ក្នុងស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នតើមាន ប្រជាពលរដ្ឋប៉ុន្មាននាក់ដែលជានិច្ចកាល តែងតែត្អូញត្អែរពីបញ្ហាជីវភាពរស់នៅនោះ? តើមកពីទស្សនៈកម្មផលមែនទេដែលធ្វើឲ្យជីវិតគាត់ក្រីក្រលំបាកនោះ?ហេតុអ្វីបានជាប្រជាជនខ្មែរមួយចំនួនធំមានជីវភាពក្រីក្រលំបាក ?ហេតុអ្វីបានជាមានអ្នកមានទ្រព្យសម្បត្តិស្តុកស្តមចំណែកអ្នកខ្លះទៀត ក្រីក្រ ?ហេតុអ្វីបានប្រជាជនក្រីក្រខ្មែរមួយចំនួនចំណាកស្រុកទៅប្រទេសជិតខាងដើម្បីរកការងារធ្វើ ? តើដំណើរជីវិតអ្នកក្រជួបប្រទះបញ្ហាអ្វីខ្លះ ?តើអ្នកក្រមានឥរិយាបថអាកប្បកិរិយា និងប្រព័ន្ធគំនិតដូចម្តេចខ្លះ?តើអ្នកមាននិងអ្នកក្រមានលក្ខណៈខុសប្លែកគ្នាដូចម្តេចខ្លះ ?តើអ្វីជាអ្នកកំណត់ភាពខុសប្លែកគ្នានេះ ?តើគេប្រើអ្វីវាស់ដើម្បីកំណត់កម្រិតនៃភាពក្រីក្រ ?ហេតុអ្វីបានជាអ្នកខ្លះអាចរំដោះខ្លួនចេញពីភាពក្រីក្របានចំណែកអ្នកខ្លះទៀតមិនអាច ?តើភាពក្រីក្រមានរចនាសម្ព័ន្ធដូចម្តេចខ្លះនៅក្នុងសង្គម ?តើគេអាចធ្វើអ្វីខ្លះដើម្បីកាត់បន្ថយឬលុបបំបាត់ភាពក្រីក្រ ?តើនរណាខ្លះទទួលខុសត្រូវលើការងារនេះ ?គេប្រើប្រាស់មធ្យោបាយនិងវិធីសាស្រ្តអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ ?.....
ដំណាក់កាលទី១នៃការសិក្សាស្រាវជ្រាវនេះគឺចង់សាកល្បងឆ្លើយទៅនឹង សំណួរ ទាំងអស់នេះដោយផ្អែកលើការវិភាគសង្គមសាស្រ្តនិងចិត្តសាស្រ្ត ។ប៉ុន្តែការពិតវាជារឿងមួយមិនងាយស្រួលឡើយព្រោះសំណួរគ្មានទីបញ្ចប់ទេ។សូម្បីតែសំណួរតែមួយក៏អាចមានចម្លើយច្រើននិងខុសប្លែកគ្នាហើយក៏ជាហេតុនាំឲ្យកើតសំណួរផ្សេងៗទៀតជាច្រើនផងដែរជាលទ្ធផលវាពិបាកក្នុងការកំណត់ខ្លឹមសារចម្លើយមួយជាក់លាក់។ឧទាហរណ៏ចំពោះសំណួរហេតុអ្វីបានជាអ្នកមានជីវភាពក្រីក្រលំបាក?មានអ្នកខ្លះឆ្លើយថាមកពីខ្ញុំមិនមានប្រាក់ចំណូលគ្រប់គ្រាន់-ចម្លើយនេះនាំឲ្យកើតចម្ងល់មួយទៀត ហេតុអ្វី បានជា អ្នកមិនមានប្រាក់ចំណូលគ្រប់គ្រាន់ ? ...មកពីមិនមានការងារធ្វើ-ហេតុអ្វីមិនមានការងារធ្វើ ?...មកពី គ្មានចំណេះដឹងជ្រៅជ្រះ- ហេតុអ្វីបានជាមិនមានចំណេះដឹងជ្រៅជ្រះ?....មកពីគ្រួសារ ក្រីក្រ ប្រើអំពើហឹង្សាក្នុងគ្រួសារ..។ល។ដូច្នេះគ្រាន់តែសំណួរដែលសួររកមូលហេតុនៃក្រីក្រមួយមានវដ្តទំនាក់ទំនងដ៏ច្រើន។តាមរយៈនៃការបកស្រាយខាងលើយើងឃើញថាសំណួរមានច្រើនរាប់មិនអស់។ហេតុជាច្រើននាំឲ្យកើតផលនៃភាពក្រីក្រ។បើអញ្ចឹង!តើអ្វីជាឬសកែវនៃភាពក្រីក្រ? ភាពក្រីក្រប្រៀបដូចជាជម្ងឺមួយផងដែរបើគេមិនបានធ្វើរោគវិនិច្ឆ័យមិនបានដឹងពីដំណើរវិវត្តនៃជម្ងឺប្រភេទជម្ងឺប្រភពជម្ងឺមេរោគបង្កបញ្ហានិងស្ថានភាពអ្នកជម្ងឺច្បាស់លាស់គេពិតជាពិបាករកថ្នាំដាក់ឲ្យជល់នឹងជម្ងឺណាស់ហើយការព្យាបាលនោះសោតវាគ្រាន់តែជាការធ្វើតេសសាកល្បងលើអ្នកជម្ងឺជាការចំណាយថវិកានិងពេលវេលាឥតប្រយោជន៏-គ្រាន់តែអាចសម្រាលស្ថានភាពជម្ងឺឲ្យធូរស្រាលបន្តិចបន្តួច....ព្យាបាលបានតែជម្ងឺឱកាសនិយមមួយចំនួនឬគា្រន់តែជាការសន្សំលុយទុកឲ្យពេទ្យដែលគ្មានជំនាញច្បាស់លាស់ប៉ុណ្ណោះឯជម្ងឺពិតប្រាកដមិនជាសះស្បើយឡើយ។ក្នុងន័យនេះ មានតែអ្នកសង្គមវិទ្យាទេដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកបកស្រាយបញ្ហាសង្គមនិងរិះរកថ្នាំដើម្បីព្យាបាលជម្ងឺទាំងអស់នោះដោយប្រើវិធីសាស្រ្តផ្សេងៗដូចជា៖វិធីសាស្រ្តសិក្សាករណីអង្កេត ស្ទង់មតិ ជំរឿនវិភាគអត្ថន័យវិភាគប្រវត្តិវិភាគស្ថិតិ...ដែលមានលក្ខណៈវិទ្យាសាស្រ្ត។
“ ភាពក្រីក្រមិនមែនជាចំណាប់ខ្មាំងនៃការរកប្រាក់ចំណេញឡើយ។ ”
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!