“វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ
ជាតិថ្កើនថ្កាន”
នេះជាពាក្យស្លោកដ៏មានតម្លៃ
ដែលសិស្សានុសិស្សទាំងឡាយតែងតែឃើញវា នៅតាមជញ្ជាំងនៃថ្នាក់រៀន ។ពាក្យនេះ មានអត្ថន័យគ្រប់គ្រាន់ សម្រាប់ដាស់សតិកូនខ្មែរជំនាន់ក្រោយ ត្រូវគិតគួរ ស្រឡាញ់ ថែរក្សាវប្បធម៌របស់ខ្លួនឱ្យបានគង់វង្ស ដើម្បីឱ្យជាតិរបស់ខ្លួនមានអត្ថិភាព។វប្បធម៌ ជាវិស័យមួយក្នុងចំណោមវិស័យទាំងបួន មានវិស័យសង្គមកិច្ច សេដ្ឋកិច្ច និងយោបាយ ដែលធាតុសំខាន់ និងចាំបាច់បំផុត ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន និងលើកកម្ពស់កិត្យានុភាពប្រទេស តួយ៉ាងដូចនៅសម័យមហានគរជាឧទាហរណ៍ស្រាប់ ។សម្បត្តិវប្បធម៌ខ្មែរដែលសំខាន់ជាងគេគឺមនុស្សខ្មែរ ដែលជាអ្នករក្សាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួនឱ្យគង់វង្ស ថិតថេរចេរកាលតទៅ ។ផ្ទុយទៅវិញបើ មនុស្សខ្មែរ មិនចេះថែរក្សា និងស្រឡាញ់វប្បធម៌ជាតិខ្លួនទេ នោះវប្បធម៌នឹងរលាយបាត់ ហើយជាតិខ្មែរ នឹងបាត់បង់អត្ថិភាពរបស់ខ្លួន។មកដល់ពេលនេះ តើស្ថានភាពវប្បធម៌ខ្មែរ យ៉ាងម៉េចដែរ? តើអ្នកយល់យ៉ាងណាចំពោះ វប្បធម៌ខ្មែរ ក្នុងស្ថានភាពបច្ចុប្បន្ន? ចំពោះបញ្ហានេះ អ្នកនិពន្ធសូមសាកល្បងធ្វើការវិភាគ ដោយឆ្លុះបញ្ចាំងតថភាពសង្គមជាក់ស្តែង ទៅលើស្ថានភាពវប្បធម៌ខ្មែរ ក្នុងសម័យសាកលភាវូបនីយកម្ម បច្ចុប្បន្ន។ជាទូទៅ យើងឃើញថា វប្បធម៌ខ្មែរ បាននឹងកំពុងត្រូវបានគេបំពុល និងព្យាយាមលាបពណ៌ឆើតឆាយឱ្យវា ដើម្បីឱ្យវាប្រែរូបរាងខុសពីសភាពដើមទាំងស្រុង ដោយគ្មានគំនិតច្នៃប្រឌិតអ្វីបន្តិចសោះ ដែលវាផ្តល់ផលវិបាកដ៏ធ្ងន់ធ្ងរ ដល់ការធ្លាក់ចុះសីលធម៌សង្គម និងការបាត់បង់អត្តសញ្ញាណជាតិ។ តួយ៉ាងយើងអាចឃើញជាក់ស្តែង ក្នុងរូបភាពចម្រៀងកាយវិការ ខារ៉ាអូឃេ មួយចំនួនធំនាពេលបច្ចុប្បន្ន ច្រើនតែបង្ហាញភាពស្និទ្ធស្នាលរវាងបុរសនិងស្រ្តីជ្រុលហួសហេតុ ដែលពួកគេស្ថិតនៅគួសង្សានឹងគ្នានៅឡើយ ។ពេលខ្លះ យើងឃើញមានរូបភាពប្រឡែងគ្នា ដេកលើគ្រែ នៅក្នុងបន្ទប់ជាមួយគ្នា រស់នៅជាមួយគ្នាក្នុងបន្ទប់តែមួយមុនពេលរៀបការ...ដែលរូបភាពទាំងនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងកំពុងត្រូវបានគេធ្វើវាឱ្យមានលក្ខណៈសាមញ្ញភាព។រូបភាពទាំងអស់នេះ បានពង្វក់យុវជន យុវតីខ្មែរ ឱ្យភ្លើតភ្លើន និងភ្លេចវប្បធម៌ខ្លួន ហើយងាកទៅ ស្រឡាញ់ ពេញចិត្តនឹងវប្បធម៌បរទេសទៅវិញ ដែលខុសស្រឡះពីទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្លួន។ការបង្ហាញខាងលើនេះ ជាទឡ្ហីករមួយបញ្ជក់ពីភាពខ្វះការយកចិត្តទុកដាក់លើវិស័យវប្បធម៌ និងជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតមួយ ។ ម្ចាស់ផលិតកម្មមួយចំនួន មិនបានគិតគួរពីបញ្ហានេះទេ ហើយអ្នកត្រួតពិនិត្យមួយចំនួនក៏បាននឹងកំពុងដេកលក់ដែរ ។មួយវិញទៀត ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សេងទៀត ដូចជាទូរទស្សន៍ និងវិទ្យុជាដើម បង្កើតកម្មវិធីផ្សព្វផ្សាយមួយចំនួនបម្រើឱ្យតែការសប្បាយ និងការភ្លើតភ្លើនរបស់យុវវ័យ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ជាតិ ។ការបង្ហាញពីការសប្បាយរាំ ច្រៀង ការស្លៀកពាក់ ការប្រើប្រាស់សម្ភារៈទំនើបមានតម្លៃថ្លៃ ការនិយាយស្តី...ដែលមានលក្ខណៈជាវប្បធម៌បរទេស បានពង្វក់ស្មារតីយុវជនទៅរកសង្គមស៊ីវិល័យ និងបាត់បង់កម្លាំងចិត្តលើការសិក្សា។ការទទួលយកឥទ្ធិពលអវិជ្ជមាននៃការផ្សព្វផ្សាយនេះ ធ្វើឱ្យយុវជនមានការស្រមើស្រមៃបែបអសកម្ម ការកើនឡើងនូវការចំណាកស្រុក ការផ្គត់ផ្គង់មិនចាំបាច់ និងការបោះបង់ការសិក្សា។តើចំណាកស្រុកទាំងអស់របស់យុវជនសុទ្ធតែមកពីកត្តាជីវភាពឬ?ចម្លើយគឺ យុវជនដែលឆ្លើយមួយភាគធំ សុទ្ធតែយកវាធ្វើលេសដើម្បីភាពសមហេតុផលមួយ ឯចេតនា ពិតប្រាកដគឺ ដើម្បីបំពេញបំណងប្រាថ្នាក្តីស្រមើស្រមៃនៃការចង់ផ្លាស់ប្តូរខ្លួនឯងក្នុងសង្គមស៊ីវិល័យទៅ តាមធម្មជាតិយុវវ័យតែប៉ុណ្ណោះ ហើយចេតនានេះត្រូវបានដុតឱ្យឆេះដោយឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយទាំងអស់។មួយវិញទៀតការហូរចូលនៃវប្បធម៌បរទេសអវិជ្ជមាន បានបំផ្លាញនូវទំនៀមទំលាប់ប្រពៃណីខ្មែរ ដូចជា៖ យុវជន យុវតីសម័យថ្មីមួយចំនួន លួចរួមរស់ជាមួយគ្នាមុនរៀបការ សកម្មភាពទំនើង ការប្រើប្រាស់គ្រឿងញៀន និងភាពភ្លើតភ្លើនពាលាអាវ៉ាសែ...ជាដើម ។ការហូរចូលនៃវប្បធម៌បរទេសនេះ បានធ្វើការផ្លាស់ប្តូរយុវជន យុវតីមួយចំនួនធំទាំងការស្លៀកពាក់ និយាយស្តី ឥរិយាបថ និងអាកប្បកិរិយា ដែលប្រាសចាកពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរពីមុន ។យុវជន យុវតីសម័យថ្មី បង្ហាញលក្ខណៈធម្មជាតិរបស់ខ្លួនកាន់តែច្បាស់ ហើយប្រឆាំងកាន់ខ្លាំងទៅនឹងចរិយាធម៌សង្គម ។ អាថ៌កំបាំងនៃចំណង់ធម្មជាតិជាច្រើន ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈបច្ចេកវិទ្យា ព័ត៌មានវិទ្យានិងការសាបព្រោះវប្បធម៌អវិជ្ជមាន ដូចជា រូបភាព និងភាពយន្តអាសអាភាសជាដើម ។ផលវិបាកនៃការបញ្ហានេះ វាបានបង្កើតឱ្យមានកម្លាំងបដិបក្សរវាងចំណង់ធម្មជាតិ និងចរិយាធម៌សង្គម ឬសីលធម៌សង្គម ។ វាធ្វើឱ្យយុវជន យុវតីភាគច្រើនបានទំនាស់ជាមួយឪពុកម្តាយ ឬអាណាព្យាបាល នៅក្នុងយុគសម័យថ្មី ។ ខ្ញុំមានជំនឿថាគ្មានអ្វីទប់យុវជន យុវតីសម័យថ្មីបានទេ បើសង្គមនៅតែបើកចំហជើងមេឃ ទទួលយកវប្បធម៌បរទេសអវិជ្ជមាន ដែលបំផ្លាញទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរនោះ និងមិនបានយកចិត្តទុកដាក់រិះរកមធ្យោបាយប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ឱ្យទាន់ពេលវេលាទេនោះ ។បញ្ហានេះ វានឹងទុំជោរនាពេលអនាគតដ៏ខ្លីខាងមុន ។ស្ថិតក្នុងស្ថានភាពនេះ គ្រួសារ និងសាលារៀនពិតជាពិបាក ទប់ស្កាត់ចលនាថ្មីនេះណាស់ ។នៅប្រទេសថៃ បើទោះសង្គមគេ មានភាពស៊ីវិល័យ ក៏មែនពិត ក៏គេព្យាយាមបង្ហាញពីភាពគំរូ និងវីរៈភាពតាមរយៈ តួអង្គឯកក្នុងអក្សរសិល្ប៍ និងខ្សែភាពយន្តដើម្បី លើកកម្ពស់សីលធម៌សង្គម និងតម្លៃសង្គម ។ចុះខ្មែរវិញ យ៉ាងម៉េចដែរ?
វិភាគដោយៈ ចៅ ឧស្សាហ៍ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំ