គោលបំណងនៃការបែងចែកនេះគឺគ្រាន់តែដើម្បីងាយស្រួយក្នុងការកំណត់រោគសញ្ញាជនក្រីក្រ ហើយវាយថ្នាំឲ្យចំប្រភេទជម្ងឺក្រីក្រតែប៉ុណ្ណោះគា្មនចេទនាឆ្លុះបញ្ចាំង ពីការវាយប្រហារវណ្ណៈទេ។មួយវិញទៀតគឺដើម្បីភាពងាយស្រួលក្នុងការសិក្សាពីទម្រង់និងខ្លឹមសាររបស់ប្រជាជនក្រីក្រ ។និយាយឲ្យចំកាលណាយើងបែងចែកប្រភេទប្រជាជនក្រីក្រច្បាស់លាស់ធ្វើឲ្យ យើងអាចដឹងពីលក្ខណៈពិសេសដោយឡែកផេ្សងៗគ្នានៃប្រជាជនក្រីក្រទាំងអស់និងងាយស្រួលក្នុងការរៀបចំយុទ្ធិសាស្រ្តក្នុងការអភិវឌ្ឍកែប្រែនិង លើកកម្ពស់ឲ្យបានល្អប្រសើរតាមបែបផែននៃប្រភេទនីមួយៗ។
អ្នកស្រាវជ្រាវសូមសាកល្បងធ្វើការបែងចែកប្រភេទប្រជាជនក្រីក្រជាពីរប្រភេទធំគឺ៖(១).ប្រជាជនក្រីក្រអសកម្ម(២).ប្រជាជនក្រីក្រសកម្ម ។
១.ប្រជាជនក្រីក្រអសកម្មៈ ត្រូវបានបែងចែកជាពីរទៀតគឺ៖
១.១ប្រជាជនក្រីក្រអសកម្មគ្មានឧត្តមគតិមនសិការ និង សីលធម៌
ប្រជាជនក្រីក្រអសកម្មប្រភេទទីមួយនេះជាប្រភេទមនុស្សដែលបង្កគ្រោះថា្នក់ដល់សង្គមជាមេរោគស៊ីបំផ្លាញសន្តិសុខសុវត្ថិភាពសង្គម។ដោយសារបញ្ហាលំបាកក្នុងជីវភាពរស់នៅពួកគេចាប់យកការប្រព្រឹត្តអំពើឧបាយមុខផ្សេងៗនិងប្រើប្រាស់មធ្យោបាយទុច្ចរឹតដើម្បីប្រាក់ និង ដើម្បីបំពេញតម្រូវការចង់បានចង់មានរបស់ខ្លួន ដូចជា៖ឆក់ប្លន់ លួច ចាប់ជំនិតពុករលួយ ស៊ីសំណូកគៃបំបាត់...ដែលល្មើស នឹងច្បាប់រដ្ឋ និងសីលធម៌សង្គម ។មនុស្សប្រភេទនេះមានចារឹកកាចសាហាវ អសមត្ថភាពអវិចារណញាណ អត្មានិយមនិងអត្តទត្ថភាព។ឥរិយាបថរបស់មនុស្សប្រភេទនេះខ្លះទៀតកើតឡើង ពីជម្ងឺស្អប់សង្គមដែលរាលដាលខ្លាំង ។
១.២ប្រជាជនក្រីក្រអសកម្មគ្មានឧត្តមគតិ មនសិការប៉ុន្តែមានសីលធម៌
ជាប្រភេទប្រជាជនក្រីក្រដែលមិនខ្វល់ខ្វាយពីបញ្ហាសង្គម ខ្វះការយកចិត្តទុកដាក់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមក៏ដូចជាយកចិត្តទុកដាក់ច្នៃប្រឌិតជីវិត និងអភិវឌ្ឍន៍ជីវភាពរស់នៅខ្លួនឯង។ប្រជាជនប្រភេទនេះមិនសូវខ្វល់ ខ្វាយច្រើនពីជីវិតនិងតម្លៃនៃទំនាក់ទំនងសង្គម ។ពួកគាត់មិនអាចជួយខ្លួនឯងបានដូច្នេះពួកគាត់ក៏មិន អាចជួយសង្គមបានច្រើនដែរ។ចំនុចពិសេសរបស់ពួកគាត់គឺមិនមានស្មារតីជួយសង្គមហើយ ក៏មិនបានរាំងស្ទះដល់ដំណើរការអភិវឌ្ឍសង្គមដែរ ។ពួកគាត់មិនសូវចូលរួមសកម្មក្នុងការងារសង្គមដោយប្រើប្រាស់ ជីវិតដើម្បីតែក្រពះឆ្អែតប៉ុណ្ណោះ។បុគ្គលិក លក្ខណៈប្រជាជនប្រភេទនេះមានការបកស្រាយច្រើនក្នុងផ្នែកបញ្ហាចិត្តសង្គម និងជម្ងឺចិត្តសាស្រ្តខាងលើ។ជារួមពួកគាត់ភាគច្រើនជាប្រជាជនដែលមានជីវភាពក្រីក្រខ្លាំងឬប្រជាជនដែលរស់នៅដាច់ឆ្ងាយពីសង្គមទំនើបដូចជា ជនជាតិភាគតិចជាដើម ។
២.ប្រជាជនក្រីក្រសកម្ម ប្រជាជនក្រីក្រប្រភេទនេះចែកចេញជាពីរទៀតដូចប្រភេទទី១ដែរគឺ៖
២.១ប្រជាជនក្រីក្រសកម្ម មានឧត្តមគតិមនសិការ និងសីលធម៌
ជាប្រភេទមនុស្សដែលព្យាយាមធ្វើអ្វីៗដើម្បីយុត្តិធម៌សង្គម និងការអភិវឌ្ឍសង្គមដោយ ប្រើប្រាស់វិចារណញាណ និងមធ្យោបាយសុច្ចរឹតជាគោលប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់ពោលគឺខិតខំស្វែងរក វិជ្ជានិងប្រមែលប្រមូលបទពិសោធដើម្បីតស៊ូរំដោះខ្លួនចេញពីភាពក្រីក្រនិង ស្វែងរកឧត្តមភាពសម្រាប់ជីវិត។មនុស្សប្រភេទ នេះមានស្មារតីចង់ជួយជាតិនិងប្រជាជន ។ពួកគាត់ជាប្រភេទមនុស្សមានគុណធម៌ និងមនុស្សធម៌ខ្ពង់ខ្ពស់មានសុឆន្ទះមុះមុតក្នុងការតស៊ូដើម្បី ឧត្តមគតិមួយយ៉ាងពិតប្រាកដពិសេសគឺដើម្បីក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ឬអ្នកដឹកនាំដ៏ល្អមួយ....។ គោលគំនិតរបស់ពួកគាត់គឺចង់ឲ្យប្រជាជនទូទៅរស់នៅជាមួយគ្នាប្រកបដោយ សេចក្តីសុខដុមរម្យនាចុះសម្រុងនឹងគ្នា។តួយ៉ាងអ្នកដឹកនាំប្រទេសកម្ពុជា បច្ចុប្បន្នមួយចំនួនធំ ប្រសូត្រចេញពីត្រកូលគ្រួសារកសិករក្រីក្រប៉ុន្តែ ឆ្លងកាត់តាមរយៈការតស៊ូជំនះឧបសគ្គជីវិតជាច្រើនទើបចុងបញ្ចប់ ពួកគាត់ទទួលបានផ្លែផ្កានៃជីវិតរស់នៅប្រកបដោយទ្រព្យសម្បត្តិសេចក្តីសុខ សុភមង្គលនិងកិត្តិយសខ្ពង់ខ្ពស់គួរជាទីមោទនភាពក្រៃលែង។
២.២ប្រជាជនក្រីក្រសកម្ម មានឧត្តមគតិមនសិការ ប៉ុន្តែគ្មានសីលធម៌
មនុស្សប្រភេទនេះជាអ្នកតស៊ូវណ្ណៈ ដែលកើតពីជម្ងឺស្អប់សង្គម។ពួកគាត់សម្លឹងមកសង្គមក្នុងផ្លូវទុទិដ្ឋិនិយមដូចជា៖ មិនពេញចិត្តនឹងថ្នាក់ដឹកនាំ ឬគោលនយោបាយផ្សេងៗ។ពួកគាត់បានទម្លាក់កំហុសទៅលើភាពគ្មានឱកាសទទួលបានផលប្រយោជន៏សង្គមភាព អយុត្តិធម៌សង្គម អំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម អែបអបនិយម ការជិះជាន់កេងប្រវ័ញ្ច...ដែលជា ហេតុធ្វើឲ្យជីវិតរស់នៅរបស់គាត់ពិបាក ។មនុស្សប្រភេទនេះមិនបានដាក់បន្ទុកមូលហេតុនៃភាពក្រីក្របណ្តាល មកពីខ្លួនឯងទេគឺមកតែពីសង្គមតែប៉ុណ្ណោះ ។ក្នុងន័យនេះពួកគាត់មានសមត្ថភាពមើលឃើញពីបញ្ហាសង្គម ប៉ុន្តែគោលបំណងក្នុងការតស៊ូវណ្ណៈការរំដោះខ្លួនពីភាពក្រីក្រ ឬដោះស្រាយបញ្ហាសង្គមនោះមិនប្រកបដោយសីលធម៌ សុច្ចរឹត និងមិនមានឆន្ទៈមុតមាំទេ។ពេលខ្លះគោលគំនិតដែលបង្ហាញ ចេញមកក្រៅរបស់ពួកគាត់គឺប្រកបដោយឧត្តមគតិថ្លៃថ្លារប៉ុន្តែខ្លឹមសារ ពិតប្រាកដបែរជាប្រជាភិថុទៅវិញហើយសកម្មភាពបា្រសចាកគុណធម៌ និងសីលធម៌ទៅវិញ។ឧទាហរណ៏ពួកគាត់ មានបំណងប្រាថ្នាចង់ធ្វើជាអ្នកធំ(អ្នកដឹកនាំ)ដោយព្យាយាមបង្ហាញមកក្រៅ នូវឧត្តមគតិសេ្នហាជាតិប្រជាជន ស្អប់ផ្ពើមអំពើនេះអំពើនោះ ចង់កែប្រែបែបនេះកែប្រែបែបនោះ និងមានឆន្ទះក្នុងការអភិវឌ្ឍលុបបំបាត់...ចំណុច អសកម្មទាំងឡាយដែលកើតមានឡើងនៅក្នុងសង្គមដែលពួកគាត់រស់នៅ បច្ចុប្បន្ន ។ប៉ុន្តែកត្តាដែលជាខ្លឹមសារពិតប្រាកដជំរុញឲ្យពួកគាត់មានបំណង ប្រាថ្នាចង់ធ្វើនោះគឺត្រូវបានលាក់ទុកក្នុងបន្ទប់សម្ងាត់នៃខួរ ក្បាលរបស់ពួកគាត់ទៅវិញ។ពួកគាត់មិនទាន់បង្ហាញចេញទេព្រោះការពិតវា គ្រាន់តែស្ថិតក្នុងការប្រឌិតមួយប៉ុណ្ណោះហើយនៅពេលការស្រមើល ស្រមៃក្លាយជាការពិត សកម្មភាពជាក់ស្តែងនឹងខុសពីគោលគំនិតសន្យាពីមុនរបស់គាត់។ ឧត្តមគតិរបស់ពួកគាត់នេះផុសឡើងនៅពេលមានវិបត្តផ្លូវចិត្តដែលកើតមកពី ភាពមិនអាចបំពេញតម្រូវការរបស់ខ្លួនឯងបាននិងភាពអំនួតលើសមត្ថភាពខ្លួនឯង ។ជារួមពួកគាត់មិនបានស្គាល់ខ្លួនឯងច្បាស់លាស់នូវ មូលហេតុចម្បងមួយចំនួនក្នុងការជំរុញពួកគាត់ឲ្យចង់ធ្វើជាអ្នកធំនោះទេ។ ភាពច្រណែននឹងអ្វីៗដែលអ្នកមានអំណាចមានជាមូលហេតុពិតប្រាកដសម្រាប់ មនុស្សប្រភេទនេះ ឬប្រភេទដទៃទៀតហើយវាក៏ជាគោលគំនិតដែលអ្នកនិពន្ធលើកយកមកបង្ហាញផងដែរ ។ពួកគាត់ប្រហែលជាច្រណែននឹងស្រីក្មេងស្អាតៗដែលអ្នកមានអំណាច អគតិមួយចំនួនគៀកកើយឡានទំនើបដែលកំពុងជិះវីឡាស្រស់ស្អាតដែលកំពុង ស្នាក់នៅការសប្បាយរីករាយ និងសុភមង្គលដែលកំពុងមាន...ផ្ទុយពីពួកគាត់ដែល ពេលនេះខ្វះខាតអ្វីៗគ្រប់យ៉ាងនោះ។ដូច្នេះជញ្ជីងសច្ចភាពដែលថ្លឹងបំណងប្រាថ្នារបស់ពួកគាត់រវាងឧត្តមគតិស្នេហាជាតិ ប្រជាជននិងការបំពេញចំណង់តណ្ហា និងតម្រូវការខ្លួនឯង របស់ពួកគាត់បង្ហាញថាការបម្រើសេចក្តីត្រូវការខ្លួនឯងមានទម្ងន់ជាង។ពួកគាត់មានលក្ខណៈដូចទៅនឹងទស្សនិកជនដែលកំពុងទស្សនាកីឡាប្រដាល់ដូច្នោះដែរនៅពេលដែលគេទស្សនាកីឡាប្រដាល់សេរីនៅក្រៅសៃវៀនប្រកួត ប្រាកដណាស់ ពួកគេនឹងទាស់ចិត្តពីការវាយរបស់កីឡាករ ហើយផ្តល់មតិយោបល់គួរតែវាយអញ្ចេះ គួរវាយអញ្ចុះ។វាហាក់ងាយណាស់សម្រាប់ពួកគាត់ក្នុងការយកឈ្នះគូប្រគួតប៉ុន្តែបើពួកគាត់ស្ថិតក្នុងស្ថានភាពជាកីឡាករវិញ តើគាត់ផ្តួលគូប្រកួតងាយដូចគាត់និយាយដែរឬទេ ?មនុស្សក្រៅសៃវៀនពិតជាក្លាហាននិងឆ្លាតវាងវៃណាស់។ សូមបញ្ជក់ថា ប្រជាជនប្រភេទនេះខុសពីប្រភេទមានសីលធម៌ត្រង់នីតិវិធីនិងមធ្យោបាយក្នុងការតស៊ូវណ្ណៈនិងរំដោះខ្លួនពីភាពក្រីក្រដោយបានប្រើប្រាស់ វិធីសាស្រ្តទុច្ចរឹត ល្បិចបោកប្រាស់ ប្រជាភិថុ និងហឹង្សា។ចំណុចសំខាន់គឺវាកាន់តែគ្រោះថ្នាក់ធ្ងន់ធ្ងរថែមទៀតក្នុង ករណីប្រជាជនប្រភេទនេះ ត្រូវបានបំពាក់មនោគមន៏វិជ្ជានយោបាយក្នុងការតស៊ូវណ្ណៈដែល អាចលេចចេញនូវភាពចលាចលក្នុងប្រទេសដូចជា៖ ការធ្វើបដិវត្តវណ្ណៈអធន កុដកម្ម ការស្អប់គ្នា ការកាប់សម្លាប់ ការចងគំនុំសងសឹក ...។ល។
តើលោកយកអ្វីធ្វើជាមូលដ្ឋានក្នុងការបែងចែកប្រភេទជនក្រីក្រទាំងនេះ? បើតាមលោក តើប្រភេទជនក្រីក្រនីមួយៗមានប៉ុន្មានភាគរយ? តើលោកយករបាយការណ៍ ឬការសិក្សាស្រាវជ្រាវណាមកធ្វើជាឯកសារយោង? នៅក្នុងអត្ថបទខាងលើ លោកមានប្រើពាក្យ «បញ្ហាសង្គម» តើលោកឱ្យនិយមន័យពាក្យ «បញ្ហាសង្គម» យ៉ាងដូចម្តេច?
ReplyDeleteបើcomment លោក ខ្ញុំអាចដឹងថា លោកយល់ច្បាស់ពីរបៀបស្រាវជ្រាវ និងសរសេរអត្ថបទបែបវិទ្យាសាស្ត្រ និងកម្រិតយល់ដឹង។ ការសរសេរនេះ ជាអត្ថបទសាកល្បង មិនមានលក្ខណៈជាស្រាវបែបវិទ្យាសាស្ត្រទេ។ សរសេរសម្រាប់ការត្រិះរិះពិចារណាលេងទេ! វាជាការសាកល្បងវិភាគបែបយល់ឃើញថ្មីៗប៉ុណ្ណោះ ហើយក៏មិនដឹងថា មានចំនួនប៉ុន្មានដែរ ព្រោះវាគ្មានការស្រាវជ្រាវ។ សុំទោស ឆ្លើយតបយឺត ព្រោះអត់ដែលបានបើកមើលយូរហើយ ទើបតែupdate ព័ត៌មានថ្មីមួយចំនួនប៉ុណ្ណោះ។
Delete