នានាហើយអ្នកសាកល្បងមើលទៅតាមបង្អួតរថយន្តនោះអ្នកនឹងឃើញ រូបភាពដូចការរៀបរាប់របស់ខ្ញុំនេះពិតជាមិនខាន។ការសង្កេតឃើញជាក់ ស្តែងរបស់អ្នកវិភាគ គឺបង្ហាញថា ការចូលរួមក្នុងស្មារតីសហគមន៍របស់ខ្មែរនៅ មានកម្រិត ព្រោះ នៅ ផ្លូវសាធារណៈមិនសូវមានការយកចិត្តទុកដាក់សម្អាតស្មៅ និងសម្រាម ។ក្រៅពីមុខផ្ទះរបស់ខ្លួន គេទុកឱ្យស្មៅដុះស្មោកគ្រោកនិងសម្រាមពាសវាលពាសកាល ។បញ្ហានេះ អាចមកពីការរវល់ក្នុងការងាររបរចិញ្ចឹមជីវិត
និងការងារផ្ទាល់ ខ្លួន និងអាចមកពីភាពមិនមានគំនិតផ្តួចផ្តើម ហើយក៏អាចឆ្លុះបញ្ចាំងបានពីភាពគិតតែប្រយោជន៍ផ្ទាល់ខ្លួននៅមាន កម្រិតខ្ពស់នៅ ឡើយ។ជាមួយគ្នានេះដែរនៅតាមមន្ទីរ ស្ថាប័ន មួយចំនួនក៏ មានបរិស្ថានកន្លែងការងារនៅមានលក្ខណៈដូចការរៀបរាប់ខាងលើដែរ ។ករណីនេះយើងអាចឆ្លុះបញ្ចាំងបានពីប្រសិទ្ធភាព និងគុណភាពនៃការអនុវត្តការងារ និងការគ្រប់គ្រងដឹកនាំ នៅមានកម្រិត។វាក៏បានបង្ហាញផងដែរពីភាពមិនសូវយកចិត្តទុកដាក់
របស់ស្ថាប័នមួយចំនួនទៅ លើបរិស្ថានការងារ។ឥឡូវនេះ យើងទាំងអស់គ្នាសាកល្បងវិភាគមើល បើយើងជួបប្រទះនូវទិដ្ឋភាពកន្លែងធ្វើការពីរនៅជាប់គ្នាជាប់ព្រំ ប្រទល់ មួយរបស់ប្រទេសផ្សេង តើយើងអាចប្រៀបធៀបបានពី
លក្ខណៈ ខុសគ្នាពីកន្លែងទាំងពីរនេះ ដូចម្តេចខ្លះ ?កន្លែងមួយ មានទីស្នាក់ការ ធ្វើការតូច ប្រក់ស្លឹកធ្លុះធ្លាយដោយ
អន្លើរៗ រង្គោះរង្គើនិងសាចទឹកពេលមានភ្លៀងខ្យល់ម្តងៗ មានស្មៅដុះពាសពេញប៉ុន្តែ បុគ្គលិកធ្វើការសុទ្ធតែឡានទំនើបៗ និងជិះលើផ្លូវល្បាប់ពិបាកធ្វើដំណើរ ចំណែកកន្លែងធ្វើការមួយទៀត មានអគាររឹងមាំ បរិស្ថានល្អ បំពាក់ដោយ
ម៉ាស៊ីនត្រជាក់ និងគ្រឿងបរិក្ខារគ្រប់គ្រាន់បម្រើឱ្យការបំពេញការងារបានល្អប្រសើរ មានផ្លូវល្អ ប៉ុន្តែពួកគាត់គ្មានឡានទំនើបទេ គឺមានតែម៉ូតូប៉ុណ្ណោះ ហើយពេលដែលមានម៉ូតូឆ្លងកាត់កន្លែងរបស់គាត់ គេត្រូវចុះបណ្តើរ ទាល់តែផុតពីកន្លែងធ្វើការគាត់ទើបគេ ជិះ ចំណែកឯកន្លែងធ្វើការមុនមិនបាច់ចុះបណ្តើរទេ បើដឹកឥវ៉ាន់ធ្ងន់មិនអាចឈប់ហុចលុយបាន បោះឱ្យក៏បានដែរ ។តើទិដ្ឋភាពពីរនេះអ្នកអាចឆ្លុះ បញ្ចាំងបានអ្វីខ្លះ? ចំណុចនេះយើងត្រូវរៀនសូត្រទាំងអស់គ្នា ។
ជារួមគំនិតផ្តួចផ្តើមសំខាន់ណាស់ សម្រាប់លើកកម្ពស់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋក៏ដូចជាស្ថាប័ននា នា ដែរ ពិសេសថ្នាក់ដឹកនាំត្រូវតែមើលឃើញពីបញ្ហានេះ និងត្រូវលើកកម្ពស់ស្មារតីសហគមន៍របស់ប្រជាពលរដ្ឋទូទៅ ។បើស្មារតី តូចតាចនេះ មិនទាំងដំណើរការល្អ ផងចុះទំរាំការចងក្រងសហគមន៍នានា ដូចជា៖ សហគមន៍កសិករ ក្រុមសន្សំ សហគមន៍ការពារព្រៃឈើ សហគមន៍នេសាទ ការពារជីវចម្រុះ តើនឹងជួបប្រទះនូវបញ្ហាអ្វីខ្លះ ?
ដោយៈ ចៅ ឧស្សាហ៍ គ្រូបង្រៀនកម្រិតឧត្តម
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!