Monday, June 26, 2017

ការអប់រំ​សម័យ​សង្គម​រាស្ត្រនិយម

យើងតែងតែឮការសរសើរមិនដាច់ពីមាត់របស់ប្រជាពលរដ្ឋនិងមន្ត្រីរាជការខ្មែរជាច្រើនពីការអប់រំនៅសម័យសង្គមរាស្ត្រនិយមដែលចូលរួមចំណែក​​យ៉ាងសំខាន់ធ្វើឱ្យសម័យនោះមានការរីកចម្រើនខ្លាំងអ្នកខ្លះធ្លាប់ឆ្លងកាត់សម័យកាលជាក់ស្តែងចំណែកឯអ្នកខ្លះទៀតគ្រាន់តែ និងថាតាម​​គេប៉ុណ្ណោះពិសេសយុវជនជំនាន់ថ្មី​​ អ្វីដែលធ្វើឱ្យពួកគាត់មានការ​​ភ្ញាក់ផ្អើលខ្លាំង​​​គឺ ការយកចិត្តទុកដាក់លើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនរបស់​​រាជរដ្ឋាភិបាលនៅសម័យនោះ​​ និងការផ្តល់ប្រាក់បៀរវត្សដ៏ច្រើនសន្ធឹកសន្ធាប់ វិជ្ជាជីវៈគ្រូបង្រៀនត្រូវបានគេចាត់ទុកថាមាន​​កិត្យានុភាពខ្ពស់ជាងគេបំផុត​ ​ និងត្រូវបានគោរពយ៉ាងខ្លាំងនៅក្នុងសង្គម។គ្រូបង្រៀនទទួលបានការគាំទ្រពេញលេញពីរាជរដ្ឋាភិបាល និងមាន​​​គន្លងអាជីពខ្ពង់ខ្ពស់អាចក្លាយជាឧត្តមមន្ត្រី ជាអ្នកនយោបាយ ជាមួយគ្នានេះ គេក៏បានមើលឃើញពីលទ្ធផលសិក្សារបស់សិស្សនិសិ្សតប្រកបដោយ​​គុណភាពផងដែរ​ ​ ជាទូទៅពួកគាត់វាយតម្លៃថា សិស្ស និសិ្សតបញ្ចប់ការសិក្សានៅមធ្យមសិក្សា ​​ឧត្តមសិក្សាសុទ្ធតែមានសមត្ថភាពខ្ពស់ជាធនធានដ៏មានសក្តានុពលពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស(កំណែទម្រង់វិស័យអប់រំនៅកម្ពុជា មាគ៌ាឆ្ពោះទៅរកសង្គមពុទ្ធិនិងវិបុលភាពហង់ជូនណារ៉ុង ២០១៦ ទំព័រ៧៥) ទិដ្ឋភាពនេះបង្កើតឱ្យមានក្តីស្រមៃ​​ជាច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេស​​គ្រូបង្រៀននៅសម័បច្ចុប្បន្ននេះនិងមានបំណងចង់ឱ្យប្រព័ន្ធអប់រំខ្មែរដូចសម័សង្គមរាស្ត្រនិយម​​

            ជាការពិតគំរូនៃប្រព័ន្ធអប់រំនៅសម័យមួយវាតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយរបស់វា។បើយើងសម្លឹងតែជ្រុងមួយនៃទិដ្ឋភាពអប់រំនៅសម័យសង្គមរាស្ត្រនិយមយើងឃើញសុទ្ធតែចំណុចវិជ្ជមានដែលមានឥទ្ធិពលលើសលុបលើចំណុចអវិជ្ជមានដែលមិនសូវមានអ្នកចាប់អារម្មណ៍​​ការកែទម្រង់ប្រព័ន្ធនៅសម័យមួយវាឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្តែង​​នៅសម័យនោះ​​ ថ្វីត្បិតតែវាមានចំណុចល្អជាច្រើនដូចដែលបានបង្ហាញខាងលើតែវាក៏មាន​​ចំណុចមិនល្អមួយចំនួនផងដែរដែលវា​​មិនបាន​​ឆ្លើយតបទៅនឹង​​ប្រព័ន្ធ​​អប់រំនៅកម្ពុជា​​​​បច្ចុប្បន្ននិងនិន្នាការអប់រំនៅលើពិភពលោក។ជាក់ស្តែង ប្រព័ន្ធ​​អប់រំនៅសម័យសង្គមរាស្ត្រនិយមមានលក្ខណៈជាសាជីកំពូលស្រួច ដែលផ្តោតតែទៅលើគុណភាពដោយមិនគិតពីសមធម៌ ប្រព័ន្ធអប់រំនេះ ចំរាញ់តែមនុស្សមានសមត្ថភាពខ្ពស់ដែលធ្វើឱ្យអត្រាបោះបង់ការសិក្សាមានកម្រិតខ្ពស់ មានសិស្សនៅមធ្យមសិក្សា​​ទុតិយភូមិ%ទំ.៧៨ប៉ុណ្ណោះដែលបានប្រឡងជាប់និងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា មកដល់ពេលបច្ចុប្បន្ននេះ ប្រព័ន្ធអប់រំប្រទេសកម្ពុជា បានអនុលោមតាមការប្រព័ន្ធ​​អប់រំមួយដែលប្រកបដោយគុណភាពផងនិង​​សមធម៌ផង ដោយមើលឃើញគុណវុឌ្ឍិដ៏ត្រចេះត្រចង់ផលប្រយោជន៍ទទួលបានរបស់គ្រូបង្រៀន និងភាពរីកចម្រើនរបស់ប្រទេសជាតិនៅសម័យនោះទើបម្នាក់ៗចង់យុគសម័យនោះ​​វិលត្រឡប់មកវិញម្តងទៀត