Thursday, October 4, 2012

វដ្ឋនៃភាពក្រីក្រ

ច្រវ៉ាក់ដែលចងប្រជាពលរដ្ឋឲ្យជាប់ក្នុងនឹមនៃភាពក្រីក្រគឺជាវដ្តនៃភាពក្រីក្រ។ដោយសារ ​ដំណើរ​ជីវិត​របស់​​គាត់និង កូនៗរបស់គាត់រស់នៅវិលវល់ជុំវិញភាពក្រីក្រជា​ហេតុ ​ ធ្វើ​ឲ្យពួក​គាត់ពិបាក​រំដោះ​ខ្លួន​ចេញ​ពី​ស្ថាន​​ភាព​ជីវិត​​បែប​នេះ​ណាស់​   ។សាកល្បងគិតមើល​គ្រួសារ​ក្រីក្រ​មួយមាន​កូន​៦នាក់​ក្នុង​បន្ទុកបើឪពុក ​ម្តាយ ​ចង់​បញ្ជូន កូនទៅ សាលា រៀនប៉ុន្តែ​ដោយ​ស្ថានភាព​គ្រួសារ​លំបាក​ខ្លាំង​ពួកគាត់ ​ត្រូវការអ្នកជួយ​រក​ប្រាក់​​ចំណូល​ដូច្នេះចង់ មិនចង់ គាត់ត្រូវ​បង្ខំចិត្តឬ​ជំរុញ​ឲ្យ​កូន​បោះបង់​ការ​សិក្សាដើម្បី​ជួយ​ ធើ្វការងារ ​ផ្សេងៗ​។​ឧទាហរណ៏ ដូចជា ឲ្យជួយ​ធ្វើការងារ​ស្រែចំការ​ឬ​ធ្វើ​ការងារ​ជាកម្មករជាដើម។​សកម្មភាព​​​របស់​ ឪពុក​ម្តាយ​បាន​រុញ​កូនៗ​​របស់គាត់​ឲ្យធ្លាក់​ចូល​ជ្រោះ​ជ្រៅ​ នៃភាពក្រី​ក្រ​ដដែល ។​ជាក់​ស្តែង​​ក្រោយ​ពីកូន​បាត់បង់​ឱកាស​សិក្សា​​រៀន​សូត្រគេ​នឹងបាត់បង់​ ឱកាស​ ការងារ​ល្អផងដែរ។​ដោយ​សារ​ការ​​ទទួល​បាន​សេវាកម្ម​អប់រំតិចតួច​ធើ្វ​ឲ្យ​​ពួក ​គាត់ ​​នឹងត្រូវបានកំណត់​សម្រាប់ជីវិត​អាជីពការងារ​ដែលមានប្រាក់​ កម្រៃ​ទាប​​ប៉ុណ្ណោះ​។​កត្តាកង្វះ​​ការ​​អប់រំ​ជ្រៅ​ជ្រះ​​មិនមែនជា ​​ផ្នែកតែ​មួយ​ដែល​នាំឲ្យ​មាន​វដ្ត​នៃភាពក្រីក្រទេនៅ​មាន​កត្តា​ផេ្សង​ៗ​​​ទៀត​ ដូច​ជាៈ​​សុខភាព សេដ្ឋកិច្ច និង​រាជរដ្ឋាភិបាល។​​​ខាង​ក្រោម​​ការ​រៀប​រាប់​​សង្ខេប​ពីការ​ កត្តាទាំងបីនេះ។កត្តា​សុខ​ភាព​​​(សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត)ប្រជាជន​​ក្រីក្រ​ភាគ​ច្រើន​​​តែង​តែ​មាន​បញ្ហា​សុខ​ភាព​​និង​ជម្ងឺដង្កាត់​​ផ្សេង​ៗ​ដូច​ជាៈ​ជម្ងឺ​អេដស៏ គ្រុញ​ចាញ់​​​គ្រុញឈាម...ជម្ងឺផ្លូវចិត្ត ...ដែល ​ប៉ះ​ពាល់​ជា​ខ្លាំងដល់​ដំណើរការអភិវឌ្ឍ​​សង្គម និង​សេដ្ឋកិច្ច ។​ដោ​យ​​​សារ​កត្តា​សុខភាព​នេះ​ហើយដែល​ធ្វើឲ្យមាន​ការ​ធ្លាក់​ចុះនៃ​បរិមាណ​ ការងា​រ​ដែល​ បុគ្គល​ក្រី​ក្រ​​អាចធ្វើ​បាននិង​​​ធ្វើ​ឲ្យ​​​​ប្រាក់​​ចំណូល​​​សម្រាប់​ ផ្គត់ផ្គង់ជីវភាព​គ្រួសារ​​គាត់ធ្លាក់​​ចុះផង​ដែរជា​ហេតុ​​​រុញ​​ពួកគាត់​ កាន់​​តែ ​ចូល​​ជ្រៅ​​​កប់ទៅ​​ក្នុង​​ភាព​ក្រី​ក្រ។​លើសពីនេះ គឺ វាធ្វើ​ឲ្យ​​បាត់បង់​​កម្លាំង​ពលកម្មដែល​​ភាគ​​ច្រើន​​ជា​​សមាស​ភាព​​​​ សំខាន់​​ក្នុង​ គ្រួសារ​និងជា​​​។​ធ្ងន់​ធ្ងរ​​ជាង​​នេះ​ទៅ​ទៀត​គឺ​ការ​បន្សល់​ទុក​នូវ​បន្ទុក​ ដល់​ សង្គម។​​​​​ឧទាហរណ៏​​​ឪពុក​ម្តាយ​​ស្លាប់​​បាត់​បង់​ជីវិត​​ដោយសារ​ជម្ងឺ​ អេដស៏​​​អស់​​នោះ​​កូន​ នឹង​បាត់​​បង់​​ទីពឹងហើយ​អាច​ខូច​​​អនាគត​ធ្លាក់ខ្លួន​ក្លាយ​​ជាក្មេងអនាថា​ និងបង្ក​អសន្តិ​សុខ​​​ដល់​សង្គម​​​។​​មួយ​​វិញ​​ទៀត​ ដោយសារ​​​ឱសថ​​មាន​​តម្លៃ​ថ្លៃ​និង​សេវា​ថែទាំ​​​​សុខភាព​នៅមាន​កម្រិត​ជា​​ ហេតុ​ធ្វើឲ្យ​​ ប្រជាជន​ដែល​​​មាន​ជីវភាព​​​ក្រីក្រ​ពិបាក​​​​លៃលក​​ទិញ​និង​ស្វះ​ស្វែង​ រកសេវា​សមស្រប​ដូច្នេះ​ ធ្វើឲ្យ​ស្ថាន​​ភាព​​សុខ​ភាព​និង​ការរស់​នៅ​​​​របស់​​ពួកគាត់​​កាន់​តែ​ ធ្ងន់ធ្ងរ​មួយ​​កម្រិត​ថែមទៀត។​កត្តាសេដ្ឋកិច្ច​​ប្រជា​​ពលរដ្ឋ​ក្រីក្រត្រូវ​បាន​​កម្រិត​​​ពី​​ជម្រើស​​​​សេដ្ឋ​កិច្ច​​។​​ពួកគាត់​​ពិបាក​​​ទទួល​​បាន​​ប្រាក់កម្ចី​និង ​ផល​ប្រយោ​ជន៏​​ហិរញ្ញ​វត្ថុដទៃ​ទៀត​។ក​រណី​​​នេះ​វា​ផ្តល់​​ផល​លំបាក​​​ដល់​ ​ពួក​​គាត់​​ក្នុង​ការ​បង្កើតមុខរបរ​អាជីព​ចញ្ចឹម​ជីវិត បង្កើន​​ប្រាក់​​​ចំណូល និង​រំដោះ​​ខ្លួន​​ចេញ​​​​ពីភាព​ក្រីក្រ​។​ពេល​​ខ្លះ​​​ដោយ​ ​សារភាពក្រីក្រនិងខ្វះចំណេះដឹង ធ្វើឲ្យ​គាត់​​ជាប់អន្ទាក់ឥណទាន និង​​បំណុល​​​​ធ្វើ​ឲ្យ​​កាន់​​តែ​​ជាប់​ផុង​រើ​ខ្លួន​​​លែង​រួចក្នុង​ភក់នៃភាព ​ក្រីក្រ។​កត្តា​រដ្ឋា​​ភិបា​ល​​អស្ថេរភាព​សង្គម អំពើ​​ពុក​​រលួយ​​​​កង្វះ​ហេដ្ឋា​​រចនា​សម្ព័ន្ធ​រដ្ឋបាល​សុខភាព​អនាម័យ​សាធារ​ណៈ ​សាលា​រៀនសុវត្ថិភាព​សង្គម​...​​ជា​ហេតុ​ផលមួយ​​រុញ​​​ប្រជាពល​រដ្ឋ​​កាន់តែធ្លាក់​កប់​ជ្រៅ​ក្នុង​អន្លង់​នៃ​ភាព​ក្រីក្រ

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!