ការអប់រំកុមារនៅតាមជនបទបាននឹងកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើនដែលធ្វើឱ្យគុណភាពអប់រំធ្លាក់ចុះគួរឱ្យព្រួយបារម្ភបំផុត។កុមារជាទំពាំងស្នងឬស្សីហើយការអប់រំនៅ បឋមសិក្សាជាថ្នាក់មូលដ្ឋានសំខាន់ក្នុងការកសាងធនធានមនុស្សនាពេលអនាគតពិសេសក្លាយជា មនុស្សពេញលេញដូចក្នុងគោលនយោបាយអប់រំជាតិ។បើមូលដ្ឋានមិនរឹងមាំទេ នោះពួកគេពិបាកសម្រេចបានជោគជ័យណាស់ក្នុងការសិក្សាថ្នាក់មធ្យមសិក្សា និងថ្នាក់មហាវិទ្យាល័យ។តើបញ្ហាប្រឈមមានអ្វីខ្លះ? ចំពោះការបកស្រាយនេះ វាគ្រាន់តែជាការលើកយកទឡ្ហីករមួយចំនួនប៉ុណ្ណោះ។យើងមិនមានឧបករណ៍ស្រាវជ្រាវច្បាស់លាស់ទេ ខ្លឹមសារទាំងអស់នេះបានមកពីការអង្កេត សម្ភាសមិនផ្លូវការជាមួយគ្រួ សិស្សានុសិស្ស និងប្រជាពលរដ្ឋសហគមន៍មួយចំនួនដែលមិនទាន់មានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់។វាជាការសាកល្បងបកស្រាយបង្ហាញដើម្បីជាគុណប្រយោជន៍ដល់ការលើកកម្ពស់ការអប់រំកុមារនៅជនបទប៉ុណ្ណោះ។ បញ្ហាប្រឈមសំខាន់ៗមានដូចខាងក្រោម៖
·
ឪពុកម្តាយឬអាណាព្យាបាលសិស្សមួយចំនួនធំបានចំណាកស្រុកទៅទីក្រុង
ឬប្រទេសជិតខាងដើម្បីស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅ
ហើយភាគច្រើនទុកកូនរស់នៅជាមួយជីដូនជីតាឬពូ មីង...។ករណីនេះ
ធ្វើឱ្យកូនបាត់បង់ភាពកក់ក្តៅក្នុងគ្រួសារ កង្វះការថ្នាក់ថ្នម
ការថែទាំដិតដល់លើផ្នែកសុខភាព និងអនាម័យ
ពិសេសការចូលរួមចំណែកបង្ហាត់បង្រៀនកូនបន្ថែមនៅផ្ទះ
និងទំនាក់ទំនងជាប់លាប់ជាមួយគ្រួបង្រៀនក្នុងការដោះស្រាយបញ្ហាការសិក្សារបស់កូនឱ្យបានទាន់ពេលវេលា។កង្វះការចូលរួមនេះ
បានដាក់បន្ទុកធ្ងន់ធ្ងរ និងផ្តល់ការលំបាកច្រើនដល់គ្រួបង្រៀនដែលកំពុងតែត្អូញត្អែរពីប្រាក់បៀរវត្សស្រាប់ផង
មិនសូវមានកម្លាំងចិត្តគ្រប់គ្រាន់ក្នុងការបង្ហាត់បង្រៀន
និងជួយសិស្សខ្សោយ។បញ្ហានេះ យើងអាចនិយាយបានថា
លោកគ្រួអ្នកគ្រួមួយចំនួនបង្រៀនសិស្សតាមប្រាក់ខែ
ខ្លាចលើសប្រាក់ខែដែលរដ្ឋឱ្យ មិនបានគិតគួរវែងឆ្ងាយពីលទ្ធផលសិក្សា
និងអនាគតកុមារទេ។
- កុមាររៀននៅសាលាបឋមសិក្សានិងអនុវិទ្យាល័យមួយចំនួនតាមព្រំដែន ខេត្តស្វាយរៀង បានទៅធ្វើការនៅប្រទេសវៀតណាម ដូចជា៖ បេះម្ទេស កាប់អំពៅ ចាំងស្មៅ និងការងារផ្សេងៗទៀតដើម្បីជួយរកលុយដោះស្រាយជីវភាពគ្រួសារ។ ពួកគាត់ ខ្លះបោះបង់ការសិក្សា ខ្លះមករៀនបី ឬបួនថ្ងៃក្នុងមួយខែ ។
- កុមាររៀននៅសាលាបឋមសិក្សានិងអនុវិទ្យាល័យមួយចំនួនតាមព្រំដែន ខេត្តស្វាយរៀង បានទៅធ្វើការនៅប្រទេសវៀតណាម ដូចជា៖ បេះម្ទេស កាប់អំពៅ ចាំងស្មៅ និងការងារផ្សេងៗទៀតដើម្បីជួយរកលុយដោះស្រាយជីវភាពគ្រួសារ។ ពួកគាត់ ខ្លះបោះបង់ការសិក្សា ខ្លះមករៀនបី ឬបួនថ្ងៃក្នុងមួយខែ ។
·
ដោយសារប្រាក់បៀរវត្សតិច
គ្រួបង្រៀនតាមជនបទមួយចំនួន បានលួចម៉ោងរដ្ឋដូចជា៖ មកបង្រៀនយឺត
និងចេញមុន ឬឱ្យសិស្សចេញលេងយូរ មិនគោរពតាមម៉ោងកំណត់របស់ក្រសួង
ពិសេសភាពមិនសូវយកចិត្តទុកដាក់បង្រៀនសិស្ស និងបង្រៀនតាមបាន ដែលយូរៗទៅ
វាស្ទើរតែប្រែក្លាយទៅជាទម្លាប់របស់គ្រូទៅហើយ។ករណីនេះ ពិតឬមិនពិត
អ្នកជំនាញអាចទៅអង្គុយអង្កេតមើលបាន
ហើយរៀបចំយុទ្ធសាស្រ្តដោះស្រាយវាឱ្យទាន់ពេលវេលាផង។
·
ចំនួនគ្រួនៅតាមសាលាបឋមសិក្សានៅជនបទបែរជាមានចំនួនតិច
និងខ្វះគ្រូ គ្រូខ្លះបង្រៀនព្រឹកល្ងាច
ហើយសាលាខ្លះសូម្បីតែនាយកក៏បង្រៀនដែរ ខុសពីសាលានៅក្រុង
ឬនៅក្បែរក្រុងសល់គ្រូច្រើន ហេតុអី????
·
សៀវភៅសិក្សាគោលនៅបឋមសិក្សាដូរលឿនពេក
ហាក់បង្ហាញថាមិនសូវមានអ្នកជំនាញច្បាស់លាស់ ហើយសាលាគរុកោល្យ
មិនទាន់មានធនធានមនុស្សគ្រប់គ្រាន់ ក្នុងការស្រាវជ្រាវគរុកោសល្យ
វិធីសាស្ត្របង្រៀន ម្ចាស់ការរៀបចំសៀវភៅសិក្សាគោលស្របតាមតំបន់..។ល។
ដោយៈ ចៅ ឧស្សាហ៍
No comments:
Post a Comment
សូមផ្តល់ជាមតិយោបល់នៅចំណុចនេះ!