Thursday, October 4, 2012

ភាពក្រីក្រនិងតម្រូវការមនុស្ស

ភាពក្រីក្រនៅតែមានអត្ថិភាពបើនៅតែ ​មានភាពខុសប្លែក​គ្នាជាចេរភាព​ក្នុងការ​បែងចែក​ទ្រព្យ​សម្បត្តិ​ក្នុង​សង្គម ​នោះ។​លក្ខខណ្ឌមួយ​ចំនួន​នៃភាពក្រីក្រអាច​នាំទៅរកការធ្វើ​បដិវត្ត​សង្គមភាព ​ក្រីក្រ​មាន​ទំនាក់​ទំនង​​ទៅនឹងការ​បំពេញ​តម្រូវ​​កា​ររបស់មនុស្ស ម្នាក់ៗពិសេស​គឺតម្រូវ​ការ​ជា​មូល​ដ្ឋាន​។តើមាន​អ្វីវាស់​កម្រិត​​តម្រូវ​ ការមនុស្ស​បានបើ​វាគ្មាន​ព្រំដែន​នោះ​?បើបុគ្គល ​ម្នាក់​ៗ​គិតតែ​ស្វះស្វែងប្រឹងប្រែង​ដើម្បី​បំពេញ​រាល់​​តម្រូវ​ការ​ របស់ខ្លួននិង​ព្យាយាមដេញ​តាម​ដំណើរ​វិវត្ត​​វិទ្យាសាស្រ្ត​និងសង្គមនោះ អត្ថន័យ​នៃភាព​ក្រីក្រ​​នៅតែ​​អន្ទោលតាមប្រាណរបស់គេជានិច្ច។បើ​ស្ថិត​ ក្នុង​ន័យ​នេះ​ការ​កាត់បន្ថយ​ ​ឬលុបបំបាត់​ភាពក្រីក្រពិត​ជាមិន​អាច​ទៅ​រួចទេព្រោះគេមិនដឹងថា គួរ​ប្រើថ្នាំអ្វីដើម្បី​ព្យាបាល​ជម្ងឺ​​លោភលន់​និង​មហិ្ឆតា​របស់​មនុស្ស​ឲ្យ​ ​ជាសះ​ស្បើយ​​ប្រកបដោយ​ប្រសិទ្ធិ​ភាព​និងភាពស័ក្តសិទ្ធិ​។​បើជីវិតនៅតែមាន​ អត្ថិភាព​​នោះភ្លើង​តម្រូវ​ការ​​​​ឆាប​ឆេះ​មិនមាន​​​ព្រំដែន​និង​ មិនរលត់ដោយងាយៗឡើយ។មនុស្ស​ជាខ្ញុំបម្រើ​ឲ្យខ្លួនឯង​ពោល​គឺបម្រើ​ សេចក្តី​ត្រូវការ​​​ខ្លួន​​​ឯង​។តម្រូវការ​របស់​មនុស្ស​មាន​លក្ខណៈ​ជាសភាវគតិ។លោក​អាប្រាហាមម៉ាស្លូអាចបែ​ចែក ​ប្រភេទ​​នៃ​តម្រូវ​ការ​របស់មនុស្ស​ប៉ុន្តែ​ ទំហំជាក់លាក់​របស់វា​មិនអាច​កំណត់​បានឡើយ​ហើយ​តម្រូ​វ​​ការ​​របស់​បុគ្គល​ ម្នាក់​ៗ​​ ក៏មិន​ដូច​គ្នា​ដែរ។ជាការពិតទំហំ​តម្រូវការរបស់មនុស្សគ្មានដែន​កំណត់ពោល​ គឺវា​ប្រែ​​ប្រួល​​​តាម​អាយុ​ វប្ប​ធម៌​ ដំណើរវិវត្តនៃសង្គម និងចំណេះដឹងរបស់បុគ្គល។ជាឧទាហរណ៏​ពេល​នៅ​កុមារ​​ភាព​​​ចង់​​​​ហូប​​ឆ្ងាញ់ ហូប​ឆ្អែត​(តម្រូវ​ការសរីរៈ)-ដល់ពេល ​ពេញ​វ័យ​ជំទង់​គេចង់បានសម្រស់ស្រស់​ស្អាត​​ពេល​​ខ្លះ​គេតម​អាហារ​ ដើម្បីបាន​រូបរាង​សម​សួនគេ​ត្រូវការ​សំលៀក​បំពាក់​ទាន់សម័យម៉ូតូទំនើប​(តម្រូវ​​​ការ​​សោភ័ណ)...​​ពេល​មាន​គ្រួសារ​​គេត្រូវការ​ទ្រព្យ​សម្បត្តិ​ផ្ទះ​សម្បែង​ឡាន...​ហើយ ​តម្រូវការនេះ​ចេះតែ​​វិវត្ត​ទៅ​​មុខរហូតមិន​ចេះ​ចប់មិ​ន​ចេះ​​ហើយ​ទៅតាម​ មហ្ឆិតា​មនុស្ស​។ល។​ក្នុងករណី​នេះអាច​បញ្ជក់​បាន​នៅ​ក្នុងសង្គមដែល​មាន​មនុស្ស​ មួយ​ ​ចំនួន​យល់ខុសពីអត្ថន័យនៃភាពក្រីក្រនេះដោយ​យល់​ថា​​ឲ្យ​តែ​គេមិន​អាច​​​បំពេញ​ តម្រូវការ​របស់​គេ​បាន​​គឺគេនៅតែជា ក្រីក្របើទោះជា​គេអាច​បំពេញតម្រូវការមូលដ្ឋាន​បាន​​មាន​​ទ្រព្យ​សម្បត្តិ​ ស្តុកស្តម​និង​រស់នៅ​សុខដុមរម្យនា​ហើយ​ក៏ដោយ​​ពេលខ្លះ​ដើម្បី​បំពេញ​ចំណង់​ និង​​មហ្ឆិតា​របស់​​ខ្លួន​គេ​ប្រើប្រាស់​វិ​ធី​សាស្រ្តទុច្ចរឹតទៀត​ផង។ជារួម​ ចំណុចនេះ​​អ្នកនិពន្ធច​ង់​លើក​យក​កម្រិត​​​​ជាក់​​​លាក់​មួយ​​​នៃ​តម្រូវ​ការ​​របស់​ ប្រជាពលរដ្ឋ​ក្រីក្រជាមូលដ្ឋានបកស្រាយបង្ហាញ។ខ្លឹមសារ​នៃភាព​​ក្រីក្រ​ក្នុង​ សៀវភៅ​នេះ​ផ្តោតតែទៅ​លើ​​ភាព​​​មិន​អាច​បំពេញ​តម្រូវការ​ជា មូលដ្ឋានតែ​​ប៉ុណ្ណោះ​​ដូច​​ដែល​​បាន​បក​​ស្រាយ​​បញ្ជក់​​ក្នុង​​ចំណុច​​និយមន័យ​ ខាង​លើ​។

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!