
ខ-ចំណុចអវិជ្ជមានមួយចំនួនរបស់ឪពុកមា្តយឬអាណាព្យាបាលក្នុងការអប់រំទូន្មានកូន
ការយល់ដឹងរបស់ឪពុកម្តាយ អាណាព្យាបាលមួយចំនួនធំក្នុងការអប់រំទូន្មានកូន
នៅមានកម្រិត ។ភស្តុតាង
ជាច្រើនអាចធ្វើការបញ្ជក់ពីបញ្ហានេះបានដូចឧទាហរណ៍ពីម្តាយម្នាក់ខាងក្រោម៖ នៅពេលដែលម្តាយហាមកូនតូច កុំឱ្យរពិស
រត់ឆ្លេឆ្លាប្រយ័ត្នដួល កូនតូចមិនស្តាប់នៅតែរត់ចុះរត់ឡើងរហូតដល់
ជំពប់ដុំថ្មដួលរលត់ក្បាលជង្គង់ ។ស្ថិតក្នុងស្ថានភាពនេះតើម្តាយនោះឆ្លើយតបចំពោះគ្រោះថ្នាក់របស់កូនយ៉ាងដូចម្តេច
? ចម្លើយ តាមរយៈការសង្កេតរបស់ខ្ញុំមិនផ្លូវការ អាចមានពីរធំៗ គឺ (១) ម្តាយនោះ
លួងលោមកូនឱ្យបាត់យំដោយយករំពាត់ទៅវាយដុំថ្ម ពីរ បីរំពាត់ ថាវាជាអ្នកធ្វើឱ្យកូនគាត់ដួល
។គាត់ធ្វើបែបនេះ ដើម្បីកូនអស់ចិត្ត និងបាត់យំ
ដែលមានលក្ខណៈជាការសងសឹកដុំថ្ម ។(២)ម្តាយនោះ វាយកូនបន្ថែមព្រោះបានហាមកូនហើយតែនៅតែមិនស្តាប់
។គាត់ធ្វើ បែបនេះ ដើម្បីឱ្យកូនរាងចាល និងត្រូវស្តាប់បង្គាប់ ។
ទង្វើទាំងពីរខាងលើ សុទ្ធតែជាទង្វើខុសឆ្គង ព្រោះ
វាមិនបានបង្ហាញហេតុផលជាក់លាក់ដល់កូនពីមូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់នេះទេ
និងមិនបានឱ្យកូនយល់ដឹងក្នុងបង្កាគ្រោះថ្នាក់នៅពេលក្រោយទៀត
ដោយជំរុញឱ្យកូនមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលរត់លេង។កូនអាចមើលមិនឃើញពីកំហុសឆ្គងរបស់ខ្លួនដែលនាំឱ្យដួលនោះទេ
ព្រោះកំហុសត្រូវបានទម្លាក់ទៅលើដុំថ្ម
និងត្រូវបានវាយដុំដោយមិនបានបញ្ជក់ពីហេតុផលដល់គាត់ ។សកម្មភាពម្តាយទី២ជាសកម្មភាពខុសឆ្គងបំផុត
ព្រោះវាបង្កគ្រោះថ្នាក់ពីរដងដល់កូន(ដួល និងត្រូវរំពាត់)
ដែលប៉ះពាល់ធ្ងន់ធ្ងរផ្នែកផ្លូវចិត្ត និងស្មារតីរបស់ក្មេង ។ម្តាយគប្បី
លួងលោម និងណែនាំកូនឱ្យចេះមើលឃើញពីកំហុសឆ្គង និងការធ្វេសប្រហែសរបស់ខ្លួន
ដើម្បីបង្កើនការប្រុងប្រយ័ត្ននៅពេលក្រោយទៀតទើបល្អ
និងមានលក្ខណៈតក្កភាពជាង ។ចំណុចអសកម្មមួយផ្សេងទៀត គឺឪពុកម្តាយ
អាណាព្យាបាលមួយចំនួនធំព្យាយាមធ្វើការសម្រេចចិត្តជំនួសកុមារ
រាប់ទាំងការទិញសម្លៀកបំពាក់ សៀវភៅ របស់របរប្រើប្រាស់ផ្សេងៗ និងការកំណត់ទីកន្លែងសម្រាប់ដំណើរកំសាន្តជាដើម...។សកម្មភាពទាំងនេះ
ពួកគាត់មិនដែលសួរយោបល់ ឫទុកឱកាស និងស្តាប់គំនិតយោបល់កូនគាត់ឡើយ ព្រោះពួកគាត់យល់ថា
កូនក្មេងមិនទាន់យល់ដឹងអ្វីទេ ។ការយល់ឃើញបែបនេះ ជាការភ័ន្តច្រឡំឫជាកំហុសឆ្គងមួយ
ព្រោះកុមារមានការគិត និងមានរបៀបគិតជាក់លាក់មួយរបស់គាត់ ដែលឪពុកម្តាយនិងអាណាព្យាបាលគួរឱ្យតម្លៃ។ការទុកឱកាសឱ្យកុមារបញ្ចេញមតិយោបល់និងយកចិត្តស្តាប់មតិយោបល់របស់គាត់
ជាការលើកទឹកចិត្តនិងជាការហ្វឹកហាត់មួយធំធេងណាស់ ដល់គាត់ ព្រោះវាធ្វើឱ្យអនាគត
គាត់មានភាពក្លាហាន និងសកម្មក្នុងការងារសង្គម ។ ករណីដោយឡែកមួយផ្សេងទៀត គ្រួសារខ្មែរជាទូទៅមានទម្លាប់
ពេលភ្ញៀវមកលេងផ្ទះ គាត់មិនសូវឱ្យក្មេង នៅជិតឫហូបបាយជាមួយទេ
ព្រោះពួកគាត់យល់ថា ក្មេងមានភាពរញ៉េរញ៉ៃនិង រំខានដល់ភ្ញៀវ ។ជាការពិតវាអាចរំខានមែន
ប៉ុន្តែកុមារគួរសិក្សាស្វែងយល់ពីទំនាក់ទំនងសង្គមនេះ ទើបល្អប្រសើរជាង
បើតាមគំនិតរបស់អ្នកនិពន្ធ ។ការលើកទឹក និងការបង្ហាញពីក្តីស្រឡាញ់ដ៏កក់ក្តៅដល់កុមារជាមធ្យោយដ៏មានប្រសិទ្ធភាពមួយក្នុងការលើកកម្ពស់និងអភិវឌ្ឍន៍កុមារ
ដូច្នេះឪពុកម្តាយអាណាព្យាបាលត្រូវចេះ
លើកសរសើរកូនរាល់ពេលដែលគាត់បានធ្វើអំពើល្អ ឫទទួលពិន្ទុល្អក្នុងការសិក្សា...។ចំណុចចុងក្រោយសម្រាប់ការបង្ហាញនេះ
គឺ ការមិនអនុញ្ញាតឱ្យកុមារស្វែងយល់ពីឧបករណ៍បច្ចេកវិទ្យាទំនើបដូចជា៖
ទូរស័ព្ទ ជាដើម ។ការមិនឱ្យកុមារលេងទូរស័ព្ទនេះ ព្រោះមនុស្សចាស់ខ្លាចវាខូច
និងបាត់បង់
។វាពិតជាត្រឹមត្រូវព្រោះប្រជាពលរដ្ឋភាគច្រើនមានជីវភាពក្រីក្រ
ហើយទូរស័ព្ទមានតម្លៃថ្លៃ ដូច្នេះ ការខូចឬបាត់បង់ជាបច្ច័យអាក្រក់មួយ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការឱ្យកុមារលេង ទូរស័ព្ទ គឺជាជំហានក្នុងការផ្តល់ឱកាសដល់គាត់
ស្វែងយល់ពីវិទ្យាសាស្ត្របច្ចេកទេស
ពិសេសបំផុសទឹកចិត្តគាត់ឱ្យស្រឡាញ់វិទ្យាសាស្រ្ត ។
"កូនដែលចូលចិត្តជំទាស់នឹងឪពុកម្តាយដោយភាពវៃឆ្លាត មិនមែនជាកូនអាក្រក់ទេ" ousa
និពន្ធដោយៈ ចៅ ឧស្សាហ៍ គ្រូបង្រៀនកម្រិតឧត្តម PTTC Svay Rieng
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!