតូច
និងសំបកធំរបស់គ្រាប់ស្រូវ
-កូនរបស់វាជញ្ជក់ជាងមេ
-ការបំផ្លាញរបស់ស្រឹងអាចធ្វើឱ្យអង្ករខូចគុណភាព
ដូចជាត្រូវបាក់នៅពេលកិន
ឬស្រិត គ្រាប់អង្ករខ្មៅ...។
កំណត់សំគាល់ៈ
ដើមរមៀតខ្លឹមសស្លឹកជីនាងវងអាចកម្ចាត់
និងបណ្តេញស្រឹងបាន។
ថ្នាំរុក្ខជាតិផ្សំៈ
សំបកដើមប្រេងខ្យល់៣kg
ស្លឹកប្រេងខ្យល់
៣kg
ថ្នាំជក់
៣Kg
យកទៅត្រាំក្នុងទឹក១០០L
រក្សាទុក៧ថ្ងៃ
រួចច្រោះ
និនបាញ់ទៅលើស្រូវ។-អ្នកចាប់ស្រឹងដោយដៃដាក់ទឹកអំបិល
ពួកវានឹងថយចុះ
|
-ដកស្មៅចេញពីស្រែ
-ធ្វើស្រែឱ្យបានព្រមគ្នា
(ពូជដូចគ្នា)
-យកមុង
ឬក្រមាទទឹកអូសយកស្រឹងបុកច្រោះយកទឹកវាលាយទឹកធម្មតាទៅបាញ់
ក្នុងស្រែ
(កាន់តែច្រើនកាន់តែល្អ)ពេលព្រឹកព្រលឹមឬល្ងាចត្រជាក់
-ប្រើថ្នាំគីមី
សីវែន(Sevin)
និងអាហ្គូឌ្រីន
(Agodrin)២-៣ស្លាបព្រាបាយលាយទឹក១៥លីត(Sevin
(Cabary1)
=0.4Kg a.i/ហិចតា
ឬ Agodrin
(Monocrotohos)
=0.4Kg a.i/ ហិចតា)
-ចុះពិនិត្យតាមដានត្រូវធ្វើមុនស្រូវចាប់ផ្តើមដាក់ទឹកដោះ
មួយអាទិត្យហើយធ្វើពីរដងក្នុងមួយអាទិត្យ
ធ្វើជាបន្តបន្ទាប់រហូតទៅដល់គ្រាប់ស្រូវរឹង
|
- មូសផ្លុង និងការកម្ចាត់
លក្ខណៈជីវសាស្រ្ត
|
ការបំផ្លាញ
|
ការការពារ
និងកម្ចាត់
|
មូសផ្លុង(Orseoliaoryzae)
រាងដូចមូសធម្មតាតែតូចជាង
។មូសផ្លុសផ្លុងឈ្មោលពេញវ័យ
ខ្លួនវាមានពណ៌លឿងត្នោតនិងមានខ្លួនតូចជាងមូសផ្លុងញីដែលមានពោះពណ៌ក្រហម។នៅពេលភ្លៀងធ្លាក់ដើមរដូវវស្សាមូសផ្លុងហើរចេញពីស្មៅចង្រៃ
រកជម្រកថ្មីដែលមានចំណី
និងអាចបន្តពូជបានមូសផ្លុងញីនីមួយៗអាចពងបានពី១-៤នៅលើស្លឹកស្រូវ
និងមានជីវិតត្រឹមតែ៤-៥ថ្ងៃប៉ុណ្ណោះប៉ុន្តែចាប់ពីពេលពេញវ័យរហូតដល់ងាប់ទៅវិញ
វាអាចពងបានរាប់រយឯណោះ
។
|
-ស៊ីបំផ្លាញបណ្តូលក្នុងនៃដើមស្រូវជាហេតុធ្វើឱ្យស្រូវមិនចេញកូរ
ការបំផ្លាញដល់
បណ្តូលមានសណ្ឋានជាបំពង់
ហាក់ដូចជាខ្លឹមបារាំងដែលគេនិយមហៅថា(ពកស្លឹកខ្ទឹមបារាំង)។ការបំផ្លាញរបស់វាមានចាប់តាំងពីនៅវគ្គសំណាបរហូតដល់ចុងបញ្ចប់នៃវគ្គបែកគុម្ភ។ប្រទេសកម្ពុជាមិនទាន់ចាត់ទុកមូលផ្លុងការសត្វបំផ្លាញខ្លាំងក្លារទេ
។វាកើតច្រើននៅខេត្តស្វាយរៀងព្រៃវែង
កំពង់ចាម ។
|
-ការបំផ្លាញរុក្ខជាតិទាំងឡាយជាជម្រក
-ភ្ជួរស្រែបន្ទាប់ពីប្រមូលផល
-ពេលវេលាដាំដុះ(ត្រូវពន្យាពេលដាំដុះក្នុងរដូវវស្សាឱ្យបានសមស្របបើអាចធ្វើវាទៅបានគឺធ្វើលើពូជស្រូវប្រកាន់រដូវដើម្បីកាត់បន្ថយវគ្គលូតលាស់របស់ស្រូវឱ្យនៅខ្លី។ផ្ទុយទៅវិញធ្វើការដាំដុះឱ្យបានរហ័សនៅដើមរដូវវស្សានូវពួជស្រូវមិនប្រកាន់រដូវ
ដើម្បីឱ្យដំណាំស្រូវបានបញ្ចប់វគ្គលូតលាស់មុនពេល
មូសផ្លុង បំលាស់ទីមកពីរុក្ខជាតិជម្រក
ជាការប្រសើរ ។
-ជៀសវាងការដាំដុះបន្តបន្ទាប់គ្នាឥតដាច់ៈ
ត្រូវដាំដុះកុំឱ្យយឺតជាងស្រែជិតខាង៣សប្តាហ៍។
-ការដាក់ជីៈ
ការប្រើប្រាស់ជីអ៊ុយរ៉េ
ក្នុងកម្រិតមធ្យមហើយបាចវាជាបីដំណាក់កាល
(ដំណាក់កាលសំណាប
បែកគុម្ភ និងកំណកំណើតកួរ
)ជាវិជីដ៏ល្អក្នុងការការពារជាមួយមូលផ្លុងដែលមានការបំផ្លាញនិងរាតត្បាត
។
-ដាំដំណាំបង្វិល
-ប្រើប្រាស់ពូជធន់
(ពូជប្រពៃណីខ្មែរៈ
ឈុត្ថនា នាងមិញ និងសូម៉ាលី
ពូជទំនើបមាន IR36
និងIR42)
-ប្រើប្រាស់ថ្នាំគីមី
រីជែន (Regen)
ឬ
(Fipronil)
ថ្នាំនេះមានទម្រង់ពីរយ៉ាង
(១)ជាគ្រាប់
(២)ជាទឹក។ថ្នាំហ្វីប្រូនីល
(Fipronil)ទម្រង់ជាគ្រាប់មានប្រសិទ្ជភាពខ្ពស់ក្នុងការកម្ចាត់មូលផ្លុងជាំងទឹក
។បើសិនជានៅក្នុងស្រែនោះមានទឹកជាអច្រ្តៃយ
ការប្រើថ្នាំគ្រាប់ហ្វីប្រូនីល
(Fipronil)លើសំណាបមុននឹងយកទៅស្ទួងក្នុងរយៈពេលពី១ទៅ២សប្តាហ៏អាចការពារការបំផ្លាញធ្ងន់ធ្ងរ
ពីមូលផ្លុងបាន ។
|
- កណ្តុរ និងការកម្ចាត់
លក្ខណៈជីវសាស្រ្ត
|
ការបំផ្លាញ
|
ការការពារ
និងកម្ចាត់
|
-អាចរស់នៅក្នុងរយៈពេលមួយឆ្នាំ
ឬលើសពីនេះ
និងអាចបង្កើតកូនបានបួនដងក្នុងមួយឆ្នាំ
-កណ្តុរមេបង្កើតកូនម្តងបានជាមធ្យម៦
ជារួមកណ្តុរមេមួយអាចបង្កើតកូនបាន២៤ក្បាល
-កណ្តុរមេមួយឈ្មោលមួយអាចបង្កើតកូនបាន៥០០កូនក្នុងមួយឆ្នាំ
-កណ្តុរជាសត្វមិនពូកែភ្នែកទេ
កំណត់សំគាល់ៈ
ការកម្ចាត់កណ្តុរអាចប្រើផាវ
និងថ្មស្អុយ។
ដុតផាវបោះចូលរន្ធកណ្តុររួចហើយយករបស់អ្វីមួយមកខ្ទប់មាត់រន្ធបន្តិច(មិនឱ្យជិតពេកទេ)ដើម្បីការពារកុំឱ្យសំលេងផ្ទុះចេញមកក្រៅខ្លាំងពេក។ធ្វើដូច្នេះវានឹងងាប់ក្នុងរន្ធក្រោយពេលផ្ទុះ។ម៉្យាងទៀតកសិករអាចប្រើថ្មស្អុយទំហំប៉ុនមេដៃបោះចូលក្នុងរន្ធ
រួចលុបមាត់រន្ធឱ្យជិត។ធ្វើដូច្នេះកណ្តុរនឹងថប់ដង្ហើមងាប់
។
|
-បំផ្លាញនៅគ្រប់ដំណាក់កាលនៃដំណាំស្រូវ
ប៉ុន្តែវាមានកម្រិតខ្ពស់នៅដំណាក់កាលស្រូវផើម
ឬទុំ ។
-បំផ្លាញនៅរដូវវស្សាច្រើនជាងនៅរដូវប្រាំង
-ការបំផ្លាញក្នុងថ្នាល
ដោយជ្រើសរើសគ្រាប់ពូជ
ឬពន្លកគ្រាប់ពូជស៊ី
-ដកសន្ទូងទើបស្ទូងរួច
ធ្វើឱ្យបាត់ដើម
ឬគុម្ភស្រូវនៅដំណាក់កាលស្រូវផើម
-កាត់ដើមស្រូវនៅពេលស្រូវកំពុងដាក់គ្រាប់(ជាទូទៅវាបំផ្លាញនៅពេលយប់)
-កាត់ដើមស្រូវនៅពេលស្រូវទុំ
ដើម្បីស៊ីគ្រាប់ស្រូវទុំ
។
-ការបំផ្លាញខ្លាំង
ច្រើនបំផ្លាញនៅចំកណ្តាលវាលស្រែ
|
-កាប់ឆ្ការព្រៃជុំវិញស្រែ
-កាត់បន្ថយទំហំភ្លឺស្រែ
ចំនួនភ្លឺ របៀបនេះអាចបន្ថយជម្រក
រន្ធ ។
-វិធីសាស្រ្តមេកានិចដូចជា៖ការដាក់បង្គប់,
ការជីករន្ធ,
ទិវាកម្ចាត់
កណ្តុរ,
ការប្រើប្រាស់បំពង់,
ការប្រើប្រាស់ក្រណាត់ប្លាស្ទិក,
-ដាក់ថ្នាំបំពុល(ឧ-សាំងផូស្វិត)
ដាក់នុយបំពុលមាន៥កន្លែងសម្រាប់ដីមួយហិចតា
ចន្លោះពីកន្លែងនុយមួយទៅកន្លែងនុយមួយទៀតគឺយ៉ាងតិច៥០ម៉ែត្រ
កន្លែងដាក់នុយល្អនោះគឺមួយម៉ែត្រពីភ្លឺ។
នុយត្រូវដាក់ ចំនួន៦ស្លាបព្រាបាយ
ក្នុងប្រដាប់ដាក់នុយនីមួយៗ
ហើយកន្លែងដាក់នុយនីមួយៗត្រូវដាក់ប្រដាប់ដាក់នុយ
៣-៤
ហើយឃ្លាតគ្នាមួយម៉ែត្រ
។
បញ្ជក់ៈ
មុនដាក់ថ្នាំបំពុលត្រូវដាក់មិនពុលមុនហើយនុយត្រូវតែក្លិនឈ្ងុយត្រូវយកនុយចេញវិញនៅពេលជិតភ្លឺកុំ
ប៉ះពាល់ដល់មាន់ ទា ជ្រូក
ឆ្កែអ្នកស្រុក។
-ដេរគូជកណ្តុរ។
វានឹងខាំគ្នាវា
-ប្រើរូបទីងមោងដោយបាញ់ទឹកអប់ពីក្នុង
-គោះទឹក
គោះប៉ោតបង្អើលកណ្តុរពេលព្រលប់
|
អង្គប់ដាក់សត្វកណ្តុរ ប្រើប្រាស់របាំងប្លាស្ទិក
និងអង្គប់
ស្រែដែលព័ទ្ធដោយប្លាស្ទិ
***
បទពិសោធន៍មួយចំនួនៈ
ស្រូវមានជម្ងឺក្រាភ្លើង
កសិករអាចកាច់មែកទន្ទ្រានខែត្រ
មែកសង្កែ ឬមែកទំពួង
យកទៅដោតពាសពេញក្នុងស្រែអាចបន្ថយជម្ងឺបានខ្លះ
។
- ជីកំប៉ុស្តិគោកនឹងទឹក
ជីកំប៉ុស្តិគោក
|
ជីកំប៉ុស្តិទឹក
|
១-និយមន័យៈ
ជាជីធម្មជាតិ
និងជាអ្នកកែលម្អដី
ដែលបានមកពីការបំបែក
និងការរលាយនៃវត្ថុធាតុសរីរាង្គ
ដោយមីក្រូសរីរាង្គដែលមានប្រយោជន៍។
២-សារៈប្រយោជន៍ៈ
អាចកែប្រែគុណភាពដី,
ចំណាយថវិកាតិច
និងធ្វើឱ្យភូមិដ្ឋានស្អាតល្អ។
៣-ជំហាននៃការអនុវត្តៈ
ក)ការជ្រើសរើសទីតាំងៈ
ដីមិនលិចទឹក,
ឆ្ងាយពីដើមឈើ
និងនៅក្បែរផ្ទះ ។
ខ)កំណត់វត្ថុធាតុដើមៈ
ចំបើង,
អង្កាម
អាចម៍រណា,
រុក្ខជាតិ,
លាមក,
ផេះ,
ទឹកនោម
ស្លឹកឈើ និងកាកសំណល់ផ្ទះបាយ
គ)ការធ្វើរោងៈ
ត្រូវប្រក់ដំបូលឱ្យត្រឹមត្រូវ
ជៀសវាងការទុកហាលភ្លៀង
ខ្យល់ និងកម្តៅថ្ងៃ។ជីករណ្តៅដែលមានបណ្តោយ៣ម
ទទឹង២ ជម្រៅ០.៥មនិងសង់ជញ្ជាំងបិទដីឥដ្ឋ
ឬថ្ម កំពស់១មពីដី(ដូច្នេះកំពស់ពីបាត=១.៥ម)
ឃ)ការសន្សំៈ
យកវត្ថុធាតុដើម
ដាក់ក្នុងដណ្តៅរៀងរាល់ថ្ងៃតាមលទ្ធភាពអាចរកបាន
។
ង)ការស្រោចទឹកៈ
បើជីស្ងួតខ្លាំងត្រូវស្រោចទឹកបន្ថែមដើម្បីឱ្យសារធាតុសរីរាង្គឆាប់ពុកផុយ
តែមិនត្រូវស្រោចឱ្យជោគជាំពេកទេ
ព្រោះទឹកច្រើនវាធ្វើឱ្យកាកសំណល់ទាំងនោះប្រែទៅជារលួយស្អុយ
និងបង្កើតជាមេរោគ ។
ង)ការប្រែត្រឡប់ៈ
ជ្រោយត្រឡប់ក្នុងរយៈពេល១ខែម្តង
ឱ្យផ្នែកខាងលើទៅខាងក្រោម
។ដាក់បំពង់ឫស្សីប្រហោងដោតលើជីដើម្បីឱ្យខ្យល់ចេញ-ចូល
ឆ)ការប្រើប្រាស់ជីៈ
អាចប្រើជីបានក្នុងរយៈពេល៣-៤ខែក្រោយមក
។សម្រាប់ដំណាំស្រូវ
១០-១៥តោនក្នុង១ហិចតា
សម្រាប់បន្លែប្រើក្នុងកម្រិត
២៥-៣០តោនក្នុង១ហិចតា។
៤-ប្រការគួរជៀសវាងៈ
យកចេញនូវរាល់វត្ថុមិនរលួយប្រើបា្រស់ជីកុំប៉ុស្តិមិនរលួយល្អ
វានាំឱ្យមានផលប៉ះពាល់ដល់ដំណាំ
។
|
១-និយមន័យៈ
ជាជីរាវ
ដែលបានមកពីការត្រាំសារធាតុសរីរាង្គ
ដូចជា៖ ស្លឹករុក្ខជាតិស្រស់
លាមកសត្វ ...។
២-សារៈប្រយោជន៍ៈ
ផ្តល់ជីវជាតិច្រើនមុន
ធ្វើឱ្យដីមានជីវិត,
ចំណាយថវិកាតិច
មិនប៉ះពាល់ដល់សុខភាពវត្ថុធាតុដើមងាយរក
និងធ្វើឱ្យភូមិដ្ឋានស្អាតល្អ។
៣-ជំហាននៃការអនុវត្តៈ
ក)កំណត់វត្ថុធាតុដើមៈ
ស្លឹករុក្ខជាតិស្រស់
និងលាមសត្វ
ខ)របៀបធ្វើៈ
ច្រកវត្ថុធាតុដើមចូលក្នុងបាវក្រចៅ
ដោយវាស់បរិមាណឱ្យបានច្បាស់លាស់។
ចាក់ទឹកក្នុងពាង២០ដងនៃចំណុះជីបិទគំរបពាង។(បីជី១ធុង
ទឹក២០ធុង)
គ)របៀបថែរក្សាៈ
ត្រូវគ្របពាងឱ្យបានល្អ
ការពារកុំឱ្យរុយពងដាក់
និងជះក្លិនចេញមកខាងក្រៅ។កូរជីរាល់ថ្ងៃមួយថ្ងៃកូរពីរដង
ម្តង៥នាទី
(បើមិនកូរជីនឹងសំបូរមេរោគ)។ក្រោយពីត្រាំរយៈពេល២១ថ្ងៃមក
យើងអាចប្រើជីនោះបានដោយសម្គាល់ថា
លែងមានក្លិនស្អុយ។ យើង
អាចរក្សាជីនេះទុកបានរយៈពេល១ខែទៀត
តែត្រូវទុកនៅក្នុងម្លប់
។មិនត្រូវដាក់វត្ថុធាតុដើមចូលបន្ថែមទៀតទេចាំប្រើអស់សិន
សឹមធ្វើសារជាថ្មីទៀត ។
ឃ)របៀបប្រើៈ
ទឹកជី១លីត្រ
លាយទឹកចំនួន១៥-២០លីត្រស្រោចលើដំណាំឬ១កំប៉ុងទឹកដោះគោលាយទឹក១ប៉ោត
។ក្រោយពីស្រោចទឹកជីរួច
ត្រូវស្រោចទឹកលាង ។
|
- សកម្មភាពអវិជ្ជមានមួយចំនួនដែលត្រូវកែលម្អ
- ជានិច្ចកាល ធ្វើស្រែតាមទំលាប់ កង្វះការដកពិសោធន៍ និងគំនិតអភិវឌ្ឍន៏
- មិនសូវយកចិត្តទុកដាក់សន្សំជី និងទុកដាក់ឱ្យបានត្រឹមត្រូវ ដូចជា៖ លាមកសត្វដាក់ហាលថ្ងៃ និងភ្លៀង ដែលនាំឱ្យបាត់បង់ជាតិអាស្សូត។
- ដកសំណាប និងបោកខ្លាំងៗ ដែលនាំឱ្យស្រូវគ្រាំ និងរបួស យឺតយ៉ាវក្នុងការលូតលាស់។
- ស្ទូងសំណាបច្រើន និងស្ទូងជ្រៅ ដែលនាំឱ្យប៉ះពាល់ដល់ការបែកគុម្ភរបស់ស្រូវ
- កសិករមួយចំនួនមិនស្ទូងជាជួរ ព្រោះខ្លាចក្លាយផ្លូវកណ្តុររត់
- មិនបានបំប៉នជីបានត្រឹមត្រូវ តាមដំណាក់កាលលូតលាស់របស់ស្រូវ
- ប្រមូលចំបើងពីស្រែ មិនរោយនិងភ្ជួរពន្លិច ។ស្រូវបានជញ្ជក់សារធាតុចិញ្ចឹមជាច្រើន ពីដីហើយវានៅជាប់មួយចំនួនធំក្នុងចំបើង បើយើងយកចំបើងចេញ ដូចជាយកជីជាតិចេញពី ស្រែអញ្ចឹងដែរ ។
- មិនសូវចញ្ចឹមទា និងលែងឱ្យស៊ីសត្វល្អិតចង្រៃ
- ស៊ីឈ្នូលធ្វើស្រែឱ្យគេលើដីខ្លួនឯង
ឯកសារយោង
(Reference)
- វគ្គបណ្តុះបណ្តាលបន្ថែម សមាជិកក្រុមកែលម្អជីវភាពឆ្នាំ ២០០៤-២០០៦ (កម្មវិធីអភិវឌ្ឍន៍កសិកម្មនៃគម្រោងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទខេត្តស្វាយរៀង)ឆ្នាំសិក្សា ២០១០
- ដំណាំបន្លែសរីរាង្គ (ក្រសួងអប់រំ យុវជន និង កីឡា) ២០១១
- សៀវភៅកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ២០០២-២០០៣)
- វគ្គបណ្តុះបណ្តាលបច្ចេកទេសផលិកម្មដំណាំស្រូវ និងដំណាំបន្លែ ដល់អ្នកផ្សព្វផ្សាយឃុំ (កម្មវិធីសិលា -ខេត្តស្វាយរៀង)
- លក្ខណៈជីវសាស្រ្តរបស់មមាចត្នោត ការបំផ្លាញ និងការកម្ចាត់ (២៨ ធ្នូ ២០០៦-ក្រុមហ៊ុនសៃហ្គនផ្លែនប្រូថេកសិនស្ទេតលីមីធី (SPC)
- រុក្ខជាតិសម្រាប់ផ្សំធ្វើថ្នាំពុលកសិកម្ម នៅប្រទេសកម្ពុជា (GTZ និងDED) បណ្ឌិត ទូច វិសាលសុខ
- វគ្គបណ្តុះបណ្តាលលើកទី២ស្តីពីការបង្កើតកសិដ្ឋាននិរន្តរភាព (បណ្តាញកាត់បន្ថយថ្នាំកសិកម្ម នៅកម្ពុជា និងអង្គការស៊ី អារ អេស)២១-២៥ ឧសភា ២០០៧
- មេរៀនពីកសិករ (CEDAC កុម្ភៈ ឆ្នាំ ២០០០)
- ឯកសារកសិកម្ម មេរៀនកសិកម្ម លោកគ្រូ សួស សុខា អង្គការស្រែខ្មែរ
- សៀវភៅបង្គុំបច្ចេកទេសប្រពលវប្បកម្មដំណាំស្រូវ
រៀបរៀងដោយៈ ចៅ ឧស្សាហ៍ គ្រូកម្រិតឧត្តម ស្វាយរៀង
សូមអរគុណដល់លោកគ្រូ ចៅ ឧស្សាហ៏ ដែលបានចំណាយពេលវេលាយ៉ាងយូរ(តាមខ្ញុំគិត) ដើម្បីចង់ក្រងនូវអត្ថបទដល់មានសារៈសំខាន់បំផុតសំរាប់ប្រជាជនខ្មែរ។ ខ្ញុំសូមកោតសរសើរលោកគ្រូដែលបានរៀបចំអត្ថបទនេះ ដែលមានលក្ខណៈងាយយល់ ងាយអនុវត្តន៏ ជាពិសេសគឺចំៗចំណុចតែម្តង។ នៅខណៈពេលខ្ញុំសូមលោកគ្រូមេត្តាទទួលការគោរពពីខ្ញុំបាទ(អឿន ភារ៉ា ជានិស្សិតនៃមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម ដើម្បីអោយខ្ញុំបាទបានទទួលការផ្តល់ការណែនំាពីលោកគ្រូកាន់តែរើកចំរើន អ៊ីមែល oeunpheara@yahoo.com )ផងដោយអនុគ្រោះ។ ជាចុងក្រោយសូមជូនពរលោកគ្រូមានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារជានិរន្ត។
ReplyDelete