មុនពេលខ្នាតរង្វាស់នៃភាពក្រីក្រមួយត្រូវបានគេប្រើប្រាស់ដើម្បីកំណត់កម្រិតនៃភាពក្រីក្រអ្នក ស្រាវជ្រាវត្រូវតែកំណត់ជាមុនបើគេចង់វាស់បរិមាណចំណូលនិងបរិមាណ នៃការប្រើប្រាស់ផ្សេងៗ។ ចំណូលគឺសំដៅទៅលើបរិមាណនៃធនធានហិរញ្ញវត្ថុដែលបុគ្គលម្នាក់រកបានចំណែកឯការ ប្រើប្រាស់គឺសំដៅលើការចំណាយ ជាក់លាក់របស់បុគ្គលម្នាក់ក្នុងតម្រូវការរបស់ខ្លួន។ឧទាហរណ៏ការចំណាយ ទៅលើរបស់របរប្រើប្រាស់សម្ភារៈ និងទំនិញផ្សេងៗជាដើម។បើប្រាក់ចំណូលទាបគេមិនអាចលៃលកផ្គត់ផ្គង់គ្រប់គ្រាន់ តាមតម្រូវការគេបានទេ។ក្នុងន័យនេះ គេកំពុងស្ថិតក្នុងភាពក្រីក្រ។
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!