Thursday, October 4, 2012

ឫសគល់នៃអំពើហឹង្សាក្នុងគ្រួសាររវាងប្តី-ប្រពន្ធ


អំពើហឹង្សាដែលបង្កឡើងដោយស្រ្តី
ហេតុអ្វីបានជាសិក្ខាកាមភាគច្រើនបង្ហាញប្រភពនៃអំពើហឹង្សាក្នុងគ្រួសារផ្តោតតែទៅលើបុរស ហេតុអ្វីការសិក្សាពីអំពើហឹង្សាក្នុងគ្រួសារភាគច្រើន ផ្តោតតែទៅលើស្រ្តី ?តើមានបុរសប៉ុន្មាននាក់កំពុងតែត្អូញត្អែរពីជីវិតគ្រួសារនិងមិនយល់ពីចិត្តស្រ្តីនោះ តើមានបុរសប៉ុន្មាននាក់ជួបប្រទះអំពើហឹង្សាក្នុងគ្រួសារ ហើយលាក់ទុកក្នុងចិត្តនេះ​ពិសេស​អំពើ​ហឹង្សា​ផ្លូវចិត្ត តើអំពើអំពើហឹង្សាក្នុងគ្រួសារនេះ កើតឡើងមកពីមូលហេតុអ្វីខ្លះ?
នៅក្នុងសង្គមមានការចាប់អារម្មណ៍តិចតួចណាស់ទៅលើមូលហេតុដែលនាំឱ្យមានអំពើហឹង្សាក្នុងគ្រួសារដែលផ្តោទៅលើស្រ្តីជាប្រភពបង្កទំនាស់ដោយហេតុផលគេយល់ ​ឃើញ​ ថា ស្រ្តីជាភេទទន់ខ្សោយជាជាងបុរស។ការយល់ឃើញបែបនេះ អាចមើលរំលងហេតុ​ផល មួយ ចំនួន ដែល​ជា​​ប្រភព​សំខាន់​នៃអំពើហឹង្សាក្នុងសង្គមខ្មែរ ព្រោះទះដៃម្ខាងមិនលឺទេ ។ជាការពិត ទោះ​បី​​ជា នៅ ក្នុងសង្គម យើង​ឃើញ​មានភ្នាក់​ងារ​ជួយស្រ្តី​ច្រើនក៏ដោយ ក៏អំពើហឹង្សា ក្នុងគ្រួសារ នៅតែ កើត មាន ហាក់ដូចជាមិនទាន់រកឃើញថ្នាំសក្ត័​សិទ្ធិ ដា​ក់ឱ្យជាសះ ស្បើយ ជម្ងឺនេះ ​ណាស់ ​។ ដូច្នេះ ដើម្បី ចូល រួមចំណែកក្នុងការកាត់បន្ថយ និង​លុប​បំបាត់​អំពើ​ហឹង្សា​ក្នុងគ្រួសារ​នេះ អ្នកនិពន្ធ សូមសាក ល្បង ធ្វើ ការ វិភាគរកឫសគល់នៃអំពើអសកម្មនេះ និងស្វែង​រកថ្នាំដើម្បី​ព្យា​បាល​ឱ្យ ស្ថានភាព ​ជម្ងឺខាង លើធូរ ស្រាល ជាងមុន ។ ហេតុផលមួយក្នុងចំណោម ហេតុផលផ្សេងៗទៀតដែលនាំឱ្យ​កើត​មាន​អំពើ ហឹង្សា​ ក្នុងគ្រួសារនោះ គឺ៖
(១)-ឥទ្ធិពលនៃតម្លៃចរិយាធម៌សង្គម ឬសីលធម៌សង្គម ដែលហាក់ដូចជា​រឹតបន្តឹងស្រ្តីជាងបុរស ហើយវា​បាន​ធ្វើឱ្យប៉ះទង្គិចនឹងអារម្មណ៍ផ្លូវចិត្តរបស់ស្រ្តី ដែលភស្តុតាងជាច្រើនដូចមានចែងក្នុងច្បាប់ស្រី​​ទោះ​បីសង្គម​មាន​ការ​វិវត្តរីកចម្រើនទៅមុខ ក៏ក្បូនច្បាប់សម្រាប់ស្រ្តី ប្រណិបត្តិតាមមួយចំនួនធំនៅតែមាន អត្ថិភាព​ និងទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នៅក្នុងសង្គម ។ដោយសារហេតុផលនេះ ស្រ្តីមានឱកាស តិចតួចក្នុង​ការទទួលបានសេរីភាព​នៃ​ការបំពេញ​ចំណង់ធម្មជាតិរបស់ខ្លួន ហើយលទ្ធផលនៃ ការរាំង ខ្ទប់​ចំណង់ធម្មជាតិនេះ វាបានរុញ​ច្រានឱ្យ​កើត​មាន​ការតានតឹងផ្លូវចិត្ត និងជម្ងឺផ្លូវចិត្ត ដែលវាអាច ក្លាយ ជាប្រភពមួយដ៏សំខាន់នៃការចាប់ផ្តើមអំពើហឹង្សាក្នុង​គ្រួសារ​ដូចជា៖ ការរអ៊ូរទាំ ឬអារម្មណ៍ឆាប់ខឹង-ឆេវឆាវ ជាដើម។ស្រ្តីភាគច្រើន​​មិនអាចបំពេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណង់តណ្ហារបស់ខ្លួន ដែល​ធម្មជាតិផ្តល់ឱ្យ​ដោយសារ គំនៀប ពីចរិយាធម៌សង្គម ឬសីលធម៌សង្គមដែលមានលក្ខណៈ​​ផ្ទុយស្រលះពីបុរស ។បុរសមានសេរីភាព ច្រើនជាង ស្រ្តីក្នុងការបន្ធូរបន្ថយភាពតាន​តឹងផ្លូវចិត្តរបស់ខ្លួនដែលកើតមកពីការងារ និងជីវភាពរស់​នៅ ប្រចាំ ថ្ងៃ ដូចជា៖ តាមរយៈការជួបជុំ​មិត្តភ័ក្រផឹកស៊ី ការលេងកីឡា ការលំហែកាយ...ជាដើមចំណែក​​ឯ ស្រ្តី​ត្រូវ​​ រស់នៅតាម​​លំនាំទំនៀម​ទម្លាប់ប្រពៃណីដ៏ល្អ ដើម្បីការទទួលស្គាល់ នូវតម្លៃ ចរិយា មាយាទ​​របស់ ខ្លួន ដែល ​ចំណុច​មួយ​ចំនួន​ប្រឆាំងនឹងចំណង់ធម្មជាតិរបស់ខ្លួន ហើយ ដើម្បីទាមទារភាពយុត្តិធម៌ក្នុងជីវិត គូ ស្រករ ភរិយា​ភាគច្រើន​បាន​ព្យាយាម​កម្រិតសេរីភាពរបស់ស្វាមី ទៅតាមលំនាំខ្លួន ឬអាចនិយាយបាន​ថា ភរិយាបានគួសផ្លូវឱ្យស្វាមីដើរក្នុងផ្លូវ​ជីវិតគ្រួសារ ។​នៅក្នុង​ជីវិត គូស្រករ បើភរិយាកម្រិតសេរីភាពស្វាមី ហួសហេតុ ហើយ​ស្វាមីព្យាយាម​ទាមទារ​សេរី​ភាព​ខ្លួនមក វិញនោះ  វានាំឱ្យមានទំនាស់ក្នុងគ្រួសារនិង ឈានទៅរកការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ ។ នៅ​ក្នុង​ស្ថានភាព​ប្រទេសកម្ពុជាបច្ចុប្បន្ន គូស្វាមី-ភរិយាភាគច្រើននៅមានចំណេះដឹងទាប ការសម្របខ្លួនរស់នៅជាមួយគ្នា និងការ​ទទួល​យករបត់ថ្មីនៃជីវិត ពេលមានគ្រួសារសម្រាប់ស្វាមីនៅមានកម្រិត ដូច្នេះអាចជៀសមិនផុតពីទំនាស់ និង​អំពើ​ហឹង្សា។ ការណ៍ នេះ វាទាមទារយល់ដឹងទូលំទូលាយណាស់ អំពីជីវិតគូស្រករ ដើម្បី​រស់នៅ​ប្រកប​ដោយ​សេចក្តី​សុខ សុភមង្គល ។ជាមួយគ្នានេះ​ដែរ ស្រ្តីក៏បានព្យាយាមសម្រាលភាពតានតឹងផ្លូវចិត្តរបស់ខ្លួនឯងផងដែរ ប៉ុន្តែ ​ស្រ្តី​នៅទីក្រុងមានឱកាស​ច្រើនជាងស្រ្តីនៅជនបទ ។យើងអាចធ្វើការឆ្លុះបញ្ចាំងបានតាមរយៈ សកម្មភាព ហាត់​ប្រាណ​របស់​ស្រ្តីមួយចំនួននៅតាមសួនសាធារណៈក្នុងទីក្រុង ។ នៅតាមទីលាន ហាត់កីឡា តាមចង្វាក់ភ្លេង គឺ​គេ​ឃើញ​ស្រ្តីមានចំនួនច្រើនជាងបុរសឆ្ងាយណាស់ នេះមកពីហេតុផល ពីរ សំខាន់ (១) ធម្មជាតិស្រ្តីចង់ស្អាត និង(២) ឱកាស​នៃការលំហែចិត្ត និងដើម្បីសុខភាព។​សកម្មភាពមួយទៀតដែលជាមធ្យោបាយបន្ធូរភាពតានតឹងផ្លូវចិត្តរប​ស់ស្រ្តីផងដែរនោះគឺ ការចូលចិត្តជួបជុំគ្នា និយាយបរិហារកេរ្តិ៍អ្នកដទៃ ឬរឿងរ៉ាវស្វាមីខ្លួនឯង ឬការលេងល្បែងស៊ីសង និងចាក់កន្ទុយលេខ​ជាដើម ។
នៅក្នុង ខ្សែជីវិតគូស្រករ មានរឿងជាច្រើន មិនសូវត្រូវបានបកស្រាយទេ ពិសេសបញ្ហាដែលកើត ឡើង ទៅ​លើ​ស្វាមី  ព្រោះស្វាមីភាគច្រើនលាក់ទុករឿងនេះក្នុងខ្លួន ដោយគាត់យល់ថា វាជារឿង អាម៉ាស់ របស់គាត់ដូចជា រឿង​រ៉ាវ​ក្នុង​គ្រួសារជាដើម ។នៅ​ពេលមានគ្រួសារ ភរិយាមួយចំនួនបាន មើល ឃើញ វិសមភាព នូវសេរីភាព​របស់ខ្លួន​រវាង​ស្វាមី​ដែល​បង្កឱ្យ​មានភាពច្រណែនដោយសម្ងាត់ និងមើល ឃើញ ភាពមានឱកាសតិចតួច​ក្នុងការ​សម្រាល​ភាព​តាន​តឹង​​ផ្លូវចិត្តដែលខ្លួនឯងជួបប្រទះ ក្នុងជីវភាព រស់ នៅ ប្រចាំថ្ងៃ ដែលបណ្តាលមកពី បន្ទុក​ការងារ​ផ្ទះដ៏​ច្រើន​ដូចជា​ការ​ងារ​ជុំវិញជើងក្រាន ការថែទាំផ្ទះ និង ថែទាំ កូនចៅជាដើម ។ការដាក់សម្ពាធនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើ ចិត្តសាស្រ្ត​ភរិយា ដែលស្វាមី ជា ច្រើន មិនសូវយល់ដឹងនិងចាប់អារម្មណ៍ ។ដោយសារកង្វះ​ ចំណេះដឹង រូបភាព​នៃ​បញ្ហា​​ចិត្ត​សាស្រ្តនេះ ភាគ ច្រើន មិនត្រូវបានយកមកដាក់លើតុ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយ​សមស្រប បែប​គតិ​បណ្ឌិត​ទេ បែជាប្រើ ប្រាស់អារម្មណ៍ក្នុង​ការដោះស្រាយទៅវិញ ដែលករណីនេះ វាជាប្រភពនៃទំនាស់ និង អំពើ ហឹង្សា ។​ស្ថិតក្នុងស្ថានភាពនេះ ភរិយាមួយចំនួនបានងាកទៅប្រើ បា្រស់វិធីសាស្រ្ត បែបដាក់ អាណានិគម ឬ ចង់គ្រប់គ្រងនិងធ្វើជាម្ចាស់លើស្វាមីរបស់ខ្លួនទៅវិញ ដែលឥរិយាបថនេះ ផ្តល់ផល ប៉ះពាល់ យ៉ាងខ្លាំង ដល់ ជីវិតគ្រួសារ ។ករណីនេះ ទង្វើជាច្រើនស្តែងឡើងតាមរយៈ ការដាក់កំហិត ឬបម្រាម នេះ បម្រាម នោះ ទៅ លើស្វាមីរបស់គាត់​ ដែល​ផ្ទុយ​ពីអ្វីដែលគាត់ធ្លាប់មានពីមុនមក កាលមិនទាន់មានគ្រួសារ ។ក្នុង ន័យ នេះ មកពីភរិយាមិនអាចឆ្លើយ​តប​ជា​វិជ្ជមាន​ទៅនឹងចំណង់ធម្មជាតិ ឬតម្រូវការ ចាំបាច់របស់ ខ្លួន តាម មធ្យោបាយ នានា ដោយសារការខ្វះចំណេះដឹង ឬ​ការ​រាំង​ខ្ទប់នៃចរិយាធម៌សង្គម ទើបភរិយា មាន អារម្មណ៍ ឆេវឆាវ និងឆាប់ខឹងជាងស្វាមី ឧទាហរណ៍ភរិយាមិនអាច​ផឹក​ស៊ី​ក្រៅ​ផ្ទះដើរលេងសប្បាយ ត្រឡប់ មកផ្ទះយប់ជ្រៅ, ចូលរង្គក្រសាល, ចូល​ច្រៀង​ខារ៉ាអូខេ...​ទេព្រោះ​បើភរិយា​ណា​ប្រព្រឹត្ត ខ្លួនបែប នេះ នឹងត្រូវសង្គមវាយតម្លៃថាជាស្រ្តីដែលមានចរិយាមាយាទមិនល្អ ពិសេស​ស្វាមី​របស់​នាង​ផ្ទាល់ ។ ដូច្នេះ មានតែ មធ្យោបាយទាមទារភាពយុត្តិធម៌នៃសេរីភាពបំពេញចំណង់ធម្មជាតិពីស្វាមីតែប៉ុណ្ណោះ ដែល ស្រ្តីអាចធ្វើបាន ដោយមិនប៉ះពាល់តម្លៃចរិយាធម៌សង្គម ។រូបភាពជាច្រើនដែល អាចបញ្ជក់ពី បញ្ហា នេះ គឺ មានដូចជា ការដាក់ជម្រើសឱ្យស្វាមីក្នុងការជ្រើសរើសរវាងមិត្តភ័ក្រ និង​គ្រួសារ ការស្តែង​ចេញនូវ​រូបភាព ​ប្រច័ណ្ឌ​ខ្លាំង​ខុស​ធម្មតា ឥរិយាបថមិនគោរពដល់កិត្តយសឬតម្លៃស្វាមីរបស់ខ្លួន ការរឹត បន្តឹងការ ចំណាយ របស់ស្វាមី និង​ការ​ដាក់​​​បម្រាមឬលក្ខខណ្ឌផ្សេងៗជាដើម ។ករណីបែប នេះកើត ច្រើន ចំពោះ ស្រ្តី ដែលមានការអប់រំទាប ហើយករណីមួយ​ចំនួន​ក៏កើតមានចំពោះស្រ្តីដែលមានការអប់រំខ្ពស់ផងដែរ ព្រោះ  ពេលខ្លះ វិជ្ជា មិនអាចឈ្នះតណ្ហាបានឡើយ ។​មួយ​វិញទៀត ពេល​កើតមានទំនាស់ក្នុងគ្រួសារ គេ ឃើញ ភរិយាពូកែលើកហេតុផលខ្លាំងជាងស្វាមី ក្នុង​ការ​ការពារ​ខ្លួន ទោះ​​បី​​ស្វាមីមួយចំនួន មាន ការ អប់រំ ខ្ពស់ ក៏ដោយ ព្រោះស្រ្តីពូកែសន្សំ និង​ចងចាំ​ទុកក្នុងខួរក្បាល​នូវចំណុច​ខ្វះ​ខាត​​របស់ស្វាមី គាត់ យ៉ាងប៉ិន ប្រសប់ និងរក្សាទុកដើម្បី​ចាប់កំហុស ឬរំលើកឡើងរាល់ពេលមានទំនាស់ ហើយ​ម៉្យាងទៀតគាត់ យល់ ឃើញ ថា គាត់ជាអ្នកដើរស្របតាមគន្លងចរិយាធម៌សង្គម ដូច្នេះ​ទើប​គាត់​មាន​អំណះ​អំណាង​ច្រើន​​ជាង និង សមហេតុផលជាង ។ករណីនេះក៏កើតមាន​ចំពោះបុរសមួយចំនួនផងដែរ ។​ស្រ្តី​មួយ​ចំនួន​មាន ចរឹក ​ចង់ ឱ្យ​បុរសទ្រ និងយល់ចិត្តប៉ុន្តែការពិតខ្លួន​ឯង មិនយល់ពីបុរសវិញទេដែលលក្ខណៈទាំងនេះ នាំ ទៅ រក ភាពមាយា ងក់​ងរ​ច្រើន​ និងភាពពិបាកយល់ចិត្ត ។ខ្លះ លេចចេញរូបភាព ជាការរអ៊ូរទាំច្រើន ភាព ចង់ យក តែឈ្នះ មិន​សូវ​មាន​ហេតុ​ផល ងាយប្រែប្រួលអារម្មណ៍ ផ្តាច់ទំនាក់ទំនងផ្លូវភេទ ហើយ ពេលខ្លះ ពិបាក តម្រូវចិត្ត ។ទាំងនេះ គឺបណ្តាល​មកពី​កត្តាចិត្តសាស្រ្តរបស់ស្រ្តីទាំងអស់ដែលមាន លក្ខណៈស្មុគ ស្មាញ ខ្លាំង ពិបាកយល់ ។ជាការពិត មាន​បុរស​មួយ​ចំនួន ជោគជ័យលើការងារគ្រប់គ្រងអាជីវកម្ម មុខ ជំនួញ ឬវិជ្ជាជីវៈ ប៉ុន្តែ​ការគ្រប់គ្រង​គ្រួសារ​បែរជា​មាន​ការ​លំបាក​ទៅ​វិញ ។ករណីមួយ​​ចំនួនទៀត មិនមែន មកពី បុរសអើពើមិនយកចិត្តទុកដាក់ទៅស្រ្តីទេ ប៉ុន្តែមកពីឥរិយាបថរបស់​ស្រ្តី​តែ​ម្តង ដែល ធ្វើឱ្យ បុរស ពិបាក សម្របខ្លួនជាមួយ និងយល់ច្បាស់លាស់ពីចិត្តរបស់គាត់ ដែលនេះអាចមកពីលក្ខណៈ​ទុំទោរ នៃ បញ្ហា ចិត្តសាស្រ្ត ។ស្វាមីមួយចំនួនយល់ថា អ្នកដែលយល់ចិត្តភរិយាជាងគេនោះ គឺមានតែលុយ​ប៉ុណ្ណោះ ហើយ បញ្ហាគ្រួសារជាច្រើនក៏កើតពីលុយនេះដែរឧទាហរណ៍ដូចជា ករណីមួយចំនួននៅពេលប្រពន្ធ ​ទទួល ​បាន​លុយពីប្តីគាត់ គាត់មានអារម្មណ៍ល្អ សប្បាយចិត្ត ពោលគឺអ្វីៗល្អទាំងអស់រួមទាំងទំនាក់ ទំនង ផ្លូវ ភេទ ប៉ុន្តែ​ដល់​ចំណាយ​សម្រាប់ស្វាមីវិញ មានលក្ខណៈតឹងតែង ពិបាក ទោះបីក្នុងកាលៈទេសៈ​​ខ្លះ មាន ការចាំបាច់ក៏ដោយ ហើយ​ពេល​គ្មានលុយវិញ បញ្ហាកើតឡើងកាន់តែច្រើននៅក្នុងគ្រួសារ ដែលភាគ ច្រើន ស្ត្រីជាអ្នកអុញវាឱ្យឆេះឡើង ។​ដោយ​​មើល​ឃើញ​ពី លក្ខណៈរបស់ភរិយាបែបនេះ ពេលខ្លះស្វាមី មួយ ​ចំនួនបាន​បង្ខំចិត្តលាក់​តួលេខ​ចំណូល​របស់​ខ្លួន​ពិត​ប្រាកដ ព្រោះគ្មាន ជម្រើសណា ល្អជាង នេះទេ  ដែល ករណីនេះភរិយាតែងចោទស្វាមីថា មានភាពមិនស្មោះត្រង់ ។​បើជួបប្រទះនូវបញ្ហានេះ នាំ ឱ្យ ស្វាមី ពិបាកឆ្លើយទៅនឹងសំណួរដែលសួរថា តើការពិតភរិយា ស្រលាញ់អ្វី ?ហើយ​ត្រូវ​ការ​អ្វី ?មួយ វិញ ទៀត ស្រ្តីមួយចំនួន មានភាពលម្អៀងរវាងខ្លួនឯង និង​ស្វាមី រវាងគ្រួសារខាងខ្លួន និង​គ្រួសារ​ខាងស្វាមី ដែល មានលក្ខណៈអាត្មានិយម និង​គ្រួសារនិយម ពោល​គឺមាន​លក្ខណៈ​ជ្រុលនិយម​ចង់ឱ្យគេ​ស្រលាញ់​ខ្លួន និងគ្រួសារខ្លួនជាងបើមានរូបភាពទាំងអស់ខាងលើ ទំហំសេចក្តីស្នេហារវាងប្តី-ប្រពន្ធ បានធ្លាក់ ចុះ យ៉ាង ខ្លាំង ហើយ​ពេល​ខ្លះមាន តែទម្រង់ជាគ្រួសារ ប៉ុន្តែអត្ថន័យជាគ្រួសារ កក់ក្តៅមិន មានទាល់ តែ សោះ  ។ស្ថិត​ក្នុងករណីនេះ​ បុរស​មួយ​ចំនួនបាន ស៊ូទ្រាំរស់នៅ ក្នុងជីវភាពគ្រួសារ ដោយសារក្តី ស្រ លាញ់ ដ៏មហិមាទៅលើ​កូនៗ ប៉ុណ្ណោះ ហើយ​ដែល​ជា​ចំណងធំបំផុតសម្រាប់ចងជីវិតគ្រួសារ ។ រូប ភាព ស្នេហា របស់ពួកគេ ងាកទៅប្រើប្រាស់ខួរក្បាល ជាជាង​បេះដូង​ខ្លួន​ឯង​ ហើយ​មាន លក្ខណៈ ជាការ សម្តែង តួ ជាជាង ភក្តីភាពពិតប្រាកដ ។គ្រួសារដែលមានលក្ខណៈបែបនេះ ទាមទារ ឱ្យមានការ សម្រុះ សម្រួល ជាបន្ទាន់ ព្រោះការស៊ូទ្រាំរស់នៅក្នុងស្ថានភាពនេះ កាន់តែយូរប៉ុណ្ណា កម្លាំង​ខួរ​ក្បាល​កាន់តែ បាក់ ប៉ុណ្ណឹង ។ចំណុចដែលបង្ហាញពីស្រ្តីទាំងអស់ខាងលើនេះ អ្នកនិពន្ធសូមបញ្ជក់ថា  មិន​បាន​ក្តោប​ទៅ​ស្រ្តី​ ទាំង មូលទេ គឺគ្រាន់តែផ្តោតទៅលើស្ត្រីមួយចំនួនប៉ុណ្ណោះ ដោយគ្មានចេទនាវាយប្រហារ និង​រិះគន់​ស្រ្តី ​ជា​ទូទៅ​ឡើយ ។​
មួយវិញទៀត តាមរយៈការវាយតម្លៃដោយមានការចូលរួម (ADB, ឆ្នាំ២០០១)បង្ហាញថាអំពើហឹង្សាក្នុង គ្រួសារ កំពុងកើតមានកាន់តែច្រើន​​ឡើង ។៧៦ភាគរយនៃអ្នកចូលរួមវាយតម្លៃ ជឿថា បច្ចុប្បន្ន មានអំពើ​​​ ហឹង្សា ​​ក្នុង​គ្រួសារកើតមានច្រើនជាងពីមុន ។អ្នកចូលរួមទាំងអស់ គិតថា អំពើហឹង្សាក្នុងគ្រួសារមិនពាក់​​ ព័ន្ធនឹងភាព​ក្រីក្រ​ឡើយ ព្រោះថា ពីមុនអ្នកទាំងនោះ ក្រជាងពេលនេះទៅទៀត។តាមរយៈការ វាយ តម្លៃ នេះ បើអំពើហឹង្សាក្នុងគ្រួសារ​មិនទាក់ទងនឹងភាពក្រីក្រ តើវាទាក់ទងសំខាន់ទៅនឹងអ្វី ?នេះជា ការ វាយ តម្លៃក្នុងឆ្នាំ ២០០១ ថា​អំពើ​ហឹង្សាក្នុងគ្រួសារមានការកើនឡើងច្រើនទៅហើយ ចុះទំរាំដល់ បច្ចុប្បន្ននេះ(២០១២) មាន​ស្ថានភាព​បែប​ណា ? ស្ថិតក្នុងបរិបទសង្គមបច្ចុប្បន្ន ស្រ្តីទទួល ការអប់រំ ច្រើនជាង មុន ការ ធ្វើ​ចំណាកស្រុក​មកធ្វើការ​នៅទី​ក្រុង​​ដែលជាសង្គមស៊ីវិល័យ ការហូរចូលយ៉ាងគំហុក នៃ វប្បធម៌ បរទេស និងឥទ្ធិពលនៃសាកលភាវូបនីយកម្ម បាន​ធ្វើ​ឱ្យ​ស្ត្រី​មាន​ការផ្លាស់ប្តូរ ច្រើនពិសេស ការ គិត និងឥរិយា បថ ដែលផ្តល់ឱកាស កម្លាំង និង​អំណាច​ដល់​ស្រ្តី​ក្នុង​ការ​ទាមទារ​​ភាពស្មើរភាព ហើយចាប់ផ្តើម ងាក ចេញយ៉ាងខ្លាំងពីផ្នត់គំនិតចាស់គំរិល ។  យើងឃើញថា ឥរិយាបថ​ស្រ្តី​ដែល​​មានចែង ក្នុង  ច្បាប់ ស្រ្តី ហាក់ដូចជាកំពុងត្រូវបានធ្វើបដិវត្តយ៉ាងខ្លាំងកា្ល។តើនរណាអាចវាយតម្លៃបានថា ស្ត្រី​​ប៉ុន្មាន ភាគរយ នាពេល បច្ចុប្បន្ននេះ បានអនុវត្តយ៉ាងត្រឹមត្រូវទៅតាមគន្លងក្បូនច្បាប់ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្រ្តីដែល មាន លក្ខណៈតឹងរឹងនោះ ?មកដល់ពេលនេះ ស្រ្តីមានការទាមទារកាន់តែខ្លាំង និងមានតម្រូវការកាន់​តែខ្ពស់ ក្នុងការ បំពេញបំណង់ធម្មជាតិរបស់ខ្លួន ហើយជានិច្ចកាលតែងតែប៉ះទង្គិចនឹងតម្លៃចរិយាធម៌សង្គម ​ដែល​វា​ នៅតែមានអត្ថិភាពក្នុងសង្គមនៅឡើយ ពិសេសនៅក្នុងផ្នត់គំនិតបុរស ។ករណីនេះវាបង្កឱ្យលេញ ចេញ កាន់តែ​ច្រើន​នូវអំពើហឹង្សាក្នុងគ្រួសារ ដែលអាចធ្វើឱ្យជនជាតិខ្មែរក្លាយជាជនរងគ្រោះនៃចរិយា ធម៌ សង្គម ឬ​សីល​ធម៌​សង្គមខ្លួនឯង។​ការដែលបុគ្គលរស់នៅក្នុងនឹងចរិយាធម៌សង្គម តឹងរឹង ធ្វើ ឱ្យ បុគ្គល  ប្រឆាំង​នឹង​ចំណង់​ធម្មជាតិ​ខ្លួន​ឯង ដោយព្យាយាមបញ្ចេញមកក្រៅនូវទង្វើ សកម្មភាព ការ និយាយ ស្តី ឥរិយាបថ អកប្បកិរិយា...របស់ខ្លួន ស្រប​តាមចរិយាធម៌សង្គមនោះ ហើយលាក់ទុកនូវចំណង់ ពិត ប្រាកដ ដែលវាជាប្រភពដ៏សំខាន់នៃបញ្ហាចិត្ត-សង្គម​។​ក្នុង​ន័យនេះ ការប្រឡូកក្នុងជីវិតគូស្រករ គឺ គ្មាន អ្វីក្រៅពីយកបេសកម្មដែលសង្គមប្រគល់ឱ្យ ទៅសង្កត់​ខ្លួនឯង​នោះ​ទេ ពិសេសស្រ្តី ។ ការចាប់ផ្តើម ជីវិត គ្រួសារ គឺជាការធ្លាក់ចូលអន្ទាក់ជីវិតដែលចងរឹតខ្លួនឯង និងកាត់បន្ថយ​សេរី​ភាព​​ខ្លួនឯងកាន់​តែខ្លាំង ឡើង ៗ ។ ចរិយាធម៌សង្គម ឬសីលធម៌សង្គមនេះ ជាកម្លាំង អរូបីដ៏មានអានុភាព និង​មាន​ឥទ្ធិពល​មកលើ សតិ អារម្មណ៍របស់បុគ្គល ។បុគ្គលមា្នក់ៗតែងនឹកឃើញថា មនុស្សក្នុងមួយសង្គមទាំងមូលកំពុងសម្លឹង​មើល មកខ្លួន ហើយដូចនេះ គេត្រូវធ្វើយ៉ាងណាដើម្បីផ្គាប់ចិត្ត មនុស្សក្នុងសង្គមនោះ ។ពេលខ្លះ ពួកគេភ័យខ្លាច ស្រមោលរបស់វា ទាំងវាមិនទាំងបានបង្ហាញរូបរាងផង ។ លោកហ្សង់ប៉ូសាត្រ បានកត់ សម្គាល់ ថា៖ បើ​យើង​ប្រគល់អត្តៈ​(ខ្លួនឯង) របស់យើងទាំងមូល ទៅឱ្យ​សង្គមសង្កត់គឺ គ្មានអ្វី ក្រៅពី ការ ទាត់ ចោលនូវសេរីភាពរបស់យើងទេ ពោលគឺយើងទុកខ្លួនយើងជាវត្ថុ ។ជារួម នេះ​ជាហេតុផល​មួយ ដែល សាក​ល្បងបង្ហាញ​ពីប្រភព​ឫស​គល់​​នៃអំពើហឹង្សាក្នុងគ្រួសារយ៉ាងពិត​ប្រាកដ ។
មានហេតុផលចម្បងៗផ្សេងៗទៀត ដែលនាំឱ្យកើតអំពើហឹង្សាក្នុងគ្រួសារដូចជា៖ ស្រា ភាពក្រីក្រ ល្បែង ការ​បែកបាក់គ្រួសារ កង្វះការអប់រំ និងអសន្តិសុខផ្នែកនយោបាយ/សង្គម ។ចំណុចទាំងនេះ មានការ​ បក​ស្រាយ​ច្រើនមកហើយ ។ដូច្នេះ អ្នកនិពន្ធមិនបានបកស្រាយបន្ថែមទៀតទេ ។
(២)-កត្តាធម្មជាតិរបស់ស្រ្តីៈ    ក្នុងផ្នែកនេះ មានការបកស្រាយច្រើននៅក្នុងសៀវភៅ ភាពខុសគ្នា រវាង ភេទស្រ្តី និងភេទប្រុស (Brain Sex: The Real Deference Between Men and Women)​ដែលនិពន្ធដោយ អ្នកស្រី Anne Moirនិងលោក David Jesselក្នុងឆ្នាំ១៩៨៩ ។ឯកសារនេះបានបញ្ជក់ពីការប្រែប្រួលអារម្មណ៍របស់ស្រ្តី ឆាប់ខឹង និងឆាប់មួម៉ៅ នៅមុនពេលធ្លាក់រដូវ ។ដូច្នេះក្នុងរយៈពេលនេះ ស្រ្តីអាច ងាយ ​ប៉ះ ទង្គិចផ្លូវចិត្ត បង្ក​ជាទំនាស់ និងអំពើហឹង្សាបាន ។ស្ថិតក្នុងស្ថានភាពដែលបុរសភាគច្រើនមិនបានយល់ ពី  កត្តាសរីរវិទ្យារបស់ស្រ្តី ធ្វើ​ឱ្យអំពើហឹង្សាក្នុងគ្រួសារកើនឡើងជាលំដាប់ ។
(៣)-វិបត្តនៃទំនាក់ទំនងៈ  ស្របនឹងដំណើរវិវត្តនៃសង្គម ស្រ្តីមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស​ ពិសេស យុវតី​ សម័យ​ថ្មី ។ការផ្លាស់ប្តូរនេះ មកពីកម្រិតនៃការទទួលបានការអប់រំទូលំទូលាយជាងមុនការ រីក ​ចម្រើននៃ​បច្ចេកវិទ្យា វិទ្យា​សាស្រ្ត ការធ្វើចំណាកស្រុកមកធ្វើការនៅទីក្រុងឬប្រទេសជិតខាង ការ ហូរ ចូលយ៉ាងគំហុកនៃ​វប្បធម៌​បរទេស និង​ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយ ។ការផ្លាស់ប្តូរមួយចំនួនរបស់​ស្រ្តីជា សញ្ញាណ ​​វិជ្ជមាន​​បញ្ជក់​ពីភាពរីក​ចម្រើន​របស់​ស្រ្តី ប៉ុន្តែវាអាចនាំ ទៅរកវិបត្តិនៃ ទំនាក់ទំនង  រវាង បុរស  និង​ស្រ្តី ដែលវា​ជាមូល​ហេតុ​សំខាន់​ដែល​ជំរុញ​ឱ្យកើត​មាន​អំពើ​​ហឹង្សា​ក្នុងគ្រួសារ កាន់តែ ច្រើន ឡើងៗ ។បើ​ចរិយា​ធម៌សង្គមដែលកំណត់ដោយមនុស្សភាគច្រើនក្នុងសង្គម មាន​ការ​​វិវត្តិ​យឺត​ ជាង ការ ផ្លាស់ ប្តូររបស់ស្រ្តីគឺវាធ្វើឱ្យមានវិបត្តកាន់តែធ្ងន់ធ្ងរឡើងៗលើទំនាក់ទំនងរវាងបរុសនិងស្រ្តីពិ ​សេ​ស អតុល្យភាពនៃការ​ផ្លាស់ប្តូរ​ផ្នត់គំនិតរបស់បុរស​ និងស្រ្តី ។​ការផ្លាស់ប្តូរនេះ​ វាអាចបង្កើតឱ្យមាន​នូវកម្លាំង​បដិ បក្ស​រវាង​គំនិតជឿនលឿនរបស់ស្រ្តី និង​ផ្នត់គំនិតដែលចាក់ឬសនៅក្នុងទំនៀមទម្លាប់ប្រពៃណី របស់ ខ្មែរ ដែល​នៅតែ​មាន​អត្ថិភាព​ក្នុង​សង្គម​នៅឡើយ ។ វិបត្តទំនាក់ទំនងនៅទីនេះ មានន័យថា បុរស មិន យល់ ច្បាស់ពីស្រ្តី ហើយ​ស្រ្តីក៏​មិន​យល់ច្បាស់ពីបុរស​ដែរ​ ដែលនាំឱ្យមានការពិបាកក្នុងការសម្រប ខ្លួន រស់ នៅជាមួយគ្នា និង​ធ្វើឱ្យជីវិត​គ្រួសារមាន​លក្ខណៈ​ស្មុគ​ស្មាញ ។ចំណុចនេះ វាជាឫសគល់មួយដ៏​សំខាន់ ​​ដែល​ជំរុញ​ឱ្យស្រ្តីស្ថិតក្នុងស្ថានភាពដូចការបកស្រាយក្នុង​ហេតុ​ផល​ទី១​ ឥទ្ធិពលនៃតម្លៃចរិយា ធម៌សង្គម ឬសីលធម៌សង្គម ប៉ុន្តែវាមានថាមពល និង​ផ្តល់​ផល​វិបាក​ខ្លាំង​ជាង ។នៅ​ក្នុងដំណើរវិវត្តិរបស់ សង្គម នាពេលខាងមុន បើចរិយាធម៌សង្គម ឬសីលធម៌សង្គម និង​ការផ្លាស់​ប្តូររបស់​ស្រ្តី​មិន​មាន​ដំណើរ ស្រប​ គ្នាទេ វិបត្តិគ្រួសារនឹងកាន់តែកើតឡើងធ្ងន់ធ្ងរទៅៗ ហើយអត្រាលែងលះគ្នារ​វាង​ប្តី​និង​ប្រពន្ធ​ក៏​កាន់ តែ​ ច្រើនផងដែរ ។ដូច្នេះ តើគេគួរធ្វើអ្វីខ្លះ ចំពោះបញ្ហានេះ ?នៅក្នុងសង្គមបច្ចុប្បន្ន ហាក់​ដូចមិន​សូវ​អើ​ពើ​ពី បញ្ហាខាងលើនេះទេ ហើយក៏មិនសូវមានអ្នកសិក្សាស្រាវជ្រាវណា សាក​ល្បង​វិភាគ​ពីផល​វិបាក​របស់​វាឱ្យ ​ស៊ី​ជម្រៅ​ដែរ ពិសេសការរិះរកវិធីសមស្រប និង​មានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការរីករាលដាលនៃ អំពើ ​ហឹង្សាក្នុង​គ្រួសារ ។ការងារនេះ​ ត្រូវរួម​សហការ​គ្នាទើបអាចដោះស្រាយបាន ទាំងបុគ្គលនីមួយៗ គ្រួសារ សហគមន៍ សាលា​រៀន​ និង​សង្គមជាតិ ។
ដើម្បី ជាសក្ខីកម្មបញ្ជក់ពីការ​ផ្លាស់ប្តូរ​រីកចម្រើនរបស់ស្រ្តី ខាងក្រោមនេះជាការបកស្រាយបង្ហាញពី​កត្តា ដែល​ធ្វើ​ឱ្យ​ស្រ្តីមានការវិវត្តផ្លាស់ប្តូរ ​()ការអប់រំគឺ មានដូចជា៖ អត្រាចូលរៀនរបស់កុមារីមានការកើន ​​ឡើង ការអភិវឌ្ឍកម្មវិធី​សិក្សា​ដែលឆ្លើយតបនឹងការលើកកម្ពស់យែនឌ័រ ការកសាងមនុស្សពេញលេញ ដែលមានចំណេះដឹង ចំណេះធ្វើ ឥរិយាបថល្អប្រពៃ និង​ ចេះរស់នៅចុះសម្រុងនឹងសង្គម និងការរីកចម្រើន ​​នៃការយល់ដឹង​របស់គ្រួសារនីមួយៗទាក់ទងនឹងសារៈសំខាន់នៃអប់រំសម្រាប់កូនស្រី ។​()ការ រីក ចម្រើន​​​​នៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ ឧទា​ហរណ៍ដូចជាកុំព្យូទ័រ ទូរស័ព្ទ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធ័រណេត អ៊ីម៉ែល  ...ជាដើម ​បានធ្វើឱ្យស្រ្តីមានការផ្លាស់​ប្តូរ​ជា​ច្រើនលើផ្នែកទំនាក់ទំនងសង្គម និងចំណេះដឹងសង្គម ។  ​​តាមរយៈឧបករណ៍បច្ចេកវិទ្យា ​និង​វិទ្យាសាស្រ្ត​នេះ​ធ្វើឱ្យ​ស្រ្តី​ស្គាល់ពិភពលោកកាន់តែច្បាស់ តាមរយៈ ការ ទទួល ព័ត៌មាន ការផ្តល់ព័ត៌មាន និង​មានទំនាក់ទំនង ​កាន់​តែ​ទូលំ​ទូលាយ ។​អាថ៌កំបាំង មួយចំនួន ដែល បម្រើឱ្យចំណង់ធម្មជាតិរបស់ស្រ្តី ត្រូវបានបង្ហាញ និង​យល់​ច្បាស់​ជាង​មុន ដែលករណីនេះ វាបាន ប្រឆាំង នឹង​ចរិយាធម៌សង្គម ដូចបញ្ហាផ្លូវភេទជាដើម ។នេះ បញ្ជក់ពី​សេរីភាព​ទូលំ​ទូលាយ​ជាងមុន សម្រាប់ ស្រ្តីក្នុងការទទួលបានព័ត៌មាន ចំណេះដឹង និងបទពិសោធ។ ()​ការចំណាកស្រុកមក​រស់​នៅ​និងធ្វើការ នៅទីក្រុងដែលជាសង្គមទំនើបស៊ីវិល័យ ធ្វើឱ្យស្រ្តីមានភាពឯករាជ្យ មា្ចស់ការ និងប្រើប្រាស់សិទ្ធិសេរី​ភាព​ របស់ខ្លួនបានពេញលេញជាងមុនក្នុងការក្រេបរសជាតិជីវិតនិងបង្កើនគុណភាពជីវិត ។ការរស់​នៅ​ ដោយ​ឯក​រាជ្យ ឱ្យធ្វើស្រ្តីចេញផុតពីទំនៀមទម្លាប់​ប្រពៃណីដ៏តឹងរឹង ហើយធ្វើ​ឱ្យស្រ្តី​មួយភាគ​ធំមាន ការ ​ពេញ​ចិត្តនឹង​ជីវិត​រស់​នៅ​បែបនេះណាស់ ព្រោះវាធ្វើឱ្យពួកគេយល់កាន់តែច្បាស់ពីអត្ថន័យជីវិត និង សេរីភាព ​នៃការ​បំពេញ​ចំណង់​ធម្មជាតិ​របស់​ខ្លួន ​។ដោយសារឥទ្ធិពលនៃសង្គមទំនើបស៊ីវិល័យ បានធ្វើឱ្យស្រ្តីមាន ​ការផ្លាស់ប្តូរទម្លាប់របស់ពួកគេដូចជាការ​ប្រើ​ប្រាស់​សម្ភារៈទំនើប ឥរិយាបថ​ ការនិយាយស្តី ការគិត​ និងបំណងប្រាថ្នា ពិសេសការយល់ឃើញអំពីជីវិត ។ការរស់​នៅ​ក្នុងសង្គមស៊ីវិល័យ ធ្វើឱ្យស្រ្តី ទទួល ឥទ្ធិពល ពីសង្គមនោះ និង​ធ្វើឱ្យស្រ្តីទទួលបានចំណេះដឹង និង​បទពិសោធ​ជីវិត​កាន់តែច្រើន ។ស្ថិតក្នុងស្ថានភាព នេះ ស្រ្តីមានឱកាសច្រើនជាងមុន ក្នុងការបំពេញចំណង់ធម្មជាតិរបស់​ខ្លួន ព្រោះនៅឆ្ងាយពីឪពុក ម្តាយ ឬអាណាព្យាបាល និងទំនៀមទម្លាប់ប្រពៃណី​តឹងរឹង​ ដែល​ភាគ​ច្រើននៅ​ចាក់ឫស​រឹង​មាំ​នៅ​ឡើយ នៅតាមមូលដ្ឋាន​ ។ដោយសារ​ភាពធូររលុងនៃសង្គមថ្មី​ ដែល​ទំនៀម​ទម្លាប់​ប្រពៃណីហាក់​ដូចជា​ធូរ​លុង​ ជាង និងបានផ្តល់​ឱកាសឱ្យស្រ្តីអាច​សម្របខ្លួនបាន​នៅក្នុង​សង្គមថ្មីនេះ ដែលមាន លក្ខណៈ សម ស្រប នឹងសេរីភាពរបស់ខ្លួន ហើយនេះពិតជាអ្វី ដែលត្រូវការយ៉ាងពិតប្រាកដ តាមលក្ខណៈ ធម្មជាតិនៃ មនុស្ស ។តើនៅពេល ពួក​គាត់ (ស្រ្តី) ត្រឡប់ទៅស្រុកកំណើតវិញ ពួកគាត់យល់ឃើញយ៉ាងណាចំពោះ ការរស់ នៅរបស់គាត់ ?​តើ​ពួក​គាត់​យល់ឃើញយ៉ាងដូចម្តេចខ្លះ ចំពោះ សង្គមពីមុន និង​ សង្គម ស៊ីវិល័យ ដែល គាត់ធ្លាប់រស់​នៅ​ពេល​ធ្វើចំណាកស្រុក?បន្ទាប់ពីត្រឡប់ទៅរស់នៅក្នុងស្រុកកំណើតរបស់គាត់វិញ តើពួក គាត់​មាន​ប្រតិ​កម្ម​​ដូចម្តេច​ខ្លះចំពោះសង្គមចាស់របស់គាត់?តើ​ពួក​គាត់មានអារម្មណ៍យ៉ាងណាខ្លះ ចំពោះ ​ស្ថាន​ភាព​នេះ ?ដើម្បីធ្វើការឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ថែម ទៀតពីការខុស ប្លែកគ្នារវាង សង្គម នៅ ជនបទ និង​សង្គមស៊ីវិល័យ ខ្ញុំ​សូម​លើកឧទាហរណ៍ជាក់ស្តែង មកបង្ហាញៈ  កាលពីចុងឆ្នាំ ១៩៩៨ ខ្ញុំ(អ្នកនិពន្ធ) បាន​បន្តការសិក្សានៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ នាទីក្រុងភ្នំពេញ បន្ទាប់ពីប្រឡង បញ្ចប់ មធ្យម សិក្សាទុតិយភូមិ ខ្ញុំបានមើលឃើញ​ភាព​ខុស​ប្លែក​គ្នា​ច្រើន​ពីសង្គមទំនើបស៊ីវិល័យ និងស្រុក កំណើត របស់ខ្ញុំនៅទីរួមខេត្តស្វាយរៀង សម្រាប់រយៈពេល​១៧ឆ្នាំ​ដែល​ខ្ញុំ​មិនធ្លាប់ស្គាល់ ទីក្រុងភ្នំពេញ ទាល់ តែសោះ ដោយបានឃើញត្រឹមតាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ ។នេះ ​ជា​របត់​ជីវិត​ថ្មី​របស់ខ្ញុំ ដែល ខ្ញុំ ត្រូវ ស្វែងយល់ជាច្រើនពីសង្គមថ្មីនេះ ដោយពឹងពាក់អាស្រ័យនៅផ្ទះបងប្អូន និងវត្តអារាម ។​ការ​ផ្លាស់​ប្តូរ​មជ្ឈដ្ឋានរស់នៅថ្មីនេះ បានធ្វើឱ្យខ្ញុំ មានការយល់ដឹងច្រើនពីសង្គម តាមរយៈការអប់រំបែបអពន្ភរញាណ ។​នៅដំណាក់ ​កាលដំបូង​អ្វីដែលខ្ញុំចាប់អារម្មណ៍មុនគេសម្រាប់ទិដ្ឋភាពនៅទីក្រុងនោះ គឺការស្លៀក ពាក់ របស់ ស្រ្តី ។ខ្ញុំបានឃើញស្រ្តីស្លៀកខោខ្លីបញ្ចេញសាច់ភ្លៅ ក្រោម​ក្រលៀន​តែបន្តិច  ដែលរូបភាពនេះ ខ្ញុំ មិន ​ដែល​ឃើញ​សោះ​កាល​នៅ​ស្រុកកំណើត ហើយអ្វី​ដែល​​ធ្វើឱ្យខ្ញុំ ចាប់អារម្មណ៍ កាន់តែខ្លាំង នោះ គឺ នៅ ពេលដែលខ្ញុំបានជិះកង់កំសាន្ត និង​ឈប់​សម្រាកអង្គុយ​លេងនៅក្នុងសួនច្បារសម្តេចហ៊ុន​ សែន ដែល ស្ថិតនៅ ក្បែរណាហ្គាវើលបច្ចុប្បន្ន នៅទី​នោះ​ខ្ញុំ​បាន​ឃើញ គូសង្សាក្មេងៗ ដែលភាគ ច្រើនសុទ្ធ តែជាសិស្ស សាលា បានអង្គុយអោបថើបគ្នាកណ្តាលថ្ងៃចែស មិន​ក្រែង​រអា នរណាឡើយ ហាក់ ដូច ធម្មតា គ្មាននរណាចាប់អារម្មណ៍ឡើយ ។សម្រាប់អ្នកគ្មានគូ អង្គុយអានសៀវភៅ ឬ​​កាសែត​ធ្វើមិនដឹង ហាក់គ្មាន រឿងអ្វី កើតឡើងទាំងអស់ ។ពួកគេ ជិះម៉ូតូជាមួយគ្នា ហាក់​គ្មានភ័យព្រួយ បារម្ភអ្វី​ទាំង​អស់ ។ខ្ញុំ នឹក ឆ្ងល់ជា ខ្លាំង និង​នឹកគិតដល់ទិដ្ឋភាពនេះ​បើកើតមាននៅស្រុកកំណើត​​ខ្ញុំម្លេះសម អ្នកភូមិនិយាយដើម និង ​​បរិហារកេរ្តិ៍គ្រួសារប៉ុណ្ណាទេ មើលទៅ ។នេះពិតជាទង្វើ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារយ៉ាងខ្លាំង ។​ បើសិនរូបភាពខាងលើនេះកើតឡើងចំពោះខ្ញុំវិញ ខ្ញុំប្រហែលជាត្រូវឪពុក ម្តាយខ្ញុំ និង​អ្នកភូមិ ស្តី បន្ទោស ខ្ញុំជាមិនខានឡើយ មិន​ត្រឹមតែខ្លួនខ្ញុំផ្ទាល់ គ្រួសារខ្ញុំក៏ត្រូវរងការវាយប្រហារនេះដែរ ។ នៅ ពេល នោះ​ ខ្ញុំគិតថា ​សម្រាប់ខ្ញុំប៉ុណ្ណឹង ចុះទំរាំគូ​សង្សា​ខ្ញុំ តើធ្ងន់ធ្ងរ ប៉ុណ្ណាទៅ ? ទិដ្ឋភាពនេះ​ ខុសប្លែក យ៉ាងខ្លាំង ពីស្រុក កំណើត​ ខ្ញុំ​នៅអំឡុងពេលនោះ ។ ប៉ុន្តែ​នៅ​ពេល ខ្ញុំត្រឡប់មកស្រុកកំណើត និង​មកធ្វើការងារ នៅ ទីនេះ វិញ នៅឆ្នាំ ២០០៣​ខ្ញុំក៏ចាប់ផ្តើមមើលឃើញ ដំណើរវិវត្ត​របស់យុវជន យុវតីសម័យថ្មី មាន លំនាំ ទៅ​តាមសង្គមស៊ីវិល័យដូចទីក្រុងភ្នំពេញដែរ ។ខ្ញុំជឿជាក់ថា៖ ករណីនេះ មិន​មែន​ខ្ញុំសម្លឹង មើល ផ្កាយ តែមួយ ហើយវាយតម្លៃផ្ទៃមេឃទាំងមូលទេ យុវជន-យុវតីភាគ ​ច្រើន​នៅ​តាម​ទីក្រុង​ពិត​មាន​រូបភាព បែប នេះ  ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការរស់នៅទីក្រុង នៅពេល​នោះពិត​ជាផ្តល់​សេរីភាព​ឱ្យខ្ញុំ​ច្រើន​ ជាងកាលដែលខ្ញុំរស់នៅស្រុកកំណើត ។​ស្ថិតក្នុងយុវវ័យ ខ្ញុំពិតជា​មាន​ការពេញ​ចិត្តនឹង​របៀប​រស់ នៅ​បែប នេះ​ណាស់ ព្រោះខ្ញុំមានភាពឯករាជ្យ ម្ចាស់ការលើខ្លួនឯង និង​មានឱកាស គ្រប់គ្រាន់ ក្នុង ការស្វែងយល់ពីជីវិត ដើម្បី​បង្កើន​គុណភាពជីវិត។ជារួម នេះពិតជាស បញ្ជក់យ៉ាងច្បាស់ ពីការ ផ្លាស់ ប្តូរ យ៉ាង ធំ របស់យុវជន និង​យុវតីសម័យថ្មី ពិសេស​យុវតីនៅជនបទ ដែលធ្វើចំណាកស្រុក ហើយ ទទួល ឥទ្ធិពល នៃសង្គមស៊ីវិល័យទាំងនេះ ។​()​មួយវិញ​ទៀតការហូរ​ចូលនៃវប្បធម៌បរទេសអវិជ្ជមាន បាន បំផ្លាញ នូវទំនៀមទំលាប់ប្រពៃណីខ្មែរ ដូចជា៖ យុវជន យុវតី​សម័យ​ថ្មី​មួយចំនួន លួចរួម រស់ជាមួយ គ្នាមុន រៀបការ សកម្មភាពទំនើង ការប្រើប្រាស់គ្រឿងញៀន និងភាព​ភ្លើត​ភ្លើន​ពាលាអាវ៉ាសែ...ជាដើម ។ ការ ហូរចូលនៃវប្បធម៌បរទេសនេះ បានធ្វើការផ្លាស់ប្តូរយុវជន យុវតីមួយចំនួនធំ​ទាំង​ការស្លៀកពាក់ និយាយស្តី ឥរិយាបថ និងអាកប្បកិរិយា ដែលប្រាសចាកពីទំនៀម​ទម្លាប់ប្រពៃណី​របស់ខ្មែរ​ពី​មុន ។ យុវជន  យុវតីសម័យថ្មី បង្ហាញលក្ខណៈធម្មជាតិរបស់ខ្លួនកាន់តែច្បាស់ ហើយ​ប្រឆាំងកាន់​ខ្លាំងទៅ​នឹង​ចរិយា​ ធម៌​ សង្គម ។​ អាថ៌កំបាំងនៃចំណង់ធម្មជាតិជាច្រើន ត្រូវបានបង្ហាញ យ៉ាងច្បាស់ តាមរយៈ បច្ចេក វិទ្យា  និង​ការសាប​ព្រោះ​វប្បធម៌​អវិជ្ជមាន ដូចជា រូបភាព និង​ភាពយន្តអាសអាភាសជាដើម។ផល​វិបាក​នៃការ បញ្ហានេះ វាបាន​បង្កើត​ឱ្យ​មានកម្លាំងបដិបក្សរវាងចំណង់ធម្មជាតិ និង​ចរិយាធម៌សង្គម ឬសីលធម៌ សង្គម ។  វាធ្វើឱ្យយុវជន យុវតី​ភាគ​ច្រើន​បានទំនាស់ជាមួយឪពុកម្តាយ ឬអាណាព្យាបាល នៅក្នុង យុគ សម័យ ថ្មី ។ ខ្ញុំមានជំនឿថា ​គ្មានអ្វីទប់យុវជន យុវតី​សម័យថ្មី​បានទេ បើសង្គមនៅតែបើកចំហជើងមេឃ ទទួល យកវប្បធម៌បរទេសអវិជ្ជមាន ដែល​បំផ្លាញ​ទំនៀម​ទម្លាប់​ប្រពៃណីរបស់ខ្មែរនោះ និងមិនបាន​យក ចិត្ត ទុក​ដាក់រិះរក​មធ្យោបាយ​ប្រកបដោយប្រសិទ្ធភាព​ក្នុងការ​ទប់ ​ស្កាត់​ឱ្យទាន់ពេលវេលាទេនោះ ។ បញ្ហា នេះ វានឹងទុំជោរនាពេលអនាគតដ៏ខ្លីខាងមុន ។ស្ថិតក្នុងស្ថានភាព​នេះ គ្រួសារ និងសាលា រៀន ពិត ជា ពិបាក ទប់ស្កាត់ចលនាថ្មីនេះណាស់ ។​ដូច្នេះ ស្ថិតក្នុងស្ថានភាពនេះ តើគេគួរបណ្តោយ ឬ​​បន្តរឹត បន្តឹង  ? តើវិធីសាស្រ្តណាមួយ​ចំណេញជាង ?បើស្ថានភាពនេះ នាពេលអនាគតនៅតែដដែល តាមការ​យល់​ឃើញ​របស់អ្នកនិពន្ធសម្រាប់ផ្នែកទំនាក់ទំនងផ្លូវភេទ ឪពុកម្តាយ ឬអាណាព្យាបាល គួរតែហុច​ស្រោម​អនាម័យ ​ដល់​កូន ប្រហែលជាល្អប្រសើរជាង ហាមឃាត់សេរីភាពចំណង់ធម្មជាតិរបស់គាត់ ព្រោះ វាបាន ត្រឹម បង្កើតទំនាស់ និង​អំពើ​ហឹង្សាក្នុងគ្រួសារ តែប៉ុណ្ណោះ ។នេះក៏ជាផ្នែកមួយ នៃអំពើហឹង្សាគ្រួសារ ដែល កើត លើកូនក្នុងបន្ទុក តែ​សម្រាប់​​​ការ​បង្ហាញនៅទីនេះ​គឺចង់បង្ហាញពីហេតុផល​​សំខាន់មួយ ដែលបណ្តាល មកពី បញ្ហាខាងលើ ធ្វើឱ្យ​ការរៀប​ការ​​ក្នុងវ័យក្មេងកើនឡើង និងជំរុញឱ្យមាន ការកើនឡើងកាន់ តែច្រើននូវ អំពើហឹង្សាក្នុងគ្រួសារផងដែរ ។គូស្រករ​វ័យ​ក្មេង ភាគច្រើនជួបប្រទះនឹងវិបត្តគ្រួសារ និង​ភាព រស់ នៅមិនចុះសម្រុងនឹងគ្នា។​()ចំណុចចុងក្រោយគឺ ឥទ្ធិពល​​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា វិទ្យុ ទូរ ទស្សន៍  ...ជាដើមដែលភាគច្រើនបម្រើឱ្យការសប្បាយជាជាងការលើកកម្ពស់ការអភិវឌ្ឍ​ប្រទេស ឬ បម្រើ ឱ្យ ភាព កើនឡើងនូវការធ្វើពាណិជ្ជកម្ម ប៉ុន្តែបំផ្លាញវប្បធម៌ និងសេដ្ឋកិច្ច (-កម្មវិធីមួយ​ចំនួន​ជំរុញ​ការ ភ្លើត ភ្លើនរបស់យុវជន-យុវតីតាមរយៈការរាំ ច្រៀង ស្លៀកពាក់ និងការប្រើប្រាស់សម្ភារទំនើប ទាន់​សម័យ​ ជាដើម ដែលទាំងអស់នេះ ធ្វើប៉ះពាល់ជាខ្លាំងដល់វប្បធម៌ដ៏ផូរផង់របស់ជាតិ ពិសេស​វា​ជំរុញ​ឱ្យ​មាន​ការ ​កើន​ឡើង​នូវ​ការផ្គត់ផ្គង់មិនចាំបាច់មួយចំនួន ដូចជា៖ ឡានទំនើប ម៉ូតូទំនើប សំលៀក​បំពាក់​ដែល​មាន​តម្លៃ​ថ្លៃ.​..។​ល។​ដែល​ជាធាតុសំខាន់ ក្នុងការបំផ្លាញ សេដ្ឋកិច្ចជាតិ សម្រាប់ស្ថានភាព ប្រទេស ដែល កំពុង អភិវឌ្ឍន៍នោះ ។ កម្មវិធី​ផ្សព្វ​ផ្សាយ​មួយចំនួន មិនស៊ីគ្នានឹងស្ថានភាពប្រទេស ដូចជា ប្រជា ពលរដ្ឋ ខ្មែរភាគ ច្រើនជាកសិករ ប្រកបរបរកសិកម្ម ដូច្នេះ ការផ្សព្វផ្សាយពីចំណេះដឹង និងបទពិសោធកសិកម្ម ដើម្បី អូស ទាញប្រជាពលរដ្ឋ និងផ្តល់​នូវកម្លាំង​ចិន្តានុភាព​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចគ្រួសារ មានប្រយោជន៍ជាង ការ ផ្សព្វផ្សាយពីភាពស៊ីវិល័យ ការសប្បាយរាំច្រៀង និងការ​កំសាន្ត​សប្បាយដ៏ច្រើនលើសលប់ ដែល ភាគ ច្រើនផ្តល់ផលអវិជ្ជមានដូចជា៖ ពង្វក់​ស្មារតីយុវជន យុវតី ហើយក៏​ហេតុ​ផល​ដ៏សំខាន់ ដែល ជំរុញ ឱ្យ មានការផ្លាស់ប្តូរបែបអវិជ្ជមានផងដែរ ពិសេសស្រ្តី ។ជារួមហេតុផល​​ទាំងអស់ខាង​លើ បានធ្វើឱ្យ ស្រ្តី មាន ការផ្លាស់ប្តូរទាំងវិជ្ជមាន និងទាំងអវិជ្ជមាន ។ស្រ្តីភាគច្រើនមានការ យល់ ដឹងជាងមុន និងមើល ឃើញ ពិភពលោកទូលំទូលាយជាងមុន ហើយមកដល់ដំណាក់កាលនេះ ស្រ្តី ក៏ទាមទារកាន់តែខ្លាំង ផង ដែរ ក្នុង​ការ​បំពេញចំណង់ធម្មជាតិរបស់ខ្លួន ។ជាមួយគ្នានេះ មានស្ថាប័នជាច្រើន ក៏បាននឹងកំពុង​យក​ចិត្ត​ទុក​ដាក់ ​ចូល​រួម​ចំណែក​សកម្មក្នុងការលើកកម្ពស់ស្រ្តី ដែលធ្វើឱ្យស្រ្តី កាន់តែមានការផ្លាស់ប្តូរ ប៉ុន្តែ​គេ​មិន​សូវ ​គិត​គួរ​ដល់​ការ​ផ្លាស់​ប្តូរ​នៃ​តម្លៃ​ចរិយាធម៌សង្គមទេ ពិសេសការ ផ្លាស់ ប្តូររបស់បុរស ។តើបុរស មាន ការផ្លាស់ ប្តូរកម្រិតណា ?បើ​ស្រ្តី​មាន​ការ​ផ្លាស់​ប្តូរលឿនជាងសង្គម នាំ ឱ្យ មានវិបត្តិនៃទំនាក់ទំនងរវាងស្រ្តី និង បុរស ។ហេតុអ្វី ? ព្រោះ​ស្ថិត​ក្នុង​បរិបទ​នេះ ស្រ្តីមួយចំនួនធំ ពិសេស យុវតីសម័យថ្មី លែង ជា សំពត់ ក្នុង ផ្នត់ស្រប​តាមទំនៀមទំលាប់ប្រពៃណីទៀតហើយ ។ដូច្នេះ ស្ថានភាព ទំនាស់ដែលជាប្រភពនៃ អំពើ ហឹង្សា ក្នុងគ្រួសារ កាន់តែមានសភាពធ្ងន់ធ្ងរជាងមុន ដោយសារ​​សង្គម ​មាន​ការ​វិវត្តិផ្លាស់ប្តូរយឺតណាស់ ពិសេស ផ្នត់គំនិតមនុស្សចាស់ និងបុរស ។

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!