យើង ពិបាកកំណត់រង្វាស់នៃភាពក្រីក្រឲ្យមានលក្ខណៈសាកលបានណាស់ព្រោះវាអាស្រ័យលើការកំណត់និយមន័យនិងការកម្រិតនៃភាពក្រីក្រ។យើងអាច ដឹងបាន ច្បាស់ថានៅក្នុងពិភពនៃប្រជាជនមានអង្ករពីរបាវប្រជាជនដែលមាន អង្ករមួយបាវចាត់ទុកថា ជាអ្នកក្រ។ក្នុងន័យនេះប្រជាជនក្រីក្រនៅប្រទេសកម្ពុជាមិនដូចគ្នា នឹងប្រជាជនក្រីក្រនៅអូស្រ្តាលី។ចំនួនតួលេខនៃប្រជាជនក្រីក្រក៏ អាស្រ័យលើនិយមន័យនៃភាពក្រីក្រនិង គោលបំណងទូទៅដែលរដ្ឋាភិបាលបានកំណត់លើកម្រិតប្រាក់ចំណូលនេះដែរ។ វិធីសាស្រ្តទូទៅសម្រាប់ប្រើក្នុងការវាស់ភាពក្រីក្រគឺផ្អែកលើកម្រិតបា្រក់ចំណូលនិងការចំណាយលើការប្រើប្រាស់ផ្សេង។បុគ្គលដែល ចាត់ទុកថាក្រីក្របើការប្រើប្រាស់ និងប្រាក់ចំណូលស្ថិតក្រោមកម្រិតអប្បបរមាដែលអាចឆ្លើយតបនឹងតម្រូវការមូលដ្ឋាន។កម្រិតអប្បបរិមានេះជាទូទៅត្រូវបានគេឲ្យហៅថា៖ បន្ទាត់នៃភាពក្រីក្រ ។ បន្ទាត់នៃភាពក្រីក្រនេះខុសប្លែកគ្នាពីប្រទេសមួយទៅប្រទេសមួយទៀតវា អាស្រ័យលើការកំណត់របស់រដ្ឋាភិបាលស្របតាមវិធានសង្គមតម្លៃសង្គម និងកម្រិតអភិវឌ្ឍន៏របស់ខ្លួន។រង្វាស់នៃភាពក្រីក្រអាចដឹងបាន តាមរយៈការធ្វើជំរឿនដោយសួរសំណួរផ្ទាល់ដើម្បីទទួលបានចម្លើយលម្អិតនៃទម្លាប់លើការចំណាយនិងប្រភពនៃប្រាក់ចំណូល។ការធើ្វជំរឿនគឺជាគន្លឹះ នៃការប្រមូលព័ត៌មានដែលតម្រូវឲ្យអនុវត្តជាប្រចាំសម្រាប់ប្រទេស ទាំងឡាយលើសាកលលោក។វាអាចឲ្យយើងដឹងពីតើអ្វីខ្លះជាតម្រូវការរបស់គាត់?តើអត្ថន័យនៃភាពក្រីក្រមានលក្ខណៈយ៉ាងដូចម្តេចខ្លះចំពោះគាត់ ?ហើយ អ្វីដែលត្រូវចាប់អារម្មណ៏បំផុតនោះគឺអ្នកស្រាវជ្រាវថ្មីត្រូវបង្ហាញពី កម្រិតខ្ពស់នៃកម្រងព័ត៌មានរវាងបន្ទាត់ក្រីក្រដោយផ្អែកលើការវាយតម្លៃវត្ថុវិស័យភាពនិងប្រធានវិស័យភាពនៃតម្រូវការ។សម្រាប់ប្រទេសកម្ពុជាការធ្វើជំរឿនតែងតែអនុវត្តរវាង៥ឆ្នាំម្តង។តាមរយៈការធ្វើជំរឿនឆ្នាំ២០០៨បង្ហាញថាប្រជាជនកម្ពុជា (ខ្វះព័ត៌មាន)ស្ថិតក្រោមបន្ទាត់នៃភាពក្រីក្រ។
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!