គំនិតនៃការចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពការងារនៅតាមស្ថាប័នសាធារណៈ
មានការឡើងថាអនុវត្តការងារជាមន្រ្តី រាជការស៊ីវិល
នៅតាមស្ថាប័នសាធារណៈមួយចំនួនមិនសូវរវល់ដូចបម្រើការងារនៅតាមផ្នែកឯកជន
និងអង្គការសង្គមស៊ីវិលទេ។តើហេតុអ្វី បានជាមានគេលើកឡើងដូច្នេះ ? ស្ថិតក្នុងស្ថានភាពប្រទេស
កំពុងអភិវឌ្ឍន៍ មន្រ្តី រាជការស៊ីវិល មិនមានហេតុផលទាល់តែសោះដែលថា
ពួកគាត់មានភាពទំនេរច្រើននោះ ។ខ្ញុំគិតថា
មានការច្រើនណាស់សម្រាប់ពួកគាត់ដែលត្រូវធ្វើដើម្បីចូលរួមចំណែក
សកម្មក្នុងការ អភិវឌ្ឍន៍ប្រទេស
ព្រោះវាជារឿងចាំបាច់បំផុតមួយ។ការងារដែលផែនការច្បាស់លាស់
ទាំងបុគ្គលិកតូចតាចរហូតដល់ថ្នាក់ដឹកនាំ
ហើយមានការត្រួតពិនិត្យច្បាស់លាស់លើផែនការនោះអាចលុបបំបាត់ភាព
ទំនេររបស់បុគ្គលិកបាន ។បុគ្គលិកត្រូវអនុវត្តតាមផែនការប្រចាំខែរបស់ខ្លួន
ហើយថ្នាក់ដឹកនាំត្រូវរៀបចំការប្រជុំជាទៀងទាត់ដើម្បីតាមដាននិង
វាយតម្លៃការអនុវត្តការងារនោះ ។នៅចុងបញ្ចប់គឺការសរសេររបាយការណ៍
ដែលបង្ហាញជាក់ច្បាស់ពីលទ្ធផលទទួលបាន ពីការអនុវត្តការងារកន្លងមកនិងវាស់វែងលទ្ធផលនោះ
។តាមរយៈការតាមដានជាប្រចាំ
និងវាយតម្លៃអាចឱ្យអ្នកដឹកនាំរកឃើញនូវចំណុចខ្លាំង
និងបញ្ហាប្រឈមនានាក្នុងអំឡុងពេលអនុវត្តការងារ
ហើយងាយដាក់ចេញនូវអនុសាសន៍ល្អៗសម្រាប់អភវិឌ្ឍន៍ការងារក៏ដូចជា
ស្ថាប័នទាំងមូល។អ្នកដឹកនាំល្អ គឺជាអ្នកដែលមានគំនិតច្នៃប្រឌិតការងារ
និងបង្កើតការងារឱ្យអ្នកក្រោមឱវាទ
សំដៅធ្វើយ៉ាងណាឱ្យសង្វាក់ការងារមានដំណើរការទៅមុខ ប្រកបដោយប្រសិទ្ធភាព
និងគុណភាព។
ជាទូទៅថ្នាក់ដឹកនាំជាច្រើនយល់ច្បាស់ណាស់ពីការគ្រប់គ្រងបែប សាមញ្ញខាងលើ
ប៉ុន្តែ
បើនៅតែមានបុគ្គលិកទំនេរច្រើននិងមានចោទជាបញ្ហាដូចខាងលើគឺមក
ពីកង្វះសមត្ថភាពរបស់ថ្នាក់ដឹកនាំនោះក្នុងរៀបចំបង្កើតការងារឱ្យ
បុគ្គលិក និងភាព នៅមានកម្រិតនៃសមត្ថភាព គ្រប់គ្រងដឹកនាំ
។តើស្ថាប័នសាធារណៈប៉ុន្មាន បានរៀបចំផែនការការងារប្រចាំខែ ច្បាស់លាស់នោះ
? តើមានបុគ្គលិករដ្ឋប៉ុន្មាននាក់ដែលស៊ីប្រាក់ខែរដ្ឋ
ហើយមិនសូវធ្វើការនោះ ?តើមានបុគ្គលប៉ុន្មាននាក់ដែលតែងតែត្អូញពីប្រាក់បេវត្សទាប
និងមិនសូវឆន្ទៈក្នុងការបំពេញការងារនោះ?វា មិនជាប្រសើរឡើយ
បើមានបុគ្គលិកខ្លះ មានការងារធ្វើច្រើន បុគ្គលិកខ្លះទៀតមានតិច
ខ្លះមានប្រអប់ និងខ្លះទៀតមិនសូវមានប្រអប់
ព្រោះវាធ្វើឱ្យអតុល្យភាពនៃសង្វាក់ការងារ ភាពច្រណែន
និងនាំឱ្យមានទំនាស់ផលប្រយោជន៍ ដែលអាចបង្កឱ្យមានភាពល្អក់កករនៅក្នុងស្ថាប័ន។
ជាទូទៅយើងសង្កេតឃើញអង្គការសង្គមស៊ីវិលមានភាពច្បាស់លាស់ច្រើន
លើការរៀបចំផែនការ ការអនុវត្ត ការតាមដាន និងវាយតម្លៃ
ដែលជាហេតុធ្វើបុគ្គលិកមានការងារធ្វើជាប្រចាំនិងនាំឱ្យមានការ
លើកឡើងនូវគំនិតប្រៀបធៀបខាងលើ។មួយវិញទៀតយើងឃើញមានទំនាស់យ៉ាង
ស្រួចស្រាលពីបញ្ហាផលប្រយោជន៍ នៅតាមស្ថាប័នសាធារណៈ
។ដោយសារទំនាស់ផលប្រយោជន៍បុគ្គលមួយចំនួនមិនយកចិត្តទុកដាក់
និងមិនមានឆន្ទះពេញលេញក្នុងការបំពេញការងារ ឱ្យបានល្អប្រសើរ
ដោយផ្តោតតែទៅ ផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងការអភិវឌ្ឍការងារ។បុគ្គលមួយចំនួនទៀត
មើលស្រាលថ្នាក់ដឹកនាំថាមិនមានសមត្ថភាពគ្រប់គ្រាន់
ឡើងតួនាទីដោយសារការសូកប៉ាន់
មានមោទនភាពលើសមត្ថភាពខ្លួនជ្រុលនិងមិនពេញចិត្ត មិនមានមនសិការ
ក្នុងការបំពេញការងារដែលជាភារកិច្ចរបស់ខ្លួន ។បុគ្គលបែបនេះ
ក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជាអ្នកដឹកនាំ
គ្រប់គ្រងដែរ ព្រោះគាត់មិនបានផ្តោតលើគុណធម៌ដ៏ខ្ពង់ខ្ពស់ចំពោះជាតិ
មាតុភូមិទេ។បុគ្គលមួយចំនួនផ្សេងទៀត ប្រើប្រាស់តួនាទី និងឱកាសរបស់ខ្លួនក្នុងការទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងយក
ចិត្តទុកដាក់អភិវឌ្ឍន៍ការងារឱ្យបានល្អប្រសើរ
។បើអ្នកដឹកនាំបានដោយការសូកប៉ាន់
នោះវានឹងបង្កើតបានអ្នកដឹកនាំមួយដែលស្វះស្វែងរកផលប្រយោជន៍
ផ្ទាល់ខ្លួនវិញពីការអនុវត្តការងារ
និងធ្វើឱ្យអ្នកក្រោមឱវាទបាក់ទឹកចិត្ត។ដូច្នេះ
គប្បីលុបបំបាត់វប្បធម៌វែកដំបូល និងការជ្រើសតាំងតាមរយៈការសូកប៉ាន់
បក្សពួកនិយម ខ្សែនិយម ...ទៀត ទៅ
គួរគប្បីផ្តោតសំខាន់ទៅ លើសមត្ថភាពផ្ទាល់របស់ពួកគេទៅ
វិញទើបល្អជាងសម្រាប់ស្ថានភាពប្រទេសបច្ចុប្បន្ន។
ស្ថិតក្នុងន័យនេះការផ្លាស់ប្តូរផ្នត់គំនិតមន្រ្តី
រាជការស៊ីវិលគឺជារឿងបន្ទាន់មួយ
ពោលគឺដើម្បីលើកកម្ពស់ឱកាសអភិវឌ្ឍន៍ការងារ
និងលុបបំបាត់ការឆ្លៀតឱកាសសម្លឹងរកមើលផលប្រយោជន៍ពីការងារ ។មួយវិញទៀត
អ្នកវិភាគយល់ឃើញថា ចំណុចខ្ពស់បំផុតនៃសមត្ថភាព
និងសន្ទុះខ្លាំងក្លានៃការប្រើប្រាស់គំនិតច្នៃប្រឌិតអភិវឌ្ឍន៍ការងារ
សម្រាប់ថ្នាក់ដឹកនាំតែងតាំងថ្មី គឺមានចន្លោះ តែពី៤ទៅ៥ឆ្នាំប៉ុណ្ណោះ
។ភាគច្រើនក្មេងមានគំនិតបង្កើតថ្មី អភិវឌ្ឍន៍ថ្មីច្រើន និងភាពរហ័សរហួនច្រើនជាងមនុស្សចាស់
ប៉ុន្តែមនុស្សចាស់មានភាពចាស់ទុំ ស្គាល់រាក់ជ្រៅ
និងការប្រយ័ត្នច្រើនជាងក្នុងការអនុវត្តការងារ
ដូច្នេះវាសមណាស់សម្រាប់ពួកគាត់ធ្វើជាទីបឹក្សាសម្រាប់ក្មេងៗជំនាន់
ក្រោយ។បើឱកាសប្រកបដោយយុត្តិធម៌សម្រាប់ក្មេងៗដែលមានសមត្ថភាពធ្វើ
ជាអ្នកដឹកនាំ នោះរលកនៃ សន្ទុះសិក្សារៀនសូត្រ
និងការប្រឹងប្រែងការងារនឹងមានការវិវត្តរីកចម្រើនទៅមុខលឿន
។មិនតែប៉ុណ្ណោះ ក្តីសង្ឃឹមអនាគត សម្រាប់ក្មេងៗនឹងកើតមានច្រើន
ពិសេសការប្រកួតប្រជែងដើម្បីភាព ជាអ្នកដឹកនាំ ។ស្ថិតក្នុងន័យនេះ
គេគប្បីយកចិត្តទុកដល់អនុជនជំនាន់ក្រោយបានច្រើន
ដោយផ្តល់ឱកាសឱ្យបានទូលំទូលាយថែមទៀតដើម្បីឱ្យពួកគេ
អាចបញ្ចេញសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ទាំងកម្រិតដឹកនាំនៅថ្នាក់ភូមិ
ឃុំឡើងទៅ ។
ដោយៈ ចៅ ឧស្សាហ៍ គ្រូបង្រៀនកម្រិតឧត្តម
“ជនគតិបណ្ឌិតសម្លឹងមើលសង្គមពោរពេញទៅ
ដោយឱកាសអភិវឌ្ឍន៍
ចំណែកឯជនអគតិសម្លឹងមើលសង្គមពោរពេញទៅដោយការឆ្លៀតឱកាស"ousa
“អ្នកមិនគួរត្អូញត្អែរពីអ្វី
ដែលជាតិមិនបានផ្តល់ឱ្យអ្នកទេ អ្នកគួរត្អូញត្អែរពី
ខ្លួនអ្នកដែលមិនបានផ្តល់អ្វីដល់ជាតិ" ousa
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!