Thursday, October 4, 2012

ផលវិបាកនៃភាពក្រីក្រ

ភាព ​ក្រីក្រ​នៅតែមានអត្ថិភាពបើនៅតែមានភាពខុសប្លែកគ្នាជាចេរភាពក្នុង​ការ​បែង​ ចែក​ទ្រព្យ​សម្បត្តិ​ក្នុង​សង្គម​ នោះ។លក្ខខ័ណ្ឌមួយចំនួននៃភាពក្រីក្រនាំទៅរកការធ្វើបដិវត្តសង្គម។សាក​ល្បង​ វិភាគ​ទៅ​លើ​ទិដ្ឋភាព​​សង្គមមួយដែលពោរពេញទៅដោយភាពអយុត្តិធម៌ ការរើសអើងការ​ប្រកាន់​វណ្ណៈ​ការជិះជាន់​កេង​ប្រវ័ញ្ច​ស៊ី​សំណូកសូកប៉ាន់ បក្សពួកនិយមគ្រួសារនិយម អែបអបនិយមអត្តទត្ថភាព អាត្មានិយម​អ្នក​មាន​អំណាច បុណ្យសក្តិទ្រព្យសម្បត្តិ រំលោភបំពានលើអ្នកក្រីក្រ ទន់ខ្សោយ...។​តើប្រជា​ជនក្រី​ក្រ​មាន​ស្ថាន​​ភាព​ជីវិត​បែប​ណា ?តើមានបញ្ហាអ្វីខ្លះកើត​ឡើង​ក្នុង​តថភាព​សង្គមបែបនេះ ?បើទម្ងន់នៃបញ្ហា​កាន់​តែធ្ងន់​​​​ធ្ងរ​​តើ​ប្រជាពលរដ្ឋក្រីក្ររងគ្រោះមាន​ប្រតិកម្ម​បែបណា ?បើអ្នកមាន​កាន់​តែមាន​ទ្រព្យ​សម្បត្តិ​​ធូ​រ​ធារ​ហើយ​​អ្នកក្រ កាន់តែក្រីក្រលំបាកតើវាផ្តល់ផលវិបាកអ្វីខ្លះដល់សង្គម?​បើក្នុងពិភព ​អ្នកមាន​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​​​ច្រើន​ឥត​គណនា​មានលុយ​រាប់ពាន់លាន មាស ពេជ្រ​ត្បូងមរកត ផ្ទះវីឡាបី បួនដី​រាប់​​ឡូតិ​ ដី​ស្រែ​​រាប់​​ហិចតា​​ឡាន​ទំនើប​​ទាន់សម័យបួនដប់រស់​នៅប្រកបដោយផាសុខភាព​សេចក្តី​ សុខ សុភមង្គល​ សប្បាយ​​​ហ៊ីហារ​ចូលហាង ក្លឹប​កំសាន្ត ខារ៉ាអូ​ឃេចាយ​វាយតាមអំពើចិត្ត ហូបម្ហូប​ឆ្ងាញ់ផឹក​​ស្រា​​ ថ្លៃការ​បម្រើ​កាម​អារម្មណ៏ស្រើបស្រាលប្រើប្រាស់របស់របរល្អទំនើបៗសំលៀក​បំពាក់​ ទាន់​សម័យ​​គ្រឿង​ សម្អិត​កាយ​ល្អៗមានតម្លៃបកស្បែកត្រាំទឹកដោះគោឲ្យសមានការងារជាក់លាក់ ប្រាក់​ខែ​ខ្ពស់​មាន​​កិត្តិយស​ ក្នុង​សង្គម​កូនចៅរបស់ពួកគេបានរៀនសូត្រជ្រៅជ្រះនៅសាលាល្អ អ្នក​ខ្លះ​រៀននៅ​បរទេស​ទទួល​បាន​ ឱកាស​ការងារ​ល្អនិងសេវាសង្គមគ្រប់បែបយ៉ាង។​ទិដ្ឋភាព​នេះ​ខុស​​ពី​ជីវិត​អ្នក​ ក្រ​ទាំង​ស្រុង​ដែល​ពួកគាត់​រស់​នៅ​​លំបាកវេទនាគ្រប់បែបយ៉ាង ខ្វះព្រឹកខ្វះល្ងាចនិង​មិន​អាច​បំពេញ​​តម្រូវការ​ជាមូលដ្ឋាន​​សម្រាប់ខ្លួន​ ឯង​បាន។បើជីវិតរបស់ពួកគាត់ត្រូវបាន​សង្គមមិន​សូវ​អើពើ​មិន​ឲ្យតម្លៃ ឱកាស​សង្គមត្រូវ​​រឹត​ត្បិត​​មិន​មាន​លទ្ធ​ភាព​​ទទួល​បាន()​ការងារ​ល្អ​()សេវា​កម្ម​​()សុខភាព(​)ការការពារ​ដោយច្បាប់​​ស្មើភាព​()​ការ​សិក្សា​​ជ្រៅជ្រះនិង()​ប្រព័ន្ធ ​យុត្តិធម៌​សង្គមជា​ហេតុនាំឱ្យមានការ​ស្អប់ផ្តើមវណ្ណៈ​ហើយ​ករណី​ធ្ងន់ធ្ងរ​ ក្លាយ​​​ជា​​កំ​ហឹងវណ្ណៈ​ពិសេស​​ទំនាស់​រវាង​វណ្ណៈ​អធន​​និង​​មូលធន​។​ប្រវត្តិសា​ស្រ្ត​ខ្មែរក្រហម​ជា​សក្ខីភាព​​ស្រាប់​​​​ពិសេស​​​គោល​គំនិតនៃ​ ​ការបង្កើត​វណ្ណះ​​ស្មើភាព​មួយ។

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!