Thursday, October 4, 2012

បញ្ហាចិត្ត-សង្គម និងជម្ងឺចិត្តសាស្រ្តនៃភាពក្រីក្រ


សំណួរគន្លឹះ  
· ប្រជាជនដែលមានជីវភាពក្រីក្រលំបាកខ្លាំងភាគច្រើនជាប្រភេទមនុស្សបែបណា?
· តើពួកគាត់មាន​បុគ្គលិកលក្ខណៈនិងប្រព័ន្ធគំនិតបែបណា ?
· តើរចនាសម្ព័ន្ធនៃបុគ្គលិកលក្ខណៈរបស់បុគ្គលដែលមានជីវភាពក្រីក្រភាគច្រើនមានលក្ខណៈបែបណា?
មុននឹងធ្វើការវិភាគនិងបកស្រាយបង្ហាញអ្នកនិពន្ធសូមជម្រាបជូនមិត្តអានអ្នកសិក្សា ឲ្យ ​បាន​ជ្រាប​ថាៈ​ ចំណេះ​ដឹងផ្នែកចិត្តសាស្រ្តរបស់ខ្ញុំបាទនៅស្តួចស្តើងនៅឡើយសម្រាប់ការ​ បកស្រាយពន្យល់​ខាងក្រោម​គា្រន់​តែជាការ សាក​ល្បង មួយប៉ុណ្ណោះ។មួយវិញទៀត​ការ​បក ​ស្រាយ​បង្ហាញ​ភាគ​ច្រើនក្នុងផ្នែកនេះ​បានមក​ពីការអង្កេតទៅ​លើ​សង្គមនិង​ករណី​ សិក្សា​មួយ​ចំនួន​ដោយ​ទទួល​ចំណេះ​ដឹង​ចិត្តវិទ្យា​មូលដ្ឋានពីការ​សិក្សា​ ចិត្ត-គរុកោសល្យ។
        ដោយសារបុគ្គលម្នាក់ៗមានទំនោរអត្តចារឹក ឫកពារ និងសម្បទាមិនដូចគ្នាដូច្នេះ​ការ​ធ្វើ​សមាហរ​ណ​កម្ម​ រចនា​សម្ព័ន្ធ​បុគ្គលិកលក្ខណៈបុគ្គលដែលមានបញ្ហាជីវភាពរស់នៅទាំងអស់ជា​រួម​តែ​ មួយ ហើយ​វិភាគ​វាយ​​តម្លៃ និង​សន្និដ្ឋាន​បែបអត្តនោម័តពិត​ជាមិនមាន​សុក្រឹតភាព​ទាំង​ស្រុង​ឡើយ​។ការបក​ ស្រាយ​ចិត្ត​វិទ្យា​​នេះ​​គា្រន់តែផ្អែក​លើមូល​ដ្ឋានចិត្ត​វិភាគ​​​លើសកម្មភាព​ ប្រតិបត្តិ​ក្នុង​សង្គម​របស់​ពួកគាត់តែ​ប៉ុណ្ណោះ​ដោយ​​ភស្តុតាង​អំណេះអំណាង​ មិនទាន់មាន​លក្ខណៈ​វិទ្យាសាស្រ្ត​រឹងមាំ​នៅឡើយ។​គោលបំណងនៃការ​ បក​សា្រយ​ចិត្តវិទ្យា​អំពីអ្នកក្រីក្រលំបាកនេះគឺ ដើម្បី​ទុក​ជា​វិភាគ​ទាន​មួយ​សម្រាប់ឲ្យភ្នាក់ងារដែល​ធ្វើការ​លើ​​ផ្អែក​ អភិវឌ្ឍន៏​សង្គម​ទាំងឡាយស្វែងយល់​ពី​បញ្ហា​ ចិត្តសាស្រ្ត​ដើម្បីងាយ​ដាក់​ចេញ​​នូវ​យុទ្ធិសាស្រ្ត​សម​ស្រប​និង​ចំគោល​ដៅ​ ប្រកបដោយ​ ប្រសិទ្ធិភាព​និងភាព​សក័្តសិទ្ធិ​ខ្ពស់ក្នុងការ​អភិវឌ្ឍ​សហ​គមន៏​​ក្រីក្រ​ទូ​ទាំង​ប្រទេស ​ស្រប​តាម​ទ្រឹស្តី ​“ដាក់​ទុនតិចទទួលផលច្រើនភាព​ក្រីក្រជាផ្នែកមួយ​ដែលផ្សាភ្ជាប់​ជីវិត​អ្នក​ក្រទៅ​នឹងជម្ងឺ​ចិត្តសាស្រ្ត​គ្រប់​ពេល​វេលា។ទាំង ​អស់​​នោះ​ជា​លទ្ធផល​ នៃការប៉ះ​ទង្គិចផ្លូវ​ចិត្តមក​ពីបញ្ហា​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃភាពខ្វះ​​ស្បៀង​ អាហារ​​ការជំពាក់​បំណុល ការរាំងខ្ទប់​នៃចំណង់​និងតម្រូវការ​ការ​គៀប​​សង្កត់​​ពីតម្លៃ​​ចរិយា​ធម៌​​សង្គម​...ជាដើម។ ​វដ្តនៃភាព​ក្រីក្រ​មាន​​ឥទ្ធិពលលើកត្តាជីវសាស្រ្តនិង​កត្តា​ចិត្ត​សាស្រ្ត​ បុគ្គល​​ដែល​ស្ថិត​​ក្រោម​នឹម​​នៃភាព​ក្រីក្រ​នេះ។​ឧទាហរណ៏​​សង្គម​ និង​បុគ្គលិកលក្ខណៈ​របស់​ឪពុក​ម្តាយ​មាន​​ឥទ្ធិពល​​លើ​ការ​​ប្រណិបត្តិ​របស់​កូន​ហើយ​ កូន​ដែល​​កើតពី​គ្រួសារ​ក្រីក្រ​ភាគ​ច្រើន​​មិន​មាន​សម្បទា​​ល្អពី​កំណើត​​ទេ។​ ដោយសារ​វិបត្តិដែល​​កើតមក​ពីភាព​ក្រីក្រ​​ធ្វើឲ្យ​ឪពុក​​ម្តាយ​សមាជិក​​ក្នុង​គ្រួសារ ​ភាគ​​ច្រើន​​ជួបប្រទះ បញ្ហាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ឧទាហរណ៏ៈ
.ដោយសារកង្វះខាតថវិកាក្នុងការទិញស្បៀងអាហារជានិច្ចកាលគាត់តែងតែខ្ចីបុលអ្នក​ជិតខាង​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​ក្នុង​គ្រួសារ
.ដោយ​ហេតុគាត់មិនមានការងារធ្វើនាំឲ្យគាត់មិនមានប្រាក់ចំណូលនិង​មិនមាន​លទ្ធភាព​សង​បំណុល
.ដោយ​ហេតុមិនមានប្រាក់សងបំណុល​នាំឲ្យគាត់​ពិបាក​ចិត្តនិង​មានកា​រ​ព្រួយ​បារម្ភ​ខ្វល់ខ្វាយ​ច្រើន
.ដោយ​ហេតុមានខ្វល់ខ្វាយ​ព្រួយបារម្ភ​ច្រើននាំឲ្យ​គាត់ហូបមិនបាន​សម្រាន្ត​មិនលក់​ឈឺ​ក្បាល និង​ធុញ​ថប់​អារម្មណ៏
.ដោយ​សារគាត់​ធុញ​ថប់អារម្មណ៏​នាំ​ឲ្យ​គាត់​ផឹកសុរា​ដើម្បី​បន្ធូរ​បន្ថយ​​ភាព​តានតឹងក្នុ​ងចិត្ត​ហើយចុង
ក្រោយ​ក្លាយជាអ្នកញៀនសុរា
.ដោយ​សារគាត់មានការខ្វល់​ខ្វាយចិត្ត​ច្រើន​ហូប​មិន​បាន ​​​​​សម្រាន្ត​មិន​លក់និង
ផឹកសុរានាំឲ្យគាត់មានជម្ងឺក្រពះនិងឆេវឆាវងាយប៉ះទង្គិចអារម្មណ៏ផ្លូវចិត្ត
.ដោយសារអារម្មណ៏ឆេវឆាវនាំឲ្យងាយកើតមានអំពើហឹង្សាផេ្សងៗ...
ដោយ​សារបញ្ហាដែលកើតពីភាពក្រីក្របាន ​រុញ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ធ្លាក់​ចូលទៅ​ក្នុង​វិបត្ត​ផ្លូវចិត្ត​និង ​បញ្ហា​​ចិត្ត​សង្គមយ៉ាងធ្ងន់ធ្ងរ។ កង្វះខាត​ផ្នែកចំណេះ​ដឹង​និងបទពិសោធន៏​ធ្វើ​ឲ្យ​គាត់​​មិន​មានភាព​រឹងមាំ​គ្រប់​ គា្រន់​ក្នុងការតស៊ូ​ប្រយុទ្ធ​ទប់ទល់​ជាមួយ​បញ្ហាទាំងអស់នោះ​ហើយ​​ដើម្បី​ដោះ​ស្រាយ​ បន្ធូរបន្ថយ ឬគេច​ចេញ​ពី​ស្ថាន​ភាព​លំបាក​​ទាំង​អស់​នោះពួក​​គាត់ចាប់​យក​​ផ្លូវ​អវិជ្ជមាន​ មួយចំនួនដូចជាការសេពសុរា លេង​ល្បែង​ស៊ីសង​ការរអ៊ូរទាំ ការ​និយាយ​​បរិហារ​កេរ្តិ៏​​អ្នក​ដទៃ​​និង​មធ្យោបាយ​​ផេ្សងៗទៀត​ដើម្បី​ បន្ធូរអារម្មណ៏​តានតឹង​របស់ពួកគាត់។ក្នុង​ករណី​នេះ​យើង​អាច​សង្កេត​ ឃើញនៅក្នុងសង្គមអ្នកក្រ គឺសម្បូរ​រូបភាព​ដូច​ដែល​​​បានរៀបរាប់ខាងលើ​នេះ​ច្រើន​ណាស់​ពិសេសការនិយម​ ផឹកសុរា លេងល្បែងស៊ីសង និង​ការ​និយា​យ​​បរិហារ​កេរ្តិ៏គ្នា...​ជាដើម។​ ​ពេលខ្លះ បើ​យើង​​សម្លឹង​មួយ​ភ្លេត​លើ​ទម្រង់ខាង​ក្រៅ យើង​ឃើញថា​​ជីវិត​របស់​​​ពួកគាត់​ហាក់ដូចជា​សប្បា​យ​​រីករាយ​ ណាស់គ្មាន​អ្វីគួរខ្វល់ខ្វាយ​ឡើយព្រោះ​ជានិច្ចកាល​យើងឃើញ​ពួក​គាត់​តែង​តែផឹក​ស៊ី​ សប្បាយ​​លេង​​​ល្បែង​ស៊ីសង មានពេលទំនេរច្រើនជជែកគ្នាលេង...​ប៉ុន្តែខ្លឹមសារ​ពិត​ប្រាកដ​មិនដូច្នោះ ​ឡើយ ។ប​ញ្ហា​ចិត្តសង្គមត្រូវបានពួនផ្តុំនិងលាក់ទុកក្នុងចិត្តហើយប្រាកដណាស់វា​ នឹង​ព្យាយាម​​រក​ច្រក​ចេញ​មក​ក្រៅ​តាម​មធ្យោបាយផ្សេងៗ។ការពិតពួក​គាត់​ គ្រាន់តែ​សម្តែង​ចេញ​នូវ​អារម្មណ៏​ដើ់ម្បី​​ព្យាយាម​គេចវេស​ពីការពិត​ ឬ​រំងាប់​អារម្មណ៏តានតឹងមួយគ្រាៗប៉ុណ្ណោះ។ករណីទាំងអស់នេះយូរៗ​ធ្វើ​​ឲ្យ​​ ពួកគាត់​ស៊ាំនឹងបញ្ហា​ហើយ​ក្លាយ​​ជា​រឿងធម្មតាសម្រាប់ពួកគាត់។ជីវិត​រស់នៅ​ របស់​ពួក​គាត់​ហាក់​ដូច​ជានៅទ្រឹងហើយសង្វាក់​សកម្មភាព ​និង​បញ្ហា​កើតឡើងដដែលៗព្រោះ​មិន​មាន​គតិ​បណ្ឌិត​ថ្មី​ចូល​មក​ច្នៃ​ប្រឌិត​ជីវិត ។​ជារួមបញ្ហាពិតប្រាកដ​របស់​ពួក​គាត់​មិន​ត្រូវបានដោះស្រាយហើយ​ជីវិត​ របស់​ពួកគាត់​មិន​ត្រូវ​បាន​អភិវឌ្ឍន៏។ កត្តាដែល​ជំរុញឲ្យពួកគាត់​ប្រ​ណិបត្តិបែបនេះគឺ​មក​ពី​ភាព​ សុញនៃប្រពន្ធ័គំនិតព្រោះ​ពួក​គាត់​រក​មិនឃើញ​នូវគតិបណ្ឌិតភ្លឺស្វាង​ក្នុងការ​ ជួយ​ខ្លួនឯងនិង​ប្រើប្រាស់​វិចារ​ណញាណ​ក្នុង​ការ​ច្នៃ​ប្រឌិត​ជីវិត​ ប្រកបដោយគុណភាព​និងប្រសិទ្ធិភាព​។​ដោយ​​សារ​បញ្ហាចិត្តសង្គម​ ដែល​កើតពី​បញ្ហា​​ជីវភាព​រស់​នៅធ្វើឲ្យពួកគាត់មានអារម្មណ៏ឆេវឆាវឆាប់​ប្រកាន់​ខឹង មានៈ​ ច្រណែន​ប្រច័ណ្ឌ មានចារឹក​ចង់តែ​ឈ្នះ​និង​​មិន​​ស្តាប់​មតិ​យោបល់​អ្នក​ដទៃ​ដោយ​ងាយៗ​ឡើយ​។​ភាព​ ទន់ខ្សោយ​របស់ពួកគាត់​នាំឲ្យ​បញ្ហា​ដាក់​សម្ពាធ​និង​គ្រប់​គ្រង​លើខ្លួនគាត់ព្រោះ​ពួក ​គាត់​មិនមាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុងការ​គ្រប់គ្រង​លើវា​ឡើយ​ហើយ​ទង្វើ​ អសកម្ម​របស់​ពួក​គាត់​ត្រូវបានលេច​ចេញ។​ពួកគាត់មិន​ឈរ​ លើ​ស្ថានភាព​ជាអ្នក​ឈ្នះ​បញ្ហា​ឡើយ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បញ្ហា​ជា​ អ្នកគ្របដណ្តប់​លើ​គាត់ទៅវិញ។ការណ៏​នេះ​ជា​ហេតុធ្វើ​ឲ្យពួកគាត់​ប្រើ​ប្រាស់​ អារម្មណ៏​ក្នុង​ការ​ដោះស្រាយបញ្ហា​ជាជាង​វិចារណ​ញាណ​ដែលការ​ប្រើ​ប្រាស់​ អារម្មណ៏​ជាប្រភព​នៃ​ទំនាស់និង​អំពើ​ហឹង្សា​។ស្ថិតក្នុងន័យនេះ​ ប្រទេសយើងពិតជាត្រូវការ​អ្នក​ជំនាញ​​​ប្រឹក្សាផ្លូវចិត្តច្រើនក្នុង​ការ​​ជំរុញ​ កម្លាំង​ចិន្តានុភាពអភិវឌ្ឍជីវភាពរស់នៅនិងតស៊ូជាមួយឧបសគ្គជីវិត។មួយ​ វិញ​​​ទៀត​​ភាព​​ក្រីក្រ​មាន​ទំនាក់​ទំនងទៅនឹងកម្រិតនៃការអប់រំទាបដែលជាហេតុធ្វើឲ្យពួក ​គាត់​មិនមាន​សមត្ថភាព​ គ្រប់​គ្រាន់​ពេញ​លេញក្នុងការច្នៃប្រឌិតអភិវឌ្ឍជីវភាពរស់នៅដោយ​ប្រើ​ប្រាស់​ សក្តានុភាព​ដែល​ខ្លួន​មាន​និងឆន្ទៈ​បំពេញ​ការ​ងារ​ឲ្យបានល្អប្រសើរ។ប្រជាជន​ ក្រីក្រ​មួយ​ចំនួន​មាន​ធនធានជាច្រើន​នៅក្នុង​ដៃប៉ុន្តែពួក​ គាត់​មិន​បានប្រើប្រាស់​វាឬ​​ប្រើប្រាស់​ឲ្យ​អស់​សក្តា​នុពលភាព​ឡើយ។​ឧទាហរណ៍​ ប្រជាជនក្រីក្រ​មួយ​ចំនួន​បាន​ធ្វើចំណាក​ស្រុកដោយ​បោះបង់​ចោល​​ដី​ស្រែ​ចំការមក​ រកការងារ​ធ្វើនៅទីក្រុង​ពិសេស​ទីក្រុង​ភ្នំពេញ​។ពួក​​គាត់​មក​ធ្វើ​ការងារ​ជា ​កម្មករ​សំណង់​ធាក់​ស៊ីក្លូ ឬ​ការងារផ្សេងៗទៀត​ដែលប្រើកម្លាំងកាយ​ខ្លាំង​ដោយ​​មិនបាន​​គិត​ពី​ការ​អភិវឌ្ឍ ​លើ​ធន​ធានដែលមានស្រាប់ទេ​។​ខ្ញុំ​ឆ្ងល់ថា​៖ហេតុអ្វីបានជា​ពួកគាត់​ខំលី​ស៊ីម៉ងដ៏​ធ្ងន់ឡើង​ផ្ទះ​ថ្ម​ច្រើន​ជាន់​បាន​ប៉ុន្តែមិនខំអភិវឌ្ឍន៏ការងារស្រែចំការ ? ហេតុអ្វីបាន ​ជាពួក​គាត់​​​ធ្វើ​ចំណាកស្រុកមក​ធ្វើ​ជា​កម្មករ​ខ្លះធ្វើជាអ្នក​សុំទានខ្លះ​ រើសអេតចាយខ្លះ​ទៀតឆ្លង​ដែន​ទៅ​រក​​ស៊ី​នៅប្រទេសជិតខាង...?ពេលខ្លះធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ល។ចម្លើយ ​របស់​សំណួរ​​ទាំង​អស់នេះ​មានច្រើនសណ្ឋានណាស់បើអង្គការ​សង្គមស៊ីវិល​សួរពួក​ គាត់ពួក​គាត់នឹងឆ្លើយថា​មក​ពី​មិន​មាន​ ដីស្រែចំការ​ទើបធ្វើ​ចំណាក​ស្រុកជំពាក់បំណុលគេ លក់​ដី​ដើម្បី​ព្យាបាល​ជម្ងឺជីវភាព​គ្រួសារ​ក្រីក្រ​ទំនេរ​ពីការងារស្រែចំការ....។​ជាការពិត​ចម្លើយនេះពិត ​ជា​អាច​ទទួល​យក​បានប៉ុន្តែ​អ្វីជាខ្លឹមសារ​ពិតប្រាកដនៃ​បញ្ហា​ របស់ពួកគាត់នោះគឺ​ភាព​អស់​ជំនឿ​ឬ​មិន​មាន​ទំនុក​ចិត្តលើការងារ​កសិកម្មដែល​ មាន​លក្ខណៈ​យ​ថា​ផល​និងពឹងផ្អែកតែលើធម្មជាតិ។​តើហេតុអ្វីបានជា​គាត់អស់​ជំនឿនិង​ ទំនុក​ចិត្ត​លើ​ការងារ​កសិកម្ម​?​ អារម្មណ៏ ​ផ្លូវ​ចិត្ត​របស់​ពួកគាត់ចង់ធ្វើការងារ​ណាដែលឆាប់ហុចផល​ក្នុងរយៈ​ពេល​ខ្លី​ហើយ​ ជាក់​ស្តែង​ ​ដូចជាការងារ​ជា​កម្មករឬរើសអេតចាយជាដើម។សម្រាប់​ពួកគាត់​ការធ្វើ​ស្រែចំការ​ អាច​បាន​ផល​និង​​មិនបាន​ផល មាន​លក្ខណៈ​​មិនទៀងទាត់មិនអាចទស្សទាយដឹងមុនបានឡើយខុស​ពីការ​ធ្វើ​កម្មករ​ សំណង់​ឬ​ការងារ​ដទៃ​ទៀត​អាច​​ហុចផលឲ្យគាត់ភ្លាមៗ​មិនពិបាករង់ចាំយូរ​ និងមានភាព​មិន​ប្រាកដនិយម​ជាង។​ដោយសារ​ភាពក្រីក្រនិង​កង្វះចំណេះដឹងបានរុញ​ ប្រជាពលរដ្ឋខ្មែរ​មួយ​ចំនួនចូល​ក្នុងប្រភេទមនុស្ស​ដែល​ចូលចិត្ត​ឲ្យគេ​ប្រើ ឬ​ធ្វើ​ការ​ងារ​ ឲ្យគេជាជាងម្ចាស់​ការបង្កើតការងារអភិវឌ្ឍន៏​និងដឹកនាំ​ការងារ​ដោយ​ខ្លួន​ឯង។ពេលខ្លះពួក​គាត់ ​បានទាត់​ចោល​នូវ​តម្លៃកិត្តិយស និង​​សុខភាព អនាម័យ។​ភ្នាក់ងារ​អភិវឌ្ឍន៏​ជា​ច្រើន​មាន​​ការពិបាកក្នុងការជួយ​ពួក​គាត់​ ណាស់​ព្រោះ​ដោយ​សារពួកគាត់ភាគច្រើនចង់បានត្រី ជាជាង​សន្ទួច។​​ពួកគាត់​ប្រហែល​​ជាត្រូវការម៉ាស៊ីន​បូម​ ទឹកជាជាង​បច្ចេក​ទេស​កសិកម្ម​បើយើង​ផ្តល់ជម្រើស​ឲ្យពួក​គាត់​ព្រោះថាម៉ាស៊ីនបូមទឹកជា ​ជំនួយ​រូបវន្ត​ ជាក់​ស្តែង។​ប្រជាជន​ក្រីក្រ​មួយ​​ចំនួនទៀត​ក្លាយជា​មនុស្ស​មាន​​​ជម្ងឺស្អប់សង្គមទម្លាក់ ​កំហុស​ទៅលើភាព​គ្មាន​ឱកាស​ក្នុងការ​ទទួល​បាន​ផល​​ប្រយោជន៏​​សង្គមនិង​នយោ​បាយ​ពោល​គឺ​ ពួក​គាត់​មើល​ពិភពលោក​ក្នុងផ្លូវ​អាក្រក់​និងពោរពេញទៅដោយបញ្ហា ។​ឧទា​ហរណ៏​ឪពុក​ម្តាយ​ ឬ​អាណា​ព្យាបាល​មួយចំនួនមិនបាន​លើក​ ទឹកចិត្តកូនឲ្យខិតខំសិក្សារៀនសូត្រជ្រៅជ្រះទេបែរ​ជា​​បញ្ឈប់​​កូន​ ឬបំបាក់ទឹកចិត្តកូន ដោយ​លើកហេតុផល​ថា​មិនមានលុយសូកប៉ាន់គេនិង​ភាព​មិន​មាន​ឱកាស​ទទួល​ បានការងារធ្វើជាដើម។​ហេតុផលដែល​ឪពុក​ម្តាយ​ ឬអាណាព្យាបាលធ្វើបែបនេះមក​ពី ភាព​អស់​ជំនឿ​លើការសិក្សា​​ដែល​កើតមក​ពីភាព​អយុត្តិធម៌​នៅ​​ក្នុង​សង្គមអំពើ​ពុករលួយ ស៊ី​សំណូក​សូក​ប៉ាន់​បក្សពួកនិយម​គ្រួសារនិយម...​។ ​ពួក​គាត់មាន​​គំនិតទុទិដ្ឋិនិយម​​ទៅលើសង្គមនិង​មាន​ចរឹក​ ស្អប់​ខ្ពើម​សង្គម​ពិសេស​សង្គមមូលធន​និយម។​ប្រជាពលរដ្ឋ​មួយ​ចំនួនទៀតមាន​លក្ខណៈ​​ ផ្លូវចិត្ត​ទន់​ ខ្សោយ​អស់​សង្ឃឹម​ក្នុង​ជីវិត​ធុញទ្រាន់នឹងជីវិតរស់នៅហើយក្នុងករណីធ្ងន់ធ្ងរអាច​ ឈាន​ដល់​ ការធ្វើ​អត្តឃាតកម្ម​ដែល​ជាផ្នែក​សំខាន់​សម្រាប់​សង្គមវិទូក្នុង​ការសិក្សា​ស្រាវ​ ជ្រាវ។​មួយវិញទៀត​ដោយ​ សារ​ភាព​ក្រីក្រធ្វើឲ្យ​ពួកគាត់​មាន​ជម្ងឺ​កង្វះ​ខាតផ្នែក​តម្រូវការ​និង​អារម្មណ៍​ ជាហេតុធ្វើឲ្យ​ពួកគាត់ក្លាយ​ជាមនុស្ស​ចង់​បានអ្វីគឺ​ចង់បាន​ភ្លាមៗ​ពោល​​គឺ​មិន​ ចេះ​ទប់​អារម្មណ៍​​និងគ្រប់គ្រងចំណង់​ខ្លួនឯង។​ខ្សែជីវិតអ្នក​ ក្រមួយ​ចំនួនធំ​មាន​លក្ខណៈ​ជាការ​រស់​ដើម្បី​ស៊ីវិលវល់​​ជុំវិញបញ្ហាជីវិត​ ស្មុគស្មាញនិងបញ្ហាលំបាក​ស្ទើរគ្រប់​ច្រក​ល្ហក។ការណ៏​នេះ​ធើ្វ​ឲ្យ​ពួក​​គាត់​ បណ្តែត​បណ្តោយ​ជីវិតតាមយថាកម្ម​ក្លាយជាមនុស្សមិនមាន​ហេតុផល​ មិនស្គាល់ខ្លួនឯង និង​អ្នក​ដទៃ​ពោល​គឺរស់មួយថ្ងៃ​ដើម្បី​មួយ​ថ្ងៃមិនមាន​ប្រាកដ​ប្រជាពី​អនាគត។ករណី​ ដូច​រៀបរាប់​ខាងលើនេះ​កើត​ឡើង​តែចំពោះ ប្រជា​ជន​​ក្រីក្រលំបាកនិង​មិនមាន​គតិបណ្ឌិត​ច្នៃ​ប្រឌិត​ជីវិត​ប៉ុណ្ណោះ​។​ បន្ថែម​ពីលើ​នេះ​ដោយ​សារ​វិបត្តិជីវភាព​ធ្វើឲ្យពួក​គាត់​ក្លាយ​ជាមនុស្ស​អណ្តែត​ អណ្តូង​និយម​មានការរវើ​រវាយ ស្រមើ​ស្រមៃ​ប្រាស​ចាកពីប្រាកដភាពដូចជា៖ ស្រមើ​ស្រមៃថា​រើស​បាន​លុយ​ជីកបានកំណប់ ត្រូវ​​​​ ឆ្នោ​តរង្វាន់​ធំនិង​កន្ទុយ​លេខ ​ជាដើម។ការ​ស្រមើ​ស្រមៃ​បែបនេះ​របស់​ពួក​គាត់​គឺ​ដើម្បី​​លួងលោម​ ឬបោក​បញ្ឆោទ​អារម្មណ៏​ខ្លួន​ឯ​ងប៉ុណ្ណោះ។យើងអាចនិយាយបានថាជា​ការ​បង្កើតសុភមង្គល ​ក្លែង​ក្លាយ​​ដើម្បី​​សុភមង្គល​ពោល​គឺដើម្បី​សម្រាលទុក្ខលំបាកនិង​ផ្តល់​សេចក្តី​ សង្ឃឹម​សម្រាប់ជីវិត។មិត្ត​អ្នកអាន អ្នកសិក្សា​​សូម​​កុំច្រឡំ​ភាព​រវើរវាយ​នេះទៅ​នឹង​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​ ឲ្យសោះព្រោះ​រូបារម្មណ៍​ក្នុង​ការរវើរវាយ​នេះ​ផ្តោត​លើ​កម្លាំង​​ក្រៅ​ខ្លួនដូច​ជា ព្រេង​វាសនាទេវតាដាក់ទានដែលកើតពីការ​អស់​សង្ឃឹមនិង​​ភាព​បាត់បង់​ជំនឿ​​ជឿជាក់​ លើ​សមត្ថភាព​ខ្លួនឯង។ ពួកគាត់មិនបានប្រើប្រាស់វិចារ​ណញាណ​វិភាគត្រិះរិះ​ដោះស្រាយ​បញ្ហា​ដោយ​ ប្រើ​សមត្ថភាព​បុគ្គលឡើយ។ការស្រមើស្រមៃ រវើរវាយនេះគ្រាន់តែ ជាបង្អែមជីវិតឬ​សុភមង្គល​​ផ្នែក​ អារម្មណ៍​ផ្លូវចិត្តក្នុង​ការលួង​លោម​ព្យាបាលជម្ងឺចិត្តសាស្រ្ត។

No comments:

Post a Comment

សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!