Thursday, December 26, 2019
សៀវភៅគណិតវិទ្យាថ្នាក់ទី៨
https://drive.google.com/file/d/1-PkXH_kb9gVba3hyHTVmjg0oYxtYJYo5/view?usp=drivesdk
Saturday, June 15, 2019
កម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាមួយចំនួនហាក់នៅសតវត្សរ៍ទី២០នៅឡើយ
ឈានដល់យុគ្គសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ដោយផ្តោតខ្លាំងលើបច្ចេកវិទ្យា
និងនវានុវត្តន៍ថ្មីៗ ដូចជាបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត និងរ៉ូបូតជាដើម ដែលជះឥទ្ធិពលខ្លាំងលើគ្រប់ទិដ្ឋភាពជីវិតរស់នៅរបស់មនុស្ស(១)។ និន្នាការអប់រំសតវត្សរ៍ទី២១ ការផ្លាស់ប្តូរជាខ្លាំងដើម្បីផលិតធនធានមនុស្សឆ្លើយតបទៅនឹងដំណើរវិវត្តន៍របស់សង្គមនេះ និងការប្រកួតប្រជែង។ សម្រាប់ប្រទេសកម្ពុជា
រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ជាខ្លាំងលើការកែទម្រង់ប្រព័ន្ធអប់រំ
តាមរយៈការបង្កើនថវិកាចំណាយប្រចាំឆ្នាំដល់វិស័យអប់រំពីមួយឆ្នាំទៅមួយឆ្នាំ
ដើម្បីផលិតធនធានមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពេញលេញក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្តេជ្ញាចិត្តធ្វើឱ្យសម្រេចនូវគោលដៅរួមរបស់ SDG 4
គឺធានាឱ្យបាននូវការអប់រំប្រកបដោយគុណភាពបរិយាប័ន្ន សមធម៌ និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា(២)។ ប្រទេសកម្ពុជាមានគោលដៅប្រែកា្លយប្រទេសទៅប្រទេសឧស្សាហកម្មនៅឆ្នាំ២០២៥
តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥(៣) និងជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០(៤)។
ដើម្បីសម្រេចគោលដៅនេះ
ការអប់រំនៅឧត្តមសិក្សាដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សឱ្យបានគ្រប់គ្រាន់
និងឆ្លើយតបទៅនឹងជំនាញដែលត្រូវការជាចាំបាច់នាពេលអនាគត។ ក្រសួងអប់រំ យុវជន
និងកីឡាបានយកចិត្តទុកដាក់ជាខ្លាំងក្នុងការជំរុញឱ្យគ្រឹះស្ថានសិក្សាកម្រិតឧត្តមសិក្សាអភិវឌ្ឍន៍ស្ថាប័នខ្លួន
តាមរយៈផ្តល់ឱកាសឱ្យមានការប្រកួតប្រជែងគ្នា និងភាពម្ចាស់ការក្នុងការរៀបចំកម្មវិធីសិក្សាដោយខ្លួនឯង(៥)។
ដោយសារគ្រឹះស្ថានឧត្តមសិក្សានីមួយៗត្រូវរៀបចំកម្មវិធីសិក្សាដោយខ្លួនឯងបែបនេះហើយ
ទើបខ្ញុំមានឱកាសចូលរួមជាមួយមហាវិទ្យាល័យមួយដែលគេអញ្ជើញឱ្យចូលរួមពិគ្រោះយោបល់ ក្នុងនាមជាសាស្ត្រាចារ្យបង្រៀនក្រៅម៉ោងលើឯកទេសអក្សរសាស្ត្រខ្មែរ
ហើយជាឱកាសដ៏ល្អមួយចង់ចែករំលែកទស្សនៈយោបល់របស់ខ្លួន ដើម្បីចូលរួមចំណែកកែលម្អកម្មវិធីសិក្សាអក្សរសាស្ត្រខ្មែរលើចំណុចមួយចំនួន
តែគួរឱ្យស្តាយឱកាសហាក់ចង្អៀតពេកសម្រាប់ខ្ញុំ មិនបានបញ្ចេញអ្វីឱ្យអស់ពីចិត្តដែលខ្លួនចង់បង្ហាញ
ទើបឆ្លៀតឱកាសនេះ សរសេរពីអ្វីដែលខ្លួននិយាយនៅពេលនោះ។
ការបកស្រាយបង្ហាញនៅពេលនេះ ផ្តោតតែលើឯកទេសអក្សរសាស្ត្រខ្មែរប៉ុណ្ណោះ
ហើយវាជាការសិក្សាសាកល្បងមួយ។ វាជាការពិតណាស់
ការរៀបចំកម្មវិធីសិក្សាឱ្យបានសមស្របទៅនឹងបរិបទ (Context) ក្នុងគោលបំណងផលិតធនធានមនុស្សដើម្បីជំរុញការអភិវឌ្ឍប្រទេស
ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងផ្អែកលើធនធាន បទពិសោធដែលខ្លួនមាន
គឺជារឿងចាំបាច់បំផុតដែលគ្រប់គ្រឹះស្ថានឧត្តមសិក្សាត្រូវយកចិត្តទុកដាក់។
តាមរយៈការពិនិត្យជាទូទៅ យើងឃើញថា កម្មវិធីសិក្សាបានបែងចែកជា២ផ្នែកសំខាន់គឺ កម្មវិធីសិក្សាទូទៅ និងចាំបាច់។ ជាទស្សនៈផ្ទាល់ខ្លួន សម្រាប់កម្មវិធីសិក្សាទូទៅ
យើងអាចនិយាយបានថា វាហាក់នៅមិនទាន់សម័យ និងប្រៀបដូចស្ថិតនៅសតវត្សរ៍ទី២០នៅឡើយ
ដោយសារវាមិនមានដាក់បញ្ចូលនូវមេរៀនសំខាន់ៗនៅសតវត្សរ៍ទី២១ ដូចបណ្តាប្រទេសនានានៅលើពិភពលោកគេចាប់អារម្មណ៍នោះទេ។
កម្មវិធីសិក្សាទូទៅរបស់យើងមានដាក់បញ្ចូលតែមុខវិជ្ជាមួយចំនួនដូចជា៖ គណិតវិទ្យា
រដ្ឋបាលសាធារណៈ មូលដ្ឋានគ្រឹះនៃការអប់រំ គ្រឹះទស្សនវិជ្ជា ចិត្តវិទ្យា សេចក្តីផ្តើមនៃសង្គមវិទ្យា
ប្រវត្តិសាស្ត្រខ្មែរ...ដោយយើងមិនឃើញមុខវិជ្ជាទាន់សម័យមួយចំនួនត្រូវបានដាក់បញ្ចូលសោះដូចជា៖
ការគិតប្រកបដោយហេតុផល (Critical Thinking Skill) ព័ត៌មានសម្រាប់ការសិក្សាស្រាវជ្រាវ
(Information for research study) សាកលភាវូបនីយកម្ម និងមូលដ្ឋាននីយកម្ម (Globalization
and localization) សេដ្ឋកិច្ចសង្គម (Social Economy) ភាពជាអ្នកដឹកនាំ (Leadership)
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍ (Science and technology for
development) ភាពជាពលរដ្ឋសាកល (Global citizenship) ការថែរក្សាបរិស្ថាន (Environmental
Conservation) បរិយាប័ន្ន (inclusive) វប្បធម៌ខ្មែរ និងសីលធម៌ (Khmer culture and
Ethics) ការអភិវឌ្ឍប្រកបដោយចីរភាព(Sustainable
Development) ជំនាញកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាបនិស្សិត (Computer
skill and information technology for student)…។ល។ គោលដៅរបស់យើង ចង់ផលិតធនធានមនុស្សសម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៅសតវត្សរ៍ទី២១
ដែលត្រូវការជាចាំបាច់នូវមុខវិជ្ជាសំខាន់ៗខាងលើនេះ ដែលចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព
តែជាក់ស្តែងកម្មវិធីសិក្សាយើងហាក់នៅសតវត្សរ៍ទី២០នៅឡើយ។ តើដើម្បីឱ្យនិស្សិតទាំងនោះក្លាយជាធនធានមនុស្សមានសមត្ថភាពគ្រប់គ្រាន់ពេញលេញទាំងជំនាញរឹង និងទន់ ( Hard & Soft Skill) ជាអ្នកសិក្សាពេញមួយជីវិត
តើពួកគេគួរតែត្រូវបានបណ្តុះបណ្តាលនូវមុខវិជ្ជាអ្វីខ្លះ? ទោះបីជាយ៉ាងណាក៏ដោយ
យើងឃើញថា ការបណ្តុះបណ្តាលមុខវិជ្ជាទាំងនេះ នៅតែជួបប្រទះបញ្ហាប្រឈមនៅឡើយ
ទាំងនេះអាចមកពីនៅគ្រឹះស្ថានសិក្សាទាំងនោះ នៅខ្វះខាតធនធានសាស្ត្រាចារ្យដែលមានសមត្ថភាពលើជំនាញឯកទេសទាំងនេះនៅឡើយ។
ចំណែកឯ កម្មវិធីសិក្សាចាំបាច់ (Major Course) ហាក់មានលក្ខណៈស្មុគស្មាញច្រើន
និងធ្វើនិស្សិតមិនសូវចាប់អារម្មណ៍ខ្លាំងក្នុងការសិក្សារៀនសូត្រ។
និស្សិតរៀនមុខវិជ្ជាច្រើនពេក ដោយមិនប្រាកដប្រជាអ្វីមួយដែលជាមូលហេតុសំខាន់ធ្វើឱ្យពួកគាត់រៀនដើម្បីតែរៀន
ឬរៀនដើម្បីតែសញ្ញាប័ត្រប៉ុណ្ណោះ។ ពួកគាត់រៀនជាច្រើនក្រេឌីតនូវមុខវិជ្ជាដូចៗគ្នាដូចជា៖
ភាសាវិទ្យា វេយ្យាករណ៍ បាលី សំស្រ្កឹត អក្សរខ្មែរបុរាណ សិលាចារឹក អក្សរសិល្ប៍…ដែលធ្វើឱ្យនិស្សិតយល់ថា
រៀនហាក់ដដែលៗ និងស្មុគស្មាញ មិនគួរជាទីចាប់អារម្មណ៍ ព្រមទាំងមិនឆ្លើយតបទៅនឹងបរិបទសង្គម
តម្រូវការសិក្សា និងជីវភាពរស់នៅជាក់ស្តែង។ ជាមួយគ្នានេះ កម្មវិធីសិក្សាកម្រិតឧត្តមសិក្សាក៏មិនស៊ីគ្នានឹងកម្រិតមធ្យមសិក្សាផងដែរដោយវាមិនផ្តោតលើអភិវឌ្ឍន៍បន្ថែមលើបំណិនទាំង៤
(ស្តាប់ និយាយ អាន និងសរសេរ)។ ជាទូទៅ យើងមិនឃើញមានដាក់បញ្ចូលមុខវិជ្ជាសំខាន់ៗដែលជួយអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀតលើសមត្ថភាពទាំង៤ខាងលើនេះដូចជា៖
គោលការណ៍គ្រឹះនៃការសរសេរ ស្តាប់ និងនិយាយ ការសរសេរ និងអានសម្រាប់គោលបំណងពិសេសផ្សេងៗ
វិធីសាស្ត្រសា្រវជ្រាវភាសាខ្មែរ…ជាដើម។ ដូចគ្នានេះដែរ ការសិក្សាអក្សរសាស្ត្ររបស់ប្រទេសមួយចំនួនតួយ៉ាងដូចប្រទេសថៃឡង់ជាដើម
គេដាក់បញ្ចូលមុខវិជ្ជាដែលមានលក្ខណៈស្មុគស្មាញ និងមិនប្រើប្រាស់ចាំបាច់ក្នុងជីវភាពរស់នៅជាក់ស្តែងនៅក្នុងមុខវិជ្ជាជម្រើស
ដូចជា៖ អក្សរបុរាណ បាលីសំស្រឹ្កត សិលាចារឹក…ពោលគឺសម្រាប់តែនិស្សិតជ្រើសរើសជំនាញឯកទេសលើមុខវិជ្ជាទាំងនេះតែប៉ុណ្ណោះ។
មួយវិញទៀត កត្តាដែលចូលរួមចំណែកធ្វើឱ្យនិស្សិតមិនសូវចាប់អារម្មណ៍សិក្សារៀនសូត្រថ្នាក់មហាវិទ្យាល័យ
គឺដោយសារចំណេះដឹងទាំងនោះមិនបានយកមកប្រើប្រាស់ក្នុងការប្រឡងប្រជែងការងារនានាឡើយ
ដូចប្រឡងជ្រើសរើសគ្រូបង្រៀនជាដើម។ មួយវិញទៀត កម្មវិធីសិក្សារបស់យើងនេះ ជំរុញឱ្យនិស្សិតសូត្រតាម
ថាតាម និងរៀនសូត្រតែពីក្បូនខ្នាតដែលមានស្រាប់ ដែលតម្រូវឱ្យអនុវត្តតាម
ដោយមិនមានគតិបណ្ឌិតថ្មី ទស្សនវិជ្ជាថ្មី ឬសមត្ថភាពនៃការច្នៃបង្កើតថ្មីនោះទេ។
ពួកគេត្រូវបានបង្រៀនឱ្យទទួលយក ឬអភិរក្សនិយម ដែលមិនបង្កលក្ខណៈឱ្យនិស្សិតក្លាហានហ៊ានបង្កើតថ្មី
ដើម្បីភាពរីកចម្រើនឡើយ។ ជាក់ស្តែងគ្រាន់តែ ខ្ញុំបញ្ចេញទស្សនៈយល់ឃើញថ្មីទាក់ទងនឹងអក្សរសាស្ត្រខ្មែរតែបន្តិចសោះ
ត្រូវបានសង្គមបញ្ញាវ័ន្តដែលស្រឡាញ់អក្សរសាស្ត្ររិះគន់ និងវាយប្រហារយ៉ាងខ្លាំង។
ដូច្នេះបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញទៅ
ចំណេះដឹងខ្ញុំត្រូវបានទុកចោលតែម្តង ព្រោះអ្វីៗដូនតាមានគ្រប់អស់ហើយ៕
x
Tuesday, June 11, 2019
ការដណ្តើមទីផ្សារការងារសម្រាប់វិស័យអប់រំផ្នែកឯកជន
ស្ថិតក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិមានមូលដ្ឋានផ្អែកលើចំណេះដឹង
ការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបំពេញតម្រូវការទីផ្សារការងារ
និងសង្គម។ ប្រទេសមួយចំនួនបានប្រើប្រាស់យុទ្ធសាស្ត្រវិនិយោគលើធនធានមនុស្សដើម្បីទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ច
តាមរយៈការស្រូបទាញប្រាក់ចំណូលពីការងារទាំងក្នុង និងក្រៅប្រទេស។ សហគមន៍សេដ្ឋកិច្ចអាស៊ាន
ជានិន្នាការថ្មី ផ្តល់ឱកាសដល់ប្រទេសជាសមាជិក ធ្វើលំហូរកម្លាំងពលករជំនាញដោយសេរី
ដែលធ្វើឱ្យការប្រកួតប្រជែងធនធានមនុស្សកាន់តែខ្លាំងក្លាថែមទៀត។ នេះមានន័យថាពលករជំនាញអាចចូលទៅធ្វើការនៅតាមប្រទេសជាសមាជិកនានាដែលកំពុងខ្វះខាតជំនាញទាំងនោះ
ហើយប្រទេសណាដែលមានលំហូរចេញច្រើន ប្រទេសនោះទទួលបានផលចំណេញពីសមារណកម្មនេះកាន់តែច្រើន។
ដោយសារ ភាសាអង់គ្លេសត្រូវបានកំណត់ជាភាសាផ្លូវការរបស់អាស៊ាន និងអត្ថប្រយោជន៍សម្រាប់ទំនាក់ទំនងលក្ខណៈអន្តរជាតិ ព្រមទាំងការធ្វើពាណិជ្ជកម្មទាំងក្នុងតំបន់ និងសាកល ធ្វើឱ្យការសិក្សាភាសាអង់គ្លេសមានប្រជាប្រិយភាពខ្លាំងក្នុងទីផ្សារអប់រំ
ពិសេសវិស័យអប់រំសាលារៀនឯកជនតួយ៉ាងដូចប្រទេសកម្ពុជាជាដើម។ បើយើងសាកល្បងសម្លឹងមើលនិន្នាការអប់រំនាពេលបច្ចុប្បន្ន
និងតទៅអនាគត យើងឃើញថាប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេសជាភាសាផ្លូវការសម្រាប់ការសិក្សាទាំងកម្មវិធីសិក្សារដ្ឋ
និងឯកជន ហាក់ទទួលបានផលចំណេញច្រើនផ្នែកសេដ្ឋកិច្ច ច្រើនជាងគេ ដូចប្រទេសសឹង្ហបូរី
និងហ្វីលីពីនជាដើម។
ប្រទេសកម្ពុជាបាននឹងកំពុងយកចិត្តទុកជាខ្លាំងក្នុងការធ្វើកំណែទម្រង់
និងអភិវឌ្ឍន៍វិស័យអប់រំ ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ ក្រសួងអប់រំ យុវជន និងកីឡាបានយកចិត្តទុកដាក់បន្ថែមទៀតលើការសិក្សាភាសាអង់គ្លេសដោយដាក់បញ្ចូលភាសានេះ
ក្នុងកម្មវិធីសិក្សានៅកម្រិតបឋមសិក្សានៅឆ្នាំ២០១៧។ ជាមួយគ្នានេះ ការអប់រំដោយប្រើប្រាស់ពីរភាសាកាន់តែមានប្រជាប្រិយភាពសម្រាប់មាតាបិតាសិស្ស
និងសង្គមដែលជំរុញឱ្យសាលារៀនឯកជនដែលអនុវត្តការបង្រៀនពីរភាសានេះមានការកើនឡើង
និងរីកចម្រើនជាលំដាប់។ ទន្ទឹមនឹងការកើនឡើងនូវតម្រូវការទីផ្សារអប់រំ តម្រូវការគ្រូបង្រៀនសម្រាប់បង្រៀនមុខវិជ្ជាផ្សេងៗជាភាសាអង់គ្លេសដូចជា៖មុខវិជ្ជាវិទ្យាសាស្ត្រ
គណិតវិទ្យា ភាសាអង់គ្លេស...ក៏មានការកើនឡើងផងដែរ។ មកដល់ពេលនេះ យើងឃើញមានហានិភ័យកាន់តែខ្លាំងឡើងសម្រាប់គ្រូបង្រៀនជនជាតិខ្មែរ
ដែលបញ្ចប់ការសិក្សាមុខវិជ្ជាភាសាអង់គ្លេស ឬឯកទេសផ្សេងៗ ដោយសារឱកាសការងារកាន់តែចង្អៀតទៅៗនៅតាមសាលារៀនឯកជននានា។
នេះគឺដោយសារគ្រូបង្រៀនមកពីប្រទេសជាសមាជិកអាស៊ានដែលប្រើប្រាស់ភាសាអង់គ្លេសជាយាន
ពិសេសហ្វីលីពីនចូលមកប្រកួតប្រជែងការងារ និងទទួលយកប្រាក់ខែប្រហាក់ប្រហែលនឹងគ្រូបង្រៀនជនជាតិខ្មែរដែរ
ហើយដើម្បីអត្ថប្រយោជន៍ទីផ្សារ ប្រាកដណាស់សាលារៀនឯកជនទាំងនោះនឹងទទួលយកគ្រូបង្រៀនដែលជាជនបរទេស
ប្រសើរជាងជនជាតិខ្លួនឯង។ ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់
និន្នាការគ្រួសារតូច (គ្រួសារមានកូនតិច) ការវិនិយោគលើការអប់រំកូនកាន់តែច្រើនទៅៗនាពេលអនាគត
ហើយទីផ្សារអប់រំឯកជនកាន់តែទូលំទូលាយ ជាមួយនឹងឱកាសការងារកាន់តែច្រើនសម្រាប់គ្រូបង្រៀនជាជនបរទេសដែលប្រើប្រាស់អង់គ្លេសជាយាន។ ជាមួយគ្នានេះ វាក៏ធ្វើឱ្យសាច់ប្រាក់ជាច្រើនហូរចេញពីប្រទេសផងដែរ។ ទោះបីជាណាក៏ដោយ ការពង្រឹងការអប់រំនៅតាមគ្រឹះស្ថានសិក្សាសាធារណៈចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងនេះបានមួយចំនួន៕
សាកល្បងវិភាគដោយ៖ ចៅ ឧស្សាហ៍
Wednesday, November 21, 2018
សៀវភៅរៀនអង់គ្លេសល្បីៗ
នេះជាបណ្តុះសៀវភៅរៀនអង់គ្លេសល្បីៗ ។ សិស្ស-និស្សិតអាចដោនឡូតតាមលីងខាងក្រោម៖
https://drive.google.com/open?id=1yopv6dgjzZp5s3cidjWogebTmJ2R0Mxh
https://drive.google.com/open?id=1yopv6dgjzZp5s3cidjWogebTmJ2R0Mxh
Monday, November 12, 2018
ឯកសារជំនួយស្មារតីត្រៀមប្រឡងបរិញ្ញាបត្រជាន់ខ្ពស់ និងអធិការអប់រំ (ភាគ២)
ឯកសារជំនួយស្មារតីត្រៀមប្រឡងបរិញ្ញាបត្រជាន់ខ្ពស់ និងអធិការអប់រំ ភាគ២។ ឯកសារនេះ បានមកពីការប្រមូលផ្តុំឯកសារខ្មែរ និងបរទេស ដោយធ្វើការបកប្រែ និងសម្រួលខ្លឹមសារដើម្បីឱ្យអ្នកអាន អ្នកសិក្សាងាយស្រួលយល់។ ឯកសារនេះ សិក្សាពីប្រវត្តិអប់រំនៅកម្ពុជា ស្ថានភាព ដំណើរវិវត្ត និងកំណែទម្រង់ គោលនយោបាយ ផែនការយុទ្ធសាស្ត្រ....។
អាចដោនឡូតតាមលីងខាងក្រោម👇
https://drive.google.com/open?id=1yHLimdvIbsvEn4t28fzG6kzO_F3es2xh
អាចដោនឡូតតាមលីងខាងក្រោម👇
https://drive.google.com/open?id=1yHLimdvIbsvEn4t28fzG6kzO_F3es2xh
Wednesday, October 3, 2018
ការសិក្សាពីប្រព័ន្ធអប់រំប្រទេសរីកចម្រើននានាលើពិភពលោក
ឯកសារនេះ សិក្សាយ៉ាងស៊ីជម្រៅពីប្រព័ន្ធអប់រំរបស់ប្រទេសល្បីៗនៅលើពិភពលោក ហើយមានប្រយោជន៍សម្រាប់សិស្ស និស្សិតសិក្សាស្វែងយល់ និងយកជាមេរៀនរៀនសូត្រ ដើម្បីអភិវឌ្ឍន៍សមត្ថភាព និងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យបានល្អប្រសើរ។ ប្រទេសទាំងនេះ សុទ្ធតែជាប្រទេសដែលទទួលបានលទ្ធផលតេស្ត PISA ខ្ពស់ និងត្រូវបានទទួលស្គាល់ជាទូទៅថា ជាប្រទេសដែលមានប្រព័ន្ធអប់រំល្អ។ អ្នកស្រាវជ្រាវបានយកចិត្តទុកដាក់ជាខ្លាំងក្នុងការប្រមែប្រមូលឯកសារ និងបកប្រែពីភាសាអង់គ្លេស មកជាភាសាខ្មែរដើម្បីឱ្យអ្នកអាន អ្នកសិក្សាងាយស្រួលយល់។
➤សូមដោនឡូនតាមលីងខាងក្រោម
https://drive.google.com/open?id=19zDlJxll5AZ1S0R_s1jx49OB2XNO_thX
➤សូមដោនឡូនតាមលីងខាងក្រោម
https://drive.google.com/open?id=19zDlJxll5AZ1S0R_s1jx49OB2XNO_thX
ឯកសារត្រៀមប្រឡងបរិញ្ញាបត្រជាន់ខ្ពស់ អធិការអប់រំ និងបេក្ខជននាយក
នេះជាឯកសារជំនួយស្មារតីសម្រាប់ត្រៀមប្រឡងបេក្ខជននាយកសាលា បរិញ្ញាបត្រជាន់ខ្ពស់ និងអធិការអប់រំ។ វាត្រូវបានសរសេរខ្លីៗ ច្បិចយកតែចំណុចសំខាន់ៗ សម្រាប់លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ដែលមានបំណងប្រាថ្នាចង់បន្តការសិក្សាជាន់ខ្ពស់។ ត្រូវចងចាំថា សម្រាប់ការប្រឡងនៅកម្រិតនេះ ជាកម្រិតគោលនយោបាយ ផែនការយុទ្ធសាស្ត្រ សមត្ថភាពក្នុងការវិភាគ... នៅក្នុងកម្រិតសំណួរបែបពិចារណាម៉ត់ចត់ ដែលទាមទារឱ្យបេក្ខជនត្រូវមានចំណេះដឹងមូលដ្ឋានរឹងមាំ។
👉➤សូមដោនឡូនតាមលីងខាងក្រោម៖ https://drive.google.com/open?id=1LWmM778leGJkVRNLoM43n4r8LMcUdGnf
Sunday, July 15, 2018
ប្រព័ន្ធអប់រំប្រទេសកម្ពុជា
ប្រព័ន្ធអប់រំប្រទេសកម្ពុជា ដំណើរវិវត្តិ បញ្ហាប្រឈម និងកំណែទម្រង់តាំងពីអតីតកាល ដល់បច្ចុប្បន្ន និងទិសដៅអនាគត
👉Download តាមលីង(Link)ខាងក្រោម៖https://drive.google.com/open?id=1r9rIwML8vjm-c6LjfRq00QgWPNbzD43O
ប្រព័ន្ធអប់រំប្រទេសសឹង្ហបូរី (Education in Singapore)
ចំណុចពិសេសស្តីពីប្រព័ន្ធអប់រំប្រទេសសឹង្ហបូរី
អ្វីដែលកម្ពុជាគួររៀនសូត្រពីប្រព័ន្ធអប់រំសឹង្ហបូរី
👉អ្នកអាចដោនឡូន Download តាម Link ខាងក្រោម៖
https://drive.google.com/open?id=17jiHCwYvkWbvJgW6O83uVTARc3k8yNlM
អ្វីដែលកម្ពុជាគួររៀនសូត្រពីប្រព័ន្ធអប់រំសឹង្ហបូរី
👉អ្នកអាចដោនឡូន Download តាម Link ខាងក្រោម៖
ប្រព័ន្ធអប់រំប្រទេសជប៉ុន
អ្វីដែលយើងអាចរៀនសូត្រពីប្រព័ន្ធអប់រំប្រទេសជប៉ុន!
ប្រទេសជប៉ុនជាប្រទេសដែលជោគជ័យលើវិស័យអប់រំ។
https://drive.google.com/open?id=1fgLJx0CkZMDmU5FGBiKB7sntoUr6qYfe
ប្រទេសជប៉ុនជាប្រទេសដែលជោគជ័យលើវិស័យអប់រំ។
👉សូមដោឡូន ( Download) ពីលីង (Link) ខាងក្រោម៖
https://drive.google.com/open?id=1fgLJx0CkZMDmU5FGBiKB7sntoUr6qYfe
Subscribe to:
Posts (Atom)